ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
សមត្ថកិច្ច ដែលចុះទៅកន្លែងកើតហេតុ (រូបថតពី៖ អង្គការលីកាដូ)
សមត្ថកិច្ចម្នាក់រងរបួស ដោយសារមានការប៉ះទង្គិចគ្នាជាមួយអ្នកមានជម្លោះដីធ្លី នៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទនេះ ខណៈដែលសមត្ថកិច្ចទាំងនោះព្យាយាមសម្រុកចូលចាប់ខ្លួនតំណាងពលរដ្ឋ នៅពេលចុះអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
តំណាងប្រជាពលរដ្ឋ អ្នកស្រី អ៊ុំ សុភី ប្រាប់ VOD ថា សមត្ថកិច្ចប្រមាណ២០០នាក់ បានទៅព័ទ្ធផ្ទះរបស់គាត់ ក្នុងនោះសមត្ថកិច្ចម្នាក់រងរបួស នៅពេលពួកគេសម្រុកចូលចាប់ខ្លួនអ្នកស្រី ដោយសារមានការប្រតាយប្រតប់ដាក់គ្នាពីសំណាក់អ្នកភូមិដែលជួយការពារគាត់។
អ្នកស្រី អ៊ុំ សុភី បន្តថា ខណៈសមត្ថកិច្ចនៅតែបន្តឡោមព័ទ្ធជុំវិញផ្ទះរបស់គាត់ ភាគីក្រុមហ៊ុន KDC បានដឹកគ្រឿងចក្រចូលទៅលើដីជម្លោះ ហើយជួលកម្មករឲ្យបាញ់ជំពាមកៅស៊ូ និងគប់ដុំថ្មប្រឆាំងលើអ្នកភូមិ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកំពង់ឆ្នាំ ដែលតាមដានព្រឹត្តិការណ៍នេះ លោក គង់ ច័ន្ទមុនី មានប្រសាសន៍ថា អាជ្ញាធរគួរតែសម្របសម្រួលជាមួយភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយរួម មុននឹងប្រើកម្លាំងប្រដាប់អាវុធ។ លោក ព្រមានថា វិធានការនេះ អាចនឹងធ្វើឲ្យមានការប្រឈមមុខកាន់ខ្លាំងឡើង និងប៉ះពាល់ដល់សេរីភាពរបស់ពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌។
អធិការរងគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា មានប្រសាសន៍ថា សមត្ថកិច្ចចុះអនុវត្តនេះដើម្បីរក្សាការពារសណ្តាប់ធ្នាប់សង្គម ខណៈមានអំពើហិង្សាធ្លាប់កើតមានច្រើនថ្ងៃមកហើយ។
កាលពីថ្ងៃសៅរ៍ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ៣នាក់ បានបែកក្បាល និង៧នាក់ផ្សេងទៀតរងរបួសលើរាងកាយ ខណៈប៉ះទង្គិចជាមួយកម្លាំងរបស់ ក្រុមហ៊ុន KDC ។
ប្រជាពលរដ្ឋអះអាងថា ជម្លោះដីធ្លីជាមួយក្រុមហ៊ុនKDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយ៨ឆ្នាំមកហើយ។ ប្រជាពលរដ្ឋបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រើគ្រឿងចក្រឈូសឆាយលើដីមានជម្លោះ ដើម្បីធ្វើរបងកំណត់ព្រំកម្មសិទ្ធិ ខណៈពាក្យបណ្ដឹងអ្នកភូមិកំពុងស្ថិតនៅក្នុងដៃតុលាការ៕

ប្រជាពលរដ្ឋ នាំគ្នាមកទប់ស្កាត់ មិនឲ្យមានការឈូសឆាយដីកំពុងមានជម្លោះ
សូមសរសេមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ