Monday, 03 March 2014
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីសាលាឧទ្ធរណ៍បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ជនជាប់ ចោទទាំង ២១នាក់នោះ ក្រុមសកម្មជនរួមមាន ព្រះសង្ឃ សហជីពកម្មករ សហគមន៍តវ៉ាដីធ្លីបឹងកក់ ក្រុមគ្រួសារជនរងគ្រោះ បានមកតវ៉ា នៅមុខតុលាកំពូលនៅព្រឹកថ្ងៃចន្ទនេះទៀត ដើម្បីបន្តការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំទាំង ២១ នាក់ មុនបណ្តឹងសារទុក្ខរបស់សវនាការតុលាការកំពូលធ្វើឡើង។
ការតវ៉ានេះ ក៏មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមានការប្រទាញប្រទង់គ្នាបន្តិច ដែលបានបណ្តាលឲ្យស្ត្រីម្នាក់រងរបួស ខណៈពេល ក្រុមសកម្មជនទាំងនោះ បាននាំគ្នាឈរ លើកបដា ស្រែកដាក់បណ្តាសា និងរៀបចំពីធីទុស្សស្កូលទាមទារយុត្តិធម៌
សូមបញ្ជាក់ថា កាលពីថ្ងៃ ទី០៧ ខែ កុម្ភៈ កន្លងទៅនេះ តុលាការសាលាដំបូង បានសម្រេចឲ្យកម្មករពីរនាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧ឆ្នាំ និងឈ្មោះ ផុន សុខជា អាយុ ១៧ឆ្នាំ នៅក្រៅឃុំបណ្តោះអាសន្ន។ អ្នកទាំង ២៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វ៉េងស្រេង និងនៅមុខរោងចក្រ យ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៦០ ដុល្លារ ដល់កម្មករ។ ពួកគេត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
បន្ទាប់មក កាលពីថ្ងៃ១១ ខែកុម្ភៈ សាលាឧទ្ធរណ៍បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ជនជាប់ចោទទាំង ២១នាក់ ដោយតម្កល់សេចក្តីសម្រេចរបស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដោយសារសំណុំរឿងមានសហចារីច្រើនអាចប៉ះពាល់ដល់ ដំណើរការសវនាការនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ខ្ញុំ សុំសួរ ទៅ ក្រុម អ្នកធ្វើ បាតុកម្ម ក្រុម អ្នកដឹក នាំធ្វើបាតុកម្ម ទាមទា អោយដោះលេង អ្នកជាប់ ចោទថា តើអ្នកយល់ដឹង អំពី ច្បាប់ រឺ អត់ តើអ្នកដឹង ថា ការដោះលេង អ្នក ជាប់ ចោទ មានធ្វី ជាសំអាង? តើ ច្បាប់ បានចែងថា ការធ្វើបាតុកម្ម អាចដោះលេង រឺ អនុញ្ញាត អោយដោះលេង ជន សង្ស័យ ដែរ រឺ មានភ័ស្តុតាង ត្រឹមត្រូវ ទើប ដោះលេង បាន ? សូមកុំមើលងាយច្បាប់ ស្រុកខ្មែរ តាម រយៈ ទឹក ប្រាក់ ដុល្លាអាមេរិក ពេក ។
មើល ស្ត្រីម្នាក់រងរបួស ឈាមច្រមុះ ក្រោយពេលសមត្ថកិច្ចមករារាំងមិនឲ្យមានពួកគាត់ជួបជុំ តើគាត់សប្បាយចិត្តទេនឹងទង្វើរបស់មេដឹកនាំសព្វថ្ងៃនេះ???ឬគាត់ថ្កោលទោសបក្សប្រឆាំង???
, , . កូន ខ្មែរ ក្លែងក្លាយ ក្បត់យុត្តិធម៏ ក្បត់សច្ចះធម៏ និយាយគ្មានការពិត !
( ប្រទេសខ្មែរ ជា ប្រទេស លទ្ធិប្រជាធិបតេយ្យ មិនមែន ផ្តាច់ការកុម្មុយនីស្ត ទេ ! )
តុលាការស្រុខខ្មែរខួរឆ្កែ វាដោះស្រាយតែពួកគ្នាវាតែប៉ុណ្ណោះ អ្នកក្រចាំតែទឹកភ្នែកទៅ ថ្ងៃណាអ្នកក្រទ្រាំអត់បានដុតផ្ទះវាអោយអស់ តើវាបានសុខដល់ទៀត ព្រោះអ្នកក្រច្រនរួមគ្នា ពួកវានឹងមិនបានសុខឡើយ
មិនមើលងាយច្បាប់នៅស្រុក៉ខ្មែរទេ តែពួកអាកាន់អំណាចវារំលោភលើច្បាប់ បាញ់សម្លាប់ប្រជារាស្ត្រ វាយដំច្រំធាក់អាងតែពួកវាមានអាវុធ ដំបងនៅដៃក្នុងឯកសណ្ថានជាកងប្រដាប់អាវុធ ហើយការធ្វើបាតុកម្មទាំងនោះ ពួកគេគ្រាន់តែសុំឪ្យបានប្រាក់ខែសំរម្យដើម្បីរស មានគេទៅសុំលុយម៉ែឪវាឯណាគឺគេសុំពីក្រុមហុ៑ន រឿងអីវាបាញ់សម្លាប់ ហើយចាប់គេដាក់គុគ អាឈគួតឯងត្រូវចេះវិភាគឪ្យបានត្រឹមត្រូវផង។