ដោយ៖ តាំង វីដា
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទិដ្ឋភាពក្រោមការគប់គ្រាប់បែក ថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧ (រូបថតពី៖ បណ្តាញសង្គម)
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ករណីវាយប្រហារគ្រាប់បែកលើហ្វូងបាតុករ ខាងមុខរដ្ឋសភា កាលពី១៧ឆ្នាំមុន គឺសមត្ថកិច្ច បានកំពុងបន្តការស៊ើបអង្កេត តែមិនទាន់មានតម្រុយថ្មីនៅឡើយទេ។
កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែក ៤គ្រាប់ លើហ្វូងបាតុករនៅមុខរដ្ឋសភា ដែលដឹកនាំដោយលោកសម រង្ស៊ី (បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ) បានបណ្តាលឲ្យមនុស្សស្លាប់ ១៦នាក់ និងជាង១៥០នាក់ផ្សេងទៀតរងរបួស។ ប៉ុន្មានខែក្រោយមក ការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក FBI បានបើកការស៊ើបអង្កេតលើករណីនោះ។
ប៉ុន្តែ FBI បានបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន នៅឆ្នាំ១៩៩៩ ដោយមិនទទួលបានលទ្ធផលឈានដល់ការចាប់ខ្លួនជនបោកគ្រាប់បែកទេ។ FBI បានប្រកាសថា ខ្លួនបានបង្ខំចិត្តចាកចេញពីកម្ពុជា ដោយសារតែគ្មានកិច្ចសហការពីអាជ្ញាធរកម្ពុជា។ ក៏ប៉ុន្តែ អាជ្ញាធរកម្ពុជា បានច្រានចោលរាល់ការលើកឡើងខាងលើនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VOD នៅថ្ងៃអាទិត្យនេះថា កាលនោះ អាជ្ញាធរកម្ពុជា បានស៊ើបអង្កេតភ្លាមៗ ដោយចាប់បានជនសង្ស័យខ្មែរម្នាក់ឈ្មោះ ប្រេស៊ីល។ លោកអះអាងថា ជននោះបានរត់គេចខ្លួន និងបានស្លាប់ក្នុងហេតុការណ៍មួយ ក្នុងឆ្នាំ១៩៩៧។ យ៉ាងណាក៏ដោយ លោកថា អាជ្ញាធរកម្ពុជា មិនបានបោះបង់កិច្ចការនេះឡើយ ដោយនៅតែបន្តការស៊ើបអង្កេតរបស់ខ្លួន ដើម្បីរកយុត្តិធម៌ដល់អ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នោះ។
ចំណែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ឲ្យដឹងថា ករណីនេះ គណៈកម្មការស្រាវជ្រាវ ដែលត្រូវបានចាត់តាំងក្រោយហេតុការណ៍នោះ គឺមិនទាន់បានបញ្ចប់សំណុំរឿងឡើយ បើទោះបីជាមិនទាន់មានមុខសញ្ញាថ្មីក៏ដោយ។
ដោយឡែក លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាអ្នកតាមដានហេតុការណ៍នេះ យល់ថា អាជ្ញាធរ ហាក់មិនមានឆន្ទៈក្នុងការស្វែងរកការពិតនោះទេ ព្រោះកាលនោះ FBI បានបង្ហាញឈ្មោះអ្នកពាក់ព័ន្ធមួយចំនួន តែមិនត្រូវបានអាជ្ញាធរកម្ពុជា អើពើនោះទេ។ លោក ចាត់ទុកការអះអាងបន្តការស៊ើបអង្កេតនេះ គ្រាន់តែជាលេស ពន្យារពេល ដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ៕

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
, , តម្រុយ ឃាតករ នៅ លើ ក្បាលយួន ខ្លួន ខ្មែរ !
FBI you can’t find the murder ,because it come from Hun sen .
no worry ICC will reveal all of that
ker chea sna dai robos ah chker hun sen
cham 500 years teat cham rok khoey . Pouk os heng ches tel cut forest and corruption te
It is part of ICC case profe !!!!