ជនជាតិ​ភាគ​តិច​កួយ​តស៊ូ​ការពារ​ព្រៃ​និង​វប្បធម៌

Wednesday, 19 March 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

20140319_01

ជនជតិ​ដើ​មភាគ​តិច​កួយ​ នាំ​គ្នា​ស្នាក់នៅ​ក្នុង​ព្រៃ​ស្ថិត​ក្នុង​ឃុំ​ប្រមេរ ខេត្តព្រះ​វិហារ ដើ​ម្បី​ការ​ពារ​ព្រៃ​និង​វប្បធម៌​របស់​ខ្លួន​​​។ រូបថត ម៉ៃ ទិត្យ​ថារ៉ា

ព្រះវិហារៈ អង្រឹង​ជាច្រើន​បាន​ចង​តម្រៀប​គ្នា​ជា​ជួរ​នៅ​ក្រោម​តង់​ពណ៌​ខៀវ​រួម​នឹង​ផ្ទះ​ខ្ទម​មួយ​ចំនួន​បាន​លាក់​ខ្លួន​កណ្តាល​ព្រៃ​ស្ថិត​ក្នុង ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ដែល​បាន​នាំ​គ្នា​ក្រោក​ឈរ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន ចិន ចំនួន ៥ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ ដែល​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​របស់​សហគមន៍​និង​ប្រាសាទ​បុរាណ​នៅ​ក្នុង​តំបន់​ដោយ​ពលរដ្ឋ​ចោទ​ថា ជា​ចេតនា​បំបាត់​សញ្ជាតិ​ដើម​របស់​ពួក​គេ។

អង្រឹង​និង​ផ្ទះ​ខ្ទម​តូចៗ​បាន​លាក់​ខ្លួន​នៅ​កណ្តាល​ព្រៃ​នោះ​តាំង​ពី​ថ្ងៃ ទី​២ ខែ​មករា ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​អ្វី​ពី​អាជ្ញាធរ​នោះ​ទេ។ មុខ​ជាំ សក់​រួញ អ្នក​ស្រី ជ័យ ភ័ក្ភ អាយុ ៤៤​ឆ្នាំ ជន​ជាតិ​គួយ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​នាំ​គ្នា​មក​ដេក​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ជិត​បី​ខែ​ទៅ​ហើយ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ចេញ​មក​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​នោះ​ទេ​ក្រៅ​ពី​ឈូស​ប្រាសាទ​វប្បធម៌​របស់​ពលរដ្ឋ​ចោល។

អ្នក​ស្រី​ថា៖ «មិន​ដែល​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ប្រាសាទ​ដែល​ជា​កន្លែង គោរព​បូជា និង​ព្រៃ​នៅ​ក្នុង​តំបន់​នេះ​ទេ​ទើប​តែ​ក្រុមហ៊ុន ចិន នេះ​មក​គេ​បំផ្លាញ​ខ្ទិច​ខ្ទី​គ្មាន​សល់​អី​ទេ។ ដំបូង​គេ​បំផ្លាញ​ព្រៃ​និង​ដី​របស់​យើង ឥឡូវ​គេ​ចាប់​ផ្តើម​បំផ្លាញ​ប្រាសាទ​យើង​ទៀត។ គេ​ធ្វើ​យើង​នេះ​គឺ​ចង់​កប់​យើង​ទាំង​រស់​តែ​ម្តង​គឺ​កប់​ទាំង​វប្បធម៌​កប់​ទាំង​មនុស្ស»។

ថ្លែង​នៅ​លើ​ផ្ទះ​ខ្ទម​តូច​ធ្វើ​អំពី​ឈើ​ពុំ​មាន​ជញ្ជាំង​អ្នក​ស្រី​ថា ក្រុមហ៊ុន​នៅ​ពេល​ដែល​ឈូស​ឆាយ​ប្រាសាទ​ហើយ​ពួក​គេ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គេ ប៉ុន្តែ​ពួក​គេ​បាន​យក​មក​ដាក់​នៅ​កន្លែង​ដើម​វិញ​នៅ​ពេល​អាជ្ញាធរ​ចុះ​មក​ធ្វើ​ការ​ស្រាវជ្រាវ។ អ្នក​ស្រី​ថា៖ «អាជ្ញាធរ​បាន​ទុក​ដី​នៅ​ជុំវិញ​ប្រាសាទ ១ ហិកតា​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ ហើយ​ក៏​មិន​ឲ្យ​ពលរដ្ឋ​ប៉ះពាល់​ដែរ បើ​អ្នក​ណា​ជីក​កន្លែង​ប្រាសាទ​បន្ថែម​ទៀត​អ្នក​នោះ​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ឈរ​នៅ​ទីតាំង​ដែល​មាន​ស្នាម​ផ្សែង​ហ៊ុយ​ចេញ​ពី​ការ​ដុត​ដើម​ឈើ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ផ្តួល​រលំ ដោយ​ចង​ខ្សែ​ពណ៌​លឿង​ជុំវិញ​ដី ១០០ ម៉ែត្រ​បួន​ជ្រុង​នោះ អ្នក​ស្រី​ថ្លែង​ថា ក្រុមហ៊ុន​កំពុង​តែ​បំផ្លាញ​វប្បធម៌​របស់​ពួក​ជន​ជាតិ​គួយ​ដែល​បាន​ថែរក្សា​តាំង​ពី​ដូនតា។ អ្នក​ស្រី​ថ្លែង​ថា៖ «យើង​ស្តាយ​ប្រាសាទ​ទើប​យើង​នាំ​គ្នា​មក​ដេក​យាម»។

អង្គុយ​នៅ​ក្រោម​ផ្ទះ​ខ្ទម​តូច​អ្នក​ស្រី ហ៊ាន សាគន់ អាយុ ២៣​ឆ្នាំ ថ្លែង​ថា តំបន់​នោះ​មាន​ប្រាសាទ​ច្រើន​ហើយ​ចាស់​បុរាណ​បាន​ដាំ​ដើម​ឈើ​និង​ដាំ​ឫស្សី​នៅ​ពី​លើ​ដើម្បី​សម្គាល់ ប៉ុន្តែ​ក្រុមហ៊ុន​គេ​មិន​ស្តាប់​ប្រជា​ពលរដ្ឋ​គេ​នៅ​តែ​ឈូស​កាយ​ដី​បណ្តាល​ឲ្យ​ប៉ះ​ប្រាសាទ។ អ្នក​ស្រី​ថា៖ «យើង​ហាម​គេ​មិន​ឲ្យ​កាយ​បន្ត​វា​ប៉ះ​ប្រាសាទ ប៉ុន្តែ​គេ​នៅ​តែ​កាយ​បន្ត​ទៀត​គេ​ធ្វើ​នោះ​គឺ​ចង់​បំផ្លាញ​វប្បធម៌​របស់​ពួក​យើង​គេ​ចង់​បំបាត់​ភ័ស្តុតាង​ទាំង​អស់​ថា​ទី​នេះ​គ្មាន​អី​ទាំង​អស់»។

អ្នក​ស្រី​បាន​ថ្លែង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ជីក​រំលើង​ប្រាសាទ​ដោយ​សារ​គេ​ចង់​បំបាត់​វប្បធម៌​របស់​ជន​ជាតិ​គួយ​បន្ទាប់​ពី​ពួក​គេ​បាន​បំផ្លាញ​ដី​ហើយ​និង​ព្រៃ​ម្យ៉ាង​ទៀត​គេ​ចង់​រក​អ្វី​ដែល​នៅ​ខាង​ក្រោម​ប្រាសាទ​នេះ​ពីព្រោះ ចាស់ៗ​ពី​មុន​គាត់​ធ្វើ​គឺ​តាំង​តែ​ដាក់​របស់​នៅ​ខាង​ក្រោម។

ក្នុង​កាយវិការ​និយាយ​ទាំង​ឡើង​សរសៃ​ក​ជជែក​វែក​ញែក​ជាមួយ​អ្នក​ភូមិ​ដទៃ​ទៀត លោក ខែម ស៊ីថា ដែល​បាន​ស្នាក់​នៅ​ក្នុង​ទី​តាំង​នេះ​អស់​រយៈ​ពេល​ជិត​បី​ខែ​មក​ហើយ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​ពួក​គាត់​ដែល​ទាមទារ​ការ​វាស់​វែង​ជា​ដី​សមូហភាព​នោះ​បាន​ថ្លែង​ថា ពួក​គាត់​មិន​ចង់​វាស់​ជា​ដី​បុគ្គល​នោះ​ទេ​ខ្លាច​គេ​លក់​ដី​អស់។

លោក ខែម ស៊ីថា បាន​និយាយ​ថា៖ «កូន​ចៅ​ចេះ​តែ​កើត​ច្រើន​ប្រសិន​បើ​យើង​វាស់​ជា​ដី បុគ្គល​ពួក​គេ​អាច​យក​ទៅ​លក់​បាត់​ដី​អស់ តើ​កូន​ចៅ​ក្រោយ​បាន​អី»។


លោក​បន្ត​ទៀត​ថា អាជ្ញាធរ​ធ្លាប់​ប្រាប់​ពលរដ្ឋ​ថា តើ​ចង់​ការពារ​ដី​ព្រៃ​នោះ​ទុក​ធ្វើ​អី​ឲ្យ​គេ​ទៅ​ដើម្បី​យក​លុយ​ទៅ​ទិញ​ម៉ូតូ​ជិះ​ឈប់​ដើរ​ដូច​មុន​ទៀត ហើយ​ឈប់​បណ្តើរ​ឆ្កែ​ចូល​ព្រៃ​ដើម្បី​រក​សត្វ​ទៀត​ពីព្រោះ​ការ​ប្រកប​របរ​បែប​នេះ​គឺ​គ្រាន់​តែ​ជា​របរ​ផ្សង​ព្រេង​តែ​ប៉ុណ្ណោះ​បើ​ស៊ី​ឈ្នួល​ឲ្យ ចិន គឺ​មួយ​ថ្ងៃ​ដឹង​តែ​បាន​លុយ ២ ម៉ឺន​រៀល។

លោក​ថា៖ «នោះ​ពុំ​មែន​ជា​វប្បធម៌​ជនជាតិ​គួយ​ទេ គេ​ចង់​ឲ្យ​ពូជ​គួយ​នោះ​ក្លាយ​ទៅ​ជា​ខ្ញុំ ចិន ទាំង​អស់​រួច​បំបាត់​វប្បធម៌​យើង​ចោល​ឲ្យ​យើង​ក្លាយ​ជា​ជនជាតិ​ខ្មែរ​តែ​ម្តង តែ​គេ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ កាល​ជំនាន់ ប៉ុល ពត សាហាវ​ឃោរឃៅ​នៅ​តែ​បំបាត់​មិន​បាន​ផង​ទម្រាំ​តែ​ជំនាន់​នេះ​ទៀត​ទៅ​មិន​រួច​ទេ»។

បុន ចាន់ហម រស់​នៅ​ក្នុង​ព្រៃ​វា​លំបាក​មិន​ដូច​ការ​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ប៉ុន្តែ​ពួក​លោក​ត្រូវ​តែ​ទ្រាំ​ដើម្បី​ការពារ​ដី​និង​ព្រៃ​ដែល​នៅ​សល់​តិចតួច​ដើម្បី​ទុក​ឲ្យ​កូន​និង​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​គេ​ស្គាល់​ថា តើ​ស្អី​ទៅ​ជា​ព្រៃ​អារក្ស​ចម្ការ​វិល​ជុំ​ដី​កប់​ខ្មោច។

លោក​ថា៖ «បើ​យើង​មិន​អាច​ការពារ​ដី​និង​ព្រៃ​នេះ​បាន​ទេ​គឺ​យើង​នឹង​បាត់​វប្បធម៌​យើង​ពីព្រោះ​ប្រាសាទ​គេ​ឈូស​អស់​ហើយ​មាន​អី​សល់​ទៀត​ក្មេង​ជំនាន់​ក្រោយ​អាច​នឹង​ចេះ​ធ្វើ​ចំណាក​ស្រុក​ដូច​ជនជាតិ​ខ្មែរ​ទៅ ធ្វើ​ខ្ញុំ​គេ ទោះ​ជា​វប្បធម៌​ពួក​យើង​មិន​ដែល​ចេញ​ពី​ភូមិ​ស៊ីឈ្នួល​គេ​ក៏​ដោយ»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា ពី​មុន​ចេញ​ពី​ផ្ទះ​ទៅ​យក​តែ​អំបិល​ទៅ​ជាមួយ​មិន​ខ្វះ​ម្ហូប​ទេ តែ​ឥឡូវ​គ្មាន​អី​ទេ។

លោក កាន់ វុទ្ធី អភិបាល​រង​ខេត្ត​ពុំ​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក អ៊ុង វីរៈ អនុ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ថ្លែង​ថា ចំពោះ​ករណី​កម្មករ​ឈូស​ប៉ះពាល់​ប្រាសាទ​នោះ​លោក​បាន​ចុះ​ទៅ ស្រាវជ្រាវ​និង​ដោះស្រាយ​រួច​ហើយ​ដោយ​កំណត់​ដី ១០០ ម៉ែត្រ​បួន​ជ្រុង​មិន​ឲ្យ​ប៉ះពាល់។ លោក​ថា៖ «តាម​ពិត​កម្មករ​គ្មាន​ចេតនា​ឈូស​បំផ្លាញ​នោះ​ទេ​ប៉ុន្តែ​ឈូស​ទៅ​វា​ប៉ះ​គ្មាន​អ្នក​ណា​ចង់​ទៅ​បំផ្លាញ​អត្ត​សញ្ញាណ​គាត់​នោះ​ទេ»។

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ចំនួន ៥ ដូចជា​ក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ក្រុមហ៊ុន ហេង យូ ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ហេង រូយ ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត និង ក្រុមហ៊ុន ហេង ណុង គឺជា​ក្រុមហ៊ុន​តែ​មួយ​ដោយ​សារ​តែ​អាសយដ្ឋាន​របស់​ក្រុមហ៊ុន​ស្នើ​សុំ​ទៅ​រដ្ឋបាល​ព្រៃឈើ​តែ​មួយ។

លោក XIE KANQING អគ្គ​នាយក​ក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី ឆ្នាំ​២០០៩ រហូត​ដល់​ដើម ឆ្នាំ​២០១៤ រដ្ឋាភិបាល កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២២៧ ០០០ ហិកតា ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣៤ នៅ​ក្នុង ខេត្ត​ព្រះវិហារ ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​ដំណាំ​កសិ-ឧស្សាហកម្ម។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​បាន​ចុះ​អង្កេត​ដល់​កន្លែង​តែ​ម្តង​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​ឃើញ​ជាក់​ស្តែង​គឺ​លោក​មាន​ការ​កណ្តោច​កណ្តែង​ដោយ​សារ​តែ​ជនជាតិ​គួយ​ទាំង​អស់​នោះ​ការពារ​ដី​និង​ព្រៃ​បាន​ចាក​ចេញ​ពី​ផ្ទះ​មក​ដេក​ក្នុង​ព្រៃ។ ចំណែក​ឯ​អាជ្ញាធរ​វិញ​ពុំ​បាន​ផ្តល់​យុត្តិធម៌​ណា​មួយ​សម្រាប់​ពួក​គាត់ ប៉ុន្តែ​បែរ​ជា​ធ្វើ​មិន​ឃើញ​ដើម្បី​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃ​ដើម្បី​យក​ដី សូម្បី​តែ​ប្រាសាទ​បុរាណ​ក៏​ក្រុមហ៊ុន​នេះ​ឈូស​បំផ្លាញ។

លោក ចាន់ សុវេត បាន​បន្ថែម​ថា៖ «អាជ្ញាធរ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​នោះ​ទេ​គឺ​ហាក់​បី​ដូចជា ជីក​កប់​ពួក​គាត់​ចោល​កណ្តាល​ព្រៃ​ដូច​ដែល​ក្រុមហ៊ុន​ជីក​កកាយ​ប្រាសាទ​បុរាណ​របស់​ពួក​គាត់​អញ្ចឹង​ដែរ។ យើង​មើល​ទង្វើ​របស់​អាជ្ញាធរ​គឺ​ដូចជា​ចង់​បំបាត់​អត្ត​សញ្ញាណ​ជនជាតិ​គួយ​ពួក​គាត់​តែ​ម្តង»៕


What Next?

Recent Articles

One Response to "ជនជាតិ​ភាគ​តិច​កួយ​តស៊ូ​ការពារ​ព្រៃ​និង​វប្បធម៌"

  1. sl says:

    yol sr0b chea mouy Veng Sreng

    ————————————————

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

    ———————————————-

    Anonymous
    March 17, 2014 at 8:19 am

    លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !

    ———————————————–

    Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
    Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy