គ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០១៣

ដោយ៖​ ​ញឹម សុខន​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com

VOD-euflag-2014-01-17

សហភាព​អឺរ៉ុប​បញ្ជាក់​ជំហរ​ម្តងទៀត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​នៅតែ​ជំរុញ​ឲ្យ​គ្រប់​ដៃគូ​ពាក់ព័ន្ធ បន្ត​លើកកម្ពស់​សិទ្ធិ​ស្ត្រីដោយ​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​គន្លឹះ​សម្រាប់​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​សង្គមរបស់​កម្ពុជា​។​

សេចក្តីប្រកាស​ព័ត៌មានរបស់​សហភាព​អឺរុប ចុះ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤ ឲ្យដឹងថា សហភាព​អឺរ៉ុបបាន​ព្រមព្រៀង​គ្នា​ក្នុងការធ្វើការ​ប៉ាន់​ប្រមាណ​លើ​ការត្រួតពិនិត្យ​ឡើងវិញ លើ​កម្មវិធី​ប្រចាំ​ប្រទេស​របស់​ខ្លួន​នា​ពេលអនាគត ដើម្បី​កំណត់​ឲ្យបាន​កាន់តែ​ល្អប្រសើរ នូវ​តម្រូវការ​ជា​យុទ្ធសាស្ត្រ​របស់​ស្ត្រី​កម្ពុជា និង​កាត់បន្ថយ​គម្លាត​យេនឌ័រ​។​

​សេចក្តីប្រកាស​ព័ត៌មាន ឲ្យដឹងទៀតថា សហភាព​អឺរុប​សូម​បញ្ជាក់​ឡើងវិញ នូវ​ការប្តេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់ខ្លួន ចំពោះ​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​សម្រាប់​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​-​សង្គមកិច្ច​របស់​កម្ពុ​ជា​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ដកស្រង់​សម្តី ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា Jean-François Cautain មក​ចុះ​ផ្សាយ​ថា “​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ គឺ​ជា​ស្នូល​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប នៅក្នុង​គោលនយោបាយ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ហើយ​វា​គឺជា​គុណ​តម្លៃ​សំខាន់​បំផុត​របស់​សហ​ភាព​អឺរ៉ុប និង​ជា​ផ្នែក​មួយ​នៃ​កេរ​មរតក​ជា​ប្រវត្តិសាស្ត្រ​របស់​អឺរ៉ុប​"។​

​លោក Jean-François Cautain ឲ្យដឹងទៀតថា ៩០​ភាគរយ​នៃ​កម្មវិធី​ដែល​ត្រូវបាន​អនុវត្ត​នាពេល​បច្ចុប្បន្ន​ដោយ​ដៃគូ​របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ពិនិត្យ និង​ធ្វើ​ឲ្យ​ប្រាកដថា គម្រោង​ទាំង​នោះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ស្ត្រី​។​

​មន្ត្រីជាន់ខ្ពស់​រូប​នោះ​ឲ្យដឹង​ទៀតថា សហភាព​អឺរ៉ុប នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៅ​កម្រិត​មូលដ្ឋាន និង​អន្តរជាតិ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។​

យ៉ាងនេះក្តី សហភាព​អឺរ៉ុប​យល់ថា សម្រាប់​អាទិភាព​ទាំងពីរ​នេះ ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង​ទៀងទាត់​នៅ​កម្ពុជា ក្រោម​ក្របខ័ណ្ឌ​នៃ​ផែនការ​សកម្មភាព​ស្តីពី​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅក្នុង​ការអភិវឌ្ឍ​ឆ្នាំ​២០១០-២០១៥ របស់​សហភាព​អឺរ៉ុប ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ខែ​មិថុនា​ឆ្នាំ​២០១០៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "គ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០១៣"

  1. Angkor says:

    Wrong context hay sir , disaster since 2013 ??