Wed, 9 July 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ការរំលេចព័ត៌មានមានស្នេហាស្អិតល្មួតជាមួយនឹងតន្ត្រីករមាឌយក្សលោក រ៉េត ធីដូណា និងបុរសអាណិកជនអាមេរិកកន្លងមករបស់តារាសម្តែងសម្ញែងដើមទ្រូងនាង ពេជ្រ អាវីហ្សា ត្រូវបានគេទម្លាយនៅពេលនេះថា នោះគ្រាន់តែជាព័ត៌មានបង្វែងដានប៉ុណ្ណោះ។ តាមពិតតារារូបនេះ កំពុងជំពប់ស្នេហានឹងបុរសមានងារជាឧកញ៉ាដ៏មានឥទ្ធិពលមួយរូប។
តារាចម្រៀងសម្តែងសាច់សខ្ចីដូចម៉ែសំឡីនាង ពេជ្រ អាវីហ្សា ត្រូវបានគេសង្កេតឃើញថា តារាស្រីរូបនេះមានភាពហ៊ឺហាប្លែក និងសម្បូរទ្រព្យលើសតារាចម្រៀង និងតារាសម្តែងមួយចំនួនធំដែលប្រឹងច្រៀង សម្តែងបែកញើសគឃៀរទៅទៀត ទោះបីតាំងពីនាងចូលប្រឡូកនៅក្នុងពិភពសិល្បៈមក ប្រជាប្រិយភាពរបស់នាងនៅមានកម្រិតក្នុងការកើបប្រាក់នៅឡើយនោះ។
ប៉ុន្តែជុំវិញភាពសម្បូរសប្បាយ ហ៊ឺហាយ៉ាងចម្លែកនេះ ត្រូវបានប្រភពនៅក្នុងសិល្បៈដែលកៀកកិតនឹងតារារូបនេះបង្ហើបឲ្យដឹងថា ការងារនៅក្នុងពិភពសិល្បៈរបស់នាងមិនអាចឆ្លើយតបទៅនឹងការចំណាយប្រចាំខែរបស់នាងបានទេ ហើយក៏មិនអាចឲ្យនាងមានភាពឡូយឆាយជិះរថយន្តស៊េរីទំនើបដូចសព្វថ្ងៃនេះដែរ។ តែអ្វីដែលជាអាថ៌កំបាំងនៅពីក្រោយនោះ គឺនាងមានបុរសកំពូលស្នេហ៍ មានងារជាឧកញ៉ាសម្បូរទ្រព្យ លុយក្តាំង ចាំជួយនាងគ្រប់ពេល មិនឲ្យនាងខ្វះខាតអ្វីនោះទេ។
តាមប្រភពពីសង្គមសិល្បៈបានឲ្យដឹងថា តារាស្រីដែលភ័យខ្លួនដោយសារតែការថតរូបសិចស៊ីអត់ពាក់អាវបញ្ចេញសាច់ខ្ចីជាមួយនឹងតារាសម្តែងច្រៀង អេនឌី នាង ពេជ្រ អាវីហ្សា ត្រូវបានគេដឹងថា នាងមានមន្តស្នេហ៍អន្ទងចិត្តបុរសៗមិនតិចទេ ប៉ុន្តែបេះដូងរបស់ ពេជ្រ អាវីហ្សា មានតែមួយ ហើយក៏បានប្រគល់ឲ្យលោកឧកញ៉ាវ័យប្រមាណជាង៤០ឆ្នាំប្លាយបាត់ទៅហើយ ដូច្នេះសព្វថ្ងៃនេះ បេះដូងនាងមិនទំនេរនោះទេ។
តែយ៉ាងណា នៅពេលឮពីការនិយាយជុំវិញព័ត៌មានថាមានឧកញ៉ាចិញ្ចឹមបីបាច់ថែរូបនាងមិនឲ្យខ្វះនេះ តារាសម្តែង ពេជ្រ អាវីហ្សា ហាក់ដូចជាមិនមានអ្វីរំជួលចិត្ត ឬក៏ភ្ញាក់ផ្អើលបន្តិចនោះទេ ដោយនាងបានបង្ហើបបបូរមាត់ដ៏ស្រទន់របស់នាង ហើយនិយាយធម្មតាថា ព័ត៌មានដែលគេនិយាយនោះមិនមែនជាការពិតទេ។
តារាសម្តែងដែលបោះចោលរបររកស៊ីជាអ្នកលក់ខោអាវនៅផ្សារផេនសល ហក់មកសាងកេរ្តិ៍ឈ្មោះក្នុងពិភពគុណអ្នកសិល្បៈកាលពីឆ្នាំ២០១០ នាង ពេជ្រ អាវីហ្សា និយាយថា៖«រឿងគេនិយាយពីខ្ញុំមានឧកញ៉ាចិញ្ចឹមអីនោះ មិនមែនជាការពិតទេ។ តាមពិតទៅគេទាំងនោះអត់បានដឹងពីរឿងពិត ក៏ចេះតែនិយាយ គឺមានតែអ្នកជិតដិតខ្ញុំបំផុត និងខ្លួនយើងផ្ទាល់ទេ ទើបដឹងរឿងនេះច្បាស់នោះ»។
ពាក់ព័ន្ធនឹងប្រាក់កាសដែលនាងមានសម្រាប់ជះលើភាពហ៊ឺហា ដូចជាទិញរថយន្តទំនើប ការស្លៀកពាក់ និងរបស់របរប្រើប្រាស់ទំនើបផ្សេងៗ ដែលទស្សនិកជនបានលើកឡើងថា ឧកញ៉ាម្នាក់ជាអ្នកឧបត្ថម្ភនោះ ត្រូវបាននាង ពេជ្រ អាវីហ្សា ឲ្យដឹងថា នោះជាសំណល់ចាស់នៅមុនពេលនាងចូលសិល្បៈ ដែលពេលនោះនាងជាអ្នករកស៊ីលក់ខោអាវម្នាក់។
ប៉ុន្តែ ការបកស្រាយរបស់តារារូបនេះ នៅតែជាមន្ទិល ព្រោះខណៈពេលដែលនាងមានភាពហ៊ឺហា សម្បូរសប្បាយមានលុយចាយពេញៗដៃនោះ ស្របពេលដែលនាងកាន់តែដកខ្លួនឆ្ងាយពីសិល្បៈដែលជាប្រភពចំណូលធំរបស់នាង ហើយការងារច្រៀងពេលយប់នៅភោជនីយដ្ឋាន Red Wine House ម្តុំទួលគោកក៏នាងបានឈប់សម្រាកដែរ។
យ៉ាងណា ការលើកឡើងថា នាងមានឧកញ៉ាដែលមានប្រពន្ធកូនរួចទៅហើយចិញ្ចឹមនោះ ពេជ្រ អាវីហ្សា មិនទទួលស្គាល់នោះទេ។នាងនិយាយថា៖«គ្មានអ្នកណា ឬឧកញ៉ាណាឧបត្ថម្ភខ្ញុំទេ ពីមុនខ្ញុំជាអ្នករកស៊ីលក់ខោអាវម្នាក់នៅផ្សារផេនសល លុះពេលខ្ញុំចូលសិល្បៈ ខ្ញុំសល់ប្រាក់ខ្លះ ក៏យកមកប្តូររថយន្តហ្នឹងជិះទៅ ហើយសព្វថ្ងៃជីវភាពខ្ញុំធម្មតា ឪពុកខ្ញុំធ្វើការងារ ពេលខ្លះយកលុយគាត់ចាយខ្លះទៅ គឺមានតែប៉ុណ្ណឹង»៕
Nice boobs , beautiful chest and big bootie…..I love darling!
ល្អណាស់ , បន់ឲ្យតែស្រីខ្មែរគ្រប់គ្នា បានប្តី ឬក៏បានអ្នកចិញ្ចឹម ជាឧកញ៉ា ឬជាឯកឧត្តម អញ្ចឹងទៅចុះ។
សូមលោកជំទាវៗ មេត្តាតាំងចិត្តឲ្យទូលាយបន្តិច, ព្រោះលោកឧកញ៉ាមិនយកលុយលោកជំទាវ ទៅចោលឯណា ។
កើតមកជាមនុស្ស គឺវាចេះតែអាណិតស្រីអញ្ចឹង។