​ព្រឹទ្ធសភា​កំពុង​ពិនិត្យ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​បត្យាប័ន​រវាង​កម្ពុជា និង​វៀត​ណាម និង​សេចក្ដីព្រាងច្បាប់​ពីរ​ផ្សេង​ទៀត​​

ដោយ៖​ ជន​ ស្រីណុច​
ថ្ងៃសៅរ៍ ទី5 កក្កដា 2014
http://vodhotnews.com

​ព្រឹទ្ធសភា នឹង​បន្ត​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​អនុម័ត​ទៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី ចំនួន​៣​ទៀត នៅ​សប្តាហ៍​ក្រោយនេះ។​

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ព្រឹទ្ធសភា ចុះ​ថ្ងៃ​ទី ០៤ ខែកក្កដា ឲ្យដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​សម័យប្រជុំ​លើក​ទី ៥ នីតិកាល​ទី ៣ ដោយ​កំណត់​យក របៀបវារៈ ចំនួន ៣ សំខាន់ៗ មក​ពិភាក្សា​នៅ​ថ្ងៃ​ទី ០៧ ខែកក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ។

​សេចក្តីជូនដំណឹងបន្តថា របៀបវារៈ​ទី​១ ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​យុត្តិធម៌ ក្នុង​វិស័យ​រដ្ឋប្បវេណី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទី​២ ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​វៀតណាម និង ទី​៣ ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៥។​

​តាម​សេចក្តីជូនដំណឹង​ដដែល​ឲ្យដឹងថា សេចក្តីព្រាងច្បាប់​ទាំង​៣​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​០៤​កក្កដា ម្តង​រួចមកហើយ៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "​ព្រឹទ្ធសភា​កំពុង​ពិនិត្យ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​បត្យាប័ន​រវាង​កម្ពុជា និង​វៀត​ណាម និង​សេចក្ដីព្រាងច្បាប់​ពីរ​ផ្សេង​ទៀត​​"

  1. សែនភ្លើសែន says:

    វាមិនអាចម៍ទេ ! ទោះបង្កើតច្បាប់អីក៍វាមិនអាចម៍អាចទាមទាយុត្តិធម៏ពីយួនទេ
    បើយួនបញ្ជាក្បាលពួកកញ្ជះល្ងីល្ងើល្ងង់ខ្លៅហែងឱ្យចាប់ប្រជាជនខ្មែរដាក់គុកវិញ
    ពួកកញ្ជះហ្អែងភ័យញ័រដៃ ញ័រជើងនាំគ្នាតាមចាប់ប្រជាជនខ្មែរជាតិសាសន៍ឯង
    ដាក់គុកខំផ្គាប់ចិត្តយួន ធ្វើអាក្រក់ដាក់ប្រជាជនជាតិឯងទាំងកំរោល អាងោះ !
    ពេលហ្អែងពឹងយួនចាប់ជាតិវាវិញ រដ្ឋាភិបាលយួនវាចំតិតក្តិតដាក់ក្បាលពួកហ្អែងគ្រប់គ្នា
    ពួកយួនចូលនៅប្រទេសខ្មែរខុសច្បាប់សឹងពេញស្រុកហើយ មិនហ៊ានក្អកផង
    ពួកអាមន្រ្តីរដ្ឋាភិបាលឆ្កែអង្គែស៊ីក្រោមផ្ទះអស់ឯងបង្កើតច្បាប់ទុកកិតអាចម៍ទៅល្អជាង ។

  2. Terminator III says:

    I totally support the above comment !!!!