យាយ​ខ្លី និង​តាមឿក ឈឺ​ធ្ងន់​ព្រម​គ្នា​​

ដោយ៖​ វង្ស សុ​ម៉ា​លីន
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 08:04 AM​
http://vodhotnews.com

លោក​ សោភ័ណ្ឌ ឡា​រី និង យាយខ្លី (រូបថតពី សោភ័ណ្ឌ ឡារី)

លោក​ សោភ័ណ្ឌ ឡា​រី និង យាយខ្លី (រូបថតពី សោភ័ណ្ឌ ឡារី)

ដំណឹង​ចុងក្រោយ​ដែល​VOD ទទួលបាន​ពី​លោក​សោភ័ណ្ឌ ឡា​រី និង​កូនចៅ​ជំនិត​របស់ អ្នកស្រី​នេត្រ ផល្លី ហៅ​យាយ​ខ្លី និង​តារា​អា​យ៉ៃ​គឺ​លោក​តា​ផ្លុង មឿក បានឲ្យដឹង​ថា​ស្ថានភាព​ជំងឺ​របស់​តា​រា​ជើង​ចាស់​ទាំង​ពីរ កំពុង​ស្ថិតក្នុង​សភាព​កាន់តែ​យ៉ាប់​។ បើទោះជា​យាយ​ខ្លី នៅ​ក្រោក​អង្គុយ​បាន ឯ​តា​មឿក ក្រោក​លែងរួច ប៉ុន្តែ​សភាព​របស់​អ្នក​ទាំង​ពីរ បើ​គ្មាន​លទ្ធភាព​ចូល​មន្ទីរពេទ្យ​ឲ្យទាន់ពេល​វេ​លាទេ នោះ​ពិតជា​មិន​អាច​បក​ក្រោយ​។

​លោក​សោភ័ណ្ឌ ឡា​រី ដែល​បាន​អះអាងថា ទើប​វិលត្រឡប់​ពី​សួរសុខទុក្ខ និង​យក​ថវិកា​ទៅជូន​តារា​ទាំងពីរ បាន​ប្រាប់​VOD កាលពី​ល្ងាច​ទី​១៣ កុម្ភៈ​ថា សភាព​របស់​លោក​ផ្លុង មឿក កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ​។ មិន​ត្រឹមតែ​វង្វេងវង្វាន់​ដូច​ការចុះផ្សាយ​នា​ពេល​កន្លងមក​នោះ​ទេ គឺ​ថែមទាំង​ក្រោក​មិន​រួច និង​មាន​សភាព​ទ្រុឌទ្រោម​គួរឲ្យ​បារម្ភ​ទៀតផង​។ លោក​ទទូច​ឲ្យ​ក្រុមអ្នកកាសែ​តជួយ​ចុះផ្សាយ​ដើម្បី​ស្វែងរក​ជំនួយ​សប្បុរស​ជួយ​ដល់​លោកតា​ឲ្យ​រួសរាន់ ដោយសារ​តែ​យល់​ថា ក្នុងចំណោម​តារា​ជើងចាស់ គឺ​លោក​ផ្លុង មឿក ហាក់​មាន​សភាព​គួរឲ្យ​សង្វេគ​ជាងគេ​។ លោក​សោភ័ណ្ឌ ឡា​រី និយាយថា «​បង​អើយ​សូម​ជួយ​ប្រាប់​អ្នកកាសែត​ផ្សេងទៀត ឲ្យជួយ​ដល់​គាត់​(​លោកតា​ផ្លុង​មឿក​)​ផង ព្រោះ​គាត់​អត់​ណា​ស់បង ហើយ​ថែមទាំង​ឈឺ​ធ្ងន់​ទៀត បាន​ទៅ​មើល​ទើប​ដឹង​ថា​ពិបាក​!»​។ អ្នកនាំពាក្យ​រូប​នេះ ប្រាប់ថា ប្រមាណ​ជា​ពីរ​ថ្ងៃ​ហើយ ដែល​លោកតា​ធ្លាក់ខ្លួន​ក្រោក​លែងរួច បន្ទាប់ពី​បាន​វង្វេងវង្វាន់​អស់​ច្រើន​ថ្ងៃ​នា​ពេលកន្លងមក​។

​យ៉ាងណាមិញ នៅពេល​មាន​ការណែនាំ​ដដែលៗ លោកតា​ផ្លុង មឿក ក៏​អាច​នៅ​ស្ងៀម​មិន​រើ មិន​ឡូឡា និង​យំ​ស្រែក​ដូច​មនុស្ស​មាន​ស្មារតី​ប្រក្រតី​ធម្មតា​នោះ​ដែរ ដោយ​គ្រាន់តែ​ត្រូវ​ប្រើ​ពេល​លួង និង​ពន្យល់​ក្នុងពេល​យូរ​។ នៅក្នុង​បន្ទប់​ផ្ទះជួល​តូចចង្អៀត ស្ថិត​នៅ​ម្ដុំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​សោភ័ណ្ឌ ឡា​រី ប្រាប់ថា តាមឿក តាំង​ពី​ធ្លាក់ខ្លួន​វង្វេងវង្វាន់​ឈឺ​កាល​ថ្ងៃទី​១៩ ខែ​មករា​មក ទើប​តែ​ពីរ​បី​ថ្ងៃនេះ​ទេ ដែល​ចាប់ផ្ដើម​ទ្រុឌទ្រោម ហើយ ងើប​លែងរួច​។ ដូចគ្នា​នឹង​ការអះអាង​នេះ អ្នកស្រី ផ្លុង សុវណ្ណ កូនស្រី​របស់​លោកតា​ផ្លុង មឿក បាន​ប្រាប់​ដែរ​ថា លោកតា ពិតជា​ស្ថិតក្នុង​សភាព​គួរឲ្យ​បារម្ភ ក្នុងអំឡុង​ពុំមាន​លទ្ធភាព​នាំ​ទៅកាន់​មន្ទីរពេទ្យ និង​ផ្ដល់​ថ្នាំសង្កូវ​ឲ្យ​ពិបា​កបាន​ទៀងទាត់​នោះ​មែន​។ ក្រុម​គ្រូពេទ្យ​បាន​ទទូច​ឲ្យ​យក​លោកតា ទៅកាន់​មន្ទីរពេទ្យឲ្យ​បាន​ទៀង​ទាត់ ប៉ុន្តែ​មក​ពី​អ្នកស្រី ក៏ដូចជា​កូនចៅ​របស់​លោកតា​ផ្ទាល់​តែម្ដង មិន​មាន​លទ្ធភាព ព្រោះ​ក្រីក្រ​ពេក ទើប​ចូល​សម្រាក​នៅ​កាល់ម៉ែ​ត្រ បាន​តែ​មួយ​រយៈ ហើយ​យក​ចេញ​មក​វិញ បណ្ដោយ​ឲ្យ​ធ្ងន់ធ្ងរ​យ៉ាងនេះ​។

​ងាក​មក​កាន់​តារា​កំប្លែង​អ្នកស្រី នេត្រ ផល្លី ហៅ​យាយ​ខ្លី ឯណេះ​វិញ ក៏​ស្ថិត​ក្នុង​សភាព​គួរឲ្យ​បារម្ភ​ដូចគ្នា បន្ទាប់ពី​អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នា​ពេល​ចុង​ក្រោយ​។ លោក​សោភ័ណ្ឌ ឡា​រី ដែល​បាន​នាំ​ជំនួយ​យកទៅ​ជូន​ដូចគ្នា​បាន​ប្រាប់ឲ្យដឹង​ថា  អ្នកស្រី​ដ្បិតថា​នៅ​រំកិល​ខ្លួន​បាន និង​ក្រោក​រួច ប៉ុន្តែ​សភាព​ជំងឺ​គឺ​មិនមែន​ធម្មតា​ឡើយ  ដោយសារ​បញ្ហា​លើសឈាម ពុក​ឆ្អឹង និង​ជំងឺ​ទឹកនោម​ផ្អែម ធ្វើទុក្ខ​ធ្ងន់ ព្រោះតែ​គ្មាន​ប្រាក់​ទិញ​ថ្នាំសង្កូវ​គ្រប់គ្រាន់ និង​គ្មាន​លទ្ធភាព​នាំ​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​។ អ៊ីចឹង​ហើយ ទើប​អ្នកស្រី មិន​មាន​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍ ឡើង​កំប្លែង​ជាមួយ​នាយ​កុយ​អស់​រយៈពេល​យូរ​។ អ្នក​​លើក​ទូរស័ព្ទ​ជំនួយ​អ្នកស្រី​ខ្លី​និយាយថា ម្ដាយ​របស់​ខ្លួន​មាន​សភាព​ធ្ងន់ធ្ងរ​កាលពី​យប់​ថ្ងៃ​ទី​៥ មីនា ២០១៣​មក​ហើយ ដោយ​​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលម៉ែ​ត្រ​បាន​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ដោយសារ​កូនចៅ​អត់លុយ​ផង និង​មើល​ទៅ​មាន​សភាព​​ធូរស្រាល​ផង ក៏​ដឹក​ត្រឡប់មកវិញ និង​បាន​ឡើង​លេង​កំប្លែង​បាន​មួយរយៈ​។ មកទល់ពេលនេះ អ្នក​ស្រី​កាន់តែ​ទ្រុឌ​ទ្រោម ដោយ​មិន​អាច​ឡើង​លេង​កំប្លែង​បាន​ដូច​មុន​ទេ បើទោះជា​ជីវភាព​ស្ថិតក្នុង​សភាព​ផ្គង់​ផ្គង់​មួយ​ផ្នែក​​ពី​អាជីព​កំប្លែង​របស់​​អ្នកស្រី​នោះ​ក៏ដោយ​។ លោក​សោភ័ណ្ឌ ឡា​រី ប្រាប់ថា លោកយាយ​ខ្លី រស់​នៅក្នុង​ផ្ទះជួល​ស្ថិតនៅ​ម្ដុំ​អង់​តែ​ន​ទួលគោក ដោយ​​គ្មាន​សេសសល់​ទ្រព្យសម្បត្តិ​អ្វី​ជា​ដុំកំភួន​ឡើយ ក្នុង​រយៈពេល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នេះ​។ អ៊ីចឹង​ហើយ ទើប​លោក​ស្នើ​ឲ្យមាន​ជួយសង្គ្រោះ​ក្នុង​ដំណាក់កាល​នៅ​មិនទា​ន់​ហួសពេល​ខ្លាំង​នេះ​។

​ប្រភព​ផ្លូវ​ការឲ្យដឹងថា លោកតា​ផ្លុង មឿក វ័យ​៨០​ឆ្នាំ កំពុង​មាន​ជំងឺ​វង្វេងវង្វាន់ បន្ថែម​ពីលើ​ជំងឺ​ចាស់ជរា​ដែល​កំពុង​ទ្រុឌ​ទ្រោម ដោយសារតែ​លោកតា​ពិបាកចិត្ត​រឿង​ជីវភាព និង​បញ្ហា​ធ្វើទុក្ខបុកម្និញ​ពី​សំណាក់​កូនប្រុស​ដែល​ស្រវឹង​ប៉ោឡែ​ម្នាក់​។ ចំណែក​​អ្នកស្រី​នេត្រ ផល្លី ហៅ​យាយ​ខ្លី ក្រៅពី​មាន​ជម្ងឺ​ក៏​យ៉ាប់យឺន ក៏​មាន​សម្ពាធ​ខ្វះមុខខ្វះក្រោយ និង​រឿង​កូនចៅ​សុទ្ធតែ​ក្រ​ពឹងពាក់​មិន​បាន​នោះ​ផងដែរ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ​vongsomalin@yahoo.com

What Next?

Recent Articles

10 Responses to "យាយ​ខ្លី និង​តាមឿក ឈឺ​ធ្ងន់​ព្រម​គ្នា​​"

  1. Bol says:

    សូមគោរពសរសើរ និងជូនពរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែម សំអន ដែលលោកមានចិត្តសប្បុរស ជួយដល់លោកតា ៣០០ ដុល្លា។
    យើងក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំជាតិ ទាំងអស់ មេត្តាជួយដល់លោកតា មឿក និងយាយខ្លីបន្ថែមទៀតផង។
    សូមមេត្តាជួយគាត់ផង ដើម្បីកុសលផលបុណ្យ។
    មិនថាតែថ្នាក់ដឹកនាំរដ្ឋាភិបាល ឬឧកញ៉ា និងមហាជននោះទេ សូមអស់លោក សម រង្ស៊ី ឬកឹម សុខា ផង ។ មិនខាតទេ បើអស់លោកធ្វើយ៉ាងនេះ។
    តែដូចជាមិនឮសម្លេងអ្វីពីសមាគមសិល្បករសោះ ។ ឯជំទាវ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ក៏មិនឮសូរ ថាគាត់មានប្រតិកម្ម សោះដែរ។
    អាណិតណាស់ គាត់ចាស់ហើយ។ ជួយយកតែបុណ្យទៅ!

  2. សម័យដែកជោគ្មាននរណាក្រទេកុំចេះតែនិយាយនោះ

  3. សម័យដែកជោគ្មាននរណាក្រទេកុំចេះតែនិយាយនោះ។នេះជាសម្តីពួកអាផ្កាប់មុខcppតែអីលូវសូម្បីអ្នកកំផ្លែងដែលសំដែងបក្សប្រឆាំងក៍រកលុយព្យាបាលជំងឺមិនបានផងចុះអ្នកជនបទវិញតើយ៉ាងណា?ដូច្នេះអស់លោកអ្នកកំប្លែងល្មមឈប់កំប្លែងបំរើនយោបាយទៀតទៅ ល្មមភ្ញាក់រលឹកមានខួរក្បាលខ្លះផង ពួកអ្នកកំផ្លែងផ្កាប់មុខអើយ ដូចក្រុមអាក្រឹម ក្រុមអាសានម៉ៅជាដើម

  4. Phea Phea says:

    Hope Calmette Hospital or other public hospitals would give them free treatment.

  5. I,Khmer says:

    That whore Men Som Onn have more than 3 millions dollars by selling the land near Naga casino. And she gave them $300 …????? Yeah, keep going to Wat Lanka for blessing bathe…..and you gonna get pregnant soon…….bitch!!!

  6. I,Khmer says:

    Larry, keep up the good work! I’m so proud of you…….

  7. ភ្នែកម្ខាង says:

    និយាយក្រុមកំប្លែងអាក្រឹម និង អាសានម៉ៅចប់ នៅតាមជនបទអោយតែបើកឃើញមុខពួកវាឆាប់ប្តូរ

    ប៉ុស្តិជាបន្ទាន់

  8. killer says:

    យាយខ្លីសម្តែងរឿងជួយសំដាច់ ច្រើនណាស់ សូមលោកយាយទៅសុំលុយសំដាច់ របស់លោក យាយ ទៅ ។

  9. អព្យាក្រឹត្យ says:

    ពិតមែនហើយ ដោយសារអ្នកដឹកនាំល្អ បានជាអ្នកមានចំណេះដឹងខាងសិល្បះ ពេលធ្លាក់ខ្លួនឈឺម្តងៗ គឺគ្មានសល់អីទេ សូម្បីតែរាស្រ្តសាមញ្ញក៏ដោយ​ខំរកលុយដោយយ៉ាប់យើន គ្រាន់ទុកពេលមានជំងឺ នេះរបបដឹកនាំរបស់សំដាច់ជោរ….
    អ្នកខ្លះភ្លេចខ្លួនព្រោះតែលាភសក្ការះបន្តិចបន្តួច ខំលេងសម្តែងលើកជើងសម្តេចណាស់ ទីបំផុតងាប់ដូចសត្វ គ្មាននរណាអើពើទេ​? ជួយប្រាប់នាងម្នាក់នៅ TV Apsara ផង ថាមិនត្រូវថា ពួកគាត់សម្តែងធ្វើឈឺផង​ ក៏មិនដឹង​? យ៉ាប់ណាស់​ បើប្រៀបធៀបជាមួយតារាបរទេស ច្រៀងតែ១បទៗ លក់លុយរាប់លានដុល្លារ!!!!

  10. 18 Mina says:

    អែណាទៅជំទាវបណ្ឌឹតចំតឹតកាកបាតក្រហមឆ្អិនឆ្អៅ ល្មមមកជួយយាយនឹងតាផង។យកលុយ
    កាកបាតទៅអែណាអស់ហើយ?។