CNRP រៀបចំ​ក្បួន​ឃោសនា​នៅ​ភ្នំពេញ រយៈពេល​៦​ថ្ងៃ​បន្ថែម មុន​ថ្ងៃ​បោះឆ្នោត​​

ដោយ៖​ វីអូឌី​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ខ្លួន​នឹង​ធ្វើ​ក្បួន​យុទ្ធនាការ​ឃោសនា នៅ​រាជធានី​ភ្នំពេញ រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​។​

​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស នឹង​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នៅ​រាជធានី តាម​កាលបរិច្ឆេត គឺ​នៅ​ថ្ងៃទី​០៥ ទី​០៧ ទី​១០ ទី​១១ ទី​១៤ និង​ទី​១៦​ខែ​ឧសភា​។ យុទ្ធនាការ​នេះ នឹង​ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ចាប់ផ្តើម​ពី​ការជួបជុំ​នៅ​ទីស្នាក់ការ​របស់​គណបក្ស នៅ​ចាក់អង្រែលើ ចាប់ពី​ម៉ោង​២​រសៀល​។​
 
​យុទ្ធនាការ​រក​សំ​ទ្បេង​ឆ្នោត សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ​។ ការបោះឆ្នោត​ក្រុមប្រឹក្សា នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្សនយោបាយ​ចំនួន​៥​ចូលរួម ក្នុងនោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕

What Next?

Recent Articles

One Response to "CNRP រៀបចំ​ក្បួន​ឃោសនា​នៅ​ភ្នំពេញ រយៈពេល​៦​ថ្ងៃ​បន្ថែម មុន​ថ្ងៃ​បោះឆ្នោត​​"

  1. តើជូហ្គឺលាន អាចនឹងត្រូវក្អួតឈាមដោយសារភាពអត់ធ្មត់របស់ ស៊ីម៉ាអ៊ីដែរឬទេ? ហើយ តើ លីប៉ី​

    ក៍នឹងត្រូវក្អួតឈាមស្លាប់ដោយស្នាដៃ ឆាវឆាវដូចគ្នាមែនទេ?

    ពីព្រោះល្បែងមួយនេះវាស្រដៀងគ្នាទៅរឿងសាមកុកដូច្នោះអែង ។

    នេះគ្រាន់តែជាការប្រមើលមើលរបស់ខ្ញុំ ដើម្បីដាស់តឿនក្រើនរំលឹកចំពោះ

    គណះបក្សសង្គ្រោះជាតិ

    ដែលកំពុងតែដើរក្នុងគន្លងហ្នឹងហើយ​​។ សូមមេត្តាប្រកាន់នៅភាពអំណត់អត់ធ្មត់ និង

    ត្រៀមលក្ខណះអោយបានគ្រប់ជ្រុងជ្រោយដើម្បីទប់ទល់គូរប្រជែងរបស់យើង

    ក្នុងដំណាក់កាលនេះ ហើយវាក៍ដំនាក់កាលចុងក្រោយហើយរវាងយើងនឹងគេ

    ចំពោះចម្បាំងមួយនេះ ។​

    សូមកុំអោយពេលវេលាដែលយើងខំប្រឹងព្យាយាមតស៊ូរង់ចាំអស់រយះពេលជាច្រើនឆ្នាំកន្លងមក

    ហើយនេះក្លាយជារឿងសោកសៅ នឹងអស់សង្ឃឹមជារៀងរហូតនោះធ្វើអី ។ នេះជាឧិកាសល្អបំផុត

    ដែលយើងកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ

    ការផ្លាស់ប្តូរបានឬមិនបានគឺនៅពេលហ្នឹងនេះហើយ ។ សូមបួងសួងប្រទេសជាតិ នឹង ប្រជាពលរដ្ធ រួចចាកផុតពីកណ្តាប់ដៃ ពពួកបិសាចជញ្ជក់ឈាមទាំងអស់នោះអោយបានឆាប់ ។