អាដហុក ជំរុញ​ឲ្យមាន​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ UN ក្រោយ​តុលាការ​បដិសេធ​សំណើរ​នៅក្រៅ​ឃុំ អ្នក​ទាំង​២១​នាក់​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

សមាគម​អាដហុក នៅ​ថ្ងៃ​អង្គារ​នេះ ថ្កោលទោស​ការសម្រេចរ​បស់​សាលាឧទ្ធរណ៍ មិន​ឲ្យ​អ្នក​ទាំង​២១​នាក់​នៅ​ក្រៅ​ឃុំ តាម​ការស្នើសុំ​របស់​​មេ​ធា​វី និង​ជំរុញ​ឲ្យមាន​ដំណើរកា​រ​ស្វែងរក​ការពិត ដែល​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ស៊ើបអង្កេត​UN​។​

​សេចក្តីថ្លែងការណ៍​របស់​អង្គការ​អាដហុ​ក​ចេញផ្សាយ​នៅ​ថ្ងៃទី​១១​ខែ​កុម្ភៈ​នេះ ឲ្យដឹងថា អង្គការ ជំរុញ​ឲ្យ​តុលាការ ទម្លាក់​បទ​ចោទ​ទាំង​ឡាយ​​ណា​ប្រឆាំងនឹង​អ្នក​ទាំង​២៣​នាក់ ដោយ​ផ្តល់​នូវ​សំណង​សម្រាប់​ពេលវេលា ដែល​ពួកគេ​ត្រូវ​បាន​ឃុំ​ដោយ​ខុសច្បាប់​។ អង្គការ​បន្តថា រហូតមកដល់​ពេលនេះ មិនទាន់​អ្នកណា​ទទួលខុសត្រូវ​ចំ​ពោះ​អំពើហិង្សា​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស ដែល​នេះ​បង្ហាញ​ពី​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា​។

​អង្គការ​អាដហុក អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេតឯ​ករា​ជ្យ​លើ​ការប្រើប្រាស់​កម្លាំង​សន្តិសុខ នៅពេល​បង្ក្រាប​អ្នក​តវ៉ា ដោយ​ការស៊ើប​អង្កេត​នេះ គួរតែ​ត្រូវបាន​អនុវត្ត​ដោយ​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ ហើយ​សង្គម​ស៊ីវិល​លើ​ផ្នែក​សិទិ្ធមនុស្ស ត្រូវ​តែ​អនុញ្ញាត​ចូលរួម​ក្នុង​ការស៊ើបអង្កេត​នេះ​។

​បន្ទាប់ពី​សវនាកា​រ​រយៈពេល ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង ដែល​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដោយ​លើក​ហេតុផល​ថា សំណុំរឿង​មាន​សហចារី​ច្រើន​អាច​ប៉ះពាល់​ដល់​ដំណើរការ​សវនាការ  ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដោយសារ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​និតិ​វិធី​ស៊ើបអង្កេត​។​

​ទាក់ទង​នឹង​ការសម្រេច​នេះ លោក សំ សុគ​ង់ មេធាវី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​វន់ ពៅ និង​កម្មករ​មួយ​ចំនួន​ទៀត មានប្រសាសន៍ថា ក្រុម​មេធាវី គ្រោង​នឹង​បន្ត​ដាក់ពាក្យ​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ទៅ​តុលាការ​កំពូល​ទៀត នៅក្នុង​សប្តាហ៍​នេះ​។​

​កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​អ្នក​ទាំង​២៣​នាក់​នោះ ក្នុងនោះ​មាន​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក​កម្មករ​ម្នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួកគេ​កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​។​

​អ្នក​ទាំង​២៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់​កម្មករ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

8 Responses to "អាដហុក ជំរុញ​ឲ្យមាន​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ UN ក្រោយ​តុលាការ​បដិសេធ​សំណើរ​នៅក្រៅ​ឃុំ អ្នក​ទាំង​២១​នាក់​"

  1. iphone5 says:

    it democracy country u have to live with it,
    if u,,, don’t like it, u can move to live abroad ,,, better democracy for u

  2. 23 October says:

    If we do not like the regime, we need to vote for changing. This country was not belong to one person or one party.

  3. ក្រាញ់អំណាច says:

    បើប្តឹងទៅ​UNប្រហែលមិនអាច់ដោះស្រាយបានទេមើលទៅពីព្រោះ
    UN​ ខ្លាចអំណាច់ហ៊ុនសែនដូចខ្លាចខ្លាអញ្ចឹង​ ។ទោះបី បុរស​ ខ្លាំង ហ៊ុន សែន
    សំលាប អស់ មួយរយនាក៉ទៀតកី UN គ្នានលទ្វិភាពជាជួយប្រជារាស្រ្តខ្មែរដែល។

  4. pp says:

    a group of bitches.. creating doggy demo kra sy.. it’s super bad for this country.

  5. ក-5 says:

    នេះជាចំណង់ដៃបែបប្រវត្តិសាស្រ្តមួយទៀតដែលប្រទេសជាតិយើងទទួលបានសំរាប់សហវត្សថ្មី

  6. pp says:

    អាដហុកអ៊ើយ លាងក្តិតខ្លួនឯងអោយជ្រះសិនទៅកុំនិយាយស្មានតែគេមិនដឹងអីនោះ ពួកឯងកំពុលពុករលួយដែរហ្នឹង ។NGOស្រុកខ្មែរNGOមួយណាមិនដឹងថាអាដហុកពុករលួយ ។ បើUNស្រែកខ្ញុំជឿ

  7. ក-5 says:

    សូមកោតសរសើរការដឹកនាំបច្ចុប្បន្ន​ដែល​​គោរពសិទ្ឋិមនុស្សយ៉ាងពេញលេញ រួមទាំងសិទិ្ឋចាប់ដាក់ខ្នោះ ចាប់ដាក់គុក ជាដើម

  8. bol says:

    UN មិនមានសិទ្ធិមកជ្រៀតជ្រែករំលោភអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យ បានទេ។ ពួកមន្ត្រីអាដហុកត្រូវទៅរៀនច្បាប់ម្តងទៀតទៅ។ បើយ៉ាងហោចណាស់ ពួកនេះត្រូវមានស្មារតីគោរពឯករាជ្យ អធិបតេយ្យភាពរបស់ជាតិផង។
    ពួកនេះ ដើម្បីប្រាក់ខែ និងដើម្បីអត្ថិភាពរបស់អង្គការ គឺបើមិនតតាំងជាមួយរដ្ឋាភិបាល វាពិតរលាយ ពុំមានជំនួយទេ។ ដូចនេះ ទោះបីជាដឹងថាខុស ក៏ប្រឹងដែរ។
    ពួកនេះ មិនខុសពីសុនខ ទេ។