យុគ ចិន្តា បុរស​សង្សារ​តាម​ស្អិត

ពិធីការិនី​ជើងចាស់​នាង យុគ ចិន្តា។

ពិធីការិនី​ជើងចាស់​នាង យុគ ចិន្តា។
សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ទោះបី​ជា​ពិធីការិនី​កំពូល​របស់​កម្ពុជា​អ្នកនាង យុគ ចិន្តា បាន​បញ្ចេញ​កាយវិការ​ខឹង​ដាច់ក្បាល​ដាច់កន្ទុយ​ទៅ​នឹង​ព័ត៌មាន​ដែល​គេ​បាន​លើក​ឡើង​ថា នាង​គ្រោង​រៀបការ​ជាមួយ​នឹង​បុរស​ទីប្រឹក្សា​សម្តេច ជា ស៊ីម នៅ​ចុង​ឆ្នាំ​២០១៤​ក្តី តែ​យ៉ាង​ណា​ស្នេហា​របស់​ពិធីការិនី​រូប​នេះ នៅ​តែ​ផ្អែមល្ហែម ខណៈ​គេ​នៅ​តែ​ឃើញ​វត្តមាន​របស់​បុរស​គូ​សង្សារ​ដើរ​តាម​ពិធីការិនី​រូប​នេះ​ស្អិត​ដូច​តុកកែ។

បុរស​ជា​គូស្នេហ៍​ពិធីការិនី​ជើងចាស់ យុគ ចិន្តា ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ វុទ្ធី បណ្ឌិត ហៅ សម័យ។ លោក​គឺជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក ដែល​បាន​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ សព្វថ្ងៃ​បុរស​រូប​នេះ មាន​មុខងារ​ជា​ទីប្រឹក្សា​របស់​សម្តេច​អគ្គមហាធម្មពោធិ​សាល ជា ស៊ីម មាន​ទីលំនៅ​នៅ​ក្រុង​តាខ្មៅ។

ចំណង​ស្នេហា​ពិធីការិនី​រូប​នេះ ត្រូវ​គេ​ដឹង​ថា ដុះ​ពន្លក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​នៅពេល​នេះ បាន​ដុះ​ជាដើម​លេច​ចេញ​ជា​ផ្លែ​ផ្កា​ទៀត តែ​យ៉ាង​ណា​អ្នកនាង យុគ ចិន្តា នៅ​តែ​មាត់រឹង​មិន​ព្រម​សារភាព​ពី​ភ្លើង​ស្នេហ៍​ដ៏​កក់ក្តៅ​មួយ​នេះ​ទេ។ ផ្ទុយ​ទៅវិញ​នាង​បែរ​ជា​សម្តែង​ការ​ខឹងសម្បារ​នៅពេល​មាន​ការ​ចោទសួរ​អំពី​រឿង​នេះ ពិសេស​នៅ​ពេល​មាន​ការ​សួរ​នាំ​ពី​គម្រោង​រៀប​មង្គលការ ខណៈ​មិត្តភក្តិ​រួម​អាជីព​របស់​នាង​គេ​មាន​កូន​ធំៗ​អស់​ហើយ។

លោក សម័យ (​អាវ​ស) អង្គុយ​ចាំ​អ្នកនាង យុគ ចិន្តា។ ហុង មិនា

ទោះបី​ជា​មាត់​រឹង តែ​នៅពេល​នេះ គេ​សង្កេត​ឃើញ​ថា លោក សម័យ បាន​ចំណាយ​ពេល​ដើរ​តាម​ពិធីការិនី​អ្នកនាង យុគ ចិន្តា ឲ្យ​ស្អិត​តែ​ម្តង។ ជាក់ស្តែង​ដូច​ជា​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ នៅក្នុង​កម្មវិធី​ថតទុក​មួយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា អ្នកនាង យុគ ចិន្តា ត្រូវ​ធ្វើ​ជា​គណៈកម្មការ​កាត់​សេចក្តី​ក្នុង​ការ​ប្រឡង​ដើរម៉ូដ​មួយ​ឈ្មោះ «​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា» ហើយ​ពេល​នោះ គេ​ក៏​បាន​ឃើញ​លោក សម័យ មាន​វត្តមាន​នៅ​ទី​នោះ​ដែរ ដោយ​លោក​កាន់​កាមេរ៉ា​មួយ​គ្រឿង​ជួយ​ដើរ​ថតរូប​ឲ្យ​អ្នកនាង យុគ ចិន្តា យ៉ាង​រីករាយ​ទៀត​ផង។

អ្នក​ជំនិត​ម្នាក់​របស់​នាង យុគ ចិន្តា បាន​បង្ហើប​ឲ្យ​ដឹង​ថា មិនមែន​តែ​នៅក្នុង​កម្មវិធី​នោះ​មួយ​ទេ ដែល​លោក សម័យ មក​ជួយ​ថតរូប​ទុក​ឲ្យ​អ្នកនាង យុគ ចិន្តា នោះ តែ​វា​ជា​រឿង​ធ្វើ​ឡើង​ជា​ញឹកញាប់​មក​ហើយ ពោល​គឺ​ឲ្យ​តែ​នៅពេល​ដែល​លោក​ទំនេរ​ពី​ការងារ​នៅក្នុង​ជួរ​មន្ត្រី​រាជការ។ ប្រភព​នោះ​បាន​បន្ថែម​ថា ពួក​គាត់​ទាំង​ពីរ​ផ្អែមល្ហែម​នឹង​គ្នា​ណាស់ តែ​យ៉ាង​ណា​នៅពេល​លើក​ឡើង​ពី​រឿង​រៀបការ​អី​នោះ អ្នក​ជំនិត​របស់​អ្នកនាង យុគ ចិន្តា ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ។

ក្រៅពី​ដើរ​ហើរ​តាម​អ្នកនាង យុគ ចិន្តា នៅ​តាម​កន្លែង​ថត​ការងារ​ផ្សេងៗ​នោះ ប្រភព​អ្នក​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន អម ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា លោក សម័យ តែង​មាន​វត្តមាន​នៅ​ហាង អម ជានិច្ច​ឲ្យ​តែ​លោក​រួច​ដៃ​ពី​ការ​ចុះ​បំពេញ​ការងារ​នៅ​តាម​បណ្តា​ខេត្ត។ ក្រៅពី​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​នឹង​គ្នា​រវាង​លោក សម័យ និង​អ្នកនាង យុគ ចិន្តា គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា លោក សម័យ ក៏​ផ្អែមល្ហែម​ស្រឡាញ់​កូនស្រី​របស់​នាង យុគ ចិន្តា ចាក់​ទឹក​មិន​លិច​ដែរ ហើយ​កូនស្រី អម របស់​អ្នកនាង ចិន្តា ក៏​ហៅ​លោក សម័យ ថា «ប៉ាៗ» ពេញៗ​មាត់​ដែរ។

ទោះបី​ជា​ស្នេហា​ក្រៅឆាក​ល្អល្អះ​ប៉ុន​ណា ក៏​អ្នកនាង យុគ ចិន្តា តែង​បដិសេធ​ជានិច្ច​នៅ​ចំពោះ​មុខ​អ្នក​ព័ត៌មាន ហើយ​នាង​តែង​សម្តែង​ការ​ខឹងសម្បា​ទៀត​នៅពេល​គេ​សួរ​ដល់​រឿង​រៀបការ។ គេ​កំពុង​អង្គុយ​ចាំ​មើល​ថា តើ​អ្នកនាង យុគ ចិន្តា នឹង​បន្ត​ស្នេហា​បែប​នេះ ឬ​ក៏​ដឹកដៃ​គ្នា​ចូល​រោងការ​នៅ​ពេល​ខាង​មុខ៕


What Next?

Recent Articles

5 Responses to "យុគ ចិន្តា បុរស​សង្សារ​តាម​ស្អិត"

  1. អាឡេវ says:

    មុនអង្គៀមមើលធ្មេញអោយស្រួល ប្រយត្ន័ជ្រុះ។

  2. Anonymous says:

    This story talking about guy love for nonsense.

  3. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  4. Anonymuos says:

    Only for the Retard Guy would want to eat your Rotten Ass, Neang Yok!

  5. Banh Bev says:

    តាមអី? ស្វឹតអោយកាជីវ គ្មានអារម្នណ៏ទេ!