ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សហជីព ខកចិត្ត​នឹង​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ និង​ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​អ្នក​ទាំង​២១​នាក់​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​សហជីព សម្តែង​ការខកចិត្ត ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ ២១​នាក់ និង​បាន​ព្រមាន​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​។

បន្ទាប់ពី​ចៅក្រម​សាលាឧទ្ធរណ៍ បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រជា​សហគមន៍​ដីធ្លី ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាង ២០០​នាក់ ដែល​ប្រមូលផ្តុំ​នៅ​ខាងក្រៅ​សាលាឧទ្ធរណ៍ បាន​សម្តែង​ការខកចិត្ត​ជា​ខ្លាំង ចំពោះ​សេចក្តីសម្រេច​នេះ​។ ប្រជា​សហគមន៍​ដីធ្លី បាន​ទ្រហោ​រយំ បោក​ក្បាល និង​ស្រែក​ខ្លាំងៗ ថា <<​អយុត្តិធម៌​>> និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ ឲ្យមាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ​។

ចំណែក បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ក្នុងនោះ ព្រះសង្ឃ ប៊ុត ប៊ុន​តេង បាន​ព្រមាន​បូជា​ព្រះកាយ​នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២៣​នាក់​នោះ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការប្រើ​ឥទ្ធិពល​នយោបាយ​ទៅលើ​តុលាការ ដើម្បី​ឲ្យ​ប្រជាជន ជា​ជនរងគ្រោះ​ទូទាំង​ប្រទេស អាច​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ប្រព័ន្ធ​តុលាការ​បាន​។​
​ចំណែក​លោក សុខ ឈុន​អឿង ប្រធានស្តីទី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បានឲ្យដឹងថា លោក​នឹង​បើក​យុទ្ធនាការ​តវ៉ា​ជា​រៀងរាល់ថ្ងៃ​នៅ​មុខ​ស្ថាប័ន​សំខាន់ៗ​មួយចំនួន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​វន់ ពៅ ប្រធាន​សមាគម និង​អ្នក​ទាំង​២០​នាក់​ទៀត​។​

ជាមួយគ្នា​នោះ​ដែរ លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ក៏​បាន​ព្រមាន​ធ្វើបាតុកម្ម​ធំ​មួយ​ផង​ដែរ ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់​ ដោយ​លោក​ថា ពួកគេ​ពុំមាន​កំហុស​ដូចការ​ចោទប្រកាន់​នោះទេ។​

សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដោយ​លើក​ហេតុផល​ថា សំណុំរឿង​មាន​សហចារី​ច្រើន​អាច​ប៉ះ​ពាល់​​ដល់​ដំណើរ​ការ​​សវនាការ  ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដោយសារ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​និតិ​វិធី​ស៊ើបអង្កេត​។​

​អ្នក​ទាំង​២៣​នាក់​នោះ ក្នុងនោះ​មាន​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក​កម្មករ​ម្នាក់ ដែល​អាជ្ញាធរ​​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួកគេ​កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​។​

​អ្នក​ទាំង​២៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់​កម្មករ​៕

សរសេរមកកាន់​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

9 Responses to "ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សហជីព ខកចិត្ត​នឹង​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ និង​ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​អ្នក​ទាំង​២១​នាក់​​"

  1. កម្មករ កសិករ says:

    ,,,,,,,, សាលា ឧទ្ធរណ៍ មិនហ៊ានដោះលែង ទេ ពី ព្រោះគាត់ខ្លាច ឆ្កែខាំ !

  2. bol says:

    វាត្រូវតែអញ្ចឹង។ ត្រឹមត្រូវណាស់ ! សមត្ថកិច្ចចាប់ឃាត់តែពួកក្រុមអនាធិបតេយ្យ ទេ។ បើមិនចង់ឲ្យគេចាប់ ចូរកុំទៅចូលរួមក្នុងជួរពួកអនាធិបតេយ្យ!
    ម៉េចក្នុងក្រុមអនាធិបតេយ្យ ផ្លុំកញ្ចែរបញ្ជាកម្លាំងវាយប្រហារ ដូចឪខ្លាធំ ឬ ? ដល់ចូលគុក បែរជាថា សុទ្ធតែជាកូនឈ្លូស ឬយ៉ាងម៉េច?
    កុំដោះខ្លួន

  3. អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!

  4. ក្រាញ់អំណាច says:

    ពួកអានិយាយថាត្រឹមត្រូវសុទ្វតែពួកគ្នានខួរក្បាលគិតទេពួកវាសុខចិត្ត
    ធ្វើឆ្កែធ្វើឆ្មាអោយពួកជនផ្តាច់ការជិះជាន់ហើយជាមនុស្សចាំតែហៃអើយទេ។

  5. វាសនាខ្ញុំ អនាគតខ្ញុំ says:

    តុលាការស្រុកខ្មែរពិបាកឲ្យនិយមន័យណាស់??មិនដឹងហៅថាម៉េចទេ??ព្រោះស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ​ជាពិសេសអ្នកមានអំណាចធ្វើ​ឲ្យ​ប្រជាជន ជា​ជនរងគ្រោះ​ទូទាំង​ប្រទេសពុំ អាច​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ប្រព័ន្ធ​តុលាការ​បានទេ​។​

  6. iphone5 says:

    it democracy country u have to live with it,
    if u,,, don’t like it, u can move to live abroad ,,, better democracy for u

  7. Sambo says:

    BOL ! may be you don’t understand the situation of living in our country righ now, all those people just asked them to raising salary because they could not supported their own family you khnow everything like FOODS getting more and more expensive,how about kids go to school
    pay for rent, elec bill,water,and some time they getting sick need to go to hospital, how could they get more money to pay for, PLEASE DON’T BLAME ON THEM, IF YOU UNABLE TO
    HELP THEM . Please every body except BOL continue to make a peaceful demonstration every
    wher accross the country, and another country around the world to pushed the gov.to free all those people, I living in P.Penh will support ALL peaceful demonstrations that created by our people, workers,NGO, CNRP, and RIGH of LIVING people, BRAVO KHMER PEOPLE.

  8. ហុង(LDP) says:

    បើដោះលែងមានន័យថាសម រង្ស៊ី កឹម សុខា
    ដែលជាអ្នកញុះញង់ឲ្យកម្មករធ្វើបាតុកម្ម ត្រូវបានលាងខ្លួនស្អាតធេង។ឯសម រង្ស៊ី កឹម សុខា
    ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(យើងមិនដឹងថាពិតជាប្ដឹងឬអត់ព្រោះគាត់ក្រឡិច
    ក្រឡុចពេក)។ដូច្នេះចង់ឬមិនចង់អ្នកទាំង២១នាកត្រូវតែនៅជាចំណាប់ខ្មាំង ដើម្បីជាផ្លូវក្រោយ
    សម្រាប់ចាត់ការសម រង្ស៊ី កឹម សុខា និងមេៗដែលជាអ្នកញុះញង់ឲ្យទៅបាតុកម្ម។អ្វីដែលខ្លោចចិត្ត
    នោះគឺអ្នកទាំង២១នាក់ដែលបណ្ដោយខ្លួនឲ្យក្លាយទៅជាសន្លឹកបៀររបស់គណបក្សធំទាំង២។
    ចំណងនេះនរណាអ្នកចង អ្នកនោះត្រូវចេញមុខស្រាយ។នៅថ្ងៃខាងមុខបើពលរដ្ឋ កម្មករនៅតែគាំ
    ទ្រគណបក្សនយោបាយណាដែលធ្វើនយោបាយឆ្លៀតឱកាស យកឈ្នះយកចាញ់ រកខុសរកត្រូវ
    ដូចគណបក្សសង្គ្រោះជាតិសព្វថ្ងៃ បងប្អូនងាយនឹងក្លាយទៅជាសន្លឹកបៀររបស់គេយ៉ាងងាយស្រួល
    បំផុត។មិនចូលរួមនយោបាយជាកំហុសមួយ ។ចូលរួមទាំងងងិតងងល់ក៏ជាកំហុសមួយដែរ។
    សូមពិចារណារកឲ្យឃើញពីគណបក្សនយោបាយណាមួយដែលធ្វើនយោបាយសមស្រប
    នឹងស្ថានការណ៍ស្រុកទេសរបស់យើង ហើយចូលរួមទាំងអស់គ្នាទើបយើងអាចនាំជាតិយើង
    ទៅដល់គោលដៅបាន៕

  9. ប្រជាពលរដ្ឋ says:

    ,,,, , សូមយល់ស្រប , លោក ក្រាញ់អំណាច និយាយគឺជា ការពិត !