ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ផ្ទះប្រជាពលរដ្ឋដែលរងការដុតបំផ្លាញពីក្រុមហ៊ុនចិន (រូបថត៖ បណ្តាយសង្គម)
របាយការណ៍ស្រាវជ្រាវ របស់ក្រុមអង្គការសង្គមស៊ីវិល ស្តីពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនចិន ឈ្មោះយូញៀនឌីវើលុបភឺមែនគ្រុប (Union Development Group CO.LTD) ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ បង្ហាញថា យ៉ាងហោចណាស់ មានពលរដ្ឋជាង១០០០គ្រួសារ(១១៤៣ សង្គមស៊ីវិល – ១១៦៣ UN) រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ចិននេះ។
ការរកឃើញនោះបង្ហាញថា ប្រជាពលរដ្ឋភាគច្រើនក្នុងចំណោម១១៤៣គ្រួរសារ ត្រូវបានបង្ខំឲ្យរុះរើផ្ទះសម្បែង ផ្លាស់លំនៅឋានទៅកាន់ទីតាំងថ្មី ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រ ពីទីតាំងចាស់ ដោយមិនទទួលបានសំណងសមរម្យ និងយុត្តិធម៌ ដូចមានចែងក្នុងច្បាប់ និងគោលការណ៍សំណងរបស់រាជរដ្ឋាភិបាល។
របាយការណ៍ដដែល ដែលមានវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOforum)គណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ជាអ្នកស្រាវជ្រាវ ឲ្យដឹងទៀតថាក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់១១៤៣គ្រួសារ មាន៨០០គ្រួសារស្មើនឹង៧១ភាគរយ បានបង្ខំចិត្តផ្តិតមេដៃយល់ព្រមទៅរស់នៅតំបន់តាំងទីលំនៅថ្មី។
ចំណែក៣៤៣គ្រួសារទៀត ស្មើ២៩ភាគរយ មិនទទូលយកគោលការណ៍នេះទេ ដោយទាមទារឲ្យរដ្ឋាភិបាលឆ្វៀលដីភូមិ របស់ពួកគាត់ ចេញពីដីរបស់ក្រុមហ៊ុន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្បែកខ្លា។ អ្នកទាំងនោះកំពុងប្រឈមនឹងការបណ្តេញចេញទាំងបង្ខំ។
ក្រុមហ៊ុន យូញៀនឌីវើលុបភឺមែនគ្រុប (Union Development Group CO.LTD) នេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើទំហំដីសរុបជាង៤ម៉ឺនហិកតា(ឆ្នាំ២០០៨ទំហំ៣៦.០០០ហិកតា និងឆ្នាំ២០១១ទំហំ៩.១១០ហិកតា) លើសពីច្បាប់ភូមិបាល កំណត់ត្រឹម១ម៉ឺនហិកតា។
ទំហំដីនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននេះ លាតសន្ធឹងតាមឆ្នេរសមុទ្រខ្មែរ ចម្ងាយជាង១២០គីឡូម៉ែត្រគ្របដណ្តប់លើស្រុកចំនួនពីរ គឺស្រុកបុទុមសាគរ និងគីរីសាគរខេត្តកោះកុង។
កន្លែងតាំងលំនៅថ្មីនោះ ស្ថិតក្នុងស្រុកបុទុមសាគរ តែមិនស្ថិតក្នុងទំហំដីនៃគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនចិនមួយនេះទេ។
បើមើលមួយភ្លែត គេហាក់ឃើញ មានផ្ទះត្រូវបានសង់យ៉ាងមានរបៀប មានសង់ជាជួរ លាបថ្នាំពណ៌ មានវត្តអារាម និងប៉ុស្តិ៍សុខភាព ជាដើម ប៉ុន្តែបើគេធ្វើដំណើរកាត់ភូមិមួយត្រួសទើបដឹងថា ផ្ទះភាគច្រើន ពុកផុយ ហើយគ្មានមនុស្សរស់នៅទៀតផង។
ស្ថិតក្នុងវ័យជាង៣០ឆ្នាំ មានទឹកមុខស្រងូតស្រងាត់ អង្គុយអោបក្បាលជង្គង់ ក្រោមផ្ទះ សង់ថ្មី ហ៊ុមព័ទ្ធទៅដោយព្រៃ អ្នកស្រី ប្រាក់ សារ៉េត អះអាងថា គ្រួសារគាត់មានដីជិត២០ហិកតា មានដាំដំណាំហូបផ្លែជាច្រើន។ អ្នកស្រីថា ពេលមករស់នៅទីតាំងថ្មីនេះ គាត់ទទួលបានដីតែ៥ហិកតាប៉ុណ្ណោះ។
អ្នកស្រី ប្រាក់ សារ៉េត ឲ្យដឹងទៀតថា គ្មាននរណាម្នាក់ចង់មករស់នៅទីតាំងថ្មី ដោយបាត់បង់ដីកេរអាករ ពីដូនតាទេ ហើយមូលហេតុ ដែលគ្មានវត្តមានអ្នកភូមិ រស់នៅទីនេះច្រើន ដោយសារ ជួបការលំបាកសព្វបែបយ៉ាង ដូចជាពួកគាត់ធ្លាប់ធ្វើរបរនេសាទ បែរជាមករស់នៅលើទីទួល គ្មានផ្លូវសម្រាប់ធ្វើដំណើរ ខ្វះភ្លើងអគ្គិសនីប្រើប្រាស់ ខ្វះទឹកស្អាត ជាដើម «ជីវភាពពិបាកជាងនៅភូមិចាស់ ពិបាកទឹក ពិបាកផ្លូវ ផ្លូវឡើងចូលផ្ទះ។ ទោះសំណងគេចែកដីចម្ការឲ្យ២ហិកតា តែ២ហិកតានោះមិនមានឈូសផ្លូវឲ្យ នៅដីព្រៃ នៅឈើធំៗ ហើយផ្ទះហ្នឹងគេធ្វើឲ្យ តែផ្ទះហ្នឹងពុក ឈើពុក ឈើអន់។ នៅលើដីហ្នឹង ដាំចេក តែចេកនោះបានមួយឆ្នាំ ពីរឆ្នាំ ខ្ញុំនៅបីឆ្នាំហើយ ដែលចេកខ្ញុំពាយអស់ហើយ ចេកខ្ញុំងាប់ហើយ វានៅលើភ្នំឆាប់ងាប់»។

ប៉ុស្តិ៍សុខភាព ដែលក្រុមហ៊ុនចិនសាងសង់ឲ្យប្រជាពលរដ្ឋ គ្មានមនុស្សនៅប្រចាំការ (រូបថត៖ ញឹម សុខន)
អ្នកស្រី ព្រាប រដ្ឋា រស់នៅឃុំព្រះស្តេចដែលមិនព្រមទទួលសំណងទៅរស់នៅទីតាំងថ្មី អះអាងថា ការបង្ខំឲ្យពួកគាត់ទៅរស់នៅកន្លែងមួយ ដែលមិនទាន់រៀបរយ ខ្វះសព្វគ្រប់បែបនេះ មិនខុសពីបញ្ជូនមនុស្សទៅរកសេចក្តីស្លាប់ទេ។ ពួកគាត់ស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍ចំពោះវិធានការបណ្តេញចេញទាំងបង្ខំ របស់ក្រុមហ៊ុនចិននេះ «ភូមិថ្មីដែលគាត់ធ្វើផ្ទះឲ្យនោះ ទៅនៅអីកន្លែងហ្នឹង កន្លែងហ្នឹងស៊ីគ្រួស ស៊ីថ្មហ្នឹង ទៅនៅកន្លែងហ្នឹងទម្រាំតែពួកខ្ញុំកកើត ដំណាំបានរហូតប៉ុនៗនេះវិញ សួរថាប៉ុន្មានឆ្នាំទើបបានចន្ទីខ្ញុំបានលក់។ រាល់ឆ្នាំមុខនឹងពួកចិនហ្នឹងចូល ចន្ទីពួកខ្ញុំបេះក្នុងមួយឆ្នាំៗ យ៉ាងហោចណាស់ក៏បានជិត១លានជាងដែរ»។
ផលលំបាក របស់ពលរដ្ឋ ដែលកើតចេញពីគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនចិននេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើរបាយការណ៍ស្រាវជ្រាវ ស្វែងរកការពន្យល់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
ក្នុងកិច្ចជំនួបកាលពីឆ្នាំ២០១៣ មន្ត្រីរដ្ឋាភិបាលរូបនោះបញ្ជាក់ថា វាជាសំណាងរបស់ប្រទេសកម្ពុជាទៅវិញទេ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋាមន្ត្រីហ៊ុន សែន ដែលអាចទាក់ទាញវិនិយោគ ឲ្យមកចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍នោះ។ ប៉ុន្តែលោកបញ្ជាក់ថា លោកបានជួបតំណាងក្រុមហ៊ុន យូញៀន និងអាជ្ញាធរពាក់ព័ន្ធ ញឹកញាប់មិនឲ្យបណ្តេញពលរដ្ឋណាមួយចេញពីលំនៅដ្ឋានទាំងបង្ខំទេ «ខ្ញុំប្រាប់ក្រុមហ៊ុនទាំងអស់ និងអាជ្ញាធរថា អ្នកនេសាទនេះ អ្នកឯងមិនអាចបង្ខំគាត់ឲ្យចេញពីកន្លែងគាត់ទេ ទោះបីគាត់កុងត្រាថាមកនៅឯណាក៏ដោយ ធ្វើម៉េចឲ្យគាត់អាចចតទូក នៅតាមកន្លែងគាត់ធ្លាប់ចត ហើយគាត់មានសិទ្ធិទៅចាប់ត្រី យកមកលក់ឲ្យអ្នកឯងផង និងលក់ឲ្យផ្សារផង»។
ប៉ុន្តែសម្រាប់ពលរដ្ឋដែលរស់នៅក្នុងគម្រោងអភិវឌ្ឍន៍ និងសង្គមស៊ីវិលវិញ រកឃើញថា ការអនុវត្ត របស់ក្រុមហ៊ុនចិន ខុសពីបណ្តាំរបស់រដ្ឋាភិបាល។ ក្នុងរយៈជាង១ខែ ដើមឆ្នាំ២០១៤នេះ សង្គមស៊ីវិលរកឃើញថាយ៉ាងហោចណាស់ មានផ្ទះពលរដ្ឋ៤៥ខ្នង ត្រូវបានក្រុមហ៊ុនចិន ដុតចោល និងរុះរើ ដើម្បីបើកផ្លូវអនុគម្រោង៩៩ឆ្នាំនេះ។
ពលរដ្ឋរងគ្រោះនៅឃុំតានួន ឃុំតានួន ស្រុកបុទុមសាគរ ខេត្តកោះកុង អះអាងថា ក្រុមហ៊ុន ចិនមួយនេះ បាននាំកម្លាំងចម្រុះមានទាំងកងទ័ពផងដែរ ចុះដុតផ្ទះពួកគេ ដោយមិននិយាយ ពីការផ្តល់សំណង «ប្រជាពលរដ្ឋសួរថា យ៉ាងម៉េចបានមកដុតផ្ទះខ្ញុំ ចិនថា ដីនេះជាដីក្រុមហ៊ុន ហ៊ុន សែន សញ្ញេឲ្យហើយ និយាយអញ្ចឹង និយាយតតែមួយម៉ាត់អញ្ចឹង ដាច់ហើយក៏បញ្ជាឲ្យទាហាន កម្មករដុតតែម្តង។ ហើយថ្ងៃហ្នឹង វាមកដេញ វារើផ្ទះខ្ញុំ ខ្ញុំក៏រើឥវ៉ាន់ ទៅនៅចម្ការចន្ទីឯណោះវិញ»។
អ្នកស្រីសូ សម្បត្តិ រស់នៅឃុំកោះស្តេច ស្រុកគីរីសាគរ ដង្ហើយហៅឲ្យលោកនាយករដ្ឋមន្ត្រី ជួ យអន្តរាគមន៍ ដើម្បីឲ្យក្រុមហ៊ុនទទួលខុសត្រូវផ្តល់សំណង និងបញ្ឈប់ការបណ្តេញចេញ «គាត់មកចាប់បងប្អូនខ្ញុំ បងប្អូនខ្ញុំបីនាក់ ទាំងប្តីខ្ញុំវាចាប់ជាប់ ទាំងកូនតូចខ្ញុំក៏វាចាប់ដែរ វាចាប់ឲ្យខ្ញុំចេញពីផ្ទះ ខ្ញុំមិនបានរើឥវ៉ាន់អីចេញទេពូអើយ វាជួយដាក់ វាជួយអីទាំងអស់ ខ្ញុំគ្មានបានយកអ្វីចេញ របស់ទ្រព្យរបស់ខ្ញុំក្នុងហ្នឹងបាត់ បាត់ខាតរបស់ខ្ញុំ ក៏ខ្ញុំមិនបានរើដែរពូអើយ រញ៉េរញ៉ៃពេញទាំងអស់ វាមិនអាណិតខ្ញុំទេ។ ខ្ញុំយំ ខ្ញុំថាពូឯងឲ្យខ្ញុំទៅនៅឯណា បើខ្ញុំនៅលើទឹកដីខ្ញុំហើយ ពូឯងមករុះរបស់ខ្ញុំទៀត ឲ្យខ្ញុំទៅនៅឯណា ហើយឥឡូវហ្នឹង ខ្ញុំចង់ឲ្យវាចេញមកដោះស្រាយជាមួយពួកខ្ញុំ ដើម្បីទាមទាររបស់ខ្ញុំវិញ ផ្ទះខ្ញុំវិញ ខ្ញុំត្រូវការសាងសង់នៅវិញ ខ្ញុំមិនអាចនៅខ្ទមរហូតអញ្ចឹងបានទេ នៅខ្ទមពេលភ្លៀង ពេលរលឹមមក ឲ្យខ្ញុំទៅនៅកន្លែងណា ខ្ញុំនៅអញ្ចឹងមិនកើតទេ ខ្ញុំសូមឲ្យពួកវាចេញមកដោះស្រាយជាមួយពួកខ្ញុំ»។
អភិបាលស្រុកគីរីសាគរ លោក ឃឹម ច័ន្ទឌី អះអាងថា ការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ត្រូវការពេលវេលាបន្ថែមទៀត មុននឹងសម្រេចបានតាមគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាល «អ្វីដែលគាត់ជួបការលំបាក គឺគាត់នៅតែជាប្រជាពលរដ្ឋដែលតាំងទីលំនៅនេះនៅឡើយ មិនអាចបដិសេធគាត់បានទេ។ អ៊ីចឹងចំនុចនេះ អាជ្ញាធរស្រុក មិនអាចព្រងើយកន្តើយទេ យើងបានសុំទៅគណៈកម្មការអន្តរក្រសួង ដើម្បីចែកជាដី ជូនពួកគាត់ជាបន្តទៅទៀត សុំគោលការណ៍ទៅគណៈកម្មការអន្តរក្រសួង»។
មន្ត្រីដីធ្លីនៅវេទិការការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាលោក ថាន់ ស៊ីថាន ដែលតាមដានករណីនេះ យល់ថាការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខំ ជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលលោក ជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការយ៉ាងណា ធានាថា ការអភិវឌ្ឍន៍មួយ ទទួលបានប្រយោជន៍ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន នោះទើបរដ្ឋាភិបាលទទួល បាននូវការកោតសរសើរ ពីកិច្ចខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ជាតិ «ហើយតែរឹងទទឹង វាគ្មានអ្វីទេ វាមានតែវ៉ៃយើង វាសុទ្ធតែកាំភ្លើង ប្រជាជនសុទ្ធតែអ្នកក្រ ដៃទទេ អញ្ចឹងខ្ញុំសុំតែប៉ុណ្ណឹង សូមសម្តេចឲ្យជួយមក ជួយបែរក្រោយមើលផង»៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
When will those victims wake up and understand that
there is no prime minister in Cambodia. That guy is
a thug leader. Do you know the one who order
to burn your home down is the guy that you ask
for interference? Is it hard to figure it out?
So sympathy to khmer people who always have leader
chea sat derichan. Pourk vear min mane monus te.
ដំរីជល់រឺស្នេហាគ្នាវាងាប់ឯស្រមោច។ ក្រុមហ៊ុនចិនដូចជាដំរីមួយ, រដ្ឋាភិបាលដូចជាដំរីមួយ។ពេលវាពាក់គ្នាខ្ទេចហើយស្មៅនិងស្រមោចខាងក្រោម។ វាជាក្រិតក្រម មិនបាច់អំពាវនាវរកដំរីមួយឧ្យជួយនោះទេ ព្រោវាកំពុងតែស្នេហាគ្នា។អ្វីដែលត្រូវគិតគឺថា ចិនមិនមែនជាដំរី, រដ្ឋាភិបាលមិនមែនជាដំរី។គឺជាមនុស្សជុះអាចម៌ស្អុយដូចគ្នា ត្រូវការលំនៅដ្ឋាន ទីជំរកស្នាក់នៅដូចគ្នា ហើយបើដូចគ្នាអញ្ចឹង ខ្លាចតែ”បន្លាមុតយកបន្លាជួស”រឺ ” ពិសជួសពិស” រឺ”សេះដាច់យកសេះតាម”។ បើគេដុតផ្ទះខ្ញុំ ខ្ញុំដុតផ្ទះអ្នកឯងវិញ។
នេះជាចំណុចក្តៅក្រហាយនិងការឈឺចាប់របស់ប្រជារាស្រ្តក្រីក្រ។ពួកគាត់គ្មានចង់បានអ្វីក្រៅពីរស់នៅសុខសាន្តក្នុងភូមិរបស់គាត់ប៉ុណ្ណោះ តែអ្នកដឹកនាំសព្វថ្ងៃចុះកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច
រយះពេលយូរ៧០ទៅ៩៩ឆ្នាំទៅក្រុមហ៊ុនចិនប៉េកាំងហាក់បីដូចលក់ដិឲ្យឈ្មួញចិនធ្វើស្រេចតែអំពើចិត្តរំលោភសិទ្ធិមានលំនៅដ្ឋានរបស់រាស្រ្តខ្មែរ។នេះហើយការអភិវឌ្ឍន៍ កែទម្រង់ស៊ីជំរៅ យុទ្ធសាស្ត្រមុតស្រួចរបស់រដ្ឋាភិបាលមិនស្របច្បាប់។
នាយករដ្ផមន្ត្រីកំពុងជាប់បណ្តឹងនៅតុលាការអន្តរជាតិអៃស៊ីស៊ីហើយគាត់មិនមានលទ្ធភាពជួយទេ
ទោះគាត់មិនជាប់បណ្តឹងគ៏គាត់មិនជួយរាស្ត្រដែរតែជួយក្រុមហ៊ុនមានលុយ??????????????????
here it is HUN SEN this is your mistaken .do not say what did I do wrong. is this the right thing for you to do. or you going to say these peoples doing some thing wrong. that right all CAMBODIAN in the whole country wanted you to go down. you work for peoples when peoples not supporting you who ale you work for. peace to all CAMBODIAN
ចោរលួចដុតផ្ទះហើយហៅចោរអោយជួយទៀត គិតទៅលោកចោរពិតជាអច្ចារ្យណាស់។
នៅក្នុងគ្រួសារមួយដែលកំពុងជួបឧបសគ្គផេ្សងៗដោយការខ្វះខាត,ដោយអំពើហឹង្សា,ដោយករណីជា
ច្រើនទៀតគឺមកពីមេគ្រួសារអសមត្ថភាព,អវិជ្ជាដូច្នេះគ្រួសារគេចមិនផុតពីការរងគ្រោះទ្បើយហេតុដូចនេះត្រូវតែផ្លាស់មេគ្រួសារចេញជាដាច់ខាត។យ៉ាងណាមិញដូចជាហ៊ុនសែនអញ្ចឹង ជាំប្រភេទអ្នកដឹកនាំប្រទេសដើម្បីតែអំណាចនិយម,គ្រួសានិយម,និងបក្សពួកនិយមហើយមិន
តែប៉ុណ្ណោះហ៊ុនសែនជាជនក្បត់ជាតិលក់ក្បាលអោយយួន,លក់ប្រទេសអោយយួនធ្វើម៉េចអោយតែ
ខ្លួនឯងបានក្តោបក្តាប់អំណាចចង់អាណាងាប់អីងាប់ទៅ,ចង់ប្រទេសជាតិប្រជាជនអស់អីអស់ទៅ
ដូច្នេះហើយយួននិងចិនគឺជាជនដែលមានឧកាសទទួលបានផលចំណេញជាច្រើនពីខ្មែរដោយសារតែមេដឹកនាំប្រទេសសែនមហាល្ងង់ខ្លៅហើយឆ្កួតនិងអំណាច។
People’s lands were taken without compensations. One of the reasons was that some people werre from outside the areas….! The question is under which law which states that people from outside the areas could not own the lands? Plus, the the government annulled the existing land ownership titles… How come!?
Roumours have circulated around that the Chninese firm already gave the money to the government to pay to affectec people. The high officials, who are responsble, took the money for themselves. That’s why people have been robbed off their lands without proper compensations.
Plus, the economic land concession regulatiin calls for the villages, people’s lands to be carbed out…How come then poeple have been bulldosed off their lands?
Where is justice, where is the law?!