សឿ សុធា​រ៉ា ទូល​ទុក្ខ​ធំ​មុន​ចូលឆ្នាំ​ខ្មែរ​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សឿ សុធា​រ៉ា កាលពីកន្លងទៅ

មរណភាព​របស់​លោក​ សឿ រ៉ាវុធ បងប្រុស​តែ​ម្នាក់ របស់​អ្នកនាង ​សឿ សុធា​រ៉ា កាលពី​ថ្ងៃ​ទី​៣ ខែមេសា កំពុង​ធ្វើ​ឲ្យ​តា​រាស្រី​​រូប​នេះ កើតទុក្ខ​យ៉ាង​ធំធេង ដែល​អាច​និយាយថា ជា​ទំហំ​ទុក្ខ​ដែល​ធំ ជាង​ភ្នំ​ព្រះ​សុមេរុ​នោះ​ទៅ​ទៀត​។ ទោះយ៉ាងណា អ្នក​នាង​ក៏​នៅតែ​រឹងប៉ឹង​ផងដែរ ពិសេស​នៅ​ពេល​គិតថា សង្ខារ​របស់​មនុស្ស​គឺ​មិន​អាច​ទៀងទាត់​បាន​ឡើយ បូក​រួម​ទាំង​បងប្រុស​នាពេល​នេះ​ផង​។

​អ្នកនាង ​សឿ សុធា​រ៉ា បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​ VOD ប៉ុន្មាន​ម៉ោង​ក្រោយ​បងប្រុស​ទទួលមរណភាព​ថា លោក ​សឿ រ៉ាវុធ គឺជា​បងប្រុស​របស់​អ្នកនាង ដែល​អ្នក​នាង​ស្រឡាញ់ និង​គោរព​បំផុត នា​ពេលកន្លងមក​។ លោក គឺ​ជា​អ្នកជំនាញ​ផ្នែក​ផាត់មុខ និង​ជា​អ្នកចាត់ចែង​សម្អាងការ ដែល​មាន​អតិថិជន​ទទួលស្គាល់ថា ពូកែ និង​ខ្លាំង​ក្នុង​ជំនាញ​តែង​មុខ ធ្វើ​សក់ និង​តែង​ខ្លួន​ឲ្យ​កូនកំលោះ​កូនក្រមុំ គួរឲ្យ​សរសើ​រនា​ពេលកន្លងមក​។ លោក​មាន​ជំងឺ​មហារីក​បេះដូង ឬ​បេះដូង​រីក ប្រមាណ​ជាង​១០​ឆ្នាំ​មកហើយ មុនពេល​មាន​ហេតុ​គាំងបេះដូង ដែល​ឈាន​ដល់​មរណភាព​ដោយ​នឹកស្មាន​មិន​ដល់​នេះ​។ កន្លងមក ក្រុម​គ្រួសារ​ទាំងមូលរ​បស់​អ្នកនាង បាន​ពុះពារ​ស្វែងរក​ការព្យាបាល​ឲ្យ​លោកអ​ស់​ប្រាក់​ច្រើន​ណាស់​ហើយ  បូក​រួម​ទាំង​ការ​ទៅ​ព្យាបាល​ដល់​ប្រទេស​សិង្ហ​បុរី​នា​ពេល​កន្លង​មក​ផង​។ យ៉ាងណា​ក៏​ដោយ​ស្ថានភាព​ជំងឺ​របស់​លោក​បាន​ត្រឹមតែ​ធូរស្រាល​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ លុះដល់​ក្រោយមក ក៏​ស្រាប់តែ​ធ្ងន់ធ្ងរ​វិញ ដោយ​គ្មាន​វិធី​ព្យាបាល​ជា​។

លោក សឿ រ៉ាវុធ អាយុ៣៥ឆ្នាំ ត្រូវជាបងប្រុស សឿ សុធារ៉ា
ស្លាប់ដោយសារគាំងបេះដូង

​ប្រភព​ពី​ក្រុមគ្រួសារ​របស់​អ្នកនាង​ សឿ សុធា​រ៉ា ប្រាប់ថា ក្នុង​ពេល​លោក​ សឿ រ៉ាវុធ ធ្វើទុក្ខ គ្រួសារ​ទាំងមូល​មាន​បំណង​នាំ​លោក​ទៅ​វះកាត់​ផ្លាស់ប្ដូរ​បេះដូង​ម្ដង​ជា​ពីរ​ដង​ហើយ ដោយ​គេ​ទារ​តម្លៃ​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​មក​ពី​ខាង​ពេទ្យ​ជំនាញ មិន​ធានា​ថា​ក្រោយ​ការវះកាត់ នឹង​ធ្វើឲ្យ​លោក ​សឿ រ៉ាវុធ ជា​សះ​ដូច​មនុស្ស​គ្មាន​ជំងឺ ទើប​ម្នាក់ៗ​ចេះ​តែ​បណ្ដោយ ហើយ​បណ្ដាល​ឲ្យ​អ្នកជម្ងឺ​ទទួលមរណភាព ទាំង​វ័យក្មេង ។
​លោក​សឿ រ៉ាវុធ បាន​គាំងបេះដូង ស្លាប់​នៅក្នុង​សម្អាងការ​ សឿ សុធា​រ៉ា​ សម្អាងការ នៅផ្ទះ​លេខ ៦២B ផ្លូវ​លេខ ១៣៥ ក្រុមទី​៣២ ភូមិ​៥ សង្កាត់​ទួល​ទំពួង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល ថ្ងៃទី​៣ ខែ​មេសា​។ អ្នកនាង​ សឿ សុធា​រ៉ា ប្រាប់ថា ជំ​ង​របស់​បងប្រុស​ម្ដង​ធូរ​ម្ដង​ធ្វើទុក្ខ​ធ្ងន់​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​អ្វី​ដែល​ងឿងឆ្ងល់​គឺ​លោក​មិន​មាន​អា​ការៈធ្វើ​ទុក្ខ​នៅ​មុនពេល​ស្លាប់​ទាល់តែសោះ ស្រាប់តែ​មាន​អាកា​រៈគាំង​បេះដូង​តែមួយ​ភ្លែត ក៏​ត្រូវ​ដាច់ដង្ហើម​តែម្ដង​។ ពិធី​បុណ្យសព​របស់​លោក​ សឿ រ៉ាវុធ នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ហាង​សម្អាងការ​សឿ​សុធា​រ៉ា ម្ដុំ​ទួល​ទំពូង តាម​អាស្រ័យដ្ឋាន​ខាងលើ ដោយ​តម្កល់​ធ្វើបុណ្យ​រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ មេសា​វេលា​ម៉ោង​៩ ទើប​ដង្ហែ​ទៅ​បូជា​។

​អ្នកនាង ​សឿ សុធា​រ៉ា បញ្ជាក់ថា មរណភាព​របស់​បង​ប្រុស​បាន​ធ្វើ​ឲ្យ​សមាជិក​នៅក្នុង​គ្រួសារ​បាត់បង់​អស់​គ្មាន​សល់​នូវ​អារម្មណ៍​សប្បាយរីករាយ បើទោះជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ អាច​ជំនួស​មកវិញ​នូវ​មាស​ប៉ិន​ដូងទុំ ក៏​មិន​ជំនួស​ឲ្យ​ទុក្ខ​សោកនេះ​។ អ្នកនាង​សូម​បួងសួង​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ចុះ​មក​ថែរក្សា​មនុស្ស​លោក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត ជួយ​ឲ្យ​វិញ្ញាណ​របស់​លោក​ សឿ រ៉ាវុធ បាន​ទៅ​កាន់​សុគតិភព ឆ្លង​ផុត​ទុក្ខទោស​ទាំងឡាយ ដោយសារតែ​លោក​កាល​នៅ​មាន​ជីវិត គឺ​មិន ដែល​ប្រព្រឹត្តិ​ទង្វើរ​បាបកម្ម​អ្វី​ទាល់តែសោះ ពិសេស​ចំពោះ​ក្រុមគ្រួសារ និង​អ្នក​រាប់អាន​ទូទៅ​។

​សូមបញ្ជាក់​ថា​លោក ​សឿ រ៉ាវុធ កើត​ឆ្នាំមមែ មាន​វ័យ​៣៥​ឆ្នាំ និង​ធ្លាប់​រៀបការ​នោះឡើយ ដោយសារតែ​លោក​មាន​ជំងឺ​បៀតបៀន​ញ៉ាំ​ញី​រហូត ចាប់តាំងពី​ធំ​ដឹងក្ដី​។  លោក​គឺជា​កូនប្រុស​តែ​ម្នាក់​នៅក្នុង​គ្រួសារ​របស់​ សឿ សុធា​រ៉ា ដែល​ការ​លាចាក​នាពេលនេះ គឺ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត របស់​អ្នកនាង ​សឿ សុធា​រ៉ា និង​សាច់ញាតិ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

4 Responses to "សឿ សុធា​រ៉ា ទូល​ទុក្ខ​ធំ​មុន​ចូលឆ្នាំ​ខ្មែរ​​"

  1. boys says:

    ចូលរួមកាន់ទុកផងណា..

  2. ទីណា says:

    មានរូប​ មានទុក្ខ…….ចូលរួមរំលែកទុក្ខផង

  3. Anonymous says:

    អនិច្ចំ=ភាពមិនទៀង
    ទុក្ខំ=ភាពជាទុក្ខ
    អនត្ដតា=មិនមែនជារបស់ខ្លួន
    Rest in peace …………. .

  4. !! says:

    when me yourn theara die too?