​អង្គការ​ខា​រ៉ា​ម​កម្ពុជា បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់ សម្រាប់​ជួយ​ពលករ​ចំណាកស្រុក​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករចំណាកស្រុក ត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ (រូបថត៖ បូ សាវី)

​អង្គការ​ខា​រ៉ា​ម​កម្ពុជា បង្កើត​មូលនិធិ​សង្គ្រោះបន្ទាន់ និង​អំពាវនាវ​ដល់​សាធារណជន​ជួយ​បរិច្ចាគ​ជា​ស្បៀង និង​សម្ភារៈ​ផ្សេងៗ សម្រាប់​ជួយ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មក​កម្ពុជា​វិញ​។​

​លោក​យ៉ា ណាវុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា មានប្រសាសន៍ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មិថុនា​នេះ​ថា អង្គការ​ខា​រ៉ា​ម បាន​បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់​មួយ ដើម្បី​ជួយ​ដល់​ពលករ​ចំណាកស្រុក ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់ នា​រយៈពេល​ចុងក្រោយ​នេះ​។ លោក​បាន​អំពាវនាវ​ដល់​សម្បុរ​ស​ជន​ទាំង​អស់ ជួយ​បរិច្ចាគ​ជា​ស្បៀងអាហារ ឬ​សម្ភារៈ​ផ្សេងៗ តាមរយៈ​មូលនិធិ​អង្គការ​ខា​រ៉ា​ម​នេះ ដើម្បី​ឆ្លើយតប​នឹង​ភាព​ខ្វះខាត​របស់​ពលក​រ​ខ្មែរ ដែល​កំពុង​ជួប​ទុក្ខលំបាក​។

​សប្បុរសជន​អាចទាក់ទង​មូលនិធិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា តាមរយៈ​អាសយដ្ឋាន​ផ្ទះ​លេខ ១៥៣AE០ ផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

កាលពី​ថ្ងៃ​ម្សិលមិញ អង្គការ​ខា​រ៉ា​ម​កម្ពុជា ក៏​បាន​ប្រកាស​ពី​ការបង្កើត​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ Hotline ចំនួន​ពីរ​ខ្សែ គឺ 010 961 427 និង 010 949 914 ដើម្បី​ឲ្យ​សាធារណជន​ដែល​មាន​បំណង​ចង់​រាយការណ៍ និង​ចែករំលែក​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន ការឃុំខ្លួន ការចាប់​បញ្ជូន​ខ្លួន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ការប្រើ​អំពើហិង្សា និង​បញ្ហា​ផ្សេងៗ​ទៀត​។​

យោងតាម​របាយការណ៍​បូក​សរុប​ចំនួន​ពលករ​ចំណាកស្រុក​ខ្មែរ ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​មក​កម្ពុជា​វិញ របស់​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត គិត​មកដល់​ថ្ងៃ​ទី​១៧ ខែមិថុនា មាន​ចំនួន​ជាង​១៧​ម៉ឺន​នាក់​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

One Response to "​អង្គការ​ខា​រ៉ា​ម​កម្ពុជា បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់ សម្រាប់​ជួយ​ពលករ​ចំណាកស្រុក​​"

  1. Bol says:

    នេះជាសកម្មភាពដ៏ល្អជាគម្រូរបស់អង្គការ ដែលបានរួមវិភាគទានជួយរាជរដ្ឋាភិបាល និងជួយប្រជាពលករ។
    សូមលោកនាយកអង្គការបន្តទៅទៀត!