ដោយ យាង សុជាមេត្តា
2014-02-11
RFA

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ហោ ណាំហុង (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ នាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Yeang Socheametta
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារយៈពេល ២ថ្ងៃ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១១ កុម្ភៈ។ ជាលទ្ធផល ភាគីទាំងពីរបានបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អគ្គិសនី ពាណិជ្ជកម្ម និងការពន្លឿនលើការបោះបង្គោលព្រំដែន ជាដើម។
កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ បានប្រព្រឹត្តទៅនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំរបស់ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បន្ទាប់ពីកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនេះ តែមិនបានធ្វើសន្និសីទកាសែត ឬផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានឡើយ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា រដ្ឋាភិបាលវៀតណាម បានយល់ព្រមផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សរុបចំនួន ៥៥០កន្លែង ឲ្យទៅសិក្សាក្នុងប្រទេសវៀតណាម សម្រាប់ឆ្នាំសិក្សា២០១៤ ក្នុងនោះអាហារូបករណ៍រយៈពេលវែងមានចំនួន ១០០កន្លែង និងរយៈពេលខ្លីចំនួន ៤៥០កន្លែង។ ហើយចំណែកកម្ពុជា ក៏បានផ្តល់អាហារូបករណ៍មួយចំនួនឲ្យនិស្សិតវៀតណាម មកសិក្សានៅកម្ពុជា ផងដែរ តែ លោក កុយ គួង មិនបានបញ្ជាក់ថា មានចំនួនប៉ុន្មានកន្លែងនោះទេ។
បើតាម លោក កុយ គួង ដដែល ប្រទេសវៀតណាម ក៏បានយល់ព្រមលក់ចរន្តអគ្គិសនីចំនួន ២០០មេហ្គាវ៉ាត់ (Megawatts) មកឲ្យកម្ពុជា ចំណែកកម្ពុជា ក៏នឹងលក់ចរន្តអគ្គិសនីទៅឲ្យភាគីវៀតណាម ចំនួន ១០០មេហ្គាវ៉ាត់វិញ ជាពិសេសនៅក្នុងរដូវវស្សា៖ «ដោយសារកម្ពុជា យើងមានវារីអគ្គិសនីច្រើនកន្លែង ដូច្នេះនៅពេលរដូវវស្សានោះមានទឹកច្រើន ដូច្នេះស្ថានីយវារីអគ្គិសនីទាំងអស់មានដំណើរការ។ ដូច្នេះ យើងអាចលក់ចរន្តដែលប្រើប្រាស់សល់ អាចចំនួន ១០០មេហ្គាវ៉ាត់ ទៅភាគីវៀតណាម វិញ»។
ទាក់ទងនឹងការផ្លាស់ប្ដូរពាណិជ្ជកម្មវិញ កម្ពុជា-វៀតណាម បានប្ដេជ្ញាថានឹងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ឲ្យដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ខាងមុខ។
លោក កុយ គួង៖ «ហើយយើងគិតថា ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ មិនពិបាកទេ ដោយសារយើងពិនិត្យមើលនៅឆ្នាំ២០១២-២០១៣ គឺថាកំណើនពាណិជ្ជកម្មប្រទេសទាំង២ មានការកើនឡើងច្រើនណាស់ ទំហំពាណិជ្ជកម្ម២០១៣ កន្លងមកនេះ មានជាង ៣ពាន់លានដុល្លារ ហើយដូច្នេះនៅឆ្នាំ២០១៥ យើងគិតថា មិនពិបាកទេ ដើម្បីឲ្យពាណិជ្ជកម្មប្រទេសទាំង២ ឈានដល់ ៥ពាន់លានដុល្លារ នោះបាទ»។
ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះដដែល ភាគីនៃកិច្ចប្រជុំទាំងពីរក៏បានសម្រេចប្រគល់ការងារឲ្យក្រសួងដឹកជញ្ជូននៃប្រទេសទាំង២ បង្កើតផែនការមេដើម្បីកសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្ដាញដឹកជញ្ជូននៅតាមបណ្តោយព្រំដែន ដើម្បីងាយស្រួលក្នុងការចរាចរទំនិញរវាងប្រទេសជិតខាងទាំង២។ លើសពីនេះ ប្រទេសវៀតណាម ក៏បានសន្យាថា ក្នុងឆ្នាំ២០១៤ នេះ គេនឹងសាងសង់ផ្សារគំរូមួយឲ្យកម្ពុជា។ ផ្សារគំរូនេះនឹងត្រូវសាងសង់នៅក្នុងឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខេត្តដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែពុះបំបែកចេញពីខេត្តកំពង់ចាម បង្កើតជាខេត្តថ្មីមួយបន្ថែមទៀត។
លោក កុយ គួង ក៏បានថ្លែងថា ភាគីកម្ពុជា និងវៀតណាម ប្ដេជ្ញាថានឹងពន្លឿនការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ក្នុងពេលដ៏ខ្លី ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងត្រូវបញ្ចប់នៅឆ្នាំណានោះទេ៖ «ព្រំដែនកម្ពុជា-វៀតណាម មានបណ្តោយ ១.២៧០គីឡូម៉ែត្រ ហើយយើងបានកំណត់នៃការបោះបង្គោលហ្នឹងបានចំនួន ៩២២គីឡូម៉ែត្រហើយ ហើយក្នុងចំណោមបង្គោល ៣១៤ហ្នឹង យើងបានកំណត់នៃការបោះបង្គោលហ្នឹង ២៧៨ ស្មើនឹង ៧៦%។ យើងកំណត់បាននៅកន្លែងចំនួនប៉ុណ្ណឹង ប៉ុន្តែយើងបានបោះបង្គោលជាក់ស្តែងហ្នឹងបានចំនួន ២១៧បង្គោល។ អាហ្នឹងការបោះបង្គោលរួចចំនួន ២១៧ហ្នឹង គឺស្មើនឹង ៦៩% បាទ»។
ជុំវិញរឿងព្រំដែននេះដែរ ភាគីកម្ពុជា-វៀតណាម ក៏បានប្រគល់ការងារឲ្យក្រុមជំនាញការនៃប្រទេសទាំង២ ជួបប្រជុំគ្នាឲ្យបានឆាប់ ដើម្បីពិភាក្សាអំពីការប្រើប្រាស់ទឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ បើតាម លោក កុយ គួង ការងារនេះអាចអនុញ្ញាតឲ្យកសិករខ្មែរដែលមានដីស្រែជាប់ព្រំប្រទល់ប្រទេសវៀតណាម ទាញយកទឹកពីខាងវៀតណាម មកប្រើប្រាស់លើដីស្រែរបស់ពួកគេ។
ទាក់ទងបញ្ហាទឹកនៅតាមព្រំដែននេះ ប្រជាកសិករខ្មែរនៅភូមិជាឫស្សី ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០១៣ បានត្អូញត្អែរថា ពួកគាត់មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការយកទឹកព្រែកជាឫស្សី ដែលនៅជាប់ព្រំដែនវៀតណាម បង្ហូរដាក់ស្រែនោះទេ ដោយសារតែអាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យជីកដីព្រែកនៅជាប់ស្រែពួកគាត់នោះបង្ហូរចូលស្រែ បើទោះជាព្រែកនោះនៅខាងដីរបស់កម្ពុជា ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ភាសលោក សម រង្ស៊ី អំពីលទ្ធផលបេសកកម្មនៅក្រៅប្រទេស
- អន្តរជាតិជំរុញឲ្យលោក ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំ២១នាក់
- លោក ហ៊ុន សែន បន្តព្រមានអ្នកដែលចង់យកកម្ពុជាធ្វើជាចំណាប់ខ្មាំង
- ទាហានថៃបាញ់ខ្មែររបួស២នាក់
- លោក សម រង្ស៊ី នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃ១០ កុម្ភៈ
- គុណសម្បត្តិនិងគុណវិបត្តិពីការគ្រប់គ្រងរបស់អតីតអភិបាលខេត្តបាត់ដំបង
- ពលរដ្ឋនៅកំពង់ស្ពឺព្រមានធ្វើបាតុកម្មឲ្យដកមេភូមិដែលពលរដ្ឋមិនគាំទ្រ
- អង្គការអន្តរជាតិរិះគន់កម្ពុជាចំពោះការដំឡើងតំណែងយោធានិងប៉ូលិសច្រើនហួសហេតុ
- មន្ត្រីនគរបាល៦រូបត្រូវបានដំឡើងឋានន្តរសក្ដិជានាយឧត្ដមសេនីយ៍ផ្កាយ៤
រំលឹកដល់ការអួតអាងរបស់លោក ហ៊ុន សែន អំពីការកែទម្រង់ស៊ីជម្រៅស្អីគេនោះ គ្មាននរណាមានជំនឿទេ ព្រោះអំពើពុករលួយនិងភាពអសកម្មជ្រៅដល់ឆ្អឹងហើយ បើកែទម្រង់ឲ្យកាន់តែស៊ីជម្រៅមិនដឹងជាធ្លាយដល់ណាទៀតទេ ទោះជាលោក ហ៊ុន សែន អួតអាងថាខ្លួនធ្វើអញ្ចេះធ្វើអញ្ចុះឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ប៉ុន្តែរឿងពិត ប្រជាពលរដ្ឋស្គាល់ក្រយៅយ៉ាងច្បាស់រួចមកហើយ ថារយៈពេល៣០ឆ្នាំកន្លងមកនេះ ពោរពេញដោយអំពើអាក្រក់គំរាមកំហែងធ្វើបាបប្រជារាស្ត្រហើយប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈកសាងអំពើល្អពិតប្រាកដមែននោះ រយៈពេល៣០ឆ្នាំមកហើយ គាត់មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើអំពើល្អ បែរជាគាត់មិនធ្វើ ហើយដំណាក់កាលចុងក្រោយពេលទឹកចូលដល់ច្រមុះ គាត់តាំងអួតអាង ស៊ីជម្រៅ ឬសន្យាធ្វើនេះធ្វើនោះដើម្បីកែខ្លួន ខណៈដែលប្រជារាស្ត្រខ្មែររាប់លាននាក់យល់ឃើញថា វាហួសពេលទៅហើយ និយាយអ្វីក៏គ្មាននរណាជឿដែរ។
no need to have border just bring your peoples come in it free. CABODIAN government HUN SEN well come all of your peoples. right now some CAMBODIAN have gone and some just about to die. be cause they have no land to crow rice and they have no house to live. peace to all CAMBODIAN
បើចង់ពន្លឿន សូមមើលមាត្រដ្ឋាន និងក្រឡាផ្ទៃប្រទេសខ្មែរឲ្យបានត្រឹមត្រូវ។ ផែនទីសម្តេចឪ
សីហនុ បាន និងកំពុងតែដំកល់ទុកនៅឯអង្គការសហប្រជាជាតិ។ ប្រយ័ត្នមានរឿងរាសីស្រុត
ចុះមួយព្យុះថែមទៀត សូមមើលឲ្យមែនទែន។ កំពុងតែមានរឿងស្រាប់ផង។
veitnames the nation that really aggrasive never stop.from generation to genaration cambodia land become smaler and smaler ,and they cheng the name of the city and place step by step and inside cambodia government alot of veit try to twis evrything.history never toucth only tell young who born after1979 veitnames and cambodia like brother&sisters 10southan years but istead secretly kill cambodian and took land and island.i hope our cambodia get to real democracy and have aproper law so that the neibought country have to respect us.this veit-nation want to take all indochina in their hand,so all our young brothers&sisters please learn moor about history.we have to struggle for the justic for the law properly under democracy and the international.may GOD protect our homland and protect our cambodian people.
តាហុងនិងយួនគ្នាគាត់ធ្វើការជុំគ្នាដើម្បីអោយខ្មែរលាយបន្តិចម្ដងៗ
ខេត្តបង្កើតកាន់តែច្រើន ប្រទេសយើងកាន់តែរួញតូចទៅៗ។
អ្នកដឹកនាំប្រទេសយួន ហាក់បីដូចជាភ័យខ្លាច អំពីឥទ្ធិពលរបស់បក្សសង្គ្រោះជាតិ។ ពួកគេ
កំពុងប្រញ៉ាប់ប្រញ៉ាល់ បោះបង្គោលព្រំដែន ជាគោលបំណង កេងចំណេញ ទឹកដីនៅតាម
ព្រំដែន ក្នុងការប៉ុនប៉ងកាត់យកដែនដីខ្មែរមួយចំនួន។ ប្រហែលជាអាចផ្ទុះរឿងដ៏ធំមួយទៀត។
មានតែសេដ្ឋកិច្ចយួនទេដែលមានកំណើនរីកចំរើនខ្ពស់
ព្រោះវានាំផលិតផលមកលក់កើបលុយពីស្រុកខ្មែរ
ចំណែកខ្មែរគ្មានស្អីរីកចំរើនទេ មើលការអភិវឌ្ឍន៍ប្រទេសយួនមានអគារខ្ពស់ៗល្អៗរាប់រយ ។
ចំណែកការអភិវឌ្ឍន៍រដ្ឋាភិបាលអាប៉ិកញ្ចាស់ ហ៊ុន សែន មានអគារខ្ពស់ល្អពីរបី
អន់ចុយម្រ៉ាយវាតាម៉ង់ហើយ !