Wednesday, 19 March 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃទី២៤ មីនា ខាងមុខនេះ នឹងជម្រះលើសំណើសុំរ៉ឺមក ពីរគ្រឿង និងសម្ភារៈបំពងសម្លេងមកវិញ ដែលទាហានឆ័ត្រយោង៩១១ បានចាប់យកកាលពីពេលបង្ក្រាបទៅលើក្រុមអ្នកតវ៉ាទាមទារឡើងប្រាក់ខែ កាលពីដើមខែមករាកន្លងទៅ នៅរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិសែនជ័យ។
សំណើស្នើសុំរឺម៉កពីរគ្រឿង មីក្រូហ្វូន២ អំភ្លឺមួយ និងទូរស័ព្ទមួយចំនួន ព្រមទាំងលុយកាក់ដែលបាត់បង់ ក្នុងការបង្ក្រាបដោយទាហានឆ័ត្រយោង កាលពីថ្ងៃទី២ មករានេះ ជាសំណើរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA តែត្រូវសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបដិសេធមិនព្រមប្រគល់ឲ្យវិញ កាលពីជាងមួយខែមុនមក ហើយទើបពេលនេះមន្ត្រីសមាគម បានទទួលនូវដីកាកោះឲ្យចូលជម្រះនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ។ នេះបើតាមលោក សុខ ឈុនអឿង ប្រធានស្តីទី IDEA ឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៩ មីនានេះ។
យើងចៅក្រម ប៉ាន់ គឹមលាន ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ក្នុងលិខិតដីកាកោះចុះថ្ងៃទី១២ មីនា បានឲ្យលោក សុខ ឈុនអឿង ចូលមកជម្រះនៅថ្ងៃទី ២៤ មីនា វេលាម៉ោង២រសៀល ដែលមានចៅក្រមជំនុំជម្រះ លោក សេង ស៊ីវុត្ថា លោក ញូង ធុល លោក ឃុន លាងម៉េង និងក្រឡាបញ្ជី លោកពេជ្រ ផល្លាសម្ផស្ស។
ការបង្ក្រាបនៅមុខរោងចក្រយ៉ាកជីន ថ្ងៃទី២ មីនា បានចាប់ខ្លួនមនុស្ស១០ដាក់ដាក់ពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាមមកទល់ពេលនេះ ដែលក្នុងនោះមានលោក វន ពៅ ប្រធានសមាគម IDEA ម្នាក់ដែរត្រូវគេចោទថាបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងប្រើហិង្សា៕
ពូកអាល្ងង់ ដូចកង្កែបក្នុងអណ្តូងចឹង ទាហ៊ានសម័យអាខ្វាក់ ដូចខួរក្បាលកូនង៉ៃតចឹង អា អត់ចេះកីត ។ អាឯងវាយគេដើម្បីអាណា ? ហ៊ុន សៃន …. ឫ ប្រទេសជាតិ ។ ទាហ៊ានសម័យនេះថោកណាស់ ដឹងទេ ព្រោះ អា ហ៊ុន សៃន ថាជានាយករដ្ឋមន្ត្រីថោក ។