​សភា អនុម័ត​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដោយ​សំឡេង​គាំទ្រ ៦៤​លើ​៦៤​

ដោយ៖​ តាំង វីដា​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

រដ្ឋសភាជាតិ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ផ្លូវថ្នល់​ក្នុង​គោលបំណង​បង្ការ​នូវ​បាតុភាព​អសកម្ម និង​សកម្មភាព​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​

​ដំណើរការ​កិច្ចប្រជុំសភា​លើក​ទី​២ នីតិកាល​ទី​៥ ក្នុង​ថ្ងៃ​ទី​៣ ខែ​មេសា​នេះ ក្រោម​សំឡេង​គាំទ្រ ៦៤ លើ​៦៤​សំឡេង​នៃ​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សភា​បាន​សម្រច​អនុម័ត​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ។ ច្បាប់​នេះ រៀបចំឡើង​ដើម្បី​ជា​វិធានការ​បង្ការ និង​ចាត់កា​រលើ​ទង្វើ​អសកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ រួមមាន ការដឹកជញ្ជូន​លើស​ទម្ងន់ ការសាងសង់​គ្មាន​គុណភាព ការជីក​គាស់ ការ​ចោះ​ខួង​លើ​-​ក្រោម​ផ្លូវថ្នល់ ការទន្ទ្រាន​កាន់កាប់​ដី​ចំណី​ផ្លូវ ការបំផ្លិចបំផ្លាញ​សំណង់​សិល្បការ្យ​ជាដើម​។​

​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ផ្លូវថ្នល់ ឲ្យដឹងថា ច្បាប់​នេះ មាន​១៣​ជំពូក ៨១​មាត្រា និង​មាន​វាក្យ​ស័ព្ទ​បច្ចេកទេស​ចំនួន ៣៨ ត្រូវបាន​ប្រើ​ក្នុង​ច្បាប់​នេះ​។​

​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​បណ្តាញ​ផ្លូវថ្នល់ រួម​ទាំង​ផ្លូវ​ជនបទ​ប្រវែង​សរុប ៤៨,៨៤២,១៤៤ គីឡូម៉ែត្រ ក្នុងនោះ​រួមមាន ផ្លូវជាតិ​១​លេខ ប្រវែង ២,២៦២,៧៧៣ គ​.​ម ផ្លូវជាតិ​២​លេខ ប្រវែង ៣,៣៦០,៣១១ គ​.​ម ផ្លូវ​ខេត្ត ប្រវែង ៦,៦៤១,០៦ គ​.​ម និង​ផ្លូវ​ជនបទ ៣៦ ៥៧៨ គ​.​។ ចំណែក​ស្ពាន​ឆ្លងកាត់​ទន្លេធំ និង​ដៃសមុទ្រ​មាន​ចំនួន ១៤​កន្លែង និង​កំពុង​សាងសង់​ចំនួន ៥​កន្លែង​ទៀត គឺ​ស្ពាន​មេគង្គ​ទី​៣ (​អ្នក​លឿង​) ស្ពាន​មេគង្គ​ទី​៤ (​ខេត្ត​ស្ទឹងត្រែង​) ស្ពាន​ជ្រោយចង្វា​ទី​២ (​ភ្នំពេញ​) ស្ពាន​ទន្លេបាសាក់​ទី​៣ (​ក្រុង​តាខ្មៅ​) និង​ស្ពាន​បាសាក់​ទី​៤ (​កោះធំ​)៕

​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

What Next?

Recent Articles

3 Responses to "​សភា អនុម័ត​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដោយ​សំឡេង​គាំទ្រ ៦៤​លើ​៦៤​"

  1. penh says:

    សមាជិករដ្ឋសភាគិតយូរៗទៅដូចជាឆ្កួតម៊ិចទេដឹង
    យកសមាជិកនិងបក្សពួករបស់ខ្លួនយកទៅអនុមត័ច្បាប់់
    ចង់សួរសមាជិករដ្ឋសភាថាអស់លោកមិនចេះខ្មាស់កូនចៅរបស់អស់លោកទេដឹង។

  2. Lay sokha says:

    The National Assembly is really illegal and unlegitimate for its all of work in making and pasing a g laws for the whole people and nation. The National Assembly must be the representative of the whole people, not the representative of a party (CPP)!

  3. ស្រីនោ says:

    ការអនុមត្ន័របស់រដ្ឋសភា ៦៤ លើ ៦៤ នរណាក៍គេយល់ដែល មិនបាច់និយាយ ក៍គេដឹងដែល គ្មានអីពិបាក អ្នកធ្វើ នឹងអ្នកអនុមត្ន័ មនុស្សតែមួយ គេធ្វើអោយតែមានទៅ កុំអោយគេនិយាយសភា សីុបា្រក់ខែអត់មានធ្វើអី ។