បណ្តឹង​ទីពីរ​ប្រឆាំង​លោក ​ហ៊ុន សែន ​ទៅ​ ICC ​កំពុង​ដំណើរការ

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា (ស្តាំ) អង្គុយ​ក្នុង​អំឡុង​កិច្ចប្រជុំ​​​រវាង​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​មហាអនុតំបន់​ទន្លេ​មេគង្គ ​(កម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម) នៅ​វិមាន​សន្តិភាព​ក្រុង​​ភ្នំពេញ។

ម៉ែន គឹមសេង
12 កុម្ភៈ 2014
វីអូអេខ្មែរ

វ៉ាស៊ីនតោន — មេធាវី​អន្តរជាតិតំណាង​ឱ្យ​ជន​រងគ្រោះ​ដោយ​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ ​លើ​បាតុកម្ម​អហិង្សា​របស់​កម្មករ​កំពុងប្រមូល​ភស្តុតាង​នានា​ដើម្បី​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ រីឆាដ រ៉ូជឺ (Richard Rogers) មេធាវី​នៃ​ ក្រុមហ៊ុន​ Global Diligence ​ដែល​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​សម្រប​សម្រួល​ឱ្យ​តំណាង​ជន​រងគ្រោះ​បាន​បើក​ឆាក​ដោយ​ការ​ផ្ញើ​សំបុត្រ​ពីរច្បាប់​ក្នុង​ពេល​ដំណាល​គ្នា​ទៅ​លោក​សៅ សុខា ​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​រ័ត្ន​ ស្រៀង ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។

លិខិត​ទាំង​ពីរ​ដែល​បាន​ចែក​ចាយ​ដល់​បណ្តាញ​ឃោសនា​ដែរ​បាន​ស្នើ​សុំ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ជា​ ដែល​ឧត្តម​សេនីយ៍​ទាំង​ពីរ​រូប​បាន​ចេញ​ទាក់ទង​នឹង​ការ​បាញ់គ្រាប់​ពិត​លើ​ក្រុម​បាតុករ ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​នៅ​ តំបន់​សួន​កាណាឌីយ៉ា​កាលពី​ថ្ងៃ​ទី ៣​ខែ​មករា ​និង​ការដាក់​ពិន័យ​លើ​មន្ត្រី​របស់​ពួកគេ​ទាក់​ទង​នឹង​ការ​បង្រ្កាប​ដែល​ឈាន​រហូត​ដល់​មាន​មនុស្ស​របួស​និង​ស្លាប់។

ថ្លែងប្រាប់​វីអូអេ​ពី​ការិយាល័យ​របស់​លោក​នៅ​ទីក្រុង​ប៉ារីស​លោក​រ៉ូជឺ​បញ្ជាក់​ថា ​នេះ​គឺ​ជាការ​ផ្តល់​ឱកាស​ឱ្យ​កងរាជអាវុធ​ហត្ថ​បាន​បំភ្លឺ​ពី​តួរនាទី ​របស់​ពួកគេ​និង​ការ​ពារ​ខ្លួន​ជាមុន​ដោយ​សារ​តែ​អ្វី ​ដែលបាន​កើត​មាន​ឡើង​ត្រូវ​ការ​ឱ្យ​មាន​ការ​ពន្យល់​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​បន្ថែម​ថា៖​

«អ្វី​ដែល​យើ​ង​ឃើញ​គឺ​ថា​ការវាយ​ប្រហារ​នាពេល​ថ្មីៗ​នេះ​លើ​ក្រុម​អ្នក​តវ៉ា​ជា​ជន​ស៊ីវិល​និង​ការសម្លាប់​នានា ​និង​ការ​បាត់​ខ្លួន​គឺ​គ្រាន់​តែ​ជា​បញ្ហា​តូច​ដែល​លាក់​បាំង​បញ្ហាធំតែ​ប៉ុណ្ណោះ។ ការពិត​ទៅ​វា​គឺ​ជា​វគ្គចុងក្រោយ​របស់​ប្រវត្តិ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​វែង​តែ​ប៉ុណ្ណោះ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា»។

បាតុករ​យ៉ាង​តិច​ណាស់​បួន​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ និង​កម្មករ​ជិត​៤០​នាក់​ផ្សេង​ទៀត​បាន​ទទួល​រងរបួស​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​មួយ​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ចកាលពីថ្ងៃ​ទី​៣​ខែ​មករា ​លើ​ការតវ៉ា​របស់​កម្មករ​ដែល​ទាមទារ​ចង់បាន​ប្រាក់​ខែ​ចំនួន​១៦០​ដុល្លារ។ មាន​យុវជន​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​មិន​ដឹង​ថា​នៅ​ទីណា​ហើយ​ម្តាយ​ឱពុក​របស់គេ​បាន​សន្និដ្ឋាន​ថា​អាច​នឹង​ស្លាប់​បាត់​ដែរ​ហើយ​ត្រូវ​គេ​យក​សាកសព​ទៅបោះចោល​ដើម្បី​បំបិទ​ភស្តុតាង។ ​

មេធាវី​បញ្ជាក់​ថា​លោក​នឹង​ពិនិត្យ​មើល​ផង​ដែរ​ដល់​ការរំលោភ​សិទ្ធិ​មនុស្ស​នានា​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក ​ដែល​ក្នុង​នោះ ​មាន​ការចាប់​រំលោភ​យក​ដី​ធ្លី ​ការធ្វើ​ឃាត​នយោបាយ ​ការ​ធ្វើ​ទុក​បុកម្នេញ​ដោយ​សារ​ហេតុ​ផល​នយោបាយ ​និង​ការធ្វើ​ឃាត​ក្រោយ​ពី​ការ​បោះឆ្នោត​និង​ការ​បាត់​ខ្លួន​ពលរដ្ឋ​ជាដើម។

លោក​រីឆាដ រ៉ូជឺ​បាន​ពន្យល់​ពីរបៀប​ដែល​ថ្លឹងថ្លែង​លើ​មូលដ្ឋាន​ពាក្យ​បណ្តឹង​របស់​លោក​ដោយ​បញ្ជាក់​ថា​វិធី​ដែល​គេពិចារណា​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​ គឺ ​ប្រៀប​ដូច​ជា​ការពិចារណា​នៅ​លើ​ជញ្ជីង​មួយ​ដែល​ត្រូវ​ថ្លឹង​ថ្លែង​រវាង​ការរំលោភ​សិទ្ធិ​មនុស្ស​ដែល​ហួស​ពី​និយាម​អន្តរជាតិ​និង​ការរំលោភ​ដែល​មាន​ទំហំ​ជា​បទឧក្រិដ្ឋ​អន្តរជាតិ​ហើយ​បទល្មើស​កន្លងមក​អាច​ដាក់​កម្ពុជា​ស្ថិត​នៅ​ចន្លោះ​ណា។

លោក​បាន​បន្ថែម​ថា៖

«ហើយ​អ្វី​ដែល​យើង​រកឃើញ​គឺ​ផលប៉ះពាល់​ដែលមាន​កាន់​តែ​ច្រើន​ឡើងៗ​នៃ​ឧក្រិដ្ឋ​កម្ម​ទាំងអស់​នោះ ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុងក្រោយ​នេះ​មើល​ទៅ ​ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

ចាប់​តាំង​ពី​មាន​រលក​ហិង្សា​ឡើងវិញ​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាលពីថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោចណាស់​៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​និង​រងរបួស​រាប់​សិប​នាក់​ព្រម​ទាំង​បង្កការខូចខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​និង​ឯកជន​ជាច្រើន​នៅ​ក្នុង​ការ​ប៉ះទង្គិចរវាង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​និង​ក្រុម​បាតុករ​ដែល​និយម​គណបក្ស​ប្រឆាំង​និង​ក្រុម​កម្មករ​ដែល​ចង់​បាន​ប្រាក់​បៀវត្សរ៍​សម​រម្យ។ ​រដ្ឋាភិបាល​បាន​បើក​ការ​ស៊ើបអង្កេត​រាល់​ពេល​អំពើ​ហិង្សា​បាន​បញ្ចប់​ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ទាំង​នោះ​ទទួល​រងការ​រិះគន់​ថា​ធ្វើ​ឡើង​គឺ​ដើម្បី​រក​វិធី​ដាក់​កំហុស​លើ​ជន​រងគ្រោះ​ ជាជាង​រក​អ្នក​បាញ់​ពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ ​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​បន្តិច​ពី​ការងារ​របស់​មេធាវី​នោះ។ ​

កញ្ញា​កឹម មនោវិទ្យា ​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​គណបក្ស​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប្តឹង​ផ្តល់​នេះ​ទេ ​គឺ​គ្រាន់​តែ​ជា​អ្នក​ជួយ​រក​មេធាវី​ឱ្យ​ជន​រងគ្រោះ​នោះ​តែ​ប៉ុណ្ណោះ។

នាង​បាន​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​គណបក្ស​នេះ​សម្រេច​ឈាន​មក​ពឹង​ពាក់​មេធាវី​ក្រៅ​ប្រទេស​ដើម្បី​តំណាង​ឱ្យ​ជន​រងគ្រោះ​ដោយ​មិន​ប្រើ​ប្រាស់​យន្តការ​ក្នុង​ស្រុក។

«មិនមែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​សូម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​ នៅ​ក្នុង​របប​សព្វថ្ងៃ​នេះ​គឺ​យើង​ទាំងអស់​គ្នា​គ្មាន​ជំនឿ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ទេ។ យើង​ឃើញ​ជាក់​ស្តែង​នាពេល​ថ្មីៗ​នេះ​មាន​ការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​របស់​ជន​រងគ្រោះ​តាម​រយៈ​អាជ្ញាធរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​នេះ​មក​បង្រ្កាប​មក​សំឡុត​មក​បំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ។ ឧទាហរណ៍​ដូច​ជា​ការ​ចាប់​ដាក់​គុក​ដោយ​ខុសច្បាប់​ដោយ​បំពាន​ទៅលើ​ជន​រងគ្រោះ​ក្នុង​រយៈ​ពេល​មួយខែ​ពីរ​ខែ​កន្លង​មក​នេះ​ឬ​ក៏​ដូច​ជា​ការ​កោះហៅ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម​សម រង្ស៊ី​ ឯកឧត្តម​កឹម សុខា​ឡើង​តុលាការ​ពីខែ​មុន​នោះ ​ទាំង​នេះ​ហើយ​បាន​ស​របញ្ជាក់​ថា​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​អាច​ជឿទុក​ចិត្ត​បាន​ទេ​ក្នុង​ការ​រក​យុត្តិធម៌​ពិត​ប្រាកដ។​ វាគ្រាន់​តែ​ជា​ឧបករណ៍​ប្រើ​ប្រាស់​របស់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​តែ​ប៉ុណ្ណោះ»។

មាន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន​បានទាមទារ​រក​យុត្តិធម៌​សម្រាប់កូន​ ម្តាយ​និង​ប្តី ​របស់​ពួកគេ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ប៉ុន្តែ​ហាក់​មានការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្នុង​ស្រុក។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ ​ដែរ​សហគមន៍​ខ្មែរ​ក្នុង​និងក្រៅ​ប្រទេស​បាន​តវ៉ា​ទាម​ទារ​ជាច្រើន​រហូត​ដល់​មាន​បង្កើត​ជា​យុទ្ធនាការឱ្យ​នាំ​យក​លោ​កនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ទៅ ​តុលាការឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ជាដើម។

រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ជាច្រើន​ដង​ថា​ពួកគេ​មិន​ខ្វល់​នឹង​ការប្តឹង​ផ្តល់នោះ​ទេ​ហើយ​ថា​ឧក្រិដ្ឋ​កម្ម​កន្លង​មក​ស្ថិត​នៅ​ក្រៅ​យុត្ថាធិការ​របស់​តុលាការអន្តរជាតិ។​

យ៉ាង​ណា​ក៏​ដោយ ​មេធាវី​ជើង​ចាស់​ដូច​លោក​សុខ សំអឿន​ ដែល​ជា​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​មើល​ឃើញ ​ពី​ផលប៉ះពាល់​វិជ្ជមាន​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​និង​ស្ថានភាព​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា៖​

«ទោះបី​ជា​បាន​ផល​ឬ​មិន​បាន​ផល​ក្តី​ ក៏ ​អាចធ្វើ​ឱ្យ​អាជ្ញាធរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​ចាប់​ផ្តើ​ម​យល់​ដឹង​ថា​អ្វី​ដែល​ធ្វើ​នោះ​មិន​មែន​ចេះ​តែ​ធ្វើ​សេ្រច​ចិត្ត​ដោយ​ តាម​ទំនើង​ចិត្ត​បាន​ទេ​ ទោះ​បី​ជា​វា​មិន​ស្ថិត​ក្នុង​ច្បាប់​ក្នុង​ស្រុក​ក៏ ​វា​អាច​ពាក់​ព័ន្ធ​នឹង​ច្បាប់​អន្តរជាតិ​ដែរ។ ដូច្នេះ​អ្វី​ដែល​លោក​មេធាវី​គាត់​ធ្វើ​នេះ​ក៏ ​អាច​ជាការ​ពញ្ញាក់​ដល់​ការ​អនុវត្តច្បាប់​ក្នុង​ស្រុក​យើង​ដែរ»។​

កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​បាន​ទទួល​ស្គាល់​ថា​លិខិត​នោះ​បាន​ទៅដល់​ដៃ​របស់​កងរាជ​អាវុធហត្ថ​ហើយ​ប៉ុន្តែ​មិន​ចាត់​ការ​ទេព្រោះ វា​ជា​កិច្ចការ​របស់​ ក្រសួង​ការ​ពារ​ជាតិ​ឬ​ក៏ រាជរដ្ឋាភិបាល។

លោក​ខេង ទីតូ​ អ្នក​នាំ​ពាក្យ​កងរាជអាវុធ​ហត្ថ​ជាតិ​បាន​បញ្ជាក់ការពារ​ចំណាត់​ការ​កន្លង​មក​ថា៖​

«តួរនាទី​របស់​កងរាជអាវុធហត្ថ​ក្រៅ​ពី​អនុវត្ត​តាម​ច្បាប់​ អនុវត្ត​តាម​បទ​បញ្ជា​គឺ​យើង​ធ្វើ​តែ​តាម​តួរ​នាទី​ភារៈកិច្ច​ដែល​កងរាជអាវុធហត្ថ​មាន​ដូច្នេះ​ការ​ដែល​បង្រ្កាប​ហើយ​នឹង​ការ​ប៉ះទង្គិច​នោះ គឺ​ជា​តួរ​នាទី​របស់​កងរាជអាវុធហត្ថ​ដែល​ត្រូវ​តែ​ធ្វើ​ហើយ​។ អនុវត្ត​តាម​តួរនាទី​របស់​យើង​ប៉ុន្តែ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ពួក​អាណាធិបតេយ្យ​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ហ្នឹង»។

កងរាជអាវុធ​ហត្ថ​ក្រោម​ការ​ដឹកនាំ​របស់​លោក​រ័ត្ន​ ស្រៀង មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​រាជធានី ភ្នំពេញ​បាន​ដឹកនាំ​ការបង្រ្កាប​នៅ​ពេល​នោះ។

លោក​ មេធាវី រីឆាដ​ រ៉ូជឺ ​បាន​បញ្ជាក់​ថា​លោក​មាន​គម្រោង​ផ្ញើ​លិខិត​ស្រដៀង​គ្នា​នេះ​ទៅ​មេបញ្ជាការ​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ផងដែរ​ដោយ​សារ​តែ​ការ​សង្ស័យ​ថា​ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​ពេល​កន្លង​មក។

ក្រុម​មេធាវី​រំពឹង​ថា​ការប្រមូល​ភស្តុតាង​នឹង​ចប់​សព្វគ្រប់​ដែលផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាច​ដាក់​ពាក្យ​បណ្តឹង​នៅ​ខែ​មេសា​ខាង​មុខ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

43 Responses to "បណ្តឹង​ទីពីរ​ប្រឆាំង​លោក ​ហ៊ុន សែន ​ទៅ​ ICC ​កំពុង​ដំណើរការ"

  1. ព្រលឹងជាតិមហានគរ says:

    ពួកអាពតកាលវាសំឡាប់ខ្មែរជិត២លាននាក់ក៏វាថាការពារអង្គការវាដែរ!!!!
    ឥឡូវពួកអាពាងវាសំលាប់ប្រជាជនខ្មែរការពាររដ្ឋាភិបាលក្បតើជាតិវាដែរ!!!

  2. bol says:

    ចេះតែប្រឹងទៅ!
    បើអញ្ចឹងគ្រប់គ្នា គេលែងហ៊ានធ្វើនាយករដ្ឋមនត្រីអស់មួយពិភពលោកទៅហើយ?
    រឿងយ៉ាងម៉េចខ្លះ ដែលតុលាកាអន្តរជាតិ គេធ្វើការពិចារណាជាមួយ?
    ចាំដាក់ពាក្យប្តឹងពីសម រង្ស៊ី ដែលបង្កចលាចលក្នុងប្រទេសវិញទើបត្រូវ។ សម រង្ស៊ី កឹម សុខានេះហើយ ដែលបានរុញមនុស្ស បោកប្រាសលើកទឹកចិត្តកម្មករ កសិករស្លូតត្រង់ ឲ្យមកប្រព្រឹត្តហឹង្សា អនាធិបតេយ្យ ប្រឈមនឹងច្បាប់ ទើបមានបញ្ហា។
    កុំឆ្កួតពេក ICC មិនចេះតែតាមពួកអាឆ្កួតប៉ុន្មានក្បាលហ្នឹងទេ!

  3. yuon says:

    bol = crazy doggy viet shit. your boss will not stay long..!

  4. កម្មករ កសិករ says:

    យើង ធ្លាប់ឃើញមុខ លោក ខេង ទីតូ មិនសមជាមនុស្សអាក្រក់ , យើងសង្ឃឹមថា លោក ខេង ទីតូ

    កុំ ការពារ មនុស្ស អាក្រក់ នាំអោយខូច ឈ្មោះ ខ្លួនអែង !

    ( សមត្ថកិច្ច អាក្រក់ ឃោរឃៅ បាញ់កម្មករ កម្មការីនី ដែលគ្មានអាវុធ ធ្វើអោយ ស្លាប់ និង របួសធ្ងន់

    សមត្ថកិច្ច ថ្លៃថ្នូរ ល្អ ត្រូវចាប់ យកមកកាត់ទោស ដើម្បី កុំអោយ ខូចឈ្មោះ សមត្ថកិច្ច ល្អ ! )

  5. CHEA says:

    HUN SEN reserving capital penitentiary from ICC. he does not know how powerful ICC is. because he just like frog in a small pone . did HUN SEN knew how many genocide leaders have been convicted in this international curt. if this cases going to ICC we will see how strong HUN SEN can be. he was so happy to be a powerful leader but when he see coffin he will cry like a baby. peace for all CAMBODIA

  6. Anonymous says:

    បណ្តឹងចូលអៃស៊ីស៊ីគឺបណ្តឹងលើមេដឹកនាំណាដែលមានបាតដៃប្រលាក់ឈាមជាឧក្រឹតជនដែល
    តុលាការអាយ៉ងក្នុងស្រុកនោះមិនអាចរកយុត្តិធម៍ជូនជនរងគ្រោះបាន។អោយយល់អត្ថន័យនិងអត្ថ
    ប្រយោជន៏ICCទើបយើងខាំមិនមិនចាកប្រធាន??
    គឺជារឿងដ៏អាម៉ាស់មុខបំផុតសំរាប់មេដឹកនាំក្នុងអណត្តិដែលត្រូវប្រជាជនខ្លួនអែងប្តឹងទៅតុលាការ
    ICC!!

  7. ម៉ាណែត says:

    ពាក្យបណ្តឹងទី២នេះវាមិនសូវល្អមើលប៉ុន្មានទេ។ ពាក្យបណ្តឹងទីមួយដែលប្តឹងហ៊ុន សែន

    ពីការជ្រៀតជ្រែកនិងបង្អាក់ដំណើរ​ការតុលាការខ្មែរក្រហមឯណោះទេដែលល្អមើល។

    រាល់ថ្ងៃនេះហ៊ុន សែន តែងតែយករបបខ្មែរក្រហមមកធ្វើដើមទុននយោបាយក៏ប៉ុន្តែហ៊ុន សែន​

    និងបក្សពួករបស់ខ្លួនតែងតែជ្រៀតជ្រែកដល់ដំណើរតុលាការមួយនេះ។ ដូចនេះហ៊ុន សែន និងបក្ស

    ពួករបស់ខ្លួននឹងហើយដែលមានការពាក់ពន្ឋ័ទៅនឹងការស្លាប់របស់ប្រជាជនជាង២លាននាក់។

    ក្នុងសម័យកាលឌីជីថលនេះហើយក៏នៅមានមនុស្សដែលអេបអបមួយចំនួនដែលនៅតែស្រែក​​

    គាំ​​ ទ្រពួកឃាតករទាំងអស់នោះទៀត។

    តើអស់លោកដឹងថាប្រជាជនរបស់អស់លោកដែលស្លាប់ទាំងអស់នឹង​ដោយសារនណាទេ?

  8. 23 October says:

    ជារឿងដ៏អាម៉ាស់មុខបំផុតសំរាប់មេដឹកនាំ Cambodia ក្នុងអណត្តិដែលត្រូវប្រជាជនខ្លួនអែងប្តឹងទៅតុលាការ
    ICC!!

  9. ប្រវត្តិសាស្ត្រ says:

    > .. រយះកាល កន្លងមក ប្រជាជនខ្មែរ ស្លាប់ ដោយសារ យួន ប្រើល្បិច អោយខ្មែរ សម្លាប់ គ្នា

    មកដល់សព្វថ្ងៃនេះ !

    « ល្បិច យួន ជ្រៅណាស់ បើយើងមើល សើរ ៗ មិនដឹងនោះឡើយ ! »

    …….. សូម អញ្ជើញមើល ប្រវត្តិសាស្ត្រ តាមអិនធីណេត . ! !!!!

  10. ស្តេចកំសាកញី says:

    តាមការប្តឹងនេះខ្ញុំគិតថាមិនអាចទៅរូចទេហើយតុលាការ ICC​ក៏គ្នាន
    សមត្ថភាពអីសំរាបចាត់ការរដ្ឋាភិបាលកម្ពុជាដែលពីព្រោះកន្លងមក
    រដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៏និងតុលាការមួយនេះទេ។

  11. 9999 says:

    I do expected that the spirit of Khmer elite will be come to help Khmer citizen to have a good primister to find peace for our country.

  12. ប្រវត្តិសាស្ត្រ says:

    > . មើលមុខ នាយកមន្ត្រី បាតដៃ ប្រលាក់ឈាម !

  13. Neak ta says:

    ​ព័ត៌មាន Cam News ​ថា​: “​បាតុកម្ម​អហិង្សា​រ”។ ប៉ុន្តែគេបាន​ឃើញ​បាតុករ​ចោល​ដុំថ្ម​និងដប​ប្រេងសាំងមាន​អណ្ដាតភ្លើង​នៅលើ​ពួកទាហាន​។ ​តើ​នេះគឺជា​”​បាតុកម្ម​អហិង្សា​រ”ឬ? តើ​ពួក Cam News នេះ ស៊ីលាមក​ឬ​អ្វីដែល?

  14. Kdor TOM says:

    អាបាតុករ ប្រើហឹង្សា គឺគ្នាអា CPP វាជួលមក ដើម្បិធ្វើលេស បង្ក្រាប ស្មានតែប្រជាពលរដ្ឋភ្លើ មិនដឹង ស្អីសោះ ។ ពួកអា CPP ពួកអាឃាតករ ពួកអាត្រី ប្រឹងអរទៅ ទាន់ទឹកមិនទាន់រីង ។ តែទឹករីង ………………..

  15. Anonymous says:

    បើ ធ្វើតាមផ្លូវច្បាប់ គ្មានយុត្តិធម៏ , អីឡូវ ធ្វើតាម ជនពាល តាម សងសឹក សម្លាប់ វិញ ទៅ រួចគ្នា !

  16. ប្រវត្តិសាស្ត្រ says:

    រយះកាល កន្លងមក ​នៅ​ឆ្នាំ 1979 ប្រជាជនខ្មែរ ស្លាប់ ដោយសារ យួន ប្រើល្បិច អោយខ្មែរ សម្លាប់ គ្នាឯង​។ បាន​លោកសមរង្ស៊ីជួយ ​ទើប​ខ្មែរ​បានរស់​ រហូតដល់​ឥឡូវនេះ។
    ប្រវត្តិសាស្ត្រតាមអិនធីណេត ​តើបក្ស​ណា​ផ្សាយ​ចេញ??

  17. ប្រវត្តិសាស្ត្រ says:

    ប្រវត្តិសាស្ត្រ
    រយះកាល កន្លងមក ​នៅ​ឆ្នាំ 1979 ប្រជាជនខ្មែរ ស្លាប់ ដោយសារ យួន ប្រើល្បិច អោយខ្មែរ សម្លាប់ គ្នាឯង​។ បាន​លោកសមរង្ស៊ីជួយ ​ទើប​ខ្មែរ​បានរស់​ រហូតដល់​ឥឡូវនេះ។
    ប្រវត្តិសាស្ត្រតាមអិនធីណេត ​តើបក្ស​ណា​ផ្សាយ​ចេញ??

  18. 23 October says:

    សង្គម​ខ្មែរ​អាច​កើតមាន​វិបត្តិ​កាន់តែខ្លាំង​ថែមទៀត​ក្រោយពេល ហ៊ុន សែន ដំឡើង​តំណែង​មន្ត្រី​នគរបាល​និង​យោធា​

  19. Anonymous says:

    ឃាតករ សម្លាប់ មនុស្ស ត្រូវ ទទួស ទោស ! បើ មិនដូច្នេះ ទេ ប្រជាពលរដ្ឋខ្មែរ នឹង មានកំហឹង ទៅ

    លើ ហ៊ុន សែន គ្មាន ថ្ងៃ បញ្ចប់ បានឡើយ !

  20. Anonymous says:

    ពួកអាថោកcam news គ្មានពតមានណាមួយដែលពួកវាយកមកpostដោយមិនញុះញុងទេពួកអាខ្មែរក្រហមរត់ចោលស្រុកអញសុំអង្វរអោយខ្មែរបានសុខហាស!អាសមរង្សីនិងអាកឹមសុខាអញចង់តែ!!!!!!

  21. អស់អីអស់ចុះឪ្យតែបានម៉ូតូវិញ says:

    ដើម្បីជ្រាបខ្លាំងអំពីកលល្បិចសម្លាប់និងលេបទឹកដីខ្មែរ សូមស្វែងរកសឿវភៅដែលនិពនដោយ យាយទឿង ” អង្គការជានរណា? ” មកអាននោះយើងនឹងបានជ្រាបច្បាស់កាន់តែខ្លាំងឡើង។

  22. អស់អីអស់ចុះឪ្យតែបានម៉ូតូវិញ says:

    សូមកំនាំគ្នាវិភាគ និងបកស្រាយនៅក្នុង Camnews អី សូមរងចាំស្តាប់លទ្ធផលនៅ ICC នាអំឡុងខែ មេសា ឧសភា​២០១៤​វិញទើបប្រសើ។ ICC មិនមែន Cambodia court ទេ។

  23. khmer angkor says:

    when demonstration march to government ,the represent of governemnt or the factory onwers should come out and talk peacefully but they ignore people try to survive and living good condition,that some young people coudnt stand it and bocome moor violent after that security shoot them.the order of militery for using live ammunation is wrong, so this responsibility of the leader of militery police or police.i hope this case will fully coperate with i c c.this is against civilian.only i c c can help.GOD bless all cambodian people.

  24. I,Khmer says:

    All the dumb old generation monkey CPP official, you need to go study English as a second language ( ESL) and then go to Internet place type in word ” YouTube ” and then type ” execution ” on top right corner. And choose how all you scumbag want to die??! If I were you I will choose like the italian guy whose corrupted and murdered of thousand of innocent people like all you fuck did. He so brave by jumped of the truck and chose the easy way to die by sitting in chair backward to the executioner so he let them shoot his back instead of his face or his chest which is so painfull.
    The highest you go up………..the worse down fall you will come!!! All you fuck remember my word ” AS THE WORLD TURN…EVERYTHING WILL CHANGE! ” and all you traitors liver are tastier then the crazy dog liver……..finger licking good !!! With My Country….My Beer…….ANGKOR !!!

  25. អាខ្វាក់ says:

    ខ្ញុំសូមគាំទ្រសម្តេចដើម្បីអោយតុលាការអន្តរជាតិអូសក្បាលសម្តេចទៅកាត់ទោស។

  26. Sen-Gaddfi says:

    នយោបាយក្អេងក្អាងដូចកូនក្អាត់នៅក្នុងក្អមដូចហ៊ុនសែននេះអន្តរជាតិគេមិនចង់លូកដៃជ្រៅនោះ ទេគឺគេគ្រាន់តែលូកដៃរាក់ៗនិងដោយប្រយោលនោះវារលំគ្រាំងបាត់ទៅហើយ។ មិនបាច់ប្រៀប ធៀបហ៊ុនសែនទៅនិងប្រទេសលីប៊ីដែលមហាខ្លាំងជាងកម្ពុជានោះទេ។ តើហ៊ុនសែនបានសន្សំ លុយពុករលួយបានប៉ុន្មានពាន់លានហើយរយះពេលជាង៣០ឆ្នាំកន្លងមកនេះ។ មិនស្មើរនិងការ កល់ប្រេងរបស់កាដាហ្វីមួយថ្ងៃផង។ ដូច្នេះមិនពិបាកនោះទេដែលអន្តរជាតិប្រើវិធីគាស់រំលើង និង សែងហ៊ុនសែនជាពិសេសត្រកូលហ៊ុនសែនចេញពីអំណាចនិងបំផ្លិចបំផ្លាញប្រទេសជាតិបន្តរទៀត នោះ។ ក្រឡាអុករបស់ហ៊ុនសែនឥឡូវកំពុងតែអាប់ក្រឡា ព្រោះតែកូនកអុកចំរុះកំពុងតែពទ្ធ័កូន អុករបស់ហ៊ុនសែនជុំជិតអស់ហើយ។ ក្រឡាដែលហ៊ុនសែនដែលសល់អាចដើរបាននោះគឺមាន តែចិន យួន និងឡាវតែប៉ុនណ្ណោះ។

  27. កន្លងមក ពេលមានរឿងដូច្នេះ មេដឹកនាំធំៗ ទាំងសងខាង តែងតែផ្សះផ្សាសំរុះសំរួលគ្នា ដក

    ពាក្យបណ្តឹង ដើម្បីដំកល់ផលប្រយោជន៏ជាតិ ជាធំ។ ប៉ុន្តែមកដល់វគ្គលើកនេះ គឺមិនមែនដូច

    គ្នានឹងពេលមុន។ កុំទាន់អាល មើលងាយសាច់ការ សូមរងចាំ មើលវាសិន។

  28. goddy says:

    tov a BOL , a reng ning chon cheat youn ey ah! ban som dey a reng knean poch pong sos , hey a dog nis, Pouk a reng teal tel ke yok dii and home a reng men te!

  29. Anonymous says:

    មានប្រឡាយទើបទឹកហូរមានសំរាមទើបឆ្កែជុះ
    មេដឹកនាំរដ្ផល្អជាទីគោរពសំរាប់មហាជនទូទៅដឹកនាំប្រទេសប្រកបដោយគតិនិងចុះចេញប្រកប
    ដោយកត្តិយសនិងសេចក្តីថ្លៃថ្នូរ។
    ចុះមេដឹកនាំខ្មែរវិញបែរជាត្រូវប្រជាជនខ្លួនប្តឹងទៅតុលាការអៃស៊ីស៊ីទៅវិញ??
    តើមេដឹកនាំខ្មែរជាមនុស្សប្រភេទណា??

  30. Chourn says:

    សម្តេចមិនខ្វល់នោះទេ អាមេរិកកាត់ជំនួយក៍មិនខ្វល់ អន្តរជាតិរិះគន់ក៍មិនខ្វល់ ពលរដ្ឋខ្លួនធ្វើបាតុកម្ម ឲ្យចុះចេញពីអំណាចក៍មិនខ្វល់ ក្រុមហ៊ុនឯកជនប្លន់ដីនិងដុតផ្ទះរាស្ត្រឆេះអស់ក៍មិនខ្វល់ ជនបរ​ទេស​មកបំផ្លាញធនធានធម្មជាតិខ្មែរខ្ទេចខ្ទីរអស់ក៍មិនខ្វល់ ចង់ប្តឹងទៅតុលាការ IIC ក៍មិនខ្វល់ បើតុលាការ ក្នុងស្រុកមិនខ្លាច ផង នោះ ហើយបើទោះបីជា ចុះមកចាប់ខ្លួនយកទៅកាត់ទោសនៅ ICCក៍មិនខ្វល់ ទៅក៍ទៅ សព្វថ្ងៃ ខ្វល់តែមួយមុខគត់គឺតើធ្វើយ៉ាងណាបន្តរអំណាចទៅមុខបានទៀត។

  31. កម្មករ កសិករ says:

    ,,,,, សូម យល់ស្រប លោក , Chourn , និយាយ គឺជាការពិត !

  32. Khmer form Washington says:

    លោក រីឆាដ រ៉ូជឺអើយ តើលោកយល់ថាស្រុកខ្មែរខ្ញុំជារបស់អ្នកឬ?ស្រុកខ្មែរខ្ញុំមានអាយុច្រើនជាងប្រទេសរបស់អ្នកឆ្ងាយណាស់ហើយក៏មានអ្នកចេះច្បាប់អន្តរជាតិដែរណា!
    កុំឆ្កួតពេក ICC មិនចេះតែតាមពួកឆ្កួតប៉ុន្មានអ្នកហ្នឹងទេ!

  33. ក្បាច់សាមកុក says:

    Khmer form Washington​ អាងាប់ ខ្មាស់គេចេះចុយម្រាយឯងអី បាញ់មនុស្សឆៅ ច្បាប់អន្តរជាតិបាញ់មនុស្សឆៅចឺង អាងាប់ … អាខ្វាក់ មានមនុស្សដូចអាឯងជាអ្នកចេះច្បាប់អន្តរជាតិបាញ់មនុស្សឆៅ ណាស់…?

  34. Banh Bev says:

    គួរអោយចង់សើច!!!ចាំសេះដុះស្នែង ត្រីអណ្ដែងដុះស្រកា បានចេញរួច!!!ហាសហាសហាហាហាសហាសហា!!!!!!!!!!!!!!

  35. ប្រវត្តិសាស្ត្រ says:

    តាំង ពី មេដឹកនាំ ខ្មែរ យើងទាក់ទង យួន អោយ មកជួយ ធ្វើសង្គ្រាម នៅឆ្នាំ 1970 រហូត មកដល់

    អីឡូវនេះ យួន វា ចំណេញ ដី ព្រំដែន កោះត្រល់ ជ័យភ័ណ្ឌជាតិ ទ្រព្យសម្បត្តិជាតិ តម្លៃ

    រាប់កោដ្ឋ លានដុល្លារ ជញ្ជូន ទៅស្រុក យួន ធ្វើអ្នកមាន ជាងខ្មែរ វិញ !

    (​ ពីមុន យួន ក្រ ជាង ខ្មែរ , អីឡូវ យួន មានជាងខ្មែរ ) !

    អីឡូវ នេះ ផែនការ យួន ខ្មោច ហូ ជីមិញ រៀបចំយក ប្រទេសខ្មែរ ធ្វើជាអាណានិគម របស់ វា ទៀត

    ដោយ បញ្ជូន ជនជាតិ យួន មកនៅ ដីខ្មែរ គ្រប់ រូបភាព ! ( ល្បិចយួន ជ្រៅណាស់ ត្រូវ គឹតផង ! )

    ,,,,, សូមមើលប្រវត្តិសាស្ត្រ តាមអិនធីណេត , !

  36. អ្នកធ្វើស្រែ says:

    សូមជួយផ្ញើពាក្យបណ្ដឹងនោះតាមយានអវកាសដាក់នៅលើឋានព្រះច័ន្ទផងណា!!!

  37. សែនសែន says:

    ប្ដឹងវាឱ្យវាចុយម្រ៉ាយវាទៅ ហាស់ ហាស់ ហា ។

  38. Holli says:

    ត្រូវហើយ រងចាំមើលបន្ដេចទៀត ថាតើហ៊ុន សែនអាចនៅក្អេងក្អាងបានប៉ុនណាទៀត
    គេនឹងអូសកយកទៅ

  39. CHEA says:

    CHOUM every word you said is very true.it is the finger pointing right on for had of Mr HUN SEN. and his slavery. I tell you the true some time I feel I do not care about CAMBODIA any more because me and my families not living in CAMBODIA. but what kind of spirit that still keep my mind to CAMBODIAN in the country. all I want to see is all CAMBODIAN have happy smiling face. living like all those peoples in the country I’m in. what can I do in some time I jus donate some money to helping when flooding in CAMBODIA.I’m wishing all the best to all CAMBODIAN.

  40. Anonymous says:

    The Cambodian people will organize very very big celebration if Hun Sen die by nowadays istuation.
    You have to know PM HS.

  41. Communist says:

    អាKdorTom!បើពួកវាCPPជួលមកបង្កហឹង្សា CPPចាប់ដាក់គុក តាមតែគ្នាវា
    ទៅ ម៉េចពួកអាដែងឈឺក្បាលហាលងៀតអី?មានអាស្រែកយំ មានអាទៅជួបក្រៅ
    គុក មានអាប្តឹងបន្ត។់់ល។….ស្ទើរភ្លើងណាស់ អាងាប់មុនអាយុអើយ…ចង់ទាញ
    ស្រុកខ្មែរអោយក្រឡាប់ចក្រ ទៅមិនរួចទេ កុំខំប្រឹងអី!!!!!!!!!!!!!!!!!!!!!!!!!!!!

  42. Anonymous says:

    I read the Khmer Language newspaper name Angkor News. The editor name Ly Diep from 1990 -91 in Lon Beach.
    He is a Khmer Krom. The Tittle Who is the Angkar ? By Madame Tieng.
    She wrote a bout the Vietnamese ‘ambition to annex Cambodia. The story is not telling every thing a bout the killing fields. She wrote that they the Vietnamese are behind the killing fields that Khmers are killing Khmers. For me I believe that the Khmer is always kill each other from generation to generation because of power struggle. We must accept the truth that we are the ones who are killing each other and never admit our faults at all.
    I had lived in the killing fields of Cambodia from 1975 to 1979 I saw only Khmers with dark skin to kill their own races because Pol Pot is so paranoid. He never trusts anyone. He always
    believes that there is the enemy from within would be someday rising up and overthrow his revolution. Indeed, there was a coup against Pol Pot in 1977 but he successfully suppressed that movement and killed hundred of thousand of the counter revolutionary groups.
    From then on Pol Pot held his grips very tight by sending his secret agents to arrest innocent Khmer people and executed them every night by accusing them as the C I A of America , KGB of Russia and Vietnamese agents of Viet Nam.Any time they aimed at the Vietnamese but they kill only Khmer that’s why I don’t want to see Khmer people killing each other enough is enough!!!!!
    The story of Madame Tieng is the story of anti Hun Sen Government that supported by the Vietnamese Army in Cambodia. The story is more politics to me. This is not the real history that some groups pointed out.The author ‘s motivation is a bout war. she wants us to fight until the last Khmer!!!! To me I don’t buy this story at all because I had experience living in the killing fields and I had read so many books and documentaries related to Cambodia from so many sources and many foreign correspondents.
    Khmer in Long Beach Ca USA