ចំណងស្នេហ៍ ឈិន ច័ន្ទសុធារី និង សុវណ្ណ មករា ស្អិតល្មួត​បេះ​មិន​ចេញ

អតីត​ពិធីការិនី ឈិន ច័ន្ទសុធារី។ សេត គឹមសឿន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បន្ទាប់ពី​បែកធ្លាយ​ជុំវិញ​ទំនាក់ទំនង​ស្នេហា​ដ៏ក្តៅ​គគុក​រវាង​អតីត​ពិធីការិនី​ប៉ុស្តិ៍​លេខ​៥ នាង ឈិន ច័ន្ទសុធារី និង​បុរស​ពោះម៉ាយ​ព្រាត់​ស្នេហ៍​លើ​ដី​អាមេរិក​លោក សុវណ្ណ មករា ហើយ​គេ​បាន​ដឹង​ថា តារា​ទាំង​ពីរ​គ្រោង​នឹង​ដឹកដៃ​គ្នា​ចូល​រោងការ​ទៀត​នោះ ស្រាប់តែ​នៅពេល​នេះ សិល្បករ និង​ក្រុម​ការងារ​ទូរទស្សន៍​បាយ័ន​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង ឈិន ច័ន្ទសុធារី តែងតែ​ដើរ​តាម សុវណ្ណ មករា ស្អិត​ដូច​តុកកែ។

ដោយ​ផ្តើម​ស្នេហា​លួចលាក់ ដំបូង​ឡើយ​ទាំង ឈិន ច័ន្ទសុធារី និង សុវណ្ណ មករា បាន​ប្រកែក​ដាច់អហង្ការ​ចំពោះ​ចំណង​ស្នេហ៍​របស់​ពួកគេ​ទាំង​ពីរ ប៉ុន្តែ​ដោយសារ​តែ​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​ទៅ​បាំង​បាន​នោះ ទើប​ពួកគេ​ព្យាយាម​ធ្វើ​ហីៗ​ដូចជា​មិន​ដឹង​រឿង។ តែ​បើ​តាម​មិត្តភក្តិ​របស់​ពួកគេ​នៅក្នុង​សង្គម​សិល្បៈ​បាន​ឲ្យ​ដឹង​ថា តារា​ទាំង​ពីរ​នៅពេល​នេះ​ប្រៀប​បាន​ទឹក និង​ត្រី ស្រមោច និង​ស្ករ ផ្អែមល្ហែម​នឹង​គ្នា​បេះ​មិន​ចេញ​នោះ​ទេ។

ទាំង សុវណ្ណ មករា និង ឈិន ច័ន្ទសុធារី នៅពេល​នេះ ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធតែ​មាន​សេចក្តី​សុខ​ស្កប់ស្កល់​ពេញ​ដើមទ្រូង​ដូច​គ្នា ព្រោះ​មុន​ពេល​ជួប​គ្នា ពួកគេ​ម្នាក់ៗ​សុទ្ធតែ​បេះដូង​បៀម​ទុក្ខ​ស្នេហា។ សុវណ្ណ មករា ឈឺផ្សា​នឹង​ការ​បញ្ចប់​ផ្លូវ​គ្នា​ជាមួយ​នឹង​ភរិយា​លើ​ដី​អាមេរិក ហើយ​ក៏​ត្រឡប់​មក​កម្ពុជា​វិញ រីឯ ឈិន ច័ន្ទសុធារី វិញ ក៏​តុកស៊ិច​ជាមួយ​នឹង​ការ​បរាជ័យ​លើ​គម្រោង​ដឹកដៃ​អតីត​សង្សារ​ចូល​រោងការ​ផង​ដែរ។ តែ​យ៉ាងណា​អ្វីៗ​ត្រូវ​បាន​បញ្ចប់​ក្រោម​កម្សួល​ស្នេហា​ថ្មី​រវាង​ពួកគេ​ទាំង​ពីរ។

ក្រោយពេល​ភ្លើងស្នេហ៍​ឆេះ​ឡើង​រហូត​មាន​ការ​និយាយ​ថា តារា​ទាំង​ពីរ​គ្រោង​ដឹកដៃ​គ្នា​ចូល​រោងការ​នេះ ប្រភព​ពី​ទូរទស្សន៍​បាយ័ន ទី​ដែល សុវណ្ណ មករា បម្រើ​ការ​ជា​អ្នក​គ្រប់គ្រង​ការ​ផលិត​ភាពយន្ត​ភាគ​ខ្មែរ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ពួកគេ​តែង​ឃើញ​វត្តមាន​របស់​នាង ឈិន ច័ន្ទសុធារី ដើរ​តាម សុវណ្ណ មករា ស្អិត​តែ​ម្តង សូម្បីតែ​ពេល​ខ្លះ សុវណ្ណ មករា ចុះ​ថត​ឆ្ងាយៗ​រហូត​យប់ជ្រៅ ក៏ សុធារី នៅ​អង្គុយ​កំដរ សុវណ្ណ មករា ដែរ ពោល​គឺ​នាង​ដើរ​តាម សុវណ្ណ មករា ស្ទើរ​គ្រប់​ពេល​តែ​ម្តង។

ក្រុម​ការងារ​នៅ​បាយ័ន បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លងមក​ថា ឈិន ច័ន្ទសុធារី តែង​នៅ​ក្បែរ សុវណ្ណ មករា ជានិច្ច​នៅ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ ហើយ​តែង​សម្តែង​អារម្មណ៍​ហួងហែង​សម្តែង​ឫក​ជា​គូស្នេហ៍ សុវណ្ណ មករា ផ្តាច់​មុខ​ទៀត​ផង។
គេ​សង្កេត​ឃើញ​ថា ស្នេហា​រវាង​ពួកគេ​ទាំង​ពីរ​ហាក់​ដូចជា​ស៊ីជម្រៅ​នឹង​គ្នា​ណាស់ ហើយ​មិន​ដែល​ឃើញ​ពួកគេ​មាន​សម្តី​ធំ​តូច​នោះ​ទេ។

តែ​យ៉ាង​ណា ជុំវិញ​បញ្ហា​ចំណង​ស្នេហ៍ និង​ការ​ដើរ​តាម​គូស្នេហ៍​ស្អិតល្មួត​នេះ ឈិន ច័ន្ទសុធារី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយសារ​ទូរស័ព្ទ​នាង​គ្មាន​អ្នក​លើក។

ទោះបី​ជា​គេ​បាន​មើល​ឃើញ​ពី​ចំណង​ស្នេហ៍​យ៉ាង​ណា តែ​តារាសម្ដែង សុវណ្ណ មករា ហាក់​នៅ​មិន​ហ៊ាន​ទទួល​ស្គាល់​១០០​ភាគរយ​ពី​ចំណង​ស្នេហ៍​នេះ​ឡើយ ខណៈ​ដែល​តារា​រូប​នេះ​តែង​លើក​ឡើង​ថា បើ​និយាយ​ចំៗ​ពេក​អាច​នឹង​ធ្វើឲ្យ​ខូច​កិត្តិយស​ខាង​កូនស្រី។

កន្លងមក​តារាសម្ដែង​ប្រុស​លោក សុវណ្ណ មករា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ថា៖ «​ព័ត៌មាន​នោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខាង សុធារី។ ខ្ញុំ​ទទួល​ស្គាល់​ថា កាលពី​១០​ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​គិត​បែប​នេះ តែ​ពេល​នេះ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ គឺ​៥០​លើ​៥០ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា តែ​មិន​ដល់​ថ្នាក់ ដើរ​ចែក​ធៀបការ​ក្នុង​ពេល​ឆាប់ៗ ដូច​ព័ត៌មាន​ខាង​លើ​ទេ»៕


What Next?

Recent Articles

One Response to "ចំណងស្នេហ៍ ឈិន ច័ន្ទសុធារី និង សុវណ្ណ មករា ស្អិតល្មួត​បេះ​មិន​ចេញ"

  1. Anonymous says:

    Stars like this……mouse. love rice. Like dick love pussy.