​វិភាគ​៖ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​យក​លំនាំ​ដូច​យោធា​ថៃ ដោយ​មិន​ចង់​កែ​ទម្រង់​ច្បាប់បោះឆ្នោត​?​

ដោយ៖​ អ៊ឹង ប៊ុនថន​​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្តាំ) និងលោក ប្រយុទ្ធ ចាន់អូចា ប្រមុខកងទ័ពថៃ

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា លោក​មិន​ខ្វល់​ចំពោះ​កា​រិះគន់​ដែលថា រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស ហើយ​មិន​មាន​ការគាំទ្រ​ពី​អន្តរជាតិ​នោះទេ គឺ​ឲ្យតែ​មាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សុពលភាព​ហើយ នោះ​រាជរដ្ឋាភិបាល​អាច​ដំណើរការ​បាន​ជា​ធម្មតា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ពិធី​មួយ​ស្តីពី​សិទ្ធិ​ជន​ពិការ ដែល​ធ្វើ​នៅ​កោះ​ពេជ្រ​។​ លោក​មានប្រសាសន៍ថា «២០១៨ ប្រហែលជា​គ្មាន​ការចាំបាច់ ដើម្បី​នឹង​និយាយ​អ្វី​ច្រើន​ទេ នៅ​រក្សា​បោះឆ្នោត​ខែ​៧[​កក្កដា​]​តទៅទៀត កុំឲ្យ​វា​ឈឺ​ក្បាលពេក​។ ដល់​ពេល​ហ្នឹងហើយ ចេះ​តែ​ធ្វើការ​ទៅ អ្នកណា​ចូល​មិន​ចូល​ហី​ទៅ​។ បើ​នៅ​ប្រទេស​មាន​ប្រមុខរដ្ឋ​តាម​ព្រះរាជ​តែង​ថ្នាក់​តែងតាំង [​ព្រះរាជ​]​ក្រឹត្យ​របស់​ប្រមុខរដ្ឋ​គេ​ចេញ​ហើយ អាហ្នឹង​វា​ទៅហើយ ប្រទេស​មាន​មហាក្សត្រ ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះមហាក្សត្រ​»​។​

បើតាម​លោកនាយក​រដ្ឋមន្ត្រី ដែល​កើតចេញ​ពី​សភា​ឯក​បក្ស​នេះ ការបោះឆ្នោត​អាណត្តិ​ទី​៦​នឹង​ធ្វើ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ពោល​ធ្វើ​តាម​ច្បាប់​បោះឆ្នោត​ចាស់​ ដែល​នៅ​ជា​ធរមាន ប្រសិនបើ​ពុំ​ទាន់​មាន​ច្បាប់​ថ្មី​មក​ជំនួស​។​

​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អ្នកវិភាគ​កត់សំគាល់ថា ធ្វើឡើង​ក្រោយ​ពី​មាន​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​យោធា​ថៃ ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ។ ប៉ុន្តែ​ជំនួប​នោះ​ត្រូវបាន​ក្រសួងការពារជាតិ​កម្ពុ​ជា បដិសេធ​។​

រដ្ឋាភិបាលយោធា​ថៃ ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស ដោយសារតែ​ការធ្វើ​រដ្ឋប្រហា​រហើយ​ឡើង​កាន់​អំណាច​ខ្លួនឯង ដែល​ខុស​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ បើទោះជា​ស្តេច​ថៃ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ក៏ដោយ​។​

​តើ​កម្ពុជា​កំពុង​យក​លំនាំ​តាម​រដ្ឋាភិបាល​យោធា​ថៃ​បច្ចុប្បន្ន ដោយ​មិន​ខ្វល់​ពី​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឬ​យ៉ាងណា ខណៈ​មាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​រួច​ហើយ​ដែរ​នោះ​?

​លោក​បណ្ឌិត ហ៊ាង រិទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា យល់ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​យក​លំនាំ​តាម​រដ្ឋាភិបាល​យោធា​ថៃ​បច្ចុប្បន្ន​នេះ​ទេ គឺ​បាន​ដើរ​ក្នុង​គន្លង​នេះ តាំង​ពី​យូ​រណាស់​មកហើយ​។

​បណ្ឌិត ហ៊ាង រិទ្ធី អះអាង​ដូចនេះ ដោយ​លោក​លើកយក​ករណី​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ ឲ្យ​បាញ់សម្លាប់​អ្នក​តវ៉ា​នៅតាម​ផ្លូវវ៉េង​ស្រេង ដើម្បី​សុំ​ដំឡើង​ប្រាក់​ឈ្នួល កាលពីដើមឆ្នាំ​២០១៤ ការធ្វើ​រដ្ឋប្រហារ​បង្ហូ​រ​ឈាម ឆ្នាំ​១៩៩៧ ជាដើម​។ ព្រឹត្តិការណ៍​ទាំងនេះ​ហើយ ដែល​លោក​បណ្ឌិត ហ៊ាង  រិទ្ធី យល់ថា កម្ពុជា មាន​លំនាំ​អាក្រក់​ជាង​រដ្ឋាភិបាល​យោធ​ថៃ​បច្ចុប្បន្ននេះ​ទៅទៀត ដោយ​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​មែន ប៉ុន្តែ​មិន​មាន​ការ​បង្ហូរឈាម​នោះទេ​។

​សម្រាប់​លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ ក៏​យល់ថា កម្ពុជា​មាន​លំនាំ​ដូច​រដ្ឋាភិបាលយោធា​ថៃ​បច្ចុប្បន្ន​នេះ​លើ​ចំណុច​មួយចំនួន ប៉ុន្តែ​ចំណុច​ខ្លះ​ទៀត​គឺ​ខុស​រដ្ឋាភិបាលយោធា​ថៃ​។​

សម្រាប់​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មានប្រសាសន៍ថា ការដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចេញមុខ​ទៅ​ចាប់ដៃ​ធ្វើ​ជាមួយ​ប្រមុខ​យោធា​ថៃ ដែល​ធ្វើ​រដ្ឋប្រហារ​លទ្ធិប្រជាធិបតេយ្យ បញ្ជាក់​ឲ្យឃើញថា ប្រទេស​ខ្មែរ​កំពុង​ស្ថិត​ក្នុង​បរិបទ​ប្រទេស​កុ​ម្មុយ​នី​ស្ត​ដែរ ហើយ​ថា​ការ​ធ្វើ​នយោបាយ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ ជាពិសេស​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។​

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា យល់ថា បើ​គ្មាន​កំណែទម្រង់​ការបោះឆ្នោត​ទេ នោះ​ការបោះឆ្នោត នៅពេល​ខាងមុខ គឺ​អាច​ប្រឈម​នឹង​បញ្ហា​កាន់តែ​អាក្រក់ ដោយសារ​ប្រព័ន្ធ​បោះឆ្នោត​បច្ចុប្បន្ន​នេះ មិន​អព្យាក្រឹត្យភាព និង​តម្លាភាព​បានឡើយ​ «​ការមិន​ចូល​សភា​របស់​គណបក្ស​ជំទាស់ អាច​ធ្វើឲ្យ​គណបក្ស​កំពុងកាន់​អំណាច គាត់​មាន​បញ្ហា​ដែរ ដូចជា​ស្ថិតក្នុង​ភាព​ឯកោ ឬ​ប្រឈមមុខ​នឹង​ភាពស្របច្បាប់​នៅក្នុង​សហគមន៍​អន្តរជាតិ​ជា​ដើម​»​។

​លោក​បណ្ឌិត ហង្ស ពុទ្ធា បន្តថា ដោយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ និង​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ មិន​មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ការយោគយល់​គ្នា រក​ដំណោះស្រាយ​នោះទេ​៕

សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

8 Responses to "​វិភាគ​៖ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​យក​លំនាំ​ដូច​យោធា​ថៃ ដោយ​មិន​ចង់​កែ​ទម្រង់​ច្បាប់បោះឆ្នោត​?​"

  1. Anonymous says:

    ហង្ស ពុទ្ធា, are you stupid enough, now CCP dog want to destroy cambodia, so you want CNRP leader to team up with CCP, How fucking you are , we are now in danger, we want to rescue our nation and country, if CNRP leader forgive CCP dog, so CNRP also become a destroy leader. you are a Dr ,why said like not said

  2. សេនសម្បូរ says:

    ខ្ញុំ សូមឆ្លេីយ តបទៅការវិភាគ របស់មេបក្សស្មូមទាន ឡៅ ម៉ុង ៃហ និង អ្នក ក្លាហាន ែកម ឡី ថា ការ វិភាគ របស់ លោកខុស ស្រឡះពីព្រឹត្តិការណជាក់ែស្តង។ ការ វិភាគ េនះដល់ចុង កន្ទុយ គឹនៅមិនចោល ការញុះញង់ដ ែដលជា ដ ែដល គឹចង់ អោយ រដ្ធា ភិបាល ែខ្មរ េប្រឹ ធម៏ក្តៅ ដាក់ សៀម ដេីម្បីបង្ករ ជម្លោះ បង្កេីតបញ្ហារ។
    គិតសព្វៗទៅ កញ្ចាស់ ស្មូមទាន ឡៅ ម៉ុង ៃហ និង កញ្ចាស់ អត់ សិល្ប ែកម ឡី គឹ ជាអ្នក វិភាគ ឆ្មាចូលត្រឡោក សោះ។
    រឿង សៀម និង ខ្មែរ ខុស គ្នា ត្រូវយល់ អោយច្បាស់ ណា។ស្រុកសឿមជារបបយោធាអជ្ញារសឹកបាញ់សំឡាប់។
    គ្រាន់ ែត មិនទទួលយក2/3 មកប្រេីប្រាស់ តាមទំ េនីងពួក អា សង្គ្រោះជាតិ វានាំគ្នា វិភាគថាផ្តាច់ការដូចសៀម។
    ពួក អាសង្គ្រោះ ជាតិ សុទ្ធ ែតមនុស្ស ម៉ាក ែតមួយបេីមិនដឹងខ្យល់អី េទខំស្តាប់ពត៏មានអោយ បានច្បាស់ ថា េតី េគកំពុង េធី អី៕

  3. Chourn says:

    បើនៅតែជំនះធ្វើរដ្ឋាភិបាលឯកបក្សនោះពិតជាធ្វើបាបខ្លួនឯងទៅវិញទេព្រោះសហគមន៍អន្តរជាតិជា មេក្បាលម៉ាសុីនដឹកនាំពិភពលោកហើយប្រសិនបើសហគមន៍អន្តរជាតិគេមិនទទួលស្គាល់រដ្ឋាភិបាល ខ្មែរហើយគេដាក់រដ្ឋាភិបាលខ្មែរជារដ្ឋាភិបាលមិនស្របច្បាប់នោះចប់ប៉ាដោយ។ ពេលនោះទន្តកម្មជា ច្រើននិងដាក់មកកម្ពុជា ជាពិសេសខាងសេដ្ឋកិច្ចគឺសហគមន៍អន្តរជាតិគេហាមឃាត់ក្រុមហ៊ុនជាច្រើន ដែលមានបណ្តាញពាក់ពន្ធ័រកសុីជាមួយគ្នានៅលើពិភពលោកបន្តរដំណើរការរកសុីនៅកម្ពុជាពេល នោះរដ្ឋាភិបាលខ្មែរនិងដួលរលំដោយខ្លួនឯងហើយ បើចង់សាកល្បងសាកលមើលទៅក្រែងកាន់តែ ធ្ងន់ករជាងនេះ។

  4. សេនសម្បូរ says:

    តើលោកនាក់វិភាគបល់បាយអែងបុ៉ន្មាននាក់ដិងថាតើលោក ហ៊ុន សែន និង លោក ប្រាយុទ្ទ ចាន់ អ៊ូចានិយាយស្អីខ្លះទៅក្នុងទូរស័ព្ទនោះកុំ
    ចេះតែស្មានព្រាវៗ នោះ!

  5. កម្មករ កសិករ says:

    មើល មុខ លោក 2 នាក់នេះ ម្នាក់ មុខ ពោរ ពេញ ដោយ កំហឹង ស្រេកឈាម ចងអាឃាត ដូច ជនពាល

    ម្នាក់ ទៀត មុខ ញញឹម ធម្មតា !

  6. ផ្កាយមាស៥ថោកទាបផុតលេខ says:

    អាពីរក្បាលល្មោភប្លន់អំណាចនេះបែបចាប់ដៃគ្នាធ្វើមិត្ត
    ដើម្បីក្តោបអំណាចក្នុងដៃពួកវាទាំងពីរហើយយ៉ាង ។

  7. Kingdom of wonder(Stupid) says:

    អាពួកគំនិតឆ្កែតឿសរសេហៃអើ!!!

  8. .. says:

    បើសិនជាលោក ហ៊ុន សែន ឣាចចាប់ដៃជាមួយនិងមេដឹកនាំថៃក៏ជាការគួរចាប់ឣារម្មណ៍ដែរ
    ព្រោះថា ថៃជាសម្ព័ន្ធមិត្តរបស់មហាឣំណាចឣាមេរិក ឣញ្ចឹងហើយបានជាគេឣាចធ្វើរដ្ឋប្រហារ
    ផ្តួលឣ្នកដឹកនាំជាច្រើនលើកច្រើនសា តែគ្មានឣាពួកឆ្កែណាហ៊ានទិតៀនវាយប្រហារឬដាក់
    ទណ្ឌកម្មឣីដល់ប្រទេសមួយនេះឡើយ សូម្បីតែការបាញ់បង្រ្កាបបាតុករស្លាប់ជិតរយរបួសដល់ពាន់
    តែបើខ្មែរយើងវិញហ៊ានតែស្លាប់ក្រោមដប់ពួកឆ្កែវាព្រុសលូឮទ្រហឹងគ្មានដឹងទិសតំបន់ឣីឡើយ។
    ឣញ្ចឹងហើយបានថាបើលោក ហ៊ុន សែន មានឣ្នកជិតខាងជួយជាយោបល់ខ្លះឣាចសំពងក្បាល
    ពួកឆ្កែឣត់កំណើតឲ្យវារកតែឣាចម៍ស៊ីមិនបានទៅគឺវាត្រូវដេកននៀលដីលេងធ្វើឣីកើតបាត់។
    ទៅខ្លាចឣាទណ្ឌកម្មសេដ្ឋកិច្ចឣាចម៍ឣី មិនចេះរបៀបរស់ខ្លួនឯងទេឬឣី?មើលកូរ៉េខាងជើងនៅ
    ឯកោរាប់ឆ្នាំមានងាប់ឯណា ចុះខ្មែរវិញមានធ្លាក់ទឹកកកឯណាដូចកូរ៉េទៅបានជាខ្លាចស្លាប់ម្លេះ?
    ថ្មីៗនេះសូម្បីជប៉ុនចង់លាងខ្លួនដកទណ្ឌកម្មខ្លះដល់កូរ៉េខាងជើង ក៏ប្រទេសឯកោមួយនេះមិនខ្ចី
    ខ្វល់បានទាំងឌឺបាញ់មីសស៊ីលប៉ុន្មានគ្រាប់លេងទៀត ធ្វើឣីកយ!។ ចំណែកឣ៊ីរ៉ាក់វិញតើលោក
    មហាឣំណាចកំពុងតែឈឺក្បាលវិលក្បុងយ៉ាងម៉េចខ្លះដែរ? វាពិតជាយ៉ាប់ហើយបើយើងចង់ផ្ចាញ់
    គេហួសហេតុពេកដល់គេលេងខ្វល់ចង់រស់ វាពិតជាមានរឿងមួយផ្សេងទៀត។