ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)ផ្ញើលិខិតចំហទៅនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវាត្រា ដោយស្នើឲ្យមានការស៊ើបអង្កេត និងបញ្ឈប់ទៅលើករណីសម្លាប់ក្រៅប្រព័ន្ធតុលាការទៅតាមអំពើចិត្តជាបន្តបន្ទាប់ ចំពោះអ្នកកាប់ឈើខុសច្បាប់ជាពលរដ្ឋកម្ពុជា។
ការស្នើនេះ ធ្វើឡើងបន្ទាប់របាយការណ៍របស់ក្រសួងមហាផ្ទៃ និងអង្គការការពារសិទ្ធិមនុស្សអាដហុក បង្ហាញថា យ៉ាងហោចណាស់ជនជាតិខ្មែរចំនួន១០៩នាក់ បានសម្លាប់ដោយទាហានថៃ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ នៅខែមីនា ឆ្នាំ២០១៤នេះ ក្នុងរយៈពេលមួយសប្តាហ៍ ប្រជាជនខ្មែរត្រូវបានទាហានថៃសម្លាប់ចំនួន ១៥នាក់ ក្នុងនោះកាលពីថ្ងៃទី៥ ខែមីនា មានចំនួន១២នាក់ ថ្ងៃទី១៣ ខែមីនា មានចំនួន៣នាក់ និង២នាក់ទៀត កំពុងបាត់ខ្លួន។
CCHR សម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការបន្តសម្លាប់ដោយទំនើងចិត្តជាបន្តបន្ទាប់ ទៅលើពល រដ្ឋខ្មែរជាជនស៊ីវិល។CCHR អំពាវនាវឲ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់ទៅលើករណីសម្លាប់ និងស៊ើបអង្កេតជាសាធារណៈ ដោយឯករាជ្យ និងភ្លាមៗទៅលើករណីរំលោភសិទ្ធិមនុស្ស ដែលបានរាយការណ៍នេះ។
សេចក្តីថ្លែងការណ៍របស់ CCHR បង្ហាញថា ការបាញ់ជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាទម្ងន់ បង្កើតជាបទល្មើសមិនស្របច្បាប់ និងការរំលោភកាតព្វកិច្ចសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃ។
នៅថ្ងៃចន្ទនេះផងដែរ គណបក្សជាតិនិយម ក៏បានដាក់លិខិតទៅស្ថានទូតថៃនៅកម្ពុជា ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ចាត់វិធានការបញ្ឈប់រាល់ការបាញ់សម្លាប់ជនជាតិខ្មែរ ពីសំណាក់ទាហានថៃ នៅតាមព្រំដែន។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់នៅប្រទេសថៃ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយតែងមានការកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ។ លោកបន្តថា ការដាក់លិខិតនៅស្ថានទូតថៃ ពីសំណាក់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួន គឺមិនទាន់ឃើញមានការដោះស្រាយនៅឡើយ៕
ការឆ្លើយតបរបស់មន្រ្តីរដ្ឋាភិបាល៖
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង មានប្រសាសន៍ថា កន្លងមកលោកតែងតែឮសារព័ត៌មានចុះផ្សាយ ពីករណីទាហានថៃបាញ់សម្លាប់ប្រជាពលរដ្ឋខែ្មរ ប៉ុន្តែនៅពេលដែលលោកទាក់ទងទៅអគ្គកុងស៊ុលខ្មែរ គឺមិនមានដូចការចុះផ្សាយនោះទេ «ខ្ញុំលឺតែតាមបណ្តាញសារពត៏មានដែរ ហើយខ្ញុំបានទាក់ទង ខាងអគ្គកងពល យើ់ងនៅខេត្តស្រះកែវ គាត់តែងតែផ្ទៀងផ្ទាត់ពត៏មាននិងជាមួយនិងអាជ្ញាធរថៃ ហើយខាងភាគីថៃថាគាត់មានពត៏មាននិង រហូតមកដល់ពេលនេះ ខ្ញុំឥតមានពត៏មានផ្លូវការណាមួយ ដែលបញ្ជូនមកក្រសួងការបរទេស ថាពិតជាមានហេតុការ អញ្ចិង បាទហើយខាងអគ្គកងពល តែងតែចុះទៅដល់កន្លែងកើតហេតុ ហើយផ្ទៀងផ្ទាត់ ជាខាងភាគីថៃ គាត់ឥតមានពត៏មានបែបនិងទេ»។
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Fucking your group is , many khmer most often, what did your group respond? NGO responding instead of you ,guys! how ashame you are all? what you foolish of you can are kill its own people, grab own people land, do corruption, let vietnamese come its own country freely, cut its own land to vietname and thai, How stupid the leader IS?
មិនចាំបាច់អំពាវនាវទៅរដ្ឋាភិបាលថៃទេ។គេអត់ស្ដាប់
យើង អត់ធ្វើតាមយើងទេ។ពួកអ្នកដែលត្រូវថៃបាញ់ងាប់
វាមិនមែនមិនដឹងឯណាថាថៃបាញ់ ប៉ុន្តែវានៅតែនាំគ្នាជ្រួលជ្រើម។ពួកនេះពេញចិត្តធ្វើផ្ទាំងស៊ីបឲ្យគេបាញ់ តាមតែពួកវាទៅ។ថៃបាញ់ងាប់រាប់រយទៀតក៏មិនអស់ពូជឈាម
ថោកដែរ រឿងនេះCCHRមិនបាច់ភ័យទេ។ពួកយើង(LDP)ខំប្រាប់ ខំពន្យល់ហេតុផលដើម្បីឲ្យពួកនេះពិចារណាចូលរួមគ្នា
ដោះស្រាយបញ្ហាប្រទេសជាតិដែលជាបញ្ហាទាំងអស់គ្នា
វាទៅជានាំគ្នាសើចចំអក មើលងាយដៀលថាពួកយើងអាយ៉ង
លក់ក្បាល….។ផ្លូវរស់មិនចេញ នាំគ្នាទៅខាងខាងតែផ្លូវងាប់។ងាប់ឲ្យស្រឡះទៅ ព្រោះមិនព្រមប្រើខួរគិតពិចាណាសោះ។មាននរណាជួយ
បានបើមិនចេះជួយខ្លួនឯង?ដឹងហើយឮហើយថាបើទៅគឺមានគ្រោះថ្នាក់ វានៅតែនាំគ្នាទៅ។ងាប់វាសមហើយទៅបន្ទោសអ្នកបាញ់
តែម្ខាងមិនយុត្តិធម៌ទេ បន្ទោសទាំងអ្នកដែលចូលទៅឲ្យគេបាញ់ផង ទើបមានភាពយុត្តិធម៌។