អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូល​ក្រុង​កំពង់ចាម

ដោយ​ សូត សុខប្រាថ្នា
2014-05-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

លោក សម រង្ស៊ី ស្វាគមន៍​អ្នក​គាំទ្រ​ពេល​ទៅ​ដល់​ខេត្ត​កំពង់ចាម។

មេ​បក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន​ជា​ច្រើន​ពាន់​នាក់​នៅ​ខេត្ត​កំពង់ចាម ដើម្បី​ដង្ហែ​ក្បួន​ឃោសនាការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ក្រុង ស្រុក​ខណ្ឌ នៅ​ថ្ងៃ​ទី​៤ ឧសភា។

បន្ទាប់​ពី​ការ​ថ្លែង​សារ​នយោបាយ​ចប់​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​គណបក្ស​លោក កឹម សុខា ក៏​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​គោលដៅ​បម្រុង​ចូល​ទៅ​ក្នុង​បរិវេណ​ទី​រួម​ខេត្ត​កំពង់ចាម ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​បក្ស​របស់​ខ្លួន។ ប៉ុន្តែ​ក្បួន​ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​នៅ​គ្រប់​ច្រក​ទាំង​អស់។ ការ​មិន​អនុញ្ញាត​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​ចូល​នោះ ដោយ​អាជ្ញាធរ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​សុំ​ការ​អនុញ្ញាត​ជាមុន ដែល​វា​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ដោយ​ហៅ​ការ​រារាំង​ក្បួន​ដង្ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូល​បរិវេណ​ខេត្ត ឬ​ក្រុង​កំពង់ចាម នោះ​ថា គឺ​ជា​ការ​ប្រកាស​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​យក​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ថ្នាក់​ក្រោម​មក​ធ្វើជា​ខែល​ដើម្បី​រារាំង​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នោះ។

លោក កឹម សុខា៖ «គណបក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​បង្ហាញ​ឱ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ឃើញ​ថា ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ឬ? ដោយសារ​គ្រាន់តែ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សោះ​ប្រើ​សុទ្ធតែ​កម្លាំង​ប្រដាប់​អាវុធ សុទ្ធតែ​កាំភ្លើង​ធំ​កាំភ្លើង​តូច​អី​ទាំង​អស់។ រូបភាព​គឺជា​សមរភូមិ​ប្រយុទ្ធ ប៉ុន្តែ​សមរភូមិ​ហ្នឹង​ឃើញ​ថា វា​អយុត្តិធម៌ សមរភូមិ​ខាង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល យក​កម្លាំង​ប្រដាប់​អាវុធ​មក​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្លួន​ឯង»

លោក​បន្ថែម​ទៀត​ថា ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ គ្រប់​បក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ឃោសនា​អំពី​បក្ស​ខ្លួន លើកលែង​តែ​នៅ​ក្នុង​តំបន់​ណា​ដែល​អសន្តិសុខ ហើយ​បម្រាម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​មិន​បាន​អនុញ្ញាត​ឱ្យ​មាន​ហែ​ក្បួន​ឃោសនា​នោះ គឺ​វា​ខុស​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត។

លោក​បញ្ជាក់​ថា លោក​មិន​បាន​ខឹង​ការ​រារាំង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​នោះ​ឡើយ ពីព្រោះ​ពួក​គាត់​ទាំង​នោះ​ធ្វើ​ទៅ​តាម​ការ​បញ្ជា​របស់​ថ្នាក់លើ​តែប៉ុណ្ណោះ។ យ៉ាង​ណា​ក៏ដោយ ក្បួន​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិន​អាច​ចូល​ក្នុង​បរិវេណ​ទី​រួម​ខេត្ត​កំពង់ចាម បាន​ដដែល ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ឱ្យ​មាន​ការ​បញ្ឈប់​ការ​ចង់​ចូល​ទៅ​ក្នុង​បរិវេណ​ខេត្ត ដោយ​ខ្លាច​ការ​បង្ហូរ​ឈាម​ណា​មួយ​កើត​ឡើង។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អភិបាលរង​ខេត្ត​កំពង់ចាម លោក ជឹម លាវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​រារាំង​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូល​បរិវេណ​ខេត្ត​នោះ​ទេ ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ខេត្ត​ដើម្បី​ហែ​ក្បួន​ឃោសនា ហើយ​លោក​បញ្ជាក់​ថា វា​ជា​រឿង​ខុស​ទៅ​នឹង​នីតិវិធី និង​ខុស​ទៅ​នឹង​បម្រាម​របស់ គ.ជ.ប។

លោក ជឹម លាវ៖ «សួន​ច្បារ​គឺ​ក្រុង​មិន​ឱ្យ​ធ្វើ​ដោយសារ​តែ​វា​មាន​ផ្លូវ​តូច​ចង្អៀត ហើយ​ឡាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដល់​រាប់​រយ​គ្រឿង មនុស្ស​មាន​តែ​ ៥​ពាន់​នាក់​នៅ​ផ្លូវ​សួនច្បារ។ ការ​ហាមឃាត់​របស់ គ.ជ.ប គឺ​មិន​អនុញ្ញាត​ឱ្យ​យក​កន្លែង​សួនច្បារ​ហ្នុង ឬ​ទីធ្លា​សាធារណៈ​ណា​មួយ​ធ្វើ​កន្លែង​ឃោសនា​ទេ អ៊ីចឹង​ក្រុង​ក៏​មិន​អនុញ្ញាត​ឱ្យ​ដែរ រី​ឯ​ការ​ឃាត់ឃាំង​មិន​ឱ្យ​ចូល​ក្រុង​ហ្នឹង គឺ​ដោយសារ​តែ​គាត់​មាន​ច្បាប់​ទម្លាប់​ចូល​ក្រុង​ដើម្បី​អី​ផង»

​លោក​បន្ថែម​ទៀត​ថា ការ​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​ប្រកប​មុខ​របរ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង។ លោក​បញ្ជាក់​ថា ជា​ការ​ល្អ​ប្រសើរ​គណបក្ស​សង្គ្រោះ​ជាតិ គប្បី​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ពេល​ចង់​ធ្វើ​អ្វី​មួយ មិន​មែន​ធ្វើ​តាមតែ​ចិត្ត​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ខេត្ត និង​ក្រុង​កំពង់ចាម ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​មាន​ការ​អនុញ្ញាត​ដដែល។

​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​កំពង់ចាម លោក នាង សាវ៉ាត យល់​ថា សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ជា​ច្រើន​រយ​នាក់​ដែល​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ក្រុង​ផង និង​មាន​ការ​ឃាត់​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​មិន​មែន​ជា​រក្សា​សន្តិសុខ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ក្នុង​គោលបំណង​ដើម្បី​រារាំង​ការ​ដង្ហែ​ក្បួន​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូល​ក្រុង​កំពង់ចាម តែម្ដង។ លោក​បន្ថែម​ទៀត​ថា សកម្មភាព​បែប​នេះ​កាន់តែ​ស​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​ធ្លាក់​ចុះ​ទៅ​វិញ។

លោក នាង សាវ៉ាត៖ «បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ការ​ឃោសនា​កាល​ពី​បោះឆ្នោត​រដ្ឋ​សភា​មក​ឥឡូវ​នេះ យើង​ឃើញ​ថា ប្រជាធិបតេយ្យ​ហ្នឹង​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ សិទ្ធិ​បញ្ចេញមតិ​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ សិទ្ធិ​ជួបជុំ​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​មែន​ទែន»

​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​បន្ត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​កំណត់។

បន្ត​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ

បន្ទាប់​ពី​ជួប​ជុំ​អ្នក​គាំទ្រ និង​ការ​ព្យាយាម​ចូល​ហែ​ក្បួន​ឃោសនា​​បោះ​ឆ្នោត​នៅ​ក្រុង​កំពង់ចាម មិន​បាន​សម្រេច មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​នេះ​នៅ​រាជធានី​ភ្នំពេញ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ម៉ម មុនីរតន៍ មាន​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​ក្បួន​យុទ្ធនាការ​តាម​ការ​សាកសួរ​របស់​លោក ឡេង ម៉ាលី៖

លោក សម រង្ស៊ី ស្វាគមន៍​អ្នក​គាំទ្រ​ពេល​ទៅ​ដល់​ខេត្ត​កំពង់ចាម។

លោក កឹម សុខា ចាប់​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ។

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​នា​ខេត្ត​កំពង់ចាម។

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​នា​ខេត្ត​កំពង់ចាម។

កម្លាំង​អាជ្ញាធរ​ដាក់​ពង្រាយ​បិទ​ច្រក​ចូល​ក្រុង​កំពង់ចាម រារាំង​មិន​ឲ្យ​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​ចូល។

កម្លាំង​អាជ្ញាធរ​ដាក់​ពង្រាយ​បិទ​ច្រក​ចូល​ក្រុង​កំពង់ចាម រារាំង​មិន​ឲ្យ​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​ចូល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូល​ក្រុង​កំពង់ចាម"

  1. អាឡេវ says:

    សុទ្ធតែពួកប្រែតមាននាយក្រុមជាជនពាលហើយខ្វាក់។នរណាមិនដឹងចរឹកខ្មែរក្រហមទៅហើយ។

  2. វាសនាខ្ញុំអនាគតខ្ញុំ says:

    ​ការរារាំង​មិន​ឲ្យ​ដង្ហែ​ក្បួន​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត បង្ហាញ​អំពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៃ​ការបំពាន​ច្បាប់​រំលោភ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ម្សិលមិញនេះ អាចម៍ជ្ញាធរ និងគណះបញ្ជាការកងទ័ពបក្សប្រជាជនបញ្ចេញកងទាហានបំពាក់អាវុធគ្រប់ធុនបំភិតបំភ័យ គំរាមកំហែង បិទផ្លូវសាធារណះនៅកំពង់ចាមហាក់ដូចជាត្រៀមប្រយុទ្ធជាមួយប្រជារាស្រ្តស្លូតត្រង់និង បក្សសង្រ្គោះជាតិអញ្ចឹង????សារជាតិខ្មែរក្រហមនិយមយួន៕

  3. says:

    ពួកឆ្កែការពារអំណាច់អោយនាយករដ្ឋមន្រ្តីពាលខាងសម្លាប់ប្រជាជនខ្លូនឯង
    មិនចេះគោរពច្បាប់់ទំលាប់អាងតែកំលាំងទព័។

  4. people says:

    communist style alway used force to pressure people .but democracy will win the dictator will lose .long live democracy ‘bravo mr sokha and mr rainsy’may GOD bless you both and all cambodian people’

  5. Anonymous says:

    លោក ជឹម លាវ៖ «សួន​ច្បារ​គឺ​ក្រុង​មិន​ឱ្យ​ធ្វើ​ដោយសារ​តែ​វា​មាន​ផ្លូវ​តូច​ចង្អៀត ហើយ​ឡាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដល់​រាប់​រយ​គ្រឿង មនុស្ស​មាន​តែ​ ៥​ពាន់​នាក់​នៅ​ផ្លូវ​សួនច្បារ។ ការ​ហាមឃាត់​របស់ គ.ជ.ប គឺ​មិន​អនុញ្ញាត​ឱ្យ​យក​កន្លែង​សួនច្បារ​ហ្នុង ឬ​ទីធ្លា​សាធារណៈ​ណា​មួយ​ធ្វើ​កន្លែង​ឃោសនា​ទេ អ៊ីចឹង​ក្រុង​ក៏​មិន​អនុញ្ញាត​ឱ្យ​ដែរ រី​ឯ​ការ​ឃាត់ឃាំង​មិន​ឱ្យ​ចូល​ក្រុង​ហ្នឹង គឺ​ដោយសារ​តែ​គាត់​មាន​ច្បាប់​ទម្លាប់​ចូល​ក្រុង​ដើម្បី​អី​ផង»។

    —————————————————————————————————
    ប្រសាសន៍លោកអភិបាលរងខេត្តទាំងមូល ដូចជាសិស្សទើបចេញពីវិទ្យាល័យ ប្រទេសកម្ពុជាកំពុងយក

    អ្នកមិននិងចេះ​ “ន” ខ្វាក់មកធ្វើជាអ្នកនំាហើយ របបសព្វថ្ងៃនេះមិនខុសអីពីរបបប៉ុលពតប៉ុន្មានទេ

  6. ១២៣ says:

    លោក ជឹម លាវ៖ «សួន​ច្បារ​គឺ​ក្រុង​មិន​ឱ្យ​ធ្វើ​ដោយសារ​តែ​វា​មាន​ផ្លូវ​តូច​ចង្អៀត ហើយ​ឡាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដល់​រាប់​រយ​គ្រឿង មនុស្ស​មាន​តែ​ ៥​ពាន់​នាក់​នៅ​ផ្លូវ​សួនច្បារ។ ការ​ហាមឃាត់​របស់ គ.ជ.ប គឺ​មិន​អនុញ្ញាត​ឱ្យ​យក​កន្លែង​សួនច្បារ​ហ្នុង ឬ​ទីធ្លា​សាធារណៈ​ណា​មួយ​ធ្វើ​កន្លែង​ឃោសនា​ទេ អ៊ីចឹង​ក្រុង​ក៏​មិន​អនុញ្ញាត​ឱ្យ​ដែរ រី​ឯ​ការ​ឃាត់ឃាំង​មិន​ឱ្យ​ចូល​ក្រុង​ហ្នឹង គឺ​ដោយសារ​តែ​គាត់​មាន​ច្បាប់​ទម្លាប់​ចូល​ក្រុង​ដើម្បី​អី​ផង»។

    —————————————————————————————————
    ប្រសាសន៍លោកអភិបាលរងខេត្តទាំងមូល ដូចជាសិស្សទើបចេញពីវិទ្យាល័យ ប្រទេសកម្ពុជាកំពុងយក

    អ្នកមិននិងចេះ​ “ន” ខ្វាក់មកធ្វើជាអ្នកនំាហើយ របបសព្វថ្ងៃនេះមិនខុសអីពីរបបប៉ុលពតប៉ុន្មានទេ