​អាជ្ញាធរ​ខេត្ត​បាត់ដំបង​បដិសេធ​ការ​ចោទថា ឲ្យ​ជនជាតិ​វៀតណាម​ជីក​កំណប់​នៅ​គល់​ស្ពាន​ចាស់​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014 (10:30)
http://vodhotnews.com

បន្ទាប់ពី​មាន​ការភ្ញាក់ផ្អើល និង​ចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ អភិបាលខេត្ត​បាត់ដំបង បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ទាក់ទង​ទៅនឹង ករណី​ដែល​ថា​មាន​ជនជាតិ​វៀតណាម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ទៅ​ជីក​យក​កំណប់​នៅ​ជិត​ស្ពាន​ចាស់​ក្បែរ​តោ​ថ្ម​មុខ​សាលាខេត្ត​នេះ​។​

​ក្នុង​វីដេអូ ដែល​បង្ហោះ​តាម Facebook ថ្មីៗ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​៣ ខែ​ឧសភា​នេះ ប្រជា​ពលរដ្ឋ​ជាច្រើន​ភ្ញាក់ផ្អើល និង​មាន​ការ​ប៉ះ​សំដី​គ្នា ជាមួយ​មន្ត្រី​អាជ្ញាធរ​ខេត្ត ចំពោះ​ពាក្យ​ចចា​ម​អារ៉ាម​ដែលថា មាន​ជន​ជាតិ​វៀតណាម មក​ជីក​កំណប់​នៅ​គល់​ស្ពាន​ចាស់​ក្បែរ​តោ​ថ្ម មុខ​សាលាខេត្ត​បាត់ដំបង​។  

​ប៉ុន្តែ​សេចក្តីបំភ្លឺ​របស់ អភិបាល​ដែល​ទើប​កាន់ដំណែង​ថ្មី លោក ច័ន្ទ សុផល បានបញ្ជាក់​ថា ការជីក​ដី​នោះ​គឺ​ដើម្បី​យក​អាចម៌​ដី​ចាស់​ចេញ និង​ចាក់​អាចម៌​ដីថ្មី​បង្ហាប់​ចូល​វិញ ដើម្បី​ការពារ​ពី​ការ​បាត់​ស្រុតដី​។​

​ក្នុង​សេចក្ដីថ្លែងការណ៍ ក៏​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ការដ្ឋាន​នេះ​គឺ​ដើម្បី ការពារ​មុនពេល​ទឹកជំនន់​រដូវ​វស្សា​ចូលមក​ដល់ ដែល​នឹង​នាំឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ក្បាល​ស្ពាន​ចាស់​នោះ​៕

សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​អាជ្ញាធរ​ខេត្ត​បាត់ដំបង​បដិសេធ​ការ​ចោទថា ឲ្យ​ជនជាតិ​វៀតណាម​ជីក​កំណប់​នៅ​គល់​ស្ពាន​ចាស់​​"

  1. sambo says:

    គួរឪ្យចង់ក្អួតណាស់ ពេលឭសំដីលោកចៅហ្វាយខេត្តបាត្តំបងថ្មីថា ជីកយកដីចាស៉ចេញហើយចាក់ដីថ្មីចូលដើម្បីការពារការបាក់ស្រុត ហា ហា គួរឪ្យចង៉ក្អួតមែនទែន លោកចៅហ្វាយខេត្ត លោកឯងជាវិស្វករសំណង់ពីប្រទេសណាដែរបានជាមានគំនិតនិងបច្ចេកទេសល្អៗនិងប្លេកៗម៉េះ ធម្មតាគេគួរទុកដីចាស់ដែលវាហាប់ស្រាប់យូរឆ្នាំមកហើយៗវាមិនអាចបាក៉ស្រុតងាយៗនោះទេ ប្លែកតែលោកចៅហ្វាយខេត្តឯង ជីកយកដីចាស៉ចេញហើយចាក៉ដីថ្មីព្រោះខ្លាចបាក់ស្រុត ចុះការបារម្មណ៏របស់លោកឯងអីក៏ប្លែកម៉េះ ឬមួយការបារម្មណ៏របស់លោកឯងតែ ១មែត្របួនជ្រុងហ្នឹងទេ មែនទេ? យើងខ្ញុំជិតងាប់ទៅវិញហើយ ៧០ហើយ តែមិនដែលឮសំដីប្លែកៗដូចអស់លោកដែលធ្វើការក្នុងជំនាន់ដែកចោសែននេះទេ ប្លែកច្រើនទៀតគឺ កាប់ព្រៃឈើលក់ឪ្យអស់ដើម្បីឪ្យក្រុមហ៊ុនយួនអភិវឌ្ឍន៏៩៩ឆ្នាំ ដេញប្រ/ជចេញពីផ្ទះសំបែងស្រែចំការឪ្យអស់ដើម្បីឪ្យគេអភិវឌ្ឍន៏៩៩ឆ្នាំ លក់កោះត្រល់មួយសិនដើម្បីសងគុណមិត្តយួន លះ និង ល្ះ

  2. កម្មករ កសិករ says:

    អភិបាលខេត្ត បាត់ដំបង ថ្មី ច័ន្ទ សុផល ចេញ ស្ទីល មក និយាយ កុហក លើ គោក !

    ល្មម ឈប់ ក្បត់ ខ្មែរ ខ្លួន អែង ទៀត ទៅ អស់លោក !