ដោយ ហង្ស សាវយុត
2014-02-16
RFA

ប៉ូលិសខេត្តព្រះវិហារ បីស្ត្រីចំណាស់ឈ្មោះ ឈាវ លៀង ចាកចេញពីផ្ទះ ដាក់បញ្ចូលក្នុងឡាននាំយកទៅទីស្នាក់ការប៉ូលិស នៅពេលអនុវត្តសាលដីការបស់តុលាការកំពូលរឹបអូសដី កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤។ Adhoc Photo
សាលាដំបូងខេត្តព្រះវិហារ បានអនុវត្តសាលដីការបស់តុលាការកំពូល កាលពីដើមសប្ដាហ៍នេះ ដោយរឹបអូសយកដី ព្រមទាំងបណ្ដេញប្រជាពលរដ្ឋ ២គ្រួសារ ក្នុងភូមិអណ្ដូងពោធិ៍ ឱ្យចាកចេញដោយបង្ខំ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhco) បានមើលឃើញការអនុវត្តសាលដីកានោះថា គឺជាការដាក់បន្ទុកកាន់តែធ្ងន់ទៅលើប្រជាពលរដ្ឋក្រីក្រ ដែលធ្លាប់តែមានដីនិងផ្ទះសំបែងរស់នៅឱ្យក្លាយទៅជាជនអនាថាគ្មានទីជម្រក។
ស្ត្រីចំណាស់ម្នាក់ ក្នុងចំណោមគ្រួសារមួយទៀត កំពុងក្លាយខ្លួនទៅជាជនគ្មានទីជម្រក ហើយរស់នៅតាមចិញ្ចើមថ្នល់ក្នុងទីក្រុងព្រះវិហារ។ ការធ្លាក់ខ្លួនក្នុងសភាពបែបនេះ បន្ទាប់ពីសាលាដំបូងខេត្តព្រះវិហារ បានអនុវត្តសាលដីការបស់តុលាការកំពូល រឹបអូសយកដីទៅប្រគល់ឱ្យមន្ទីរសុខាភិបាល គ្រប់គ្រងជាសម្បត្តិរបស់រដ្ឋមក។
ស្ត្រីចំណាស់ អាយុ ៧០ឆ្នាំ នៅភូមិអណ្ដូងពោធិ៍ នៃសង្កាត់កំពង់ប្រណាក គឺអ្នកស្រី ឈាវ លៀង។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ថា តុលាការកំពូលបានសម្រេចឱ្យគាត់និងគ្រួសារ ហួត វណ្ណា ដែលនៅជាប់គ្នាចាញ់ក្តីមន្ទីរសុខាភិបាលនៃខេត្តព្រះវិហារ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅ សាលាដំបូងបានចុះអនុវត្តសាលដីកាដោយរឹបអូសយកដីទាំងពីរប្លង់ ដែលគាត់ធ្លាប់កាន់កាប់ជិត ៣០ឆ្នាំមកហើយ ព្រមទាំងបណ្ដេញឱ្យចេញពីលំនៅឋានដោយបង្ខំទៀតផង។
អ្នកស្រី ឈាវ លៀង បានបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរបណ្ដេញគាត់ចេញពីលំនៅឋាន គឺគាត់ពុំមានកន្លែងផ្សេងរស់នៅទេ មានតែនៅលើចិញ្ចើមផ្លូវជាមួយនឹងចៅម្នាក់៖ «ខ្ញុំបោះតង់នៅ! ពិបាកមហាសែនពិបាកហើយ នៅតាមចិញ្ចើមផ្លូវ ខ្វះទឹក ខ្វះកន្លែងបត់ដៃបត់ជើង ណាជីវភាពក៏វាខ្វះខាតមួយចប់នេះ តែអត់ទ្រាំទៅ»។
មន្ត្រីសាលាខេត្តព្រះវិហារ បានអះអាងថា បើទោះបីជាតុលាការបានអនុវត្តសាលដីការឹបអូសយកដីរបស់ប្រជាពលរដ្ឋទាំង ២គ្រួសារនោះក៏ដោយ ក៏អាជ្ញាធរមិនព្រងើយកន្តើយក្នុងការរកដីថ្មីប្រគល់ជូនអ្នកទាំងពីរនោះទេ។
នាយកខុទ្ទកាល័យសាលាខេត្តព្រះវិហារ លោក ខូយ ឃុនហ៊ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានខ្នះខ្នែងក្នុងរឿងផ្ដល់ដីថ្មីនៅក្នុងទីក្រុងសម្រាប់គ្រួសារទាំងពីរនេះ ក៏ប៉ុន្តែគ្រួសារទាំងពីរបានបដិសេធមិនព្រមយក៖ «ក្រោយពីអនុវត្តមក យើងទៅជួបគាត់ទៀត យើងនាំទៅបង្ហាញដីអីណេះ ណោះដែរ ឱ្យគាត់នៅ តែគាត់មិនយក។ គាត់ឆ្លើយជាមួយអ្នកព័ត៌មានថា ខេត្តមិនរកឱ្យ។ ឥឡូវយើងនៅតែព្យាយាមសួរគាត់ ហើយគាត់នៅតែធ្វើអ៊ីចឹង ឱ្យយើងធ្វើយ៉ាងម៉េច?»។
ក្រុមប្រជាពលរដ្ឋនិងសង្គមស៊ីវិលក្នុងខេត្តព្រះវិហារ ដែលឃើញព្រឹត្តិការណ៍អនុវត្តសាលដីការឹបអូសយកដីកាលពីថ្ងៃទី១១ ខែកុម្ភៈ នោះថា មានភាពសង្វេគ ដោយអាជ្ញាធរបានប្រើកម្លាំងចាប់ដូនចាស់រុញបញ្ចូលក្នុងឡាន និងស្រ្តីអ្នកតវ៉ាខ្លះទៀតត្រូវគេចាប់ដាក់ខ្នោះដៃ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ បានមានប្រសាសន៍ថា លោកទើបតែបានទៅសួរសុខទុក្ខស្ត្រីចំណាស់ អាយុ ៧០ឆ្នាំ បន្ទាប់ពីតុលាការរឹបអូសយកដីនោះ។ គាត់គ្មានផ្ទះសម្បែងរស់នៅផ្សេងទេ គឺកំពុងរស់នៅលើចិញ្ចើមផ្លូវ ក្រោមកំដៅថ្ងៃក្ដៅហែង ដោយខ្វះទឹក និងម្ហូបអាហារគួរឱ្យសង្វេគ។
លោក ឡោ ចាន់ បានរិះគន់ថា ការអនុវត្តច្បាប់ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ដីនិងផ្ទះ ហើយរស់នៅតាមចិញ្ចើមផ្លូវនេះ គឺវាផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាល ដែលតែងអះអាងថា កំពុងបំបាត់ភាពក្រីក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នករងគ្រោះដោយអំពើហិង្សានៅបុរីកីឡាទាមទាររកយុត្តិធម៌
- អង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសចំពោះការប្រើហិង្សាបង្ក្រាបអ្នកបុរីកីឡា
- ពលរដ្ឋនៅពោធិ៍សាត់បន្តតវ៉ាឲ្យដោះលែងស្ត្រីម្នាក់និងបញ្ឈប់បណ្ដេញពលរដ្ឋពីលំនៅឋាន
- អ្នកបុរីកីឡា៧នាក់របួសក្នុងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ
- ពលរដ្ឋនៅពោធិ៍សាត់តវ៉ាមុខតុលាការទារឲ្យដោះលែងស្ត្រីម្នាក់ទាក់ទងរឿងដីធ្លី
- ពលរដ្ឋជាង៣០០គ្រួសារនៅកំពង់ឆ្នាំងបារម្ភខ្លាចបាត់បង់ផ្ទះនិងដីស្រែចម្ការ
- បង្កើតគណៈកម្មការដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនស្ករអំពៅ
- សង្គមស៊ីវិលរិះគន់ភាពខ្វះចន្លោះជុំវិញការផ្ដល់ប័ណ្ណកម្មសិទ្ធិដី
- ពលរដ្ឋនៅមណ្ឌលគិរីតវ៉ាបិទផ្លូវរឿងអាជ្ញាធរដុតរោងស្នាក់នៅប្រមាណ៣០០គ្រួសារ
លោកហុ៊ន សែន ខ្វាភ្នែកម្ខាងមើលមិនឃើញ ហើយអាភ្នែកម្ខាងមើលឃើញនោះ ត្រូវមន្រ្តីឡេមឡឺមយកដៃបាំងមិនអោយមើលឃើញនូវទង្វើអាក្រក់ដូចករណីអនុវត្តន៍សាលដិការសាលាកំពូលនៅខេត្តព្រះវិហារនេះឥចឹង…!
ដូចនេះហើយទើបចុះពី៩០មកនៅ៦៨កៅអី នេះមិនទាន់ពីគិត កិបកេង លួច ប្លន់ ផងទេ បើពិតប្រកដ ប្រហែលសល់ត្រឹម ៣០ទៅ៤០កៅអីទេ…ឥចឹងហើយទើបមិនហ៊ានអោយរាប់ឆ្នោត និង បោះឆ្នោត ឡើងវិញនោះ…!
ថ្ងៃក្រោយ បើមានគជប ឋករាជ្យ ហើយគជប ប្រកាសថា CNRP ឈ្នះ នោះCPP និងធ្វើរដ្ឋប្រហារឬធ្វើអបគមន៍ ដូចឆ្នាំ៩៣ឥចឹង ចាំមើលទៅ…! ពួកអាទេវទត្តនេះ វសកំពុងត្រូវបណ្តាសារ ប្រជាពលរដ្ឋគ្រប់ទីកន្លែង…!
ពួកអាតិរច្ឆានកុំគ្រាន់បើពេកសូមឈប់បំរើឲ្យនយោបាយហ៊ុនសែនមានចរិកព្រៃផ្សៃនេះទៀតទៅ។ សូមអស់លោកសមត្ថកិច្ចមេត្តាភ្ញាក់ខ្លួនឡើង បើដឹងថាទង្វើរនោះមិនសមរម្យចំពោះមនុស្សចាស់ ហើយនោះកុំឆ្កួតតាមហ៊ុនសែនបញ្ជារពេក។
chheur chab nas mel tov a HUN SEN eoy !! kon choa a reng kmean khvol pi ka ros nov ro bos reas khmere te, a dog dog die kmean dii kob.
CPP…..step down , mother fucker…..you are INCOMPITENCE !!?
poor woman, they should care for her she cant live too long ,why bloody judge so cruel to older lady,if happen to judge”mother how he feel ? bloody no heart.GOD will purnish bad people soon.
ទាល់តែអញ្ជើញ តុលាការមុខដែក លោក ប៉ាវ ចិន ទើបរការពិតដឹង និងកាត់ទោសមន្រ្តីខិលខួចបាន…
ដូចបុរសមុខលុយផៃ ស៊ីផាននិយាយអញ្ចឹង អោយតែមានលុយមានអំណាច គឺជាអ្នកឈ្នះ
អ្នកក្រីក្ររ ល្អិតល្អោចដូចយើងអញ្ចឹង គ្មានទេយុត្តិធម៏ កុំសង្ឃឹមថាអាតុលាកាវារកយុត្តិធម៏ឃើញឱយសោះ
ជួយបោះឆ្នោតឲ្យគណៈបក្សប្រជាជន លទ្ធផលបានមកវិញគឺអស់ដំបូលជ្រក
did you see this…. that right I felling so sad . so sad that I was born as one of your blood nation. peace to all Cambodian
I see these two polish man is felling sad too by looking at their face. for who ever having this kind of love I like them all except some evil. peace for all Cambodian
This is injustice and inhumane. The real life of the poor are miserable than expected.
By looking at the above picture, we can tell that those two police officers are heart breaking with emotional feeling toward the victim of home eviction. They can do nothing to help an old lady, but to comply with the order from the upper level. In a country of despotism, the poor and powerless are normally victimized by the rich and powerful.
កាអភិវឌ្ឃនប្រទេសនៅស្រុកខ្មែរគឺមានលក្ខណះសាហាវនិងយង់ឃ្នងអញ្ចឹង។ ដំបូងគេប្រើរូបភាព ដេញ ហើយពេលដេញមិនចេញគេប្រើរូបភាពតុលាការ ហើយបើនៅតែមិនចេញពីដីនោះទៀតគេ ប្រើជនបាទដៃទី៣ ទៅបំភិតបំភ័យសំលុតគំរៀមគំហែង បើនៅតែមិនចេញទៀតគេរុះរើផ្ទះនិងដុត ចោល នៅពេលដែលដុតចោលហើយនៅតែនៅទីនោះទៀតទីបញ្ចប់គេគេយកខ្នោះមកដាក់ហើយ បើចាស់ៗវិញគេសែងគាត់ឲ្យចេញពីដីដែលធ្លាប់រស់នៅនោះ។ យីអស្ចារ្យណាស់ការអភិវឌ្ឃនៅសម័យ នេះមានលក្ខណះឃោឃៅនិងយង់ឃ្នងជាងសម័យណាៗទាំងអស់។
Badly justice officers make happy with poor khmer people’ tear. This is Hun Sen’s era.