​ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល ចោទ​អាជ្ញាធរ​ថា​បើកដៃ​ឲ្យ​ឈ្មួញ និង​ជនជាតិ​វៀតណាម នេសាទ​ខុសច្បាប់​នៅ​តំបន់​អភិរក្ស​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ និង​ឃុំ​ខ្ពប​ទាវ ស្រុក​លើកដែក ខេត្ត​កណ្តាល ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​បើកដៃ​ឲ្យ​ឈ្មួញ និង​ជនជាតិ​វៀតណាម​មួយ​ចំនួន ចូល​នេសាទ​ខុសច្បាប់នៅ​អតីត​ឡូ​លេខ​៩ ដែល​ជា​តំបន់​អភិរក្សដោយ​មិន​មាន​ការបង្ក្រាប​។​

​ពលរដ្ឋ​ភូមិ​ព្រែក​អណ្តូង ឃុំ​លើកដែក ស្រុក​កោះធំ លោក នុន ណា​រ៉ា បាន​ប្រាប់​VOD នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ទិន្នផល​ត្រី នៅពេល​ដែល​ឃើញ​ក្រុម​ឈ្មួញ និង​ជន​ជាត​វៀតណាម បាន​ចូល​ទៅ​នេសាទ​ឥតឈប់ឈរ​នៅ​តំបន់​អា​ភិរក្ស (​អតីត​ឡូ​លេខ​៩)​។ លោក​បន្តថា ក្រុម​នេសាទ​ទាំងនោះ បានដាក់​សម្រាស់​ប្រមាណ​ជិត​២០០​ម៉ែត្រ និង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ស្បៃ​មងក្រឡា​ល្អិត និង​ស្បៃ​អួ​នជាដើម ដោយ​ពុំ​មាន​ការហាមឃាត់​ណាមួយ ពី​សំណាក់​អាជ្ញាធរ​ឡើយ​ «ខាង​មេឃុំ​ជម្រាប​គេ​ដែរ តែ​គេ​មិន​អើពើ គេ​មិន​យកចិត្ត​ទុក្ខ​ដាក់ យើង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​អ្នក​បង​ដឹង​ស្រាប់ គេ​អ្នករក​នេសាទ រដូវ​នេះ​គេ​បិទ​នេសាទ​ហើយ ជនល្មើស​នៅ​តែ​រក ត្រី​ពង​កូន​គ្នា​មាន​អ្វី​ញាស់ បើ​ចាប់​ទាំង​មេ​ទាំង​កូន​ហើយ​ហ្នឹង »

​ពលរដ្ឋ​ម្នាក់ទៀត ឈ្មោះ អ៊ួ​យ ឃុង បន្ថែមថា លោក​បាន​ឃើញ​ជនជាតិ​វៀតណាម បាន​ប្រើ​ថ្នាំ​បាញ់​ពន្លិច​ស្មៅ ដែល​ជា​ជម្រក​ត្រី និង​បាន​ប្រើ​ឧបករណ៍​នេសាទ​ផ្សេងៗ ដើម្បី​នេសាទ​ត្រី​នៅ​ពេលយប់ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​វិញ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​នេសាទ​ឡើយ ដែល​ករណី​នេះ លោក​ចាត់ទុកថា​ជា​អំពើពុករលួយ​«​បាត​នៅ​ភូមិ លើ​ដែក​យើង​ហ្នឹង ហើយ​នៅ​ភូមិ ព្រែក​អណ្តូង​យើង​ហ្នឹង បាន​មក​ចុះ​ចាប់ដៃ​វៀតណាម នៅ​តំបន់​អតីត​ក្រោម​ឡូ​ប្រាំបី​ហ្នឹង អជ្ញាធរ​កាន់ជើង​ឈ្មួញ ដាក់​ដៃ​ខុសច្បាប់​ជា​ឧទាហរណ៍ មូលហេតុ​ប្រជាពលរដ្ឋ​ឃើញ​ចឹង បាន​ប្រជាពលរដ្ឋ​អស់ជំនឿ​ហ្នឹង​ណាស់​»។​

VOD​ មិនអាច​សុំ​ការអធិប្បាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ទេ​។

​ដោយឡែក ប្រធាន​សហគមន៍​អតីត​ឡូ​លេខ​៩ លោក ​សួន សៀ អះអាងថា មិន​មាន​ការ​នេសាទ​ខុសច្បាប់​នោះទេ​។ លោក​ថា បើសិនជា​មាន​ការនេសាទ​ខុសច្បាប់​ដូច​ការលើកឡើង​មែន​នោះ អាជ្ញាធរ​នឹង​ដាក់​ទណ្ឌកម្ម​តាម​ការកំណត់​របស់​ច្បាប់​ «​តំបន់​អភិរក្ស​លេខ​៩ គឺ​គេ​បាន​ហាមឃាត់​វៀតណាម ទាំង​កម្ពុជា​ទាំងអស់​គឺ​មិន​ឲ្យ​រក​បាន នៅតែ​តំបន់​ដែល​នៅក្នុង​តំបន់​អភិរក្ស​ទាំងមូល​តែ​ម្តង តែ​អ្នក​ខ្លះ​ដែល​លួចបាន រក​បាន​ហ្នឹង ដោយសារ​យើង សហគមន៍​យើង​ការពារ​មិន​ទាន់ គឺ​យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ ខ្ញុំ​មិន​បាន​បើក​ឲ្យ​អ្នក​ណារក​ទេ គឺ​បើសិន​គេ​ចាប់បាន គេ​ផាក​វិន័យ​តាមច្បាប់​ដែល​ក្រសួង​គេ​តាក់តែង​មក »​។

​បើ​តាម​ប្រជាពលរដ្ឋ តំបន់​អភិរក្សឡូ​នេសាទ​លេខ​៩ មាន​ទីតាំង​ពី​ចំណុច​២៤ ដល់​ចំណុច​ជ្រោយ​ស្នើ ក្នុង​ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ និង​ឃុំ​ខ្ពប​ទាវ ស្រុក​លើកដែក ខេត្ត​កណ្តាល ដោយ​មាន​ការ​នេសាទ​ខុសច្បាប់​អស់​រយៈពេល​២​ឆ្នាំ​មកហើយ​៕

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles

One Response to "​ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល ចោទ​អាជ្ញាធរ​ថា​បើកដៃ​ឲ្យ​ឈ្មួញ និង​ជនជាតិ​វៀតណាម នេសាទ​ខុសច្បាប់​នៅ​តំបន់​អភិរក្ស​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…