ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com
ក្រសួងមហាផ្ទៃ បញ្ជាឲ្យអភិបាល រាជធានី ខេត្ត ក្រុង បង្ហាញពីលទ្ធផលនៃការ បង្កើតគណៈកម្មការទប់ស្កាត់ បទល្មើសព្រៃឈើ និងជលផល តាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ដើម្បីស្វែងរកយុទ្ធសាស្ត្រពង្រឹងគុណភាពក្នុងទិសដៅអភិវឌ្ឍន៍។
តាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៤ ឲ្យដឹងថា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៤ រដ្ឋាភិបាល បានចេញ អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោក ស ខេង ឲ្យដឹងទៀតថា រដ្ឋាភិបាលក៏ចេញ សជណ ចុះថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៤ ស្តីពីករណីសំណើសុំគោលការណ៍លើវិធានការនានា ដើម្បីលើកកម្ពស់ការគ្រប់គ្រង ការប្រើប្រាស់ និងការអភិរក្សធនធានព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ក្រោមហេតុផលនេះ ក្រសួងមហាផ្ទៃបញ្ជាឲ្យ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំរបាយការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីមានមូលដ្ឋានធ្វើសេចក្តីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល អំពីវិធានការការពារធនធានព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ។
វិធានការថ្មីរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានអង្គការសង្គមស៊ីវិល និងអ្នកតាមដានព្រឹត្តិការណ៍មួយចំនួនរិះគន់ថា បទល្មើសព្រៃឈើ និងការបំផ្លាញធនធានជលផលនៅតែបន្តកើតឡើង ដែលវិធានការទប់ស្កាត់គ្មានប្រសិទ្ធភាព ខណៈវិបត្តិនយោបាយនៅតែបន្តជាប់គាំង។
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
Don’t waste time to write the report, just go punish those who destroy the resources. Start from Hun Sen and down. There is a need to strengthen the law enforcement not just show the fake reports that have been done for so many years already.
អាចជាយុទ្ធសាស្ត្រស្វាស៊ីបាយលាបមាត់ពពែរ ឬ យុទ្ធសាស្ត្រ ចាប់ខ្លាក្រដាស។ ពេលនោះអ្នកខុស គឺ ប្រជាជន ឯអ្នកដែលទទួលបានលុយពីការកាងឈ្មួញកាប់ឈើផង និងបានគុណសម្បត្តិជាអ្នកការពារព្រៃឈើផងនោះគឺ ហ៊ុន សែន ទៀត។
វាគ្មានបានការអីទេ ឡេះឡោះៗយកតែម៉ោងទេ បើពិតជាមានឆន្ទះចង់កាពារមែននោះ ខ្វះក្រុមមនុស្សដែលជាគោលដៅ ដែលសហគមប្រជាជនស្ម័គចិត្តកាពារព្រៃឈើ និងអង្ការសង្គមស៊ីវីល ដែលបានចុចចំៗឈ្មោះហើយនោះ ម៉េចក៏មិនហៅមកឪ្យបកស្រាយនៅមុខតុលាការទៅ ? ឬមួយក៏ធ្វើមិនកើត ចាំបាច់រាយការតាមក្រដាស់ដល់អង្កាលទៀត យីធ្វើការអែលអលៗ បើវិធានការតែរបៀបហ្នឹង មិនបាច់ធ្វើនិងមិនបាច់បង្ហើបទេនៅស្ងៀមទៅកុំឪ្យប្រជាជនគាត់ជេរច្រើនទៀត ។
តាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីមហាចោរ
ឱ្យតែឃើញឈ្មោះមហាមេចោរ ហ៊ុន សែន ពួកក្រសួងមហាផ្ទៃស្លាក់បាយ ស្លាក់សម្លហាមាត់លែងរួច
វាគ្រាន់តែស្រែកបំភាន់មតិជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ការពិតពួកក្រសួងមហាផ្ទៃក៍ចោរលួចជាតិដែរ ។
How will those people make their reports? Who will check to make sure that their reports will be accurate and reflect the deforestation?
They should start to stop cut down the forest from now on and start planting trees.
It is too late to call ! The ministry of interior is just getting up, and looking at the forest , fishes and land, now no more forest, fishes and land for agriculture! Your officials are so corrupted! Your electoral results reflecting your inefficient policy and actions!
របាយការបឹទបាំងការពាក់ពន្ធ័របស់ពួកមេចោរហារយ!!!
it’s the same word say.. like father like son. to make it look good just hearing nice and clean but it is the same old trick?????????????????????????????????