Sat, 5 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
តារាសម្តែងរូបស្រស់មានងារជាអ្នកមេម៉ាយកូនមួយអ្នកនាង ឌុច សុភា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈមានព័ត៌មានថា នាងមានឧកញ៉ាសម្បូរទ្រព្យស្តុកតាមហួងហែង និងដាក់អង្គរក្សតាមការពារក្នុងចេតនាជែងផ្តាច់ស្នេហ៍នាងពីអាណិកជនក្រៅប្រទេស។
លាយឡំនឹងសំណើចតារារូបនេះបានបដិសេធថា៖ «មានឧកញ៉ាតាមស្រឡាញ់មានអង្គរក្សណាតាមការពារ បើរាល់ថ្ងៃរកតែលុយចាយមិនចង់គ្រប់ផងនោះ»។
អ្នកនាង ឌុច សុភា លើកឡើងទៀតថា៖ «រាល់ថ្ងៃបើមានអ្នកមានទ្រព្យស្តុកតាមស្រឡាញ់ ឬតាមហួងហែងស្នេហ៍ដល់ថ្នាក់អង្គរក្ស តាមការពារមែននោះចាំបាច់អីនៅត្រាំត្រែងនឹងការងារសិល្បៈនោះ បើមានម្ចាស់ស្នេហ៍អ្នកមានលុយមានកាក់ហើយនោះ ម៉្លេះសមរកមើលលៃលករកស៊ីឲ្យសមរម្យហើយ»។
បើទោះជាអ្នកមេម៉ាយកូនមួយរូបនេះលើកឡើងយ៉ាងដូច្នេះក្តី ប៉ុន្តែនាងប្រាប់ថា៖ «នាងមានការនឿយហត់ណាស់នឹងពាក្យស្នេហា ម្តងគេថាខ្ញុំមានស្នេហាជាមួយអ្នកនេះ ម្តងថាមានស្នេហាជាមួយអ្នកឧកញ៉ានោះ តែការពិតមិនមានអីទាំងអស់»។
តារាសម្តែងដែលក្លាយខ្លួនជាស្រ្តីមេម៉ាយកូនមួយ ក្រោមចំណងស្នេហ៍ពេញច្បាប់ជាមួយមន្រ្តីគយរូបនេះបានបញ្ជាក់ថា៖ «ពេលនេះខ្ញុំមិនចង់មានស្នេហាអីទេ ឆ្អែតឆ្អន់ហើយ ជីវិតខ្ញុំឆ្លងកាត់មកដល់ពេលនេះ រស់នៅតែពីរនាក់កូនល្អជាង មិនចាំបាច់ទៅគិតរឿងឈឺចាប់នោះទៀតទេ»។
ទន្ទឹមគ្នានោះក៏មានព័ត៌មានចចាក់ចចុចបោកផ្ទប់មិនដាច់សូរផងដែរ ជាមួយនឹងរថយន្តម៉ាក Range Rover ស៊េរី ឆ្នាំ2012 ដែលគេដឹងថាតម្លៃមិនក្រោម ១០ ម៉ឺនដុល្លារ ដែលអ្នកមេម៉ាយសម្បូររឿងអាស្រូវស្នេហ៍ម្នាក់នេះកំពុងជិះយ៉ាងស៊ីវិល័យនោះ ក៏ជាចំណែកនៃចំណងដៃដែលបានមកពីកន្លង់តាមប្រមាញ់បេះដូងនាងផងដែរ។
លាងជម្រះព័ត៌មានចចាក់ចចុចនេះ ស្រីស្រស់កូនមួយ ឌុច សុភា អះអាងថា៖ «ជីវិតជាអ្នកសិល្បៈរបស់នាង មកទល់ពេលនេះបានភ្លក្សរថយន្តម៉ាក Range Rover នេះពីរគ្រឿងហើយ ហើយ Range Rover ស៊េរី ឆ្នាំ2012 ដែលខ្ញុំជិះរាល់ថ្ងៃនេះក៏មិនមែនទើបតែទិញដែរ»។
អ្នកនាង ឌុច សុភា ដែលហាក់ស្ងាត់បន្តិចពីសិល្បៈនោះបានបញ្ជាក់ថា៖ «Range Rover ស៊េរី ឆ្នាំ2012 នេះនាងទិញវាជិះរយៈពេល ២ឆ្នាំ ហើយ មិនមែនទើបតែជិះវាឯណា។ វាជារបស់ចេញពីញើសឈាមគ្មានបានពីអ្នកណាទិញឲ្យនោះទេ»៕

You are so pretty…my dear, so be wise and don’t make the same mistake twice in your life!!!
Widow Sophea is beatiful, nice boobs,beautiful billy and big butt…..I love you darling!