ដោយ៖ ពៅ មេត្តា
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ការដឹកបញ្ជូនពលករខ្មែរមកកម្ពុជាវិញ (រូបតថ៖ បូ សាវី)
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ស្នើឲ្យរដ្ឋាភិបាលយោធាថៃអនុញ្ញាត ឲ្យពលករខ្មែរបន្តធ្វើការនៅលើទឹកដីថៃបន្តទៀត ដោយមេដឹកនាំគណបក្សនេះ ធានាថា ពលរដ្ឋខ្មែរក្រីក្រទាំងនោះនឹងមិនចូលពាក់ព័ន្ធនឹងរឿងនយោបាយទេ។
លិខិតដែលលោកសម រង្ស៊ី ផ្ញើជូនលោក sompung samquanbun ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជានៅថ្ងៃទី១៣ខែមិថុនា លោកស្នើឲ្យលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃអនុញ្ញាតឲ្យ ពលរដ្ឋខ្មែរបន្តធ្វើការលើទឹកដីថៃបន្តទៀត។ លោក សម រង្ស៊ី អះអាងថា ពលករខ្មែរគ្រាន់តែ ធ្វើការដោយស្ងប់ស្ងាត់ និងសន្តិភាពលើទឹកដីថៃ ព្រោះពួកគេជាអ្នកក្រីក្រ។ លោកសម រង្ស៊ី ធានាពលករខ្មែរ នឹងមិនចូលពាក់ព័ន្ធនិងនយោបាយថៃដែលកំពុងមានវិបត្តិនេះទេ។
លោក សម រង្ស៊ី សម្តែងការឈឺចាប់ និងតក់ស្លុត ពេលដែលលោកទទួលបានព័ត៌មានថា ពលករទទួលរងនូវហិង្សា និង មានស្លាប់ ពេលយោធាថៃ វាយឆ្មក់ចូលកន្លែងដែលពលករ ខ្មែរស្នាក់នៅ ដើម្បីចាប់បញ្ជូនមកកម្ពុជាវិញនោះ។
លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ ជួយទំនុកបម្រុងប្រជាពលករខ្មែរជាលក្ខណៈមនុស្សធម៌ តាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
របាយការណ៍របស់សាលាខេត្តបន្ទាយមានជ័យបានឲ្យដឹង គិតមកត្រឹមរសៀលថ្ងៃសៅរ៍ ពលរដ្ឋខ្មែរប្រមាណ៩ម៉ឺននាក់ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកប៉ោយប៉ែត។
សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
ជាង៣០ឆ្នាំប្រែក្លាយប្រជាជនកម្ពុជាទៅជាទាសកនៃប្រទេសជិតខាងនៅពេលដែលពលរដ្ផខ្មែរគ្មានប្រវត្តិដើរធ្វើខ្ញុំគេពីមុនមកទាល់តែសោះ។តើខ្មែរធ្លាប់មានប្រវត្តិដើរធ្វើខ្ញុំគេពាសពេញពិភពលោកដូច
សព្វថ្ងៃនេះដែរឬទេ??????????????????