ដោយ សេក បណ្ឌិត
2014-02-15
RFA

តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្បែរការិយាល័យសហភាពអឺរ៉ុប (EU) នាវិមានឯករាជ្យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២។ RFA/Vichey Anandh
ពលរដ្ឋសហគមន៍បឹងកក់ និងបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម គ្រោងរៀបចំវេទិកាពិភាក្សាមួយ ស្ដីពី «តួនាទីព្រះសង្ឃ បញ្ញវន្ត និងសកម្មភាពនយោបាយនៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខ។ ចំណែកអាជ្ញាធរ ហាក់នៅមិនទាន់បើកទូលាយចំពោះសិទ្ធិសេរីភាពក្នុងការជួបប្រជុំសម្ដែងមតិលើបញ្ហាអ្វីមួយនោះឡើយ។
អាជ្ញាធរសង្កាត់ស្រះចក និងអ្នកបឹងកក់ នៅតែបញ្ជូនលិខិតជូនដំណឹងទៅវិញទៅមក ជុំវិញគម្រោងសុំរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់អ្នកស្លាប់ក្នុងបុព្វហេតុស្វែងរកយុត្តិធម៌ និងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ និងវេទិកាជួបជុំពិភាក្សាគ្នានៅថ្ងៃទី១៧ កុម្ភៈ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា នៅថ្ងៃទី១៥ កុម្ភៈ ចៅសង្កាត់ស្រះចក លោក ឆាយ ធីរិទ្ធ បានបញ្ជូនលិខិតមួយមកអ្នកបឹងកក់ ដោយបានបដិសេធចំពោះសេចក្តីជូនដំណឹងរបស់សហគមន៍ និងបញ្ជាក់ថា លោកមិនមានសិទ្ធិក្នុងការសម្រេច ហើយជំរុញអោយសហគមន៍ស្នើសុំទៅសាលារាជធានីភ្នំពេញ ខ្លួនឯងផ្ទាល់។
ចំណែកតំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី បានបញ្ជូនលិខិតនោះត្រឡប់ទៅវិញភ្លាមៗ ដោយសុំលោកចៅសង្កាត់ធ្វើការតាមតួនាទី ដោយបញ្ជូនលិខិតនោះទៅសាលារាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរមូលដ្ឋាន បើសិនពុំមានសិទ្ធិសម្រេចនោះទេ៖ «ពួកខ្ញុំជូនដំណឹងទៅលើកណា ក៏គាត់និយាយថា អត់មានសិទ្ធិសម្រេចទេ គាត់នៅតែនិយាយអ៊ីចឹង បញ្ជូនទៅសាលាក្រុង ប៉ុន្តែពួកខ្ញុំអត់ដឹងទេ។ ពួកខ្ញុំដឹងតែតួនាទីបញ្ជូនទៅគាត់ហើយ ហីបើគាត់ធ្វើជាចៅសង្កាត់ គាត់គ្មានសិទ្ធិសម្រេច គ្មានសិទ្ធិទទួលដឹងឮការជូនដំណឹងរបស់ប្រជាពលរដ្ឋទេ មិនបាច់ឲ្យគាត់ធ្វើការធ្វើអីទៀតទេ មិនដឹងធ្វើការរកអីទៀតទេ»។
ទាក់ទងបញ្ហានេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា តាមគម្រោងរបស់អ្នកបឹងកក់ នោះ ម្ចាស់សំណើគួរតែស្នើមកសាលារាជធានីផ្ទាល់៖ «ការសម្ដែងមតិ ឬក៏ការរៀបចំណាណី ដែលគាត់ត្រូវធ្វើនៅទីសាធារណៈ គាត់ត្រូវសុំមក ឬជូនដំណឹងមកសាលារាជធានីភ្នំពេញ បានធ្វើការវិភាគ ត្រួតពិនិត្យមើលវាយតម្លៃថា ការស្នើសុំរបស់គាត់នោះ តើអាជ្ញាធររាជធានី តើអាចអនុញ្ញាតជូនឬក៏អត់?»។
យ៉ាងណាក្តី តំណាងអ្នកបឹងកក់ អះអាងថា គម្រោងធ្វើបុណ្យ និងពិធីជួបជុំពិភាក្សាគ្នានោះ នឹងប្រព្រឹត្តិទៅតាមការគ្រោងទុក ពីព្រោះពលរដ្ឋបានជូនដំណឹងទៅអាជ្ញាធរតាមច្បាប់ត្រឹមត្រូវរួចរាល់ហើយ៖ «ខ្ញុំថាគ្មានរឿងអីទៅប៉ះពាល់សាលាក្រុង មានរឿងអី ត្រូវមិនអនុញ្ញាតផង ព្រោះនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយរឿងថា ឧទ្ទិសកុសលបង្សុកូលជូនដល់បុព្វការីដែលស្លាប់ទៅនោះ សុទ្ធតែអ្នកស្នេហាជាតិ ស្រឡាញ់យុត្តិធម៌ យើងទាំងអស់គ្នាគិតថា ទាំងអាជ្ញាធររាជធានី ទាំងរដ្ឋាភិបាលហ្នឹង គាត់អត់មានអីត្រូវមកជំទាស់មកប្រឆាំងអីទេ»។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ តំណាងសហគមន៍បឹងកក់ បានដាក់លិខិតមួយទៅសាលាសង្កាត់ស្រះចក ស្នើសុំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល និងវេទិកាពិភាក្សាស្ដីពីតួនាទីព្រះសង្ឃ បញ្ញវន្ត និងសកម្មភាពនយោបាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកបុរីកីឡា៧នាក់របួសក្នុងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ
- អ្នកមានបញ្ហាដីធ្លីនៅភ្នំពេញដាក់ញត្តិអរគុណសភាអាមេរិក
- បទវិភាគ៖ តើក្រុមហ៊ុនផានអ៊ីមិចឬអ្នកបុរីកីឡាជាអ្នកបំពានច្បាប់?
- អ្នកបុរីកីឡាជំរុញឲ្យសាលាក្រុងជួយរឿងសង់អគារឲ្យគ្រប់ចំនួន
- តុលាការកំពូលសម្រេចដោះលែងអ្នកស្រី យ៉ោម បុប្ផា
- សមាគមការពារសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
- អ្នកមានជម្លោះដីធ្លីហែជុំវិញតុលាការកំពូលទាមទារដោះលែងអ្នកស្រី យ៉ោម បុប្ផា
- សាលាក្រុងបន្តចុះវាស់ដីផ្ដល់កម្មសិទ្ធិជូនអ្នកបឹងកក់
- អ្នកបឹងកក់ព្រួយបារម្ភខ្លាចសាលាក្រុងប្រើល្បិចមិនវាស់ដីដូចសន្យា
ចៅសង្កាត់ស្រះចក លោក ឆាយ ធីរិទ្ធ បានបញ្ជូនលិខិតមួយមកអ្នកបឹងកក់ ដោយបានបដិសេធចំពោះសេចក្តីជូនដំណឹងរបស់សហគមន៍ និងបញ្ជាក់ថា លោកមិនមានសិទ្ធិក្នុងការសម្រេច ហើយជំរុញអោយសហគមន៍ស្នើសុំទៅសាលារាជធានីភ្នំពេញ ខ្លួនឯងផ្ទាល់។
ត្រូវវិញលោកចៅសង្កត់ ប្រទេសយើងជាប្រទេសនីតិរដ្ឋ យើងទាំងអស់គ្នាត្រូវការពាររដ្ឋធម្មនុញ្ញ??????
បញ្ញវ័ននិងព្រះសង្ឃគឺជាអ្នកដែលបានរៀនសូត្រវែងឆ្ងាយ ត្រូវតែជាមនុស្សឈានមុខក្នុងវិស័យនយោបាយ។
ចុះគ្រាន់តែគេសុំធ្វើវេទិការ ពិភាក្សា សំដែងមតិ មេ៉ចមិនអោយគេទៅ…ចាំបាច់រិតត្បិត លេសនេះ លេសនោះ មិនចេះចប់ ពួកអាទេវទត្តនេះ…យ៉ាប់មែន?
បឹទទ្វារវ៉ៃឆ្កែទៀតហើយ។
គ្នីគ្នាមួយដំបរស្វាចេះតែយកឈ្មោះអ្នកភូមិបឹងកក់រាបពាន់នាក់មកពាក់ពន្ធ័ជាមួយខ្លួន
យកល្អដាក់ឈ្មោះខ្លួនឯងឲ្យវាចំៗឈ្មោះទៅដូចជាយោមបុប្ផាទេពវន្នីអីជាដើម។ល។
យើងឃើញច្បាស់ហើយថាពួកនេះគឺក្រុមអ្នកនយោបាយអុកឡុកគ្រប់សាច់រឿងបង្កើតហេតុកាណ៏
ក្នុងគោលបំណងឲ្យរដ្ឋាភិបាលប្រើវិធានការក្តៅទៅលើពួកគេអស់ហ្នឹងបន្តាប់មកគេថត
សកម្មភាពទាំងនេះទៅចុះផ្សាយថារដ្ឋាភិបាលហ្នឹងប្រើអំពើហឹង្សាបំបិទសិទ្ធិសេរីភាពប្រជាពល
រដ្ឋដើម្បីឲ្យប្រជាជនឬអន្តរជាតិដែលគាត់ខ្វះការវិនិច្ឆយ័បានត្រឹមត្រូវស្អប់ខ្ពើមនិងថ្កោលទោស
លើរដ្ឋាភិបាល។យើងជឿជាក់ថាសកម្មភាពច្រំដែលៗនេះនឹងលែងមាននយ័គ្មានការគាំទ្រ
តទៅទៀតនាពេលឆាប់ៗខាងមុខនេះជាមិនខាន។
Tep Vonny and Tom Bopha, you both are good!!! I’m so proud of you two. You are better then all the dumb frogs CPP supporter that never want to come out from the well and see how big the sky is. They just eat, work, sleep, fuck their wife and die!!! Those are the coward fuck. Vonny and Bopha both of you are my hero and I salute you!!!
ធើទៅ!!!ក្រែងគេមិនហានបង្រ្កាប ព្រោះខ្លាចក្រុមសមរង្សុីទាត់ចោលការ
ចរចាថ្ងៃទី18 ក្រុមណាពួកណា សហជីព សមាគម។់…ស្រុះគ្នាធើថ្ងៃ
17ទៅ ទោះគេមិនអនុញ្ញាតិកដោយ…ហេស ហេស នេះបានចំ…………
ល្មមហើយពួកនេះ….ល្មមរដ្ឋាភិបាលយកទៅឆ្លាក់ធ្វើវត្ថុសក្ការះហើយ
!!!!!
គ្នាអត់មានអាវុធបាញ់តបនឹងពួកទមិឡ ដូច្នេះមានតាការធ្វើនេះនោះអញ្ចឹងហើយដើម្បីដាស់សតិដ៍គំរក់នៃពពួកខ្វាក់អោយបានភ្លឺខ្លះ។
Protecting constitution or unconstitutional power grabbing ?