មន្ត្រី​សុរិយោ​ដី​ខេត្ត​ព្រៃវែង​ត្អូញ​រឿង​មិន​បាន​បើក​ប្រាក់​ខែ​​​៥​ខែ

ដោយ ហ៊ុំ ចំរើន
2014-07-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រៃវែង
មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រៃវែង 75(RFA/Hum Chamroeun)

មន្ត្រី​មន្ទីរ​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​ព្រៃវែង បង្ហាញ​ថា ពួកគាត់​បម្រើ​ការងារ​ក្នុង​​​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​​របស់​រដ្ឋ​មិន​បាន​បើក​ប្រាក់​ខែ​ផ្នែក​នេះ​ជាង ៥​ខែ​មក​ហើយ​ដោយ​ពុំ​ដឹង​ថា ការ​យឺតយ៉ាវ​នោះ​មក​ពី​អ្វី​ឡើយ។ ពួកគាត់​​​បាត់បង់​កម្លាំង​​ចិត្ត​ធ្វើ​ការ​ងារ​លើ​គម្រោង​នេះ​ ដោយ​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​យក​មក​ដោះស្រាយ​ក្នុង​បន្ទុក​ជីវភាព​គ្រួសារ​​ប្រចាំ​ថ្ងៃ។

មន្ត្រី​មន្ទីរ​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ទាំង​នោះ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែន​ដី និង​នគរូបនីយកម្ម​និង​សំណង់ និង​មន្ត្រី​ពាក់​ព័ន្ធ​លើ​គម្រោង​អនុ​វិស័យ​ដីធ្លី​នេះ​ពន្លឿន​បើក​ប្រាក់​ខែ​ឲ្យ​ពួកគាត់​​ឲ្យ​បាន​ឆាប់​ ព្រោះ​បញ្ហា​នេះ​ជា​​ទុក្ខ​លំបាក​របស់​​មន្ត្រី​រាជការ​ថ្នាក់​ក្រោម។

កម្មវិធី​ដីធ្លី​នេះ​ជា​គម្រោង​របស់​រដ្ឋាភិបាល​ចុះ​វាស់​វែង​និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ដោយ​គិត​​តម្លៃ​ថោក គឺ​ក្នុង​ដី​ស្រែ​មួយ​ហិកតារ ១​ម៉ឺន​រៀល ដោយ​ដំណើរ​ការ​ចាប់​តាំង​ឆ្នាំ​២០០៣ រហូត​មក។ ពួក​គាត់​លើក​ឡើង​ថា ការ​សព្វ​ថ្ងៃ​ការ​អនុវត្ត​លើ​គម្រោង​នេះ​​យឺតយ៉ាវ​ជាង​ពេល​កន្លង​មក​ ដោយ​កត្តា​សំខាន់​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​​យឺតយ៉ាវ​នោះ​ កើត​ឡើង​ដោយ​សារ​ការ​បាក់​ទឹក​​ចិត្ត​ធ្វើ​ការងារ​របស់​មន្ត្រី​រាជការ​ផ្នែក​នេះ។

មន្ត្រី​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ស្រុក​កំចាយមារ នៃ​ខេត្ត​ព្រៃវែង​ម្នាក់​ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា កម្មវិធី​វាស់​វែង​ដី​ធ្លី​នេះ​ ពួកគាត់​ចុះ​អនុវត្ត​ការងារ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​ដំណើរ​ការ​វាស់​វែង​ដី​ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់ ពុំ​មាន​អ្វី​រាំង​ស្ទះ​នោះ​ទេ។ រហូត​មក​ទល់​ឆ្នាំ​២០១៤ នេះ ដំណើរការ​វាស់​វែង​ដី​ធ្លី​ក៏​នៅ​តែ​បន្ត​ដដែល​ ប៉ុន្តែ​ការ​អនុវត្ត​ការងារ​នោះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤ មក​ ការ​វាស់​វែង​ដី​ចាប់​ផ្ដើម​រអាក់រអួល​ គឺ​ធ្វើ​ការងារ​ពុំ​បាន​​ពេញ​ដៃ​ពេញ​ជើង​ឆាប់រហ័ស​ដូច​ពេល​មុន​ឆ្នាំ​២០១៤ នោះ​ទេ។

មន្ត្រី​រូប​នេះ​បញ្ជាក់​ថា បញ្ហា​ចម្បង​របស់​ពួកគាត់​ដែល​ធ្វើ​ការ​មិន​ពេញលេញ​នោះ​ ដោយ​ជួប​ឧបសគ្គ​រឿង​ខ្វះ​ខាត​ប្រាក់​ខែ​ឧបត្ថម្ភ​ចុះ​វាស់​វែង​ដី​ធ្លី​របស់​បុគ្គលិក។ លោក​ថា​ ពួកគាត់​មិន​បាន​បើក​ប្រាក់​ខែ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤​ រហូត​មក​ទល់​សព្វ​ថ្ងៃ​ ដោយ​ពុំ​ដឹង​ថា បណ្ដាល​មក​ពី​បញ្ហា​អ្វី​នោះ​ទេ៖ «ខ្ញុំ​នៅ​ខាង​ក្រោម​ណេះ​អត់​ដឹង​ដែរ ចាំ​តែ​ខាង​លើ​គេ​បើក​ឲ្យ​មក​ ស្រាប់​តែ​បើក​អ៊ីចឹង​ទៅ ខាង​ខ្ញុំ​ក៏​ទៅ​ដក​នៅ​អេស៊ីលីដា​អ៊ីចឹង​ទៅ ហើយ​ដល់​រយៈ​ពេល ៥-​៦​ខែ​ហ្នឹង ចេះ​តែ​ចាំ​មើលៗ បាត់​ទៅៗ មន្ត្រី​រាជការ​មាន​អារម្មណ៍​ដែរ ចេះ​តែ​ថា អឺ! មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ប្រាក់​ហ្នឹង ហើយ​ធ្វើ​ដូច​អត់​មាន​គម្រោង​មាន​អី​ផង ចេះ​​តែ​ឲ្យ​គ្នា​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅៗ ពី​មួយ​ខែ​ទៅ​មួយ​ខែ ដូច​ជា​មន្ត្រី​ដូច​ជា​បាក់​ទឹក​ចិត្ត​ដែរ»

មន្ត្រី​សុរិយោដី​នៃ​មន្ទីរ​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ជា​ច្រើន សម្ដែង​ការ​អាក់អន់ចិត្ត ហើយ​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់​តៗ​គ្នា ថា​គ្មាន​ប្រាក់​សម្រាប់​ដោះ​ទាល់​បន្ទុក​ក្នុង​គ្រួសារ​នោះ​ទេ។ ម្យ៉ាង​ទៀត​កម្លាំង​ចិត្ត​ធ្វើ​ការងារ​នេះ​ក៏​គ្មាន​ដែរ។

មន្ត្រី​​សុរិយោដី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ខេត្ត​ព្រៃវែង​ម្នាក់​ទៀត​ មាន​មតិ​ថា ពួកគាត់​ស្វះស្វែង​រក​បើក​ប្រាក់​របស់​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​គ្មាន​ពន្លឺ​ណា​ដែល​បញ្ជាក់​ថា បើក​ប្រាក់​នោះ​បាន​ទាល់​តែ​សោះ​ ប្រសិន​បើ​ក្រសួង​​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ មិន​សម្រួល​ការងារ​ដល់​ពួក​គាត់​នោះ៖ «នៅ​តាម​ភូមិ​ឃុំ​ស្រុក​ហ្នឹង យើង​អត់​មាន​លុយ​ចាក់​សាំង អត់​មាន​លុយ​ហូប​បាយ ខ្វះខាត​គ្រប់​តែ​គ្នា​ទាំង​អស់ បុគ្គលិក​ទាំង​អស់​ហ្នឹង។ អត់​ដឹង​ថា គេ​យក​ទៅ​ណា​ទេ គ្រាន់​តែ​គេ​ថា រត់​ការ​អត់​ទាន់ ថវិកា​ហ្នឹង​អត់​ទាន់​ធ្លាក់។ គាត់​សន្យា​ថា អាទិត្យ​នេះ​នោះៗ ដល់​ពេល​រហូត​មក​ដល់​ឥឡូវ​ហើយ​មិន​ទាន់​បាន​ផង។ ឆ្ងល់! តែ​មិន​ដឹង​ទៅ​សួរ​អ្នក​ណា»

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ខេត្ត​ព្រៃវែង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​​​នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រៃវែង​ លោក​ ចាន់ ថា មាន​ប្រសាសន៍​បញ្ជាក់​ថា ខាង​សាលា​ខេត្ត​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​បើក​ប្រាក់​របស់​មន្ត្រី​សុរិយោដី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ​យឺតយ៉ាវ​នេះ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​បន្ថែម​ថា​ ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​នោះ​ជា​រឿង​ខុស​ឆ្គង​របស់​មន្ទីរ​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ​ត្រូវ​ដោះស្រាយ​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់ ហើយ​លោក​​នឹង​តាម​ដាន​ការងារ​នេះ​បន្ថែម​ទៀត៖ «ក្រុម​ការងារ​ដែល​ចុះ​វាស់វែង​ដីធ្លី​គាត់​ហ្នឹង គឺ​ថវិកា​ជាតិ​វា​ជា​គម្រោង​របស់​ជាតិ ហើយ​​ខ្ញុំ​បាទ​ជឿ​ថា បើ​សិន​ជា​ប្រធាន​មន្ទីរ​មិន​អនុវត្ត​តាម​ហ្នឹង គឺ​ខុស​ហើយ ហើយ​តាម​វិធី​គាត់​អនុវត្ត​ហ្នឹង បើ​សិន​ប្រធាន​មន្ទីរ​មិន​បាន​ផ្ដល់​ឲ្យ​គាត់​ស្នើ​មក​រដ្ឋបាល​ខេត្ត ឬ​ក៏​ស្នើ​ទៅ​ក្រសួង​ព្រោះ​ជា​ថវិកា​កម្មវិធី​ឲ្យ​មន្ត្រី​ប្រតិបត្តិការ​ហ្នឹង​ទទួល។ ប៉ុន្តែ​​រដ្ឋបាល​ខេត្ត​មិន​ដែល​បាន​ទទួល​សំណើ​របស់​មន្ត្រី ឬ​មិន​បាន​ដឹង​បញ្ហា​ហ្នឹង​ទេ មិន​ដែន​បាន​​ដឹង​សោះ​តែ​ម្ដង»

​​​​​​​នាយក​អង្គការ​មន្ត្រី​រាជការ​កម្ពុជា​ឯករាជ្យ លោក កៅ ពឿន មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​រដ្ឋាភិបាល​គួរ​ចាត់​វិធាន​ការ​តាម​ដាន​​និង​ដោះស្រាយ​ ព្រមទាំង​កែទម្រង់​ការ​បើក​ប្រាក់​របស់​មន្ត្រី​រាជការ​ឲ្យ​បាន​ស៊ី​ជម្រៅ។ ម្យ៉ាង​ទៀត​ អ្នក​ទទួល​បន្ទុក​បើក​ប្រាក់​ខែ​ត្រូវ​ផ្ដល់​ដំណឹង​ជាក់លាក់​​ដល់​ពួកគាត់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រាជការ​បាត់​ទឹក​ចិត្ត​ដោយសារ​រឿង​មិន​បើក​ប្រាក់​ខែ​នោះ។

លោក​ថា​បញ្ហា​នេះ​ជា​ទុក្ខ​លំបាក​របស់​មន្ត្រី​ថ្នាក់​ក្រោម​ដែល​សកម្ម​ការងារ​ផ្ទាល់​ជា​មួយ​ប្រជាពលរដ្ឋ ហើយ​ប្រសិន​បើ​ការងារ​របស់​ពួកគាត់​រាំង​ស្ទះ​ដោយ​ប្រការ​ណា​មួយ​នោះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ពុំ​ខាន​ឡើយ៖ «ប្រសិនជា​គាត់​មាន​ការ​ជឿជាក់​គាត់​អាច​ប្ដឹង​មក​សមាគម​អ៊ីចឹង​ទៅ​គឺ​សមាគម​ក៏​សួរ​រក​រឿង​ហេតុ​ផល​អី អ៊ីចឹង​យើង​អាច​ទំនាក់​ទំនង​ទៅ​ស្ថាប័ន​រដ្ឋ​ដែល​ទទួល​ខុស​ត្រូវ​ហ្នឹង អ៊ីចឹង​ប្រហែល​យើង​អាច​ដោះ​ស្រាយ​ឲ្យ​បាន។ ព្រោះ​បើ​សិន​តាម​រយៈ​​គាត់​ផ្ទាល់​ម្ដង​ជួន​កាល​គាត់​មាន​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ការ​រើសអើង ឬ​ក៏​បញ្ឈប់ ឬ​ក៏​អី​អ៊ីចឹង​ដែរ ព្រោះ​ការ​ជួប​ប្រទះ​តែង​មាន។ អ៊ីចឹង​បើ​តាម​រយៈ​តាម​សមាគម​គឺ​យើង​អាច​ជួយ​ដោះ​ស្រាយ​គាត់»

មន្ត្រី​សុរិយោដី​នៃ​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ទាំង​នោះ​មាន​មតិ​ថា ពួកគាត់​ធ្វើ​ការ​ងារ​ប្រាក់​ខែ​តិច រំពឹង​ប្រាក់​ឧបត្ថម្ភ​គម្រោង​នេះ​ ដើម្បី​ដោះ​ទាល់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។ ប្រាក់​ខែ​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​របស់​មន្ត្រី​សុរិយោដី​នៃ​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ នៅ​ខេត្ត​ព្រៃវែង​ ទទួល​បាន​ម្នាក់​ជាង ៤០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ពួកគាត់​បញ្ជាក់​ថា ប្រាក់​ខែ​នេះ​ជា​ការងារ​មួយ​ លះបង់​កម្លាំង​កាយ​ចិត្ត​ខ្ពស់​ ដើម្បី​ជីវភាព​រស់​នៅ​សមស្រប​ក្នុង​សង្គម។ ម្យ៉ាង​ទៀត​ការ​ប្រើ​គោ​ត្រូវ​​ ​​ថែទាំ ដាក់​ស្មៅ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ ធ្វើ​ស្រែ​នឹង​ទឹក​ធ្វើ​សឹក​នឹង​បាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "មន្ត្រី​សុរិយោ​ដី​ខេត្ត​ព្រៃវែង​ត្អូញ​រឿង​មិន​បាន​បើក​ប្រាក់​ខែ​​​៥​ខែ"

  1. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  2. សិស្សធនញ្ជ័យ says:

    បើមានលុយបើកអោយគ្នាទៅ នឹងហើយយុទ្ធសាស្ត្រការងារស៊ីជំរៅ តើបង្កប់ឯកសារទុកធ្វើអីទៀត ក្រែងត្រីងៀតឈ្លៀតពង ។ មើលការងារ ធានាគាលអេលីស៊ីដា ក្រុុមផ្ទេលុយវីង គេមិនបង្អង់យូរ
    អោយតែមានក្នុងច្បាប់ទទួលខុសត្រូវរបស់ខ្លួន មានលេខកួតត្រឹមត្រូូវ ។
    បើគ្មានលុយបើកគួរតែចេញមុខបកស្រាយអង្វរបុគ្គលិកវិញទៅ ឬ រៀបឯកសារចេះតែមានបញ្ហា
    មិនចេះចប់បើកលុយមិនចេញ រកមូលហេតុអោយច្បាស់់ សន្លឹកឆ្នោតបានបោះអោយហើយ មានសិទ្ធិទទួលខុសត្រូូវនៅភារៈកិច្ចរបស់ស្ថាប័ននេះផ្ទាល់ បើមិនមានលទ្ធភាពកែលំអរ
    ភាពយ៉ឺតយ៉ាវទេ គួរតែដូរចេញទៅ ៗៗ ឬសុំលាលែងដោយខ្លួនឯង ទើបសមជាកូនប្រុុស ពូជពង្សអ្នកកសាងអង្គរវត្ត មុននឹងដូនាយករដ្ឋមន្ត្រីជំហ៊ានដំបូង ត្រូវដូរអ្នកក្រោមៗសិន នេះជាតព្វកិច្ច របស់បក្សឈ្នះឆ្នោត ។ !!