ក្រសួង​មហាផ្ទៃ​គ្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន​ឲ្យ​ពលករ​ខ្មែរ នៅតាម​បណ្តា​ខេត្ត​​

ដោយ៖​ ណាត សុភាព​
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ម៉ៅ ច័ន្ទតារា អគ្គនាយក​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ ណាត សុភាព)

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ស្ថាប័ន​នេះ​គ្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ជួយ​សម្រួល​ដល់​ពលករ សិស្ស និស្សិត ដែល​ជាប់​អាហារូបករណ៍ ងាយស្រួល​ចុះ​ឈ្មោះ​ធ្វើ​លិខិតឆ្លងដែន ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​បរទេស​។​

​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​ជិត​៣​ម៉ោង អគ្គនាយក​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ៅ ច័ន្ទ​តារា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​នឹង​អនុវត្តតាម​អនុក្រឹត្យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ដែល​សម្រេច​ឲ្យធ្វើ​លិខិត​ឆ្លងដែន​សម្រាប់​ពលករ​ខ្មែរ សិស្ស និស្សិត​ដែល​ជាប់​អាហារ​រូបករណ៍ ដោយ​យក​តម្លៃ​៤​ដុល្លារ​។ លោក​បន្តថា ដើម្បី​បង្កលក្ខណៈ​ងាយ​ពួកគេ​ទាំងនោះ ក្រសួង​គ្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន​នៅតាម​បណ្តា​ខេត្ត​នានា ជាពិសេស​ទិសឦសាន ដើម្បី​ជួយ​សម្រួល​ដល់​ពួកគេ «​ជា​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​នេះ យើង​នឹង​ពង្រីក​ទៅ​តាម​ខេត្ត​មួយចំនួន ឫ​គ្រប់​ខេត្ត​តាម​ពិនិត្យមើល​ភាពជាក់ស្តែង បើ​ខេត្ត​ណា​យើង​គិត​ថា​តិច យើង​នឹង​ដាក់​នៅ​ចំនុចកណ្តាល​ណាមួយ ដើម្បី​ប្រមូល ឧទាហរណ៍​ខេត្ត​ភូមិភាគ​ឥ​សាន្ត ឫ​មួយ​ត្រូវដាក់​ទាំងអស់ គឺ​សំរាច់ ទៅលើ​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​»

​ប្រធាន​អង្គការ​ខា​រ៉ា​ម​កម្ពុជា លោក យ៉ា ណាវុ​ធ យល់​ស្រប​នឹង​វិធានការ​របស់​ក្រសួងមហាផ្ទៃ ចំពោះ​គម្រោង​បង្កើត​ការិយាល័យ ធ្វើ​លិខិតឆ្លងដែន​នៅ​តាម​បណ្តា​ខេត្ត​នោះ​។ តែ​លោក​ថា វិធានការ​នេះ មិនទាន់​គ្រប់គ្រាន់​នោះទេ អ្វី​ដែល​សំខាន់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដែល​ទទួល​ពលករ​ទៅ​ធ្វើការ​នោះ ត្រូវ​បង្កើត​កិច្ចព្រមព្រៀង​មួយ ពាក់ព័ន្ធ​នឹង​សេនានុព័ន្ធ​ការងារ (​ការដោះស្រាយ​វិវាទ​ការងារ​) នៅ​ពេល​ពួកគេ​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ​នៅ​ប្រទេស​នោះ​ «​ប្រសិន​ជា​រាជរដ្ឋាភិបាល​បាន​ឆ្លើយ​បត​ដូចនេះហើយ បើសិន​មាន​លទ្ធភាព ត្រូវ​បង្កើត​ជា​សេនានុព័ន្ធ​ការងារ ប្រចាំ​នៅ​ប្រទេស​ទទួល​ទៅ ជា​ពិសេស​ប្រទេស​ទាំងឡាយ​ណា ដែល​មាន​ពលករ​ទៅ​ធ្វើ​ការងារ​ច្រើន​ដូចជា​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ហើយ​នឹង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវ​ធ្វើ ចរចា​ជាមួយ​រាជរដ្ឋាភិបាល​ទទួល​ដើម្បី​ឲ្យមាន​កិច្ចព្រមព្រា​ង​ទ្វេភាគី​ជាជាង​ជា អនុសារណៈ​យោគយល់​គ្នា ដើម្បី​ឲ្យ​វា​មាន​កាតព្វកិច្ច​ផ្លូវច្បាប់ ដើម្បី​ការពារ​ពលករ​យើង​ហ្នឹង​»​

ចាប់ពី​ដើម​ខែ​មិថុនា​មក ពលករ​ខ្មែរ​ជាង២២​ម៉ឺន​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់​រថយន្ត​ទ្រុង​បញ្ជូន​មក​កាន់​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន ក្រោម​ហេតុផល​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងប្រទេស និង​ចៀសវាង​ការជួញដូរ​មនុស្ស​។​

​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយ កំណត់​មិន​ឲ្យ​ភាគី​ពាក់ព័ន្ធ យក​ថ្លៃធ្វើ​លិខិតឆ្លងដែន​ធម្មតា ពី​ពលករ ពល​ការិនី និង​សិស្ស​-​និស្សិត​អាហារូបករណ៍ ប៉ុន្តែ​តម្រូវ​ឲ្យ​សាមីខ្លួន បង់ថ្លៃ​សេវាថតរូប​ចំនួន ៤​ដុល្លារ ធ្វើ​ប័ណ្ណ​ការងារ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​១០ដុល្លារ​, ធ្វើ​ទិដ្ឋ​ការការងារ នៅ​ស្ថានទូត​ថៃ ចំនួន​២០​ដុល្លារ ហើយ​ថ្លៃ​សោ​ហុយ​ចំណាយ​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ទល់ដែន​ថៃ ចំនួន​១៥​ដុល្លារ​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

9 Responses to "ក្រសួង​មហាផ្ទៃ​គ្រោង​បង្កើត​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន​ឲ្យ​ពលករ​ខ្មែរ នៅតាម​បណ្តា​ខេត្ត​​"

  1. Chourn says:

    ខ្ញុំដូចជាអត់យល់រដ្ឋាភិបាលខ្មែរ រដ្ឋាភិបាលថៃគេបណ្តេញកម្មករខ្មែរត្រឡប់មកកម្ពុជាវិញគួរតែដឹងខ្លួន ខ្មះអៀនប្រទេសថៃដែលគេមើលងាយរដ្ឋាភិបាលខ្មែរដឹកនាំប្រទេសមិនចេះបង្កើតការងារឲ្យប្រជាជន ខ្លួនមានធ្វើនៅក្នុងស្រុកបែរជាទៅធ្វើខ្ញុំគេនៅក្នុងប្រទេសគេទៅវិញ។ ខ្ញុំរឹតតែទ្រូងទេដែលរដ្ឋាភិបាល ខ្មែរនៅតែមិនចេះខ្មះប្រទេសគេ មិនតែប៉ុនណ្ណោះមិនបានប៉ុន្មានថ្ងៃផងរដ្ឋាភិបាលខ្មែរមិនត្រឹមតែឈឺ ខួរហើយបង្កើតការងារឲ្យពលករខ្មែរធ្វើទេថែមទាំងស្លន់ស្លោរទៅបង្កើតការិយាល័យធ្វើបាស្ព័ររុញ ឲ្យប្រជាជនខ្លួនទៅធ្វើខ្ញុំគេវិញទៀត។ តើហ៊ុនសែនហេតុអីបានជាមិនចង់ឲ្យពលករខ្មែរនៅក្នុងស្រុក? តើស្រុកខ្មែរហ៊ុនសែនទុកឲ្យនណានៅបានជាមានផែនការរុញខ្មែរឲ្យទៅធ្វើការនៅស្រុកគេដូចនេះ?

  2. Judge says:

    Yes, send them back quickly before they join CNRP , with cheap passport.

  3. pok says:

    ព្រោះអ្នកទាំងនោះមិនគាំទ្រគាត់។ តើខ្ញុំនិយាយត្រូវទេ?។

  4. Judge says:

    Do you think what I am thinking?
    Are they living in the right country?
    I wonder why the country has been led to plenty of misery.
    Other countries I know they do anything to assist their people.
    Strangely enough, Cambodia seems to opposite.
    Plenty of Cambodians have to work oversea due to poverty or any political agreement so called ASEAN treaty or Khmer slavery. In contrary, the elites continue to suck out all assets in Cambodia considering that they own them all.
    Meanwhile , influx of illegal immigrants continue to replace the outgoing Cambodians.
    That’s called kingdom of wonder or kingdom of OTHERS?
    Speechless! !!

  5. Judge says:

    Do you think what I am thinking?
    Are they living in the right country?
    I wonder why the country has been led to plenty of misery.
    Other countries I know they do anything to assist their people.
    Strangely enough, Cambodia seems to opposite.
    Plenty of Cambodians have to work oversea due to poverty or any political agreement so called ASEAN treaty or Khmer slavery. In contrary, the elites continue to suck out all assets in Cambodia considering that they own them all.
    Meanwhile , influx of illegal immigrants continue to replace the outgoing Cambodians.
    That’s called kingdom of wonder or kingdom of OTHERS?
    Speechless! !!

  6. កសាងជាតិ says:

    ល្មមដឹងខ្លួនហើយពួកអានរគកុំកេងប្រវញ័ពីរាស្រ្តច្រើនពេកល្មមគ្រប់គ្រន់ហើយ។

  7. ★★★ says:

    អាល្ងើជាន់ខ្ពស់​ក្រសួងមហាផ្ទៃ!!​ ម៉េចបានមិននាំគ្នាគិតគូរពីដើមទីមក? ចាំបាច់អោយសម្តេចស្រែក? ស័កច្រើនអត់ប្រយោជន៍… បើឯងស្លាប់ទៅ សូមវិញ្ញាណខ័ន្ឌឯង កុំមកចាប់ជាតិជាខ្មែរទៀតអី…

  8. Kmeng Peal says:

    ផ្កាយដល់ទៅ៤ តែមុខដូចសេះ។

  9. Kmeng Peal says:

    អែតាបិុះផ្កាយ៣ឈរពីក្រោយវិញមុខដូចស្វាក្រិះ។