ដោយ៖ ពេជ្រ សុធារី
ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន ០៣លាន០៣សែនក្បាលដី គិតមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃទី១០ខែកុម្ភៈ ឲ្យដឹងថា ក្នុងគោលដៅនៃការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងអនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ រាជរដ្ឋាភិបាលអាណត្តិទី៥ បានបន្តគ្រប់គ្រង ប្រើប្រាស់ និងបែងចែកដីរដ្ឋ ដើម្បីបម្រើប្រយោជន៍នៃការអភិវឌ្ឍ ប្រកមដោយតម្លាភាព និងសមភាព។
សេចក្តីប្រកាសព័ត៌មាន បន្តថា គិតមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាល បានសម្រេចចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន ០៣លាន០៣សែនក្បាលដី នៅក្នុងគោលបញ្ជីដីធ្លី ហើយសម្រាប់ការធ្វើប្រទានកម្ម និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋតាមបទបញ្ជា ០១ បានអនុវត្តលើឃុំចំនួន ៣៥៧ ដែលក្នុងនោះ បានវាស់វែងជាង ៧១ម៉ឺនក្បាលដី បានបិទផ្សាយជាង ៧១ម៉ឺនក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិស្ថាពរដល់ដៃប្រជាពលរដ្ឋចំនួនជាង ៤៥ម៉ឺនប័ណ្ណ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ក្នុងពេលឥឡូវនេះ ចែក ជាន់ និងដុតផ្ទះ ដើម្បីយកដីប្រជាជនរស់នៅទៅជួល និងលក់ មានរឿង
ក៏ច្រើន។