មន្ត្រី​អាមេរិក​៖ គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​ការអប់រំ​ជា​មូលដ្ឋាន បាន​បញ្ចប់​ដោយ​ជោគជ័យ​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

មន្ត្រី​ស្ថានទូត​អាមេរិក​ឲ្យដឹងថា គម្រោង​នៃ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការអប់រំ​ជាមូល​ដ្ឋា​ន​នៅ​កម្ពុជា បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ការពង្រឹង​ចំណេះដឹង​ដល់​សិស្ស​បឋមសិក្សា និង​វិទ្យាល័យ តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​ USAID​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​អនុវត្តន៍​ក្នុង​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ចន្ទ ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Jeff Daigle មានប្រសាសន៍ថា គម្រោង​នៃ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការអប់រំ​ជាមូល​ដ្ឋា​ន​នៅ​កម្ពុជា​ក្រោម​ជំនួយ​១០​លាន​ដុល្លារ​របស់​អាមេរិក បាន​បញ្ចប់​ដោយ​ជោគជ័យ ក្នុង​ការពង្រឹង​សមត្ថភាព និង​ចំណេះដឹង​ដល់​សិស្ស​ក្នុង​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​។ លោក​បញ្ជាក់ថា ភាព​ជោគជ័យ​នេះ​បានបង្ហាញ​តាមរយៈ​ការកើនឡើង​នូវ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅក្នុង​សាលា​ទាំងនេះ​។​

​លោក Jeff Daigle​បន្ថែមថា អាមេរិក​មាន​មោទនភាព​ក្នុង​ការសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការអប់រំ​ជាមូល​ដ្ឋា​ន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ក៏​បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​សាលារៀន​ជាមិ​ត្ត​របស់​កុមារ តាមរយៈ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​នៃ​ការ​សិក្សា​ដែល​ជួយ​យុវជន​វ័យក្មេង​កម្ពុជា​ក្លាយជា​សិស្ស​ដ៏​ប្រសើរ និង​ក្លាយ​ជា​ពលរដ្ឋ​ដែល​មាន​ផលប្រយោជន៍​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន និង​ភារធារី​ស្ថានទូត​អា​មរិក​ប្រចាំ​កម្ពុជា បាន​ចុះ​ទៅ​ទស្សនា​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​អនុវត្តន៍ និង​វិទ្យាល័យ​ហ៊ុន​សែន​ប៉ើស​២ ស្ថិតក្នុង​ខេត្ត​កំពង់ចាម​។​នៅក្នុង​សាលា​បឋមសិក្សា​ក៏ដូចជា​វិទ្យាល័យ ត្រូវបាន​រៀបចំ​ឲ្យមាន​បន្ទប់ពិសោធន៍​វិទ្យាសា​ស្ត្រ បន្ទប់​កុំព្យូទ័រ បណ្ណាល័យ សួនច្បារ បន្ទប់ទឹក និង​កន្លែង​លាងដៃ​ជាដើម​។

​លោក ហង់ ជួន​ណារ៉ុន មានប្រសាសន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ថា លោក​សប្បាយរីករាយ​ដោយ​បាន​ឃើញ​គុណភាព​អប់រំ​នៅ​តាម​បណ្តា​សាលា​ដែល​ទទួលបាន​ជំនួយ​ពី​អាមេរិក​។​ លោក​ថា​សាលា​នេះ​ គឺជា​សាលា​គំរូ​សម្រាប់​ការអភិវឌ្ឍន៍​សាលា​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ក្នុង​ការប្រកួតប្រជែង​ជាមួយ​បរទេស និង​ជា​គោលដៅ​ដើម្បី​សម្រេច​បាន​បទដ្ឋានវិស័យ​អប់រំ​ខ្ពស់​នៅក្នុង​តំបន់​នាពេល​អនាគត​។​

នាយក​វិទ្យាល័យ​ហ៊ុន​សែន​ប៉ើស​២ លោក ឆាយ ទី​ប៉ា លើកឡើងថា ចាប់តាំងពី​មាន​ការផ្តល់​ជំនួយ​របស់​អាមេរិក​ក្នុង​ការ​ពង្រឹងគុណភាព​អប់រំ លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​មាន​ការកើនឡើង​គួរឲ្យ​ចាប់អារម្មណ៍​រហូតដល់​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការប្រកួតប្រជែង​ទូទាំង​ប្រទេស​ទៀត​ផង​។​

គម្រោង​ការធ្វើឲ្យ​ប្រសើរ​ឡើង​ការអប់រំ​ជា​មូលដ្ឋាន​នៅ​កម្ពុជា គឺជា​គម្រោង​រយៈពេល​៥​ឆ្នាំ​(២០០៩-២០១៤)​ដែល​ឈរ​លើ​បទពិសោធន៍​ច្បាស់លាស់​របស់​អង្គការ​អប់រំ​ពិភពលោក​លើ​ការអនុវត្ត​កម្មវិធី​សាលារៀន​ដើម្បី​ជីវិត និង​កម្មវិធី​ការជួយ​ផ្នែក​អប់រំ​របស់​កុមារ​ដែល​ស្ថិតក្នុង​ចំណោម​មនុស្ស​មិនសូវ​ទទួលបាន​សេវា​។ គម្រោង​នេះ​បាន​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការអ​ប់​រំ​ដល់​សិស្សានុសិស្ស​ចំនួន​១៣០ ០០០​នាក់នៅ​តាម​សាលា​ចំនួន​២៩២​ក្នុង​ខេត្ត​សៀមរាប កំពង់ចាម និង​ក្រចេះ​៕

​សរសេរ​មកកាន់​កញ្ញា កាន់ វិច្ឆិកា តាមរយៈ ​vicheika@vodhotnews.com

What Next?

Recent Articles

One Response to "មន្ត្រី​អាមេរិក​៖ គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​ការអប់រំ​ជា​មូលដ្ឋាន បាន​បញ្ចប់​ដោយ​ជោគជ័យ​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…