​លោក ខៀវ កាញារីទ្ធ ហាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ចាក់ផ្សាយ​បទ​ចម្រៀង​ផលិតកម្ម​ថោ​ន​មួយចំនួន​​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
អាល់ប៊ុម ចម្រៀងចេញថ្មីរបស់ផលិកម្មថោន សម្រាប់បុណ្យចូលឆ្នាំខ្មែរ

អាល់ប៊ុម ចម្រៀងចេញថ្មីរបស់ផលិកម្មថោន សម្រាប់បុណ្យចូលឆ្នាំខ្មែរ

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹង​ចេញ​បម្រាម​ដល់​បណ្ដា​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នៅក្នុង​ស្រុក​ទាំងអស់ មិន​ឲ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​ថ្មី​របស់​ផលិតកម្ម​Town ក្រោម​ហេតុផល​ថា បទ​ចម្រៀង រង​ការរិះគន់​ពី​មហាជន​មួយចំនួន​នា​ពេលកន្លងមក​។

​លោក​ ខៀវ កាញារីទ្ធ លើកឡើងបែបនេះ ​បន្ទាប់ពី​ផលិតកម្ម​ថោ​ន បាន​ចេញផ្សាយ​បទ​ចម្រៀង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​មួយចំនួន ដែល​មាន​ចំណងជើង​ប្លែកៗ រួម​មាន​ពូក​អូន​ប៉ុណ្ណា បបរ​ក្ដៅ ដួល​គង​ចំ​ប៉ាន់ រាំ​ឡក​លេច​ខ្យល់ អា​ប៉ូ​យ​កូន​ឱ និង​ឈឺ​កន្លែង​ពក​ជាដើម​។​

​លោក ខៀវ កាញារីទ្ធ សរសេរ​ឆ្លើយតប​តាមរយៈ​សារ​អេឡិចត្រូនិក​ខ្លី​មួយ​ទៅ​សារព័ត៌មាន​Sabay​ថា​ក្រសួង នឹង​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ មិន​ឲ្យ​ចាក់​បទ​ចម្រៀង​របស់​ផលិតកម្ម​Town​ទេ ដោយសារតែ ការប្រើប្រាស់​ពាក្យពេចន៍​មិន​គប្បី ដែល​មហាជន​យល់ថា ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​។​

VOD មិនទាន់​អាច​ទាក់ទង លោក ខៀវ កាញា​រី​ទ្ធ ដើម្បី​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម Town លោក មាស សុខ​រតនៈ ប្រាប់​VOD​ថា លោក មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅឡើយ​ទេ តែ​លោក​ថា ផលិតកម្ម ក៏​មិន​ប្រឆាំង​នឹង​បម្រាម​របស់​ក្រសួង​ដែរ ព្រោះ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​។ លោក​បន្ដថា អ្វី​ដែល​ផលិតកម្ម​ផលិត គឺ​គ្រាន់តែ​ចង់​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន​សប្បាយរីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខាងមុខនេះ មិន​មាន​បំណង​ធ្វើឲ្យ​ប៉ះពាល់​វប្បធម៌​ខ្មែរ​ទេ​ «បងក៏អត់ដឹងនិយាយថាម៉េចដែរ ព្រោះមូលហេតុអីយើងធ្វើក្នុងនាម លក្ខណៈមួយផលិតឡើង គឺថាសម្រិតសម្រាំង យើងគិតមើលដែរ ព្រោះថាវាយើងចង់ធ្វើឲ្យគេចាប់អារម្មណ៍ តែបើថាអ្វីដែលយើងធ្វើទៅ គឺថាពាក់ព័ន្ធជាមួយនិងក្រសួង ព្រោះថាក្រសួងមន្ទីរ ដូចជាម៉ែឪរបស់យើងអ៊ីចឹង បើម៉ែឪយើងហាមឃាត់ មិនឲ្យអ្នកផ្សេងៗប៉ុស្តិ៍ផ្សេងៗ វិទ្យុផ្សេងៗចាក់ បងក៏ព្រមទទួលដែរ ព្រោះមូលហេតុអី យើងជាកូនចៅរបស់គាត់ យើងធ្វើឡើងដោយឆន្ទៈមួយ គឺយើងចង់ផលិតនូវបទចម្រៀងថ្មី ថាវាប៉ះពាល់ធ្ងន់ធ្ងរ បងមិនដឹងធ្វើម៉េចដែរ»។

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរ​សត្យា មានប្រសាសន៍ថា កន្លងមក​ក្រសួង បាន​អំពាវនាវ​ឲ្យ​អ្នកនិពន្ធ​ស្វែងរក​នូវ​អ្វី​ដែល​ថ្មី​គប្បី​ចម្លង​ពី​ស្នាដៃ​របស់​គេ ប៉ុន្ដែ​កុំឲ្យ​ប្រាស់ចាក​ពី​ក្រម​សីលធម៌​របស់​ខ្មែរ​។ លោក​បន្ដថា លោក​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​ផលិតកម្ម​ទាំងអស់ ស្វែងរក​នូវ​ស្នាដៃ​ថ្មីៗ តែ​សូម​គោរព​ក្រមសីលធម៌​សង្គម ពី​ព្រោះ​វិស័យ​សិល្បៈ​រួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​អប់រំ​ «ពីមុនៗមក សិល្បៈ វាមិនទាន់រីកចម្រើន ឥឡូវដូចអៀនបន្តិចហើយ ការស្លៀកពាក់ធ្វើស្រី ហើយវាធ្វើនោមលើឆាក ឆាចអ៊ីចឹងទៅ ហ្នឹងគេចេះតែសើច ប៉ុន្តែបើយើងគិតទៅថា តំលៃនៃការសម្តែងរបស់យើង មានភាពថ្លៃថ្នូរឬអត់? ហើយបើយើងគិតយេនដឺវិញ យើងគោរពភេទដែរអត់ អត់ទេ កុំតែឃើញគេសើច យើងថាល្អអ៊ីចឹងអត់ទេ ជួនកាលគេសើចអ៊ីចឹង កម្រិតអ្នកសើចហ្នឹង វាទាបពេក ក្មេងក្មាំងអ៊ីចឹង គ្នាចេះតែសើចអ៊ីចឹង គ្នាចេះតែសើចទៅ អ៊ីចឹងដល់អ្នកមានកម្រិតអ្នកទស្សនាតែម្តង គេមិនសើចទេ ជួលកាលគេសើចដែរ ប៉ុន្តែគេសើចដោយហួសចិត្ត ហើយគេទិទាន»។

​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា ផលិតកម្ម Town ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​មួយ​ព្រមាន​ទារ​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ចំពោះ​ជន​ទាំងឡាយណា​ដែល លួច​ចម្លង​ចម្រៀង​ស្នា ដៃ​របស់​ខ្លួន យក​ទៅ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ប្ដឹង​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ជា​ធរមាន​ចំពោះ​អ្នកប្រព្រឹត្ត​ទៀតផង​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

6 Responses to "​លោក ខៀវ កាញារីទ្ធ ហាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ចាក់ផ្សាយ​បទ​ចម្រៀង​ផលិតកម្ម​ថោ​ន​មួយចំនួន​​"

  1. Anonymous says:

    ពកអូនប៉ុណ្ណាជាបទអាកញ្ញារឹតចូលចឹត្ដបំផុត ព្រោះអា១នេះសូម្បីទៅរតនគីរីក៏វាដើររកស្រីដែរ អានេះវាងាប់លើពកហើយ អាថោក !!!

  2. Bol says:

    សូមគាំទ្រចំពោះវិធានការរបស់ក្រសួងពត៌មាន។
    នេះហើយ ជាចំណុចដែលយើងទាំងអស់គ្នាចង់បាន។
    យើងបានឃើញថា ក្នុងពេលដែលវិស័យសិល្បៈជំនាន់ថ្មីកំពុងប្រជែងគ្នាលើទីផ្សា គឺភាគច្រើន ទាំងផលិតកម្មថតថាស ទាំងទូរទស្សន៍ និងសិល្បករ យើង គាត់ពុំសូវមានសម្បជញ្ញៈអ្វីបន្តិចសោះពីភាពថ្លៃថ្នូរនៃវប្បធម៌ខ្មែរ។ គាត់ចូលចិត្តធ្វើអ្វីឲ្យតែទាក់ទាញបាន ឧទាហរណ៍ថាជាសំណើច ឬជាទឹកភ្នែក….។ គាត់ចូលចិត្តនិយាយពាក្យចំអេសចំអាស ដូចជាត្រកូលខាត់នេះ ទាំងស្រីទាំងប្រុស វាសឹងតែស្រាតខោ ស្រាតសំពត់ខ្លួនឯងទៅហើយ។ សិល្បករខ្លះទៀត ប្រើពាក្យ អា ម៉ឹង ង៉ែងហង លើឆាក ឬក៏សម្តែងកាយវិការដែលមិនគួរសម្តែងជាសាធារណៈ។ យើងទទួលស្គាល់ថា ក្នុងសង្គមពិតជាមាន តែសុំថាលើឆាកវិញ វាត្រូវតែរកគម្រូល្អមកជំនួស ទើបត្រូវ។
    បានឃើញថា សព្វថ្ងៃនេះ ទាំងអស់គ្នា ទាំងក្រុមហ៊ុនផលិតកម្មភាពយន្ត ចម្រៀង ស្ថានីយទូរទស្សន៍ និងសិល្បករភាគច្រើន រួមមានទាំងអ្នកចម្រៀង អ្នកកំប្លែងមួយចំនួននោះ បានខិតខំប្រឌិតច្នៃពាក្យចុងជួន និងភាសា ច្នៃសាច់រឿង សូម្បីតែឈ្មោះបទចម្រៀងក៏គួរឲ្យខ្ពើមអើមនឹងស្តាប់ដែរ ដូចជា រូបភាពមួយនៃរឿង « ពូជខ្ញុំ វាអញ្ចឹង »។ ក្នុងឈុតមួយនេះគេឃើញតួស្រីសើយសំពត់ឡើង ហើយស្រែកង៉ោកង៉ាកដាក់គ្នា និងបន្លឺពាក្យថា « ពូជអញ វាអញ្ចឹង » ។ សូមជំទាវរដ្ឋមន្ត្រីវប្បធម៌ និងឯកឧត្តមរដ្ឋមន្ត្រីទូរទស្សន៍ ជួយមើលផង, តើវាគួរដែរឬទេ? តាមរូបភាពនេះ បង្ហាញថា ខ្មែរចូលចិត្តតែភាពពាលាអញ្ចឹង គួរឲ្យខ្ពើម។ វាកោតតែអ្នកនិពន្ធចវតែនឹកឃើញទៅកើត។
    នេះហើយ បានយើងឃើញថា លោកស្រីជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានអង្គុយតុមូលនៃទូរទស្សន៍ CNC ជជែកគ្នាពីបញ្ហាខ្សែភាពយន្តខ្មែរក្នុងគោលបំណងលើកស្ទួយឡើងវិញ។
    តែសួរថា លើកស្ទួយយ៉ាងម៉េច , បើសុទ្ធតែរបៀបហ្នឹង? បើកវីបទចម្រៀង មិនចេះអក្សរភ្លេងសោះ អ្នកភ្លេងក៏មិនចេះអក្សរភ្លេង គឺចេះតែចាប់ខ្ទង់ ហើយស្តាប់ភ្លេងរបស់គេ និងត្រាប់តាមតែប៉ុណ្ណោះ។ អ្នកនិពន្ធមិនស្គាល់វប្បធម៌ខ្មែរ អ្នកកវីមិនចេះចម្រៀងដើមរបស់ខ្មែរ ពុំមានគ្រឺះចេញពីសាលាវិចិត្រសិល្បៈសោះ តែចូលចិត្តតាំងខ្លួនថា ជាគ្រូអស់ទៅហើយ យ៉ាងនេះ។ សូម្បី ណុប ប៉ាយារិទ្ធ សុទ្ធតែជាគ្រូ???

    គួរឲ្យគោរព និងសរសើរចំពោះទូរទស្សបាយ័នដែលមានកម្មវិធី « ពានរង្វាន់សម្តេចតេជោ » សម្រាប់គាំទ្រសិល្បៈចម្រៀងមហោរី និងកំណាព្យខ្មែរ។ យើងបានស្តាប់ប្រសាសន៍លោកសាស្ត្រាចារ្យ យ៉ាន់ បូរិន យ៉ាងច្បាស់ ដែលលោកបានសំដែងការសោកស្តាយ ព្រួយបារម្ភ និងបានសំណូមពរឲ្យគ្រប់ស្ថានីយទូរទស្សន៍ជួយលើកស្ទួចសិល្បៈចម្រៀងមហោរី ឲ្យបានរស់ឡើងសម្រាប់ជាកេរ្តដំណែលខ្មែររាប់រយឆ្នាំទៀត។ យើងសូមគាំទ្រណាស់ និងសុំឲ្យប្រសាសន៍របស់លោកសាស្ត្រាចារ្យបានជ្រួតជ្រាបទៅក្នុងចិត្តរបស់អ្នកនិពន្ធ និងកវីទាំងអស់ ព្រមទាំងជ្រួតជ្រាបជ្រៅទៅក្នុងចិត្តរបស់ប្អូនយុវជនសម័យថ្មីយើងផង។
    សូមប្អូនៗ សាកអង្គុយ ឬគេងមើល ស្តាប់ភ្លេង ស្តាប់លំនាំបទចម្រៀង និងស្តាប់ខ្លឹមសារប្រយោគពាក្យពេជន៍កាព្យឃ្លោងនៃចម្រៀងបុព្វបរសខ្មែរយើងទៅមើល , យើងនឹងរំជួលចិត្តមើលឃើញអ្វីទាំងអស់, យើងនឹងដឹងថា ខ្មែរយើងមានអ្វីៗច្រើនណាស់ដែលផ្សាភ្ជាប់ជាមួយនឹងប្រាសាទបុរាណ ដ៏ល្បីល្បាញនៃយើង ហើយយើងពិតជានឹងកាន់តែមានមោទនភាពជាមួយជាតិខ្មែរ ណាស់។
    ប្អូនៗ គ្រប់គ្នា យើងមិនបដិសេធវប្បធម៌ចម្រៀងបរទេសទេ តែយើងត្រូវលើកកំពស់វប្បធម៌ជាតិយើងឲ្យខ្ពស់សិន សឹមយើងងាកទៅទទួលវប្បធម៌សិល្បៈរបស់បរទេស ក្នុងកម្រិតណាមួយទាបបានហើយ។ យើងបានឃើញហើយថា កវីជំនាន់លោកពៅ ស៊ីផូ ក៏ទទួលយកនូវឧបករណ៍ភ្លេង និងចង្វាក់ភ្លងបរទេសដែរ។ តែគេចេះ ធ្វើឲ្យចំរៀង និងភ្លេងខ្មែរ បានក្លាយជាចម្រៀងទំនើបចម្រុះពិរោះម្យ៉ាង និងមានអាយុកាលរហូតដល់ថ្ងៃនេះ និងទៅមុខទៀត។ ឃើញទេ ដោយសារយើងមិនបានគិតដល់វប្បធម៌ជាតិយើង ទើបបានជាចម្រៀងដ៏ល្បីៗរបស់ប្អូនជំនាន់នេះ ចេញបាន៣ខែ ក៏ស្លាប់មុនម្ចាស់។
    ល្អណាស់ នៅពេលដែលយើងបានឃើញប្អូនៗជាច្រើន បានយកចិត្តទុកដាក់រៀនច្រៀងចាប៉ី អាយ៉ៃ និងចម្រៀងមហោរី ឬ រៀនសំដែង ល្ខោនយីកេ បាសាក់ ជាដើម។ យើងរៀន យើងច្រៀង ទោះបីល្អ ឬមិនល្អ ព្រោះយើងមិនបានចូលសាលា។
    ជាមួយនេះ យើងសំណូមពរចំពោះក្រសួងវប្បធម៌ សូមមេត្តាមើលផងនិងជួយធ្វើយ៉ាងណា កុំឲ្យបាត់គ្រឹះដើម។
    តែនិយាយតាមត្រង់ ថា ក្នុងវេទិកាជជែកពីកុនខ្មែរ នៃទូរទស្សន៍ CNC ថ្ងៃមុននេះ យើងដូចជាលំបាកស្តាប់ពីអ្វី ដែលលោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ បន្តិច។ សូមនិយាយឲ្យត្រង់ទៅចុះ សូមលោកជំទាវកុំខឹងណា៎! លោកជំទាវនិយាយ ដូចជាមិនមានលក្ខណៈជាខ្មែរ សោះ និងពុំមានលក្ខណៈជាអ្នកដឹកនាំថ្នាក់រដ្ឋមន្ត្រី នោះទេ។ តែលោកជំទាវមានកាយវិការរបៀបជា ពិធីការិនី ទៅវិញ។ សូម្បីលោកជំទាវមានប្រសាសន៍ ដូចជាមិនចំប្រធានបទសោះ។
    បើលោកជំទាវបានឮ សូមយកទៅពិចារណាចុះ។ និងសូមកុំខឹង និងចង់រកមុខអ្នកនិយាយនេះ!

  3. ប្រជាពលរដ្ឋ says:

    លោក បុល bol អែង និយាយ នេះ ត្រឹម ត្រូវ គួរ អោយ ចង់ស្តាប់ !

  4. Good culture khmer says:

    Town production is make our khmer culture to upside down, So pleased do not accept this production and kept it for our bad production in Cambodia.

  5. Anonymous says:

    How about you, Ah thoak Bol! Most of the times, I’ve seen your comments full of provocation, indecency, immorality and disgusting languages. Why don’t you look at your own before insulting the others, Ah Noruok ! . Don’t let me see your fucking face or I’ll cut your fucking head off, you’re dick head ! .

  6. boys says:

    គាំ(ទវិធានការនេះ។។។