ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះតេជគុណ ប៊ុត ប៊ុនតិញ (កណ្តាល) ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម (រូបថត៖ តាំង វីដា)
បណ្តាញព្រះសង្ឃឯករាជ្យ នៅព្រឹកថ្ងៃពុធនេះ អំពាវនាវជាថ្មីទៅប្រមុខរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ អន្តរាគមន៍បញ្ឈប់ការជួលដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលជាព្រះរាជទ្រព្យអតីតព្រះមហាក្សត្រ ទៅឲ្យក្រុមហ៊ុន Naga World។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅភោជនីយដ្ឋានបៃតង នាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ព្រះអង្គសង្កេតឃើញនូវភាពមិនប្រក្រតីថ្មីមួយ បានកើតឡើងក្នុងដីទំហំ ៣០ម៉ែត្រ គុណនឹង១០០ម៉ែត្រ នោះគឺការសាងសង់អគារពីរជាន់ និងទីតាំងផ្គត់ផ្គង់ភ្លើង ដែលក្រសួងធម្មការ មិនធ្លាប់បានលើកឡើងពីមុនឡើយ។ ព្រះតេជគុណ បន្តថា ដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គឺជាព្រះរាជទ្រព្យរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ និងជាសមូលភាពកម្មសិទ្ធិរដ្ឋ ដែលរដ្ឋាភិបាល មិនគប្បីលាក់បាំងជួល ឬលក់ទៅឲ្យក្រុមហ៊ុននោះទេ ព្រោះខុសនឹងរដ្ឋធម្មនុញ្ញ ដែលភាគីពាក់ព័ន្ធត្រូវពិចារណា។
ទឡ្ហីករណ៍នេះ ព្រះតេជគុណ អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខការពារព្រះរាជទ្រព្យនេះ បើពុំនោះ ព្រះអង្គនឹងដឹកនាំពុទ្ធបរិស័ទធ្វើយុទ្ធនាការទាមទារតាមស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់។
ជាមួយគ្នានេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្នើឲ្យក្រសួងធម្មការ រៀបចំប្លង់រឹងចំពោះទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដើម្បីធានាថាមិនអាចជនណារំលោភបាន និងបង្ហាញពីចំណូលចំណាយជាក់ស្តែងរបស់ខ្លួន ដែលកន្លងមកតែងរកការរិះគន់ថា មានអំពើពុករលួយច្រើនក្នុងស្ថាប័ននេះ។
VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានឡើយទេ។ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា លោក វ៉ាយ វិបុល មានប្រសាសន៍ថា នេះជាការទទួលបន្ទុករបស់មន្ត្រីថ្នាក់លើ លោកមិនមានសិទ្ធិលូកលាន់ក្នុងការកិច្ចការនេះឡើយ។ តែលោកសង្ឃឹមថា មន្ត្រីពាក់ព័ន្ធអាចរក្សាភាពផូរផង់នៃពុទ្ធសាសនបណ្ឌិត្យ។ លោកថា ទីតាំងផ្គត់ផ្គង់ភ្លើង គឺមិនត្រូវការទំហំដីធំ ដែលត្រូវប្រើប្រាស់ដីពុទ្ធសាសនបណ្ឌិត្យនោះទេ។
សម្រាប់អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បដិសេធឆ្លើយតបរឿងនេះ ដោយចាត់ទុកថា ជាភារកិច្ចទាំងស្រុងរបស់ក្រសួងធម្មការ និងសាសនា។
អ្នកតាមដានបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងក្នុងនាមជាពុទ្ធបរិស័ទមួយរូប យល់ឃើញថា ការអនុញ្ញាតប្រើប្រាស់ដីសម្បទានរបស់រដ្ឋ អាចធ្វើទៅបានលុះណាតែដីនោះអស់ប្រយោជន៍សម្រាប់សាធារណជន តែករណីនេះ ពុទ្ធសាសនបណ្ឌិត្យ គឺជាទីស្ងប់ស្ងាត់សម្រាប់ពុទ្ធសាសនា ដែលកំពុងដំណើរការយ៉ាងប្រក្រតី។
កាលពីថ្ងៃទី៧ ខែឧសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានចេញលិខិតមួយអនុញ្ញាតឲ្យរុះរើខ្លោងទ្វារ និងរបងពុទ្ធសាសនបណ្ឌិត្យ ដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើល ចៀសវាងការបាក់រលំជាយថាហេតុ។ ក្រោយមកអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី បានអះអាងថា ក្រសួងមិនបានជួលឬដោះដូរពុទ្ធសាសនបណ្ឌិត្យឲ្យក្រុមហ៊ុនណាមួយឡើយ ហើយការវាយកម្ទេចខ្លោងទ្វារនេះ មានការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍ។
អគារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩៨ គឺមុនពេលមានការសង់កាស៊ីណូណាហ្គា។ ពុទ្ធសាសនបណ្ឌិត្យនេះ សាងសង់ឡើង ដើម្បីតម្កល់ទុកសៀវភៅធម៌ និងសៀវភៅផ្សេងៗទៀត សម្រាប់ព្រះសង្ឃ និងសិស្សសិក្សាជ្រាវជ្រាវជាដើម៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
Dol pel runh tov runh mok hay . Min ding ar na totuol te
do not worry HUN SEN will sell every thing and take all of that monies to hell whit him>>>>>>>>>>
Naga, not just Casino….They cooK something too on the top floor??? cause there are smoke coming out all the time…….check it out people, if you don’t believe me!
Minus should pray louder
Monks should pray louder
នេះទើបហៅថា ជាតិ សាសនា ព្រះមហាក្សត្រ
សាសនា ជួលដីអោយពពួកល្បែងពាលា