​សង្គម​ស៊ីវិល រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​លោក សុរិយា ស៊ូ​ប៊ែ​ឌី​​

ដោយ៖​ តាំង វីដា
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក សុរិយា ស៊ូ​ប៊ែ​ឌី ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (រូបថត៖ តាត ឧត្តម)

​អង្គការ​សង្គម​ស៊ីវិល​ពីរ​ក្រុម​ធ្វើកា​រលើ​វិស័យ​ដីធ្លី និង​សិទ្ធិ​ស្ត្រី បាន​ជួប​រាយការណ៍​ពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​កម្ពុជា ទៅកាន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នា​នា​នៅ​កម្ពុជា​។​

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ក្នុង​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់ UN កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្រុម​សង្គម​ស៊ីវិល ជាង​១០​អង្គការ ដែល​ធ្វើកា​រលើ​វិស័យ​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន បាន​លើកឡើង​នូវ​ក្តីព្រួយបារម្ភ​លើ​វិវាទ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ក៏ដូចជា បទល្មើស​កាប់​ព្រៃឈើ​ខុសច្បាប់ ការពង្រីក​ផ្លូវ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ជា​ដើម​។ ជា​ការឆ្លើយតប លោក​ថា លោក ស៊ូ​ប៊ែ​ឌី នឹង​យក​រឿង​ទាំងនេះ ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ពាក់​ព័ន្ធ និង​ជំរុញ​កិច្ច​អន្តរាគមន៍​បន្ទាន់ «ព្រោះគាត់នឹងជួបជាមួយនឹងខាងរដ្ឋមន្ត្រី ក្រសួងរបស់រដ្ឋាភិបាលហ្នឹង ហើយគាត់នឹងលើកអ្វីជាការព្រួយបារម្ភ របស់យើងទាំងអស់ហ្នឹង។ យ៉ាងណានោះ គាត់នឹងបន្តជជែកនឹងរដ្ឋាភិបាល ឲ្យរដ្ឋាភិបាលគិតគូរ ឬក៏ពិចារណា ទៅលើបញ្ហាទាំងអស់ហ្នឹង ដែលជាការព្រួយបារម្ភ របស់សង្គមស៊ីវិល»។

​ចំណែកនាយិកា​អង្គការ​សីល​ការ លោកស្រី ធីតា ឃឹះ ដែល​ស្ថិត​ក្នុង​ក្រុម​សង្គម​ស៊ីវិល​ទី​២ មាន៨អង្គការ ធ្វើការ​លើ​វិស័យ​សិទ្ធិ​ស្ត្រី មានប្រសាសន៍ថា ក្នុងជំនួប​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ សង្គម​ស៊ីវិល បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី ដែល​ជា​ពលករ កម្មការិនី និង​ការ​រើស​អើ​ស​ស្ត្រី​ក្នុងសង្គម រួម​នឹង​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​របស់​ស្ត្រី​។ លោកស្រី បន្តថា កតា្ត​ទាំងនេះ លោក ស៊ូ​ប៊ែ​ឌី បាន​ប្រឹក្សា​យោបល់​ជា​ច្រើន និង​ផ្តល់​ជា​អនុសាសន៍ ដោយ​សន្យា​ធ្វើ​របាយការណ៍​លម្អិត​បញ្ជូន​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​កិច្ច​អន្តរាគមន៍​ «គាត់បានលើកថា គាត់មកធ្វើការស្រុកខ្មែរនេះយូរយារហើយ ហើយគាត់បានធ្វើជារបាយការណ៍ទាក់ទងទៅនឹងការកែតម្រូវដើម្បីធ្វើឲ្យមានប្រព័ន្ធឯករាជ្យ ខាងតុលាការ គាត់បានធ្វើដើម្បីប្រព័ន្ធប្រសិទ្ធិភាព ប្រព័ន្ធខាងផ្នែកនីតិប្រតិបត្តិដើម្បីការពារប្រជាពលរដ្ឋ ហើយគាត់ក៏បានធ្វើជារបាយការណ៍ និងការលើកទឹកចិត្តឲ្យមានការកែទម្រង់ខាងផ្លូវដីធ្លី និងការអនុវត្តផ្សេងៗ»។

VOD មិនអាច​សុំ​ការឆ្លើយតប​ជុំវិញ​ការលើកឡើង​របស់​សង្គម​ស៊ីវិល ពី​សំណាក់​លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​មន្ត្រី​ទំនាក់ទំនង​របស់​លោក ប្រាប់ថា លោក​កំពុង​ជាប់​ប្រជុំ​។​

សម្រាប់​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈី​វ​កេក ឲ្យដឹង​ដែរថា ក្នុងជំនួប​ផ្ទាល់​ជាមួយ​លោក ស៊ូ​ប៊ែ​ឌី ដែល​គ្រោង​ធ្វើ​នៅក្នុង​សប្តាហ៍​នេះ គឺ​លោកស្រី គ្រោង​នឹង​លើក​ពី​បញ្ហា​ពលករ​ចំណាកស្រុក ដែល​បាន​វិល​មក​ពី​ប្រទេស​ថៃ​វិញ​យ៉ាងគំហុក ការអនុម័ត​ច្បាប់​ពាក់ព័ន្ធ​វិស័យ​តុលាការ រួម​នឹង​លទ្ធផល ក៏ដូចជា​ការវិវឌ្ឍ​នៃ​កិច្ចចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា ប្រាប់​ទៅ​កាន់​លោក ស៊ូ​ប៊ែ​ឌី​។ ទន្ទឹមនឹងនេះ លោកស្រី នឹង​រាយការណ៍​ពី​ដំណើរការ​ពង្រៀងច្បាប់ ការបង្កើត​គណៈកម្មកា​រ​ជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ​ «ចាំជម្រាបជូនទៅប្រជាពលរដ្ឋ ឲ្យលោកយល់សិន។ ពេលណាលោកយល់ឃើញថា សំខាន់ណាស់ ស្ថាប័នហ្នឹងលោកនឹងចង់បានហើយ។ បើលោកចង់បាន លោកអាចចូលរួមចំណែកជាមួយពួកយើង ដើម្បីសុំទៅរដ្ឋាភិបាល ព្រោះមានតែរដ្ឋាភិបាលទេ ដែលយើងអនុញ្ញាតឲ្យយើងអាចបើកបង្កើត»។

​លោក សូរិយា ស៊ូ​ប៊ែរ​ឌី (Surya P.Subedi) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤​ខែមិថុនា ដើម្បី​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ ក្នុង​គោលដៅ​ពិនិត្យ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ការអនុវត្ត​នូវ​អនុសាសន៍​របស់​លោក​។ លោក ស៊ូ​ប៊ែ​ឌី នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២៤​ខែមិថុនា ខាងមុខនេះ មុន​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​៕

សូមសរសេរមកលោក​ តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "​សង្គម​ស៊ីវិល រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​លោក សុរិយា ស៊ូ​ប៊ែ​ឌី​​"

  1. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…