ដោយ វណ្ណ វិចារ
2014-03-18
RFA
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃអង្គារ ទី១៨ មីនា មានប្រសាសន៍ថា កម្ពុជាបានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង និងនាវាពីរគ្រឿងទៅជួយរកយន្តហោះប្រភេទ Boeing ៧៧៧ ជើងហោះហើរលេខ ៣៧០ របស់ម៉ាឡេស៊ី ដែលបានបាត់ដំណឹងជាង ១សប្ដាហ៍កន្លងទៅ។
ក្រសួងការពារជាតិកម្ពុជា ក៏បានចេញបញ្ជាគ្រប់អង្គភាពចំណុះកងទ័ពជើងគោក ជើងទឹក ជើងអាកាស អង្គភាពតាមបណ្ដាកោះនាវាល្បាតក្នុងដែនទឹក អ្នកប្រកបរបរនេសាទ កំពុងស្វែងរកសញ្ញានានា ពាក់ព័ន្ធនឹងការបាត់បង់យន្តហោះនេះ។
នាវាទាំងពីរដែលចេញទៅជួយស្វែងរកយន្តហោះនោះ ផ្ទុកកងទ័ពជើងទឹកចំនួន ២៥នាក់ ក្នុង១នាវា។ ក្រុមរុករករបស់កម្ពុជា នឹងធ្វើការល្បាតនៅតាមបណ្ដាដែនកោះ និងដែនសមុទ្រជាប់ព្រំដែន កម្ពុជា-វៀតណាម។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង ដោយផ្ទុកអ្នកដំណើរ និងបុគ្គលិកចំនួន ២៣៩នាក់ ហើយបានបាត់ដំណឹងសូន្យឈឹងតាំងពីថ្ងៃសោរ៍ ទី៨ ខែមីនា កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលរិះគន់ការស៊ើបអង្កេតករណីពុករលួយរបស់កូនលោក ហោ ណាំហុង
- អ្នកវិភាគ៖ បក្សទាំង២មិនទាន់មានឆន្ទៈពិតប្រាកដបញ្ចប់ជម្លោះនយោបាយ
- អាជ្ញាធរឃុំនៅកំពតរងការចោទថាចែកមុងការពារជំងឺគ្រុនចាញ់រើសអើងបក្សនយោបាយ
- មេដឹកនាំបក្សប្រឆាំងទុកឱកាសឲ្យបក្សប្រជាជនកែទម្រង់បោះឆ្នោតមុននឹងឈប់ចរចា
- សម្ដេចក្រុមព្រះដាក់លិខិតសុំបង្កើតគណបក្សផ្លូវការ
- លោក ហ៊ុន សែន ស្នើឲ្យគ្រប់គ្រឹះស្ថានសិក្សាពង្រឹងគុណភាពអប់រំ
- បក្សជាប់ឆ្នោតទាំង២ព្រមព្រៀងគ្នាលើប្រធានបទ១៤ចំណុច
- លោក កឹម សុខា បដិសេធការចោទថាមានចេតនាផ្ដួលរំលំរដ្ឋាភិបាល
- សម្ដេចក្រុមព្រះចោទមេដឹកនាំបក្សប្រឆាំងថាមានជំហរសាធារណរដ្ឋនិយម

ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ពេលក្របីដើរចេញ បងដេញអោយស្រីមើល យុទ្ធសាស្ត្រអាខ្វាក់
គ្រួសារទា អោយពេញសមុទ្រឯងដឹងទេ?
រកអី??បងណាំហុង??
រកអី??បងទៀបាញ់??
រក អីបងអើយ គេរកអស់ចិត្តហើយ ទុកសាំងលក់វិញទៅ
please help your own country better before helping other, Fucking
មកពីពួកគាត់ចង់បង្អួតនឹងគេ ឲ្យគេដឹងថា កប៉ាល់ហោះគាត់មិនមែនជាកប៉ាល់ហោះចុះឡើងត្រូវ
តែចាក់សាំងដបដែលដាក់លក់នៅតាមផ្លូវនោះទេ។