ក្រសួង​អប់រំ លុបចោល​ប្រព័ន្ធ​បូក​ពិន្ទុ​ប្រចាំឆ្នាំ​ជា​មួយ​ពិន្ទុ​ប្រឡង​ថ្នាក់ជាតិ សម្រាប់​ថ្នាក់​ទី​១២​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ក្រសួង​អប់រំ យុវជន និង​កីឡា លុបចោល​ប្រព័ន្ធ​យក​ពិន្ទុ​ប្រចាំឆ្នាំ​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ថ្នាក់ជាតិ សម្រាប់​ថ្នាក់​ទី​១២ ដែល​នេះ​ជា​ចំណុច​មួយ​នៃ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​

​ឯកសារ​កំណែ​ទម្រង់កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ឲ្យដឹងថា តាមរយៈ​ការប្រឡង​កន្លងមក ក្រសួង​បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​នីមួយៗ យក​ពិន្ទុ​ប្រចាំ​ឆ្នាំ​មក​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ថ្នាក់ជាតិ តែ​ក្នុង​ឆ្នាំ​សាកល្បង​នេះ ក្រសួង​បាន​កែប្រែ​ដោយ​មិន​កំណត់​យក​ពិន្ទុ​ប្រចាំឆ្នាំ​មក​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ប្រចាំ​ថ្នាក់ជាតិ​នោះទេ​។ ក្រសួង​បន្តថា ការកំណត់​ពិន្ទុ​ឲ្យ​ជាប់ ក៏​មាន​ភាពខុសគ្នា​ពី​ឆ្នាំមុន ប៉ុន្តែ​និទ្ទេស នៅ​រក្សា​៥​កម្រិត​ដដែល​៖ A B C D E​។​

​វិញ្ញាសា​ប្រឡង​មានតែ​៧​មុខវិជ្ជា​ប៉ុណ្ណោះ ក៏ប៉ុន្តែ​វិញ្ញាសា​២​ប្រភេទ ស្ថិតនៅ​ក្នុង​ការ​ជម្រើស​របស់​ក្រសួង​គឺ​ថ្នាក់​វិទ្យាសាស្ត្រ (​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដីវិទ្យា​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជា្ជ និង​ផែនដីវិទ្យា​)​។ ក្រសួង​នឹង​ជូនដំណឹង​ពិតប្រាកដ ក្នុង​រយៈពេល​យ៉ាង​យូរ​៣០​ថ្ងៃមុន សម័យ​ប្រឡង​។​

​ទាក់ទង​នឹង​កំណែទម្រង់​សម្រាប់​ការប្រឡង​បាក់​ឌុប​នេះ ក្រសួង​បាន​ផ្អែក​ទៅ​លើ​គោលការណ៍​៤​យ៉ាង គឺ​ច្បាប់ យុតិ្ត​ធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។ ក្រសួង ក៏​បាន​បង្កើត​អនុគណៈកម្មការ​កំណែទម្រង់​ការប្រឡង រួមមាន អនុគណៈកម្មការ​បច្ចេក​ទេស អនុគណៈកម្មការ​ពិនិត្យ​ឡើងវិញ​ប្រកាស​អន្តរក្រសួង​ស្តីពី​គោលការណ៍​ចំនាយ​សម្រាប់​ការប្រឡង អនុគណៈកម្មការ​នីតិកម្ម អនុគណៈកម្មការ ហិរញ្ញវត្ថុ និង​អនុគណៈកម្មការ សន្តិសុខ​។​

​ក្រសួង​គ្រោង​អនុវត្ត​សាកល្បង​ក្នុង​ឆ្នាំ​សិក្សា ២០១៣-២០១៤​នេះ ដោយ​ប្រគល់​សិទិ្ធ​អំណាច​ទាំងស្រុង​ជូន​សាលា​នី​មួយៗ ជា​អ្នក​រៀបចំ​ការប្រឡង និង​ប្រកាស​លទ្ធផល​នៅ​តាម​សាលារៀន​នី​មួយៗ​៕

​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles

2 Responses to "ក្រសួង​អប់រំ លុបចោល​ប្រព័ន្ធ​បូក​ពិន្ទុ​ប្រចាំឆ្នាំ​ជា​មួយ​ពិន្ទុ​ប្រឡង​ថ្នាក់ជាតិ សម្រាប់​ថ្នាក់​ទី​១២​"

  1. dxo says:

    សិស្សប្រឡងបាក់ឌុបឆ្នាំនេះពិតជាស៊យសៀវហើយមិនមានសំណាងដូចគេប្រឡងជំនាន់មុនៗទេ
    គួរអាណិតគ្នាដែរ។ប្រពន្ធ័អប់រំនិងវិធីសាស្រ្តនៃការបង្រៀននៅដដែលដូចមុនតែបែជាចាប់បង្ខំ
    ឲ្យសិស្សទទួលយកវិធីសាស្រ្តនៃការប្រឡងថ្មីដោយការកែទម្រង់តក់ក្រហល់បែបនេះទៅវិញុ។
    សង្ឃឹមថានឹងមានសិស្សប្រឡងធ្លាក់ច្រើនឆ្នាំនេះ។យើងគិតថាមិនគួរឲ្យសិស្សប្រឡងបាក់ឌុបធ្លាក់
    ច្រើនពេកទេត្រូវទុកឧកាសឲ្យពួកគេបានចូលរៀនជំនាញនៅមហាវិទ្យាលយ័ឲ្យបានច្រើនទើបល្អ។
    ការកែទម្រង់នៅបណ្តាមហាវិទ្យាលយ័ជាកត្តាគន្លឹះនៃការរីកចំរើននិងអភិវឌ្ឈន៏ប្រទេសជាតិ។

  2. yousophy says:

    ក្រសួងអប់រំ យុវជន និង កីឡា