ដោយ តាំង សារ៉ាដា
2014-03-18
RFA
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការបំបាត់អំពើពុករលួយ បានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយថា មិនបានស៊ើបអង្កេតឲ្យបានល្អិតល្អន់លើករណីអំពើពុករលួយពាក់ព័ន្ធនឹងកូនប្រុស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
តំណាងសម្ព័ន្ធគណេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថា មិនបានបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងលោក ហោ សុធន អគ្គលេខាធិការក្រសួងការបរទេស និងជាកូនប្រុសរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ឲ្យបានល្អិតល្អន់ប្រកបដោយការជឿទុកចិត្តពីមហាជន។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានលើគេហទំព័រអះអាងថា អង្គភាពនេះទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ដែលបានចោទប្រកាន់ថា លោក ហោ សុធន ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានមិនបានស៊ើបអង្កេតករណី លោក ហោ សុធន ប៉ុន្តែបានសុំសេចក្ដីបំភ្លឺពីកូនប្រុសរបស់លោក ហោ ណាំហុង។
សេចក្ដីប្រកាសព័ត៌មានអង្គភាពប្រឆាំងអំពើពុករលួយលើកឡើងថា លោក ហោ សុធន ជាមន្រ្តីដែលតែងទទួលការកោតសរសើរពីតំណាងឯកអគ្គរាជទូត អគ្គកុងស៊ុល និងមន្ត្រីរាជការនៅទីស្តីការក្រសួងដែលគាំទ្ររូបលោក និងថ្នាក់ដឹកនាំក្រសួង ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីក្រោមឱវាទ និងដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានលើកឡើងផងដែរ អំពីការគ្រប់គ្រងមន្ត្រីរាជការក្រសួងដែលមានការតែងតាំងមុខតំណែងក្នុង និងក្រៅប្រទេស និងការដំឡើងឋានន្តរសក្ដិ ឬថ្នាក់ស្របតាមគោលការណ៍ និងនីតិវិធីប្រកបដោយយុត្តិធម៌ និងតម្លាភាព។
លោក ហោ ណាំហុង ក៏មានប្រុសពីរនាក់ផ្សេងទៀតបម្រើការជាមន្ត្រីការទូតជាន់ខ្ពស់នៅបរទេស។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា មានលក្ខណៈជួយបិទបាំងកំហុសនៃជនដែលរងការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទរបស់ខ្លួន។
លោកបន្តថា អង្គការរបស់លោកក៏ធ្លាប់បានទទួលពាក្យបណ្ដឹងចោទប្រកាន់លោក ហោ សុធន បានពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរ ក្នុងការយកប្រាក់កម្រៃសេវាទិដ្ឋាការខ្ពស់ ការទទួលសំណូកពីមន្ត្រីក្រោមឱវាទ ដើម្បីផ្ដល់តំណែងការងារទូតនៅក្រៅប្រទេស និងបញ្ហាបក្សពួកនិយម។
ទាំងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីនៃក្រសួងការបរទេសកម្ពុជា នៅមិនទាន់អាចបំភ្លឺបន្ថែមអំពីករណីពុករលួយក្នុងកិច្ចការទូតនេះបានទេកាលពីថ្ងៃអង្គារ ទី១៨ មីនា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោកគ្មានជំនឿលើអង្គភាពប្រឆាំងអំពើពុករលួយ ថាអាចលុបបំបាត់អំពើនេះដែលស្ថិតក្នុងកម្រិតខ្ពស់នោះឡើយ។ ប៉ុន្តែកន្លងមក អង្គភាពនេះក៏បានចាត់ការលើមន្ត្រីពន្ធដារ និងមន្ត្រីរដ្ឋាភិបាលតូចតាចមួយចំនួន ដែលរងការចោទប្រកាន់ពីបទពុករលួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះនិយាយថា អង្គភាពប្រឆាំងអំពើពុករលួយអាចចាប់តែត្រីតូចក្នុងបឹងប៉ុណ្ណោះ ប៉ុន្តែមិនចាប់ត្រីធំដែលជាមន្ត្រីជាន់ខ្ពស់ និងជាខ្សែបណ្ដោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជាបញ្ជូនយន្តហោះនិងនាវាទៅជួយរកយន្តហោះម៉ាឡេស៊ីដែលបាត់
- អ្នកវិភាគ៖ បក្សទាំង២មិនទាន់មានឆន្ទៈពិតប្រាកដបញ្ចប់ជម្លោះនយោបាយ
- អាជ្ញាធរឃុំនៅកំពតរងការចោទថាចែកមុងការពារជំងឺគ្រុនចាញ់រើសអើងបក្សនយោបាយ
- មេដឹកនាំបក្សប្រឆាំងទុកឱកាសឲ្យបក្សប្រជាជនកែទម្រង់បោះឆ្នោតមុននឹងឈប់ចរចា
- គ្រូបង្រៀនខេត្តកំពង់ស្ពឺចោទប្រធានការិយាល័យអប់រំស្រុកថាប្រព្រឹត្តអំពើពុករលួយ
- សម្ដេចក្រុមព្រះដាក់លិខិតសុំបង្កើតគណបក្សផ្លូវការ
- លោក ហ៊ុន សែន ស្នើឲ្យគ្រប់គ្រឹះស្ថានសិក្សាពង្រឹងគុណភាពអប់រំ
- បក្សជាប់ឆ្នោតទាំង២ព្រមព្រៀងគ្នាលើប្រធានបទ១៤ចំណុច
- លោក កឹម សុខា បដិសេធការចោទថាមានចេតនាផ្ដួលរំលំរដ្ឋាភិបាល

ពួកអាមន្រ្តីធំៗវាមិនដែលមានទោសទេ
បើពួកអាមីអាថោងទើបមានទោសពីព្រោះពូកគាត់
មិនមានខ្សែទុយ៉ូរដូចអស់លោកទេ។
យើងគួរតែប្តូរឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយនេះចេញទៅ…ដាក់ថា អង្គភាពបិទបាំងអំពើពុរលួយអ្នកធំវិញ ទើបត្រឹមត្រូវ…!
ព្រោះសព្វថ្ងៃ សកម្មភាពអង្គភាពនេះ វាឥចឹង!
, អង្គភាព ប្រឆាំងអំពើពុករលួយ គាត់ធ្វើតាម មេ បញ្ជា !
នេះហើយ របប ឡើងឋានះ តាមខ្សែ ! ( ស ទៅ ជា ខ្មៅ . ខ្មៅ ទៅ ជា ស ! )
this government created A-C-U for fake not the real one.funny king-dom of cambodia evrybody in cmbodia know that from the top to buttom even the world .why don’t a-c-u ask hun-sen how much money he have? and his 20 associated men ? 1$billion each ,blood suckers.
សូមពិនិត្យលើការបន្តលិខិតឆ្លងដែនរាជការផង ។លិខិតឆ្លងដែនផ្លូវការដែលអស់សុពលភាពត្រូវបានបន្តឲ្យតែ១ឆ្នាំនិងយកកម្រៃក្រៅផ្លូវការពី៧០ទៅ១០០ដុល្លារអាមេរិក តើលោកហោ ណាំហុង ណិងអង្គភាពពុករលួយដឹងទេ????
នេះជាការបង្កការលំពាកដល់មន្តី្ររាជាការដែលមានប្ារក់ខែតិចតួច!!!!!
បើស្ថាបន័ប្រឆាំងអំពើរពុករលួយមិនចាត់ការមន្ត្រីធំៗរបស់បក្សប្រជាជនទេគេលែងហៅស្ថាបន័ប្រឆាំង អំពើរពុករលួយហើយ ត្រូវប្តូរមកជាស្ថាបន័សម្របសម្រួលអំពើរពុករលួយវិញទើបត្រូវតាមស្ថានការ ណ៍ជាក់ស្តែង។ បើមិនកំចាត់អំពើរពុករលួយទេនោះ នោះការអភិវឌ្ឃប្រទេសជាតិកុំថាឡើង៣០ឆ្នាំ ទោះបីជា១០០០ឆ្នាំទៅមុខទៀតក៍ប្រទេសខ្មែរមិនរីកចំរើននោះទេ។
HOR NAM HONG HEUY KONN KONN VEA TING ORS SOT TE JKORT EMBASADER KADOY MER VEA EIY ORT JES EIY PHORNG PORK A JKORT A KVAK YO TA MONUS JKORT TVE KA OY VEA PROS KHLORN VEA KOR JKORT DER
ឃើញមុខ ប្រធាន អង្គភាព ប្រឆាំងអំពើរពុករលួយ ចង់តែក្អួត