ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
រដ្ឋាភិបាលអូស្ត្រាលី សន្យាផ្តល់វិភាគទានហិរញ្ញវត្ថុថ្មីចំនួន៣,២៥លានដុល្លារអូស្ត្រាលី(ប្រមាណ៣លាន ដុល្លារអាមេរិក) ជូនដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ចេញផ្សាយកាលពីសប្តាហ៍មុន ឲ្យដឹងថា ជាមួយការសន្យាថ្មីនេះ រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលីបានផ្តល់វិភាគទានហិរញ្ញវត្ថុសរុបចំនួនជាង២៦លានដុល្លារអូស្ត្រាលីដល់ អ.វ.ត.ក ។ សេចក្តីប្រកាសបន្តថា អូស្ត្រាលី គឺជាម្ចាស់ជំនួយធំទី២ របស់ អ.វ.ត.ក និងបានគាំទ្រតុលាការនេះចាប់តាំងពីការបង្កើតមកម្ល៉េះ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី មានប្រសាសន៍ថា«ខណៈដែលយើងកំពុងរង់ចាំការប្រកាសសាលក្រមលើសំណុំរឿង០០២/០១ និងការបន្តកិច្ចការលើសំណុំរឿងដែលនៅសេសសល់ វិភាគទាននេះនឹងជួយធានាថាយុត្តិធម៌នឹងអាច ផ្តល់ជូនប្រជាជនកម្ពុជាទៅតាមពេលវេលាដែលបានកំណត់។ ប្រទេសអូស្ត្រាលី គឺជាដៃគូដែលមិនអាចខ្វះបាននៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ចាប់តាំងពីការបង្កើតតុលាការ ហេតុដូច្នេះ អ.វ.ត.ក សូមសម្តែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅជាទីបំផុត»។
ថ្មីៗនេះ មហាសន្និបាតអង្កការសហប្រជាជាតិ បានអនុម័តលើកញ្ចប់ថវិកាឧបត្ថម្ភធនចំនួន១៥,៥លានដុល្លារអាមេរិកដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលនឹងបន្ថែមទៅលើការផ្តល់វិភាគទានស្ម័គ្រចិត្តសម្រាប់ភាគីអន្តរជាតិនៃសាលាក្តី សម្រាប់រយៈពេលពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
តាមគម្រោងថវិកាសម្រាប់ឆ្នាំ២០១៤-២០១៥ ភាគីជាតិ និងអន្តរជាតិ ត្រូវការថវិកាសរុបសម្រាប់ឆ្នាំ២០១៤ ចំនួន៣១,៦លានដុល្លារអាមេរិក និងសម្រាប់ឆ្នាំ២០១៥ ចំនួន២៨,៩លានដុល្លារអាមេរិក។ក្នុងឆ្នាំ២០១៤ ភាគីជាតិនៃសាលាក្តីខ្មែរក្រហម ត្រូវការ ៦,៤លាន ដុល្លារអាមេរិក និងភាគីអន្តរជាតិ ២៥,២លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៥ ភាគីជាតិ ត្រូវការ៦លានដុល្លារអាមេរិក និងភាគីអន្តរជាតិ ត្រូវការ២២,៩ លានដុល្លារអាមេរិក៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Wow!there are plenty of oil to circulate the jambed engine,for not doing much work in Cambodia.
Mr.PM, Hun Sen does not want the ECCC to finish too soon for so many reasons ,ultimately delay until the accused died first so that blood stain won’t affect him and the former KR associated with him. Case #003 and#004 are waiting for him and his ex. KR currently there are so many roaming in his government.
Three KR factions originally aimed to get Cambodia independent, most of the two, far leftist Pol Pot and nationalist some got killed and some are still in prison.
In 1976, the reform proposed with currency riels came out but it was pressure to abolish.
Long surviving, plenty of tricks and manipulation came on top, CPP ruthless and subservient backed by Vietnam has caused a lot of conflicts and benefited to Vietnam.
Current ruling illustrates quite well for what side CPP has served. Corruption appears to be nature but induced and frenzied corruption is mainly part of the stir up and loose control for Cambodia.
Khmer has history for struggle for independence.
Regardless human resources and source of struggle diminished purposely, khmer nationalists are together from so many corners.
Ex. Viet minister,Nugen Co Thach was well aware of that.
Angkor spirit continues!!”