ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ប្រជាសហគមន៍បុរីកីឡា និងបឹងកក់ ប្រមាណជិត១០០នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំគ្នានៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យតុលាការពន្លឿនដោះស្រាយបណ្តឹងរបស់ពួកគេ ដែលប្តឹងអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សាលើប្រជាសហគមន៍បុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ កាលពីថ្ងៃ១៤ ខែកុម្ភៈ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ អ្នកមានជម្លោះដីធ្លី នៅអតីតសហគមន៍បុរីកីឡា ៧នាក់រងរបួស ដែលមានទាំងស្ត្រីមានផ្ទៃពោះផង ក្រោយអាជ្ញាធរវាយបណ្តេញឲ្យចេញពីអាគារទី៩ របស់ក្រុមហ៊ុនផានអ៊ីមិច ដែលសង់លើដីកំពុងមានជម្លោះ។
ស្ត្រីរងគ្រោះដីធ្លីនៅបុរីកីឡា និងតំបន់បឹងកក់ កាលពីថ្ងៃទី១១ ខែមិនា បានពាក្យប្តឹងអភិបាលខណ្ឌ៧មករា និងបក្សពួក ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយទារសំណងក្នុងម្នាក់២៥០០ដុល្លារ ពីបទប្រើហិង្សាលើប្រជាពលរដ្ឋបុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ ប៉ុន្តែមកដល់ថ្ងៃនេះ តុលាការនៅពុំទាន់ចាត់ការលើបណ្តឹងនោះ ទើបពួកគេលើកគ្នាទៅតវ៉ានៅមុខសាលាដំបូង នៅថ្ងៃនេះ។
អ្នកស្រីឆាយ គឹមហ៊ន តំណាងអ្នកបុរីកីឡា មានប្រសាសន៍ថា ការប្រមូលផ្តុំនៅថ្ងៃនេះ គឺទាមទារឲ្យតុលាការពន្លឿនការដោះស្រាយលើបណ្តឹងរបស់ពួកគាត់ដែលប្តឹងអាជ្ញាធរខណ្ឌ៧មករា ដែលប្រើហិង្សាលើពួកគាត់ និងទាមទារឲ្យតុលាការដោះស្រាយបណ្តឹងរបស់ពួកគាត់ដែលប្តឹងអ្នកស្រី ស៊ុយ ស៊ីផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ដែលរំលោភយកដីរបស់ពួកគាត់។
នៅម៉ោង ៩ព្រឹកនេះ មន្ត្រីសាលាដំបូង បានអនុញ្ញាតឲ្យតំណាងពួកគាត់ ៧នាក់ ចូលជួប ខណៈដែលអ្នកផ្សេងទៀត ឈរកាន់បដាទាមទាររកយុត្តិធម៌ និងតុលាការត្រូវតែឯករាជ្យ។ តែទោះយ៉ាងណា ការប្រមូលផ្តុំនៅព្រឹកនេះ គេពុំឃើញមានសមត្ថកិច្ច និងសន្តិសុខសាលារាជធានីភ្នំពេញ ដាក់ពង្រាយការពារ ឬបំបែកនោះទេ៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

កុំសង្ឃឹមថា ដុល្លាការអាយ៉ង របស់ សំដាច់ អាគាក់ មោហា សែណា បាត់ដី ដែកចោរ ទេវទត្ត ភ្នែកទោល វាចាត់ការរឿងនេះអោយសោះ…ទាល់តែអាភ្នែកទោលតៃហោង ទើបស្រុកខ្មែរមានយុត្តិធ៍ម សំរាប់រាស្រ្តក្រីក្របាន…!