ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
រថយន្តក្រុងដែលសាលារាជធានីកំពុងសាកល្បងដំណើរការនៅមហាវិថីព្រះមុនីវង្ស (រូបថត៖ ជន ស្រីណុច)
មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកជិះរថយន្តក្រុងសាធារណៈ មានការកើនឡើងជាបន្តបន្ទាប់ បើគិតពីថ្ងៃដំបូង គឺថ្ងៃទី០៥ខែកុម្ភៈ រហូតមកដល់ថ្ងៃចន្ទនេះ មានចំនួនប្រមាណ១៩២០០នាក់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ VOD នៅព្រឹកថ្ងៃចន្ទ នេះថា ការដាក់ឲ្យដំណើការរថយន្តក្រុងសាធារណៈសាកល្បង នឹងប្រកបដោយជោគជ័យ ព្រោះប្រជាពលរដ្ឋមានការពេញចិត្តយ៉ាងខ្លាំង ខណៈចំនួនអ្នកជិះពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង ពោល គឺរយៈពេល១២ថ្ងៃនេះ មានចំនួនសរុបប្រមាណជា១៩២០០នាក់ បើគិតជាទឹកប្រាក់ ជាង៧០០០ដុល្លារ(ប្រាំពីរពាន់ដុល្លារអាមេរិក)។
ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់រថយន្តក្រុងសាធារណៈសាកល្បង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អំពាវនាវឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ព្យាយាមកាត់បន្ថយការធ្វើដំណើរដោយឯកជន ហើយបែរមកជឿទុកចិត្ត លើការធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈវិញ។ លោកបន្តថា ការដាក់សេវាដឹកជញ្ជូនជាសាធារណៈនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
សេវាកម្មរថយន្តក្រុងសាធារណៈសាកល្បង នៅលើមហាវិថីព្រះមុនីវង្ស រយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈនេះ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។ កាលពីឆ្នាំ២០០១ កម្ពុជា បានដាក់ឲ្យប្រើប្រាស់សេវានេះម្តងរួចមកហើយ តែបរាជ័យទៅវិញ ដោយសារការមិនចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរ និងកង្វះខាតជំនួយ៕
សរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
បើតាមដឹងគឺមានតែប្រជាជនយួនទេដែលជិះរថយន្តក្រុងនេះនោះព្រោះសំបុកយួនមាននៅផ្សារតូច និងផ្សារច្បារអំពៅ។
គ្រាន់តែអ្នកជិះរថយន្តក្រុងក៏ដាលថាគ្នាយួនដែរ រឿងបញ្ឆេះកំហឹងស្អប់ខ្ពើមយួននឹងហើយ ដែលចាប់ផ្តើមមានការសំលាប់គ្នាតាមដងផ្លូវបណ្តើៗហើយ គ្រាន់តែឃើញពួកយួនទៅមើលគ្នាវាគ្រោះថ្នាក់ចរាចរ ស្រែកថាយួនវាយខែ្មរៗ ខែ្មរវាយយួនងាប់មួយ តាមដងផ្លូវ ។ នេះជាការតឹកតាងកំពុងការបង្កើនភាព ស្អប់ខ្ពើមនិងរើសអើងជាតិសាសន៍ រឿងនេះនៅមានច្រើនទៀត ហើយបើ CNRP ឈ្នះការបោះឆ្នោត2013កន្លងទៅនេះវិញ ប្រហែលមានមនុស្ស ស្លាប់និងរបួសមិនតិចទេ ចំពោះបុព្វហេតុប្រឆាំងរើសអើសសាសន៍យួននេះ ។
បើនិយាយពីការចាប់ផ្តើមមានរថយន្តក្រុង គឺជាការសាទរ និងបង្ហាញការបោះឈ្លានរីកចំរើនរបស់ភ្នំពេញ តែប្រៀបធៀបជាមួយប្រទេសនានានោះគឺជារឿង ឈឺសំណើចប៉ុណ្ណោះ ។