ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ អ្នក​ជាប់​ឃុំ​២១​នាក់

Tuesday, 11 February 2014
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

_MG_2703

ព្រះសង្ឃ សហជីព អង្គការសង្គមស៊ីវិល និង​អ្នក​គាំទ្រ​ស្រែក​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់។ រូបថ​ត ម៉ៃ វីរៈ

ភ្នំពេញៈ តុលាការ​សាលា​ឧទ្ធរណ៍​ កាល​ពី​ព្រឹក​​មិញ​ បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​មេធាវី​ការពារ​ ក្រុម​សកម្ម​ជន​ សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង​២១​នាក់​ បើទោះ​ជា​មាន​ការ​ស្រែក​ដាក់​សម្ពាធ​ពី​សំណាក់​ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ដីធ្លី​និង​សហជីព​កម្មករ​ព្រម​ទាំង​ព្រះ​សង្ឃ​​ប្រមាណ​ជាង​ ៣០០ ​អង្គ​នាក់​នៅ​ខាង​ក្រៅ​របង​តុលាការ​សាលា​ឧទ្ធរណ៍ ដោយ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ដោយ​គ្មាន​លក្ខ័ណ្ឌ​ក្ដី។​

ក្រុម​សកម្ម​ជន​ សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ​២១ ​នាក់​នោះ​រួម​មាន​ លោក​ វ៉ន ​ពៅ ​ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​លោក ​ថេង ​សាវឿន ​អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​និង​លោក​ ចាន់ ​ពុទ្ធិស័ក្ដិ សកម្មជន​សិទ្ធិមនុស្ស​នៃ​សហគមន៍​ តំបន់​បឹងកក់ ​ព្រម​ទាំង​កម្មករ ​១៨ ​​នាក់​ផ្សេង​ទៀត​ដែល​​ត្រូវ​បាន​ក្រុម​កម្លាំង​យោធា​ឆ័ត្រ​យោង​ ៩១១ ​និង​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិកាណ៍​ផ្ទុះ​អំពើ​ហឹង្សា​នៅ​រោង​ចក្រ ​យ៉ាន​ជីន​ និង​តាម​បណ្ដោយ​ផ្លូវ​ វេង​ស្រេង ​កាលពី​ដើម​ខែ ​មករា ​ដោយចោទ​ប្រកាន់​ពីបទ ​«ហឹង្សា​ដោយ​ចេតនា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​រោង​ចក្រ»។

បន្ទាប់​ពី​សវនាការ​សភាស៊ើបសួរ​អស់​រយៈ​ពេល​ប្រមាណ​ជា​បី​ម៉ោង​រួច​មក ​លោក ឃុន លាង​ម៉េង​ ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​នៃ​សភា​ស៊ើប​សួរ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍​កាលពី​ព្រឹក​មិញ​បាន​ប្រកាស​ច្រាន​ចោល​នូវ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​មេធាវី​ការពារ​ ក្រុម​សកម្ម​ជន​ សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង​ ២១​នាក់ ដោយ​សម្រេច​​រក្សា​តម្កល់​ទុក​នូវ​សេចក្ដី​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក ​លាង​ម៉េង ​បាន​ថ្លែង​ថា៖ «ការ​សម្រេច​បដិសេធ​នេះ​ដោយ​ផ្អែក​លើ​ហេតុផល​បី​សំខាន់ៗ​ដែល​រួម​មាន​បទ​ល្មើស​មិន​ទាន់​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​បើក​ការ​ស៊ើបសួរ​នៅ​ឡើយ​ និង​ ដើម្បី​បង្កា​កុំ​ឲ្យ​មាន​បទល្មើស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កើតមាន​ឡើង​ជា​ថ្មី​ទៀត​ និង​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ត្រូវ​រូវ​គ្នា​រវាង​ជន​ជាប់​ចោទ​និង​សាក្សី​និង​សហការី»។


What Next?

Recent Articles

4 Responses to "ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ អ្នក​ជាប់​ឃុំ​២១​នាក់"

  1. បរិមី ព្រ:វិហារ says:

    លឺថាព្រះអង្គមានព្រះបំណងបូជាព្រះកាយជាមួយព្រះអគ្គី សុំពិចារណា!

    ព្រះអង្គសុំទប់ព្រះទ័យ មានអ្នកណាមើលញមចាស់និងញមស្រីៗនៅផ្ទះ កុំមានកំហឹងហួស ដោយគេមិនធ្វើតាមទឹកព្រះទ័យព្រះអង្គ ព្រះអង្គគំរាមដុតព្រះកាយដូចនេះតាមទូលបង្គំដឹង និងព្រះពុទ្ធព្រះសំដែងហាមប្រាមអំពើអត្តឃាតបែបនេះ ជាអំពើដ៍ល្ងង់ខ្លៅបំផុត ព្រះមិនអាចស្រោចស្រង់បានដាច់ខាត ។ ប្រហែលមិនបានបួសរៀនទេបានមិនយល់ ។ តែបើត្រូវតែបូជាព្រះកាយដោយខានមិនបាន សូមរកកន្លែងស្ងាត់កុំឱយមានអ្នករំខាន បើដុតព្រះកាយនៅជិតវិមានឯករាជ្យដុតអាចមិនឆេះសុសល្អ ព្រោះកែ្បរៗនោះមានឡានពន្លត់អគ្គភយ័ កន្លែងល្អគឺអាចនៅផ្ទះសម រង្សី ឬនៅផ្ទះ កឹម សុខា ក៏បាន ដោយសុំចូលបន្ទប់ណាមួយដុតទៅឆេះសុសល្អ ព្រោះមិនសូវមានអី្វរំខាន ហើយទង្វើនេះបង្ហាញភាពក្លាហានជូនលោកប្រធានឃើញផងដែរ ។

  2. Anonymous says:

    The monks want to burn themselves to protest against the court decision not to let the 21 criminals out of jail is unconscionable !!!
    Your venerable monks ,please be advised that committing suicide is against the law of the heaven. All religions : Buddhism, Islam ,Hindu Christian are against anyone who committed suicide. His soul cannot be forgiven and he will bear his sin forever.
    I believe that your venerable monks know this better than I do.
    Please try to calm down and meditate. Do not let the anger push you to the edge Kama (sin)
    Khmer in Long Beach Ca USA

  3. Cambodia says:

    Same face for every issue!

  4. ដានី says:

    ចាប់អ្នកញុះញង់ដាក់គុក តែមិនចាប់អ្នកបាញ់គេស្លាប់ ពិតជាយុត្តិធម៍មែនខ្មែរ នេះហើយប្រទេសដែលពោពេញដោយលទ្ធិប្រជាធិបតេយ្យ។