ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
សហគមន៍មានជម្លោះដីធ្លី រុញច្រានជាមួយសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ (រូបភាពដោយជន ស្រីណុច)
ប្រជាសហគមន៍មានជម្លោះដីធ្លី កំពុងរុញច្រានជាមួយ កម្លាំងសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ នៅម៉ោងជាង១០ព្រឹកនេះ ខណៈប្រជាសហគមន៍ទាំងនោះ ទៅទាមទារឲ្យមានការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស។
តំណាងប្រជាសហគមន៍ដែលតវ៉ានៅព្រឹកនេះ មានគ្នាប្រមាណ៥០នាក់មកពី សហគមន៍ អតីតអ្នកបឹងកក់ សហគមន៍បឹងកក់ និង សហគមន៍បុរីកីឡា។ ពួកគេទាមទារឲ្យ មន្ត្រី សាលារាជធានីភ្នំពេញ ជួយអន្តរាគមន៍ដោះស្រាយ ឲ្យបានឆាប់រហ័ស ព្រោះ ជម្លោះអូស បន្លាយបានប៉ះពាល់ ការប្រកបរបរចិញ្ចឹមជីវិត និង ការសិក្សាកូនចៅរបស់ពួកគាត់។
ការរុញច្រានគ្នាបានកើតឡើង នៅពេលដែលប្រជាសហគមន៍ឈរនៅមុខសាលារាជធានីភ្នំពេញជាង២ម៉ោង ហើយមិនមានមន្ត្រីចេញមកអន្តរាគមន៍ ទើបពួកគាត់នាំគ្នាឈរស្រែក ក្បែរផ្លូវ បន្ទាប់មកសន្តិសុខចេញមករុញច្រានដើម្បីការពារសណ្តាប់ធ្នាប់។
ប្រជាសហគមន៍ដែលភាគច្រើនជាស្រ្តី ក៏បានសម្តែងការខឹងសម្បារដោយចោទថា សន្តិសុខសុទ្ធតែប្រុសៗប្រើសម្តីមិនសមរម្យលើពួកគាត់ ដោយសន្តិសុខនិយាយថា វាយជាមួយស្រីៗស្រួលហើយ ចង់ដឹងសាកមើលទៅ។
ទោះយ៉ាងណា រហូតដល់ម៉ោង ១១ ព្រឹកនេះ មិនមានអំពើហិង្សាណាមួយកើតឡើងនៅឡើយទេ ខណៈសន្តិសុខមានគ្នាប្រមានពី២០ទៅ៣០នាក់ នៅបន្តរុញច្រានជាមួយប្រជាសហគមន៍៕

កម្លាំងសន្តិសុខក្រុមបិទមុខ បន្តប្រើហិង្សាលើប្រជាពលរដ្ឋនៅក្បែរទីលានប្រជាធិបតេយ្យជួយកសាងបទឧក្រិដ្ឋកម្មឲ្យអ្នកកាន់អំណាចកាន់តែច្រើនឡើងៗ។សូមសួរថា បើម៉ែវាមកតវ៉ាអញ្ចឹងតើពួកវាវាយដម សំពងដូចឈ្មបសម័យប៉ុល ពតដែរឬទេ???បើវាយមែន ពួកវាបា្រកដជា សារជាតិ ឬកំអែលខ្មែរក្រហមនិយមយួនហើយ លែងស្គាល់ជាតិសាសន៍ខ្លួនហើយ????