ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក វីរ៉ា ស៊ុំក្វាមឃីត (រូបថតពី៖ gettyimages.com)
សឹងតែពេញមួយខែមិថុនាកន្លងទៅ ការបញ្ជូនពលករខ្មែរទាំងស្របច្បាប់ និងទាំងមិនស្របច្បាប់ពីប្រទេសថៃ បានកើនឡើងដល់ជាង២៥ម៉ឺននាក់ នេះបើតាមតួលេខរបស់ក្រសួងមហាផ្ទៃ។
ការបញ្ជូនពលករខ្មែរទាំងហ្វូងចេញយ៉ាងតក់ក្រហល់បែបនេះ ធ្វើឲ្យជ្រួលច្របល់ទាំងរដ្ឋាភិបាលកម្ពុជា ទាំងអង្គការសង្គមស៊ីវិល និងទាំងអង្គការសហប្រជាជាតិ។
ក្រុមសង្គមស៊ីវិល និងអ្នកវិភាគ រិះគន់ទៅលើកម្សោយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការងារឲ្យប្រជាពលរដ្ឋខ្លួន ហើយថា ការដែលពលករខ្មែរមកពីប្រទេសថៃទាំងហ្វូងនេះ នឹងធ្វើឲ្យកម្ពុជាមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ទន្ទឹមគ្នានោះ ក៏មានចលនានៅលើបណ្ដាញសង្គម ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបណ្ដេញជនជាតិយួនខុសច្បាប់ចេញពីកម្ពុជាផងដែរ ដើម្បីទុកឱកាសការងារឲ្យពលរដ្ឋខ្មែរ។
ជាមួយគ្នា ក៏មានរបាយការណ៍ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ ដូចជាការទម្លាក់ពលករពីលើឡានធំៗ ការជម្រិតទារប្រាក់នៅតាមផ្លូវ និងជាពិសេស ក្នុងការដឹកជញ្ជូននោះ ក៏មានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរ៨នាក់ស្លាប់ និងរងរបួសជិត២០នាក់ផ្សេងទៀត ក្នុងនោះមានទាំងស្ត្រី និងកុមារ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះការរំលោភសិទ្ធិមនុស្សនេះទេ។
ក្នុងពិធីសម្ពោធផ្សារទំនើបជប៉ុន ដែលមានពាក្យចចាមអារ៉ាមថា កូនស្រីលោកនាយករដ្ឋមន្ត្រីក៏មានភាគហ៊ុនធំនៅក្នុងនោះផងដែរ កាលពីថ្ងៃទី៣០ ខែមិថុនា គេបានឮលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងនៅចំពោះមុខអ្នកកាទូតនានា ក្នុងនោះក៏មានអ្នកកាទូតថៃផងដែរ ដោយស្នើសុំឲ្យភាគីថៃដោះលែងពលរដ្ឋខ្មែរ១៤នាក់ ដែលប្រើប្រាស់ឯកសារឆ្លងដែនក្លែងក្លាយ ហើយត្រូវរដ្ឋាភិបាលយោធាថៃចាប់ខ្លួន។
មួយថ្ងៃក្រោយការស្នើសុំឲ្យដោះលែងពលរដ្ឋខ្មែរ១៤នាក់នោះ គឺនៅថ្ងៃទី១ ខែកក្កដា រដ្ឋមន្ត្រីស្ដីទីក្រសួងការបទេសថៃបានមកទស្សនកិច្ចនៅកម្ពុជា។ នៅថ្ងៃនោះ ទណ្ឌិតជនជាតិថៃ និងជាសកម្មជនអាវលឿង លោក វីរ៉ា ស៊ុំក្វាមឃីត (Veera Somkwamkid) ត្រូវបានដោះលែង។ សារព័ត៌មាននានារាយការណ៍ថា ការដោះលែងទណ្ឌិតជនជាតិថៃរូបនេះ ធ្វើឡើងបន្ទាប់ពីមានការអន្តរាគមន៍ពីរដ្ឋាភិបាលយោធាថៃ។
មានអាថ៌កំបាំងជាច្រើននៅពីក្រោយការដោះលែងទណ្ឌិតថៃរូបនេះ ក្នុងនោះមានមតិជាច្រើនថា ជាការដោះដូរនឹងពលរដ្ឋខ្មែរ១៤នាក់ ដែលថៃចាប់ខ្លួន។ ប៉ុន្តែកាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធថា ការដោះលែងអ្នកទោសថៃនោះ មិនមែនជាការដោះដូរនឹងពលរដ្ឋខ្មែរ១៤នាក់ដែលថៃចាប់ខ្លួននោះទេ។
តើមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ឃើញបែបណា ចំពោះការដោះលែងអ្នកទោសថៃវីរ៉ា ស៊ុំក្វាមឃីត?
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ យល់ថា លោកវីរ៉ា ស៊ុំក្វាមឃីត មិនមានទោសអ្វីដល់ថ្នាក់ជាប់គុករាប់ឆ្នាំនោះទេ បើសិនជាករណីអ្នកឆ្លងដែនខុសច្បាប់ទាំងអស់សុទ្ធតែជាប់ទោសដូចលោកវីរ៉ានោះ ពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់រាប់សែននាក់នឹងចាប់បាត់ទៅហើយ «តាមពិតលោកវីរ៉ា ដែលគេដោះលែងហ្នឹង គួរតែដោះលែងយូរហើយ។ តាមពិតបទល្មើសលោកវីរ៉ា គឺជាបទល្មើសនយោបាយទេ មិនមែនរឿងអីធ្ងន់ធ្ងរអីទេ គឺការពិតទាក់ទងរឿងនយោបាយផ្ទៃក្នុងថៃ ហើយនិងជានយោបាយជាតិនិយមរបស់ថៃ ហើយប្រទេសខ្មែរចាប់គាត់ហ្នឹងក៏រឿងនយោបាយជាតិនិយមរបស់ខ្មែរយើង ដើម្បីគាត់ទាក់ទាញផលប្រយោជន៍តែនយោបាយខ្មែរយើងដូចគ្នាទេ។ អ៊ីចឹងជារឿងទោសនយោបាយទេ មិនមែនជារឿងទោសឧក្រិដ្ឋធ្ងន់ធ្ងរអីដូចការគិតហ្នឹងទេ»។
លោកអ៊ូ វីរៈបន្តថា ការដោះលែងអ្នកទោសថៃរូបនេះ គឺជានយោបាយធំរបស់គណបក្សប្រជាជន ដើម្បីរកដំណោះស្រាយឲ្យពលករខ្មែររាប់ម៉ឺននាក់ ដែលអត់ការងារធ្វើ និងដើម្បីទាក់ទាញការគាំទ្ររបស់ប្រជាជន។
កាលពីថ្ងៃទី២ ខែកក្កដា កាសែតឌឺណេសិនថៃបានចុះផ្សាយថា ការដោះលែងលោកវីរ៉ា ស៊ុំក្វាមឃីត គឺធ្វើឡើងក្រោយការចរចាដោយផ្ទាល់រវាងមេដឹកនាំរដ្ឋប្រហារប្រាយុទ្ធ ចាន់អ៊ូចា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ទោះយ៉ាងណា ប្រទេសទាំងពីរបដិសេធថា ការដោះលែងនេះ មិនមែនជាការដោះដូរទេ។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីថា ការដោះលែងអ្នកទោសថៃ មិនមែនជាការដោះដូរជាមួយពលរដ្ឋខ្មែរ១៤នាក់ ដែលថៃចាប់ខ្លួននោះទេ។ ប៉ុន្តែមានចម្ងល់ថា បើមិនមានការដោះដូរ ហេតុអ្វីបានជារដ្ឋាភិបាលដោះលែងឧក្រិដ្ឋជនថៃរូបនេះ ព្រោះបើតាមបទចោទ អ្នកទោសថៃវីរ៉ា ស៊ុំក្វាមឃីត ត្រូវបានចោទពីបទធ្វើចារកម្មយោធា ដែលនេះជាបទឧក្រិដ្ឋ ហើយការដោះលែងនឹងនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនៃប្រទេសជាតិ «ខ្ញុំយល់ថា រឿងដោះលែងថៃនេះ គឺដោយសារតែរដ្ឋាភិបាលនេះ ជារដ្ឋាភិបាលមួយដែលគ្មានការគាំទ្រពីអន្តរជាតិទេ មានតែប៉ុន្មានប្រទេសដែលជាប្រទេសកុម្មុយនីស្តទេ ដែលចេះតែបបួលគ្នាគាំទ្រគ្នាទៅ ដូចជាប្រទេសចិន ប្រទេសវៀតណាម ឡាវ អីអ៊ីចឹងទៅ ពីរបីហ្នឹងដែលជាពួកកុម្មុយនីស្តហ្នឹង គេបបួលគ្នាដើរគាំទ្រគ្នាទៅវិញទៅមកអ៊ីចឹងទៅ។ ដល់អ៊ីចឹង ប្រហែលជាខិតខំយកចិត្តរដ្ឋាភិបាលយោធាថៃ ដើម្បីឲ្យមានការគាំទ្រថា ជារដ្ឋាភិបាលស្របច្បាប់អី»។
លោកនី ចរិយាបន្តថា រដ្ឋាភិបាលខ្មែរបានចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស ការពារសិទ្ធិកម្មករដាក់គុកពាសវាលពាសកាលស្រេចតែអំពើចិត្ត ដោយមិនបានគិតអំពីរឿងយុត្តិធម៌ ឬមិនយុត្តិធម៌ តែផ្ទុយទៅវិញបែរជាដោះលែងអ្នកទោសឧក្រិដ្ឋថៃ។ លោកនី ចរិយា បន្តថា នេះជារឿងដែលពិបាកយល់បំផុត។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការដោះលែងអ្នកទោសថៃ គឺដោយសារនាយករដ្ឋមន្ត្រីចង់ចិត្តរដ្ឋាភិបាលយោធាថៃ ឲ្យទទួលយកពលករខ្មែរត្រឡប់ទៅវិញ ព្រោះពលករទាំងនោះមិនមានដីធ្លីសម្រាប់ប្រកបរបរកសិកម្ម ហើយរដ្ឋាភិបាលក៏មិនមានការងារសម្រាប់អ្នកទាំងនោះធ្វើដែរ «ដែលទាក់ទងគ្នាហ្នឹង គឺរឿងភ័យខ្លាចថៃលែងឲ្យកម្មករចូល គឺកម្មករហ្នឹងជ្រួលច្រាល់ ដល់ចឹងមានបញ្ហារបស់គាត់។ បើអារឿង១៤នាក់ហ្នឹង គាត់មិនមែនទៅខ្វល់អីទេ ខ្មែរនោះ បាញ់រាប់រយនាក់ ចាប់រាប់រយនាក់ គាត់មិនដែលធ្វើការចរចាដើម្បីទាមទារ ដើម្បីរកស៊ើបអង្កេតផងហ្នឹង»។
ទោះបីមានការខ្វែងគំនិតគ្នាខ្លះក្នុងរឿងដោះលែងអ្នកទោសថៃវីរ៉ា ស៊ុំក្វាមឃីត ប៉ុន្តែមានចំណុចរួមមួយ គឺជាការយកចិត្តរដ្ឋាភិបាលយោធាថៃ ដើម្បីឲ្យទទួលយកពលករខ្មែរត្រឡប់ទៅវិញ និងដើម្បីឲ្យមានការទទួលស្គាល់លើភាពស្របច្បាប់ នៃរដ្ឋាភិបាលឯកបក្ស ដែលមានតែប្រទេសកុម្មុយនីស្ដមួយក្ដាប់តូចទទួលស្គាល់ប៉ុណ្ណោះ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
ថាម៉េចក៏បានដែរ។
តែ វាសំខាន់តែថា គិតច្រើនពេក ក្រែងវាកាន់តែឆ្កួត។
ទុកខួរ ឲ្យទំនេរខ្លះទៅ!
ផឹកកាហ្វេ ក្លែមរឿង ធើម៉េច រកលុយចិញ្ចឹមកូន ឬប់ផឹកស្រា គិតថា ដើម្បី សុខភាព។
គិតច្រើនគ្នា លើរឿងតែមួយ ធ្វើអី ក៏មិនកើតដែរ។
ពួកឆ្កួត!
it all up to you HUN SEN if you wanted to keep him or you wanted to let go is your dissection. because every thing is under your control even the king you tell him to singe he will do it or you tell him to shut up he will also do it. not thing surprising me at all. CAMBODIA the country of uncertainty????????????????????????????????????????
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ