​មគ្គុទេសក៍​៖​ ភ្ញៀវទេសចរវៀតណាម មាន​ចេតនា​បង្ក​ភាពអនាធិបតេយ្យនៅខាងមុខ​ប្រាសាទ​អង្គរ​​

ដោយ៖​ បូ សាវី​
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com

មគ្គុទេសក៍​ទេសចរ​ណ៍មួយចំនួន នៅ​ខេត្ដ​សៀមរាប ប្រតិកម្ម​ចំពោះ​ភ្ញៀវទេសចរ​វៀតណាម ដែល​ថា​ប្រាសាទ​អង្គរវត្ដ ជា​របស់​វៀតណាម ខណៈ​ជម្លោះ​មួយ​កើតឡើង ពេល​មគ្គុទេសក៍​ទេសចរ​ណ៍ខ្មែរ ណែនាំ​ទេសចរ​វៀតណាម មិន​ឲ្យ​ចាក់ភ្លេង​រាំ​នៅ​ខាង​មុខ​បរិវេណ​អង្គរវត្ដ កាលពី​ចុង​សប្ដាហ៍​មុន​។

​មគ្គុទេសក៍​ទេសចរណ៍ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ភ្ញៀវ​វៀតណាម​នោះ​លោក គន់ ផល្លា ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារិ៍​នេះ​ថា កាលពី​ថ្ងៃ​ទី​២៥​ខែកក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​ភ្ញៀវទេសចរ​ជនជាតិ​វៀតណាម​មួយ​ក្រុម បាន​ចាក់​ចម្រៀង​ឌី​ស្កូ​រាំ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ដ បង្ក​ភាពអនាធិបតេយ្យ និង​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ តំបន់​ទេសចរណ៍​បេតិកភណ្ឌ​។ លោក​គន់ ផល្លា ​បន្តថា ពេល​ក្រុម​មគ្គុទេសក៍​ហាមឃាត់ ភ្ញៀវទេសចរ​វៀតណាម​ទាំងនោះ ពួកគេ​បែរ​ប្រមាថមើលងាយ​មគ្គុទេសក៍​ទេសចរ​ណ៍ខ្មែរ និង​ថា​ប្រាសាទ​អង្គរវត្ដ ជា​កម្មសិទ្ធិ​​របស់ប្រទេសវៀតណាម​។

​មគ្គុទេសក៍​មួយ​រូប​ទៀត ដែល​នៅក្នុង​ហេតុការណ៍​នោះ​ដែរ លោក ឃី​ង លាង ឲ្យដឹងថា ភ្ញៀវទេសចរ​វៀតណាម​ម្នាក់ ក្នុងចំណោម​ជាច្រើន​ទៀត សម្ដែង​អាកប្បកិរិយា​ចង់​ប្រើ​ហិង្សា និង​ប្រើ​សម្ដី​ប្រមាថមើលងាយ​មគ្គុទេសក៍​ទេសចរ​ណ៍ជនជាតិខ្មែរ ខណៈ​ពួកគេ​ហាមឃាត់​ទេសចរ​វៀតណាម​ទាំងនោះ​មិន​ឲ្យ​ចាក់ភ្លេង​រាំ​កម្សាន្ដ​។

​មន្ដ្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី មានប្រសាសន៍ថា ករណីនេះ កើតឡើង​ដោយសារ ក្រុម​ភ្ញៀវ​ជនជាតិ​វៀតណាម ថា​អង្គរវត្ដ​ជា​របស់​វៀតណាម​។ ប៉ុន្ដែ​លោក​មិនដឹង​ពី​ជម្លោះ​រឿង​ចាក់​ភ្លេង​ឌី​ស្កូ​រាំ​នោះ​ឡើយ​។ លោក​បញ្ជាក់ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ ចាក់ធុងបាស់​រាំ​កម្សាន្ដ និង​អង្គុយ​បរិភោគ​អាហារ និង​ភេសជ្ជៈ​នៅ​តំបន់​ប្រាសាទ​ឡើយ​។​

​អនុប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​ណ៍ខ្មែរ​អង្គរ លោក ធៀប ប៊ុនធិន មានប្រសាសន៍ថា កន្លងមក តំបន់​ខាង​មុខ​ប្រា​សាទ​អង្គរវត្ដ ប្រាសាទ​បាយ័ន និង​កន្លែង​មួយ​ចំនួន​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផាកពិន័យ​ដល់បរទេស​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​ហាម​អង្គុយ​ទទួលទាន​អាហារ​ភេសជ្ជៈ​ជាមួយ​មគ្គុទេសក៍​។ លោក​ថា ការ​កើត​មាន​ជម្លោះ​នេះ ជា​ចេតនា​មួយ​របស់​ក្រុម​ភ្ញៀវ​វៀតណាម ដើម្បី​បង្កើតឲ្យមាន​ភាពអនាធិបតេយ្យ នៅ​ប្រាសាទ​អង្គរវត្ដ​។

​កាលពី​ពេល​ថ្មីៗ​នេះ រោង​ពុម្ព​មួយ​នៅ​ប្រទេស​ជប៉ុន បាន​បោះពុម្ព​សៀវភៅ​មគ្គុទេសក៍​វៀតណាម ដាក់​រូប​ប្រសាទ​អង្គរវត្ដ​ខ្មែរ នៅលើ​ក្រប​មុខ បណ្ដាល​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​នោះ​ប្រឆាំង​តវ៉ា បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ខ្មែរ​។ ប៉ុន្ដែ​ក្រុមហ៊ុន​បានធ្វើការ​សុំទោស​នូវ​កំហុសឆ្គង និង​បញ្ឈប់​ការលក់​សៀវភៅ​របស់ខ្លួន រហូត​ការ​រចនា​សៀវភៅ​ថ្មី​រួចរាល់​៕

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

9 Responses to "​មគ្គុទេសក៍​៖​ ភ្ញៀវទេសចរវៀតណាម មាន​ចេតនា​បង្ក​ភាពអនាធិបតេយ្យនៅខាងមុខ​ប្រាសាទ​អង្គរ​​"

  1. ((●益●)) says:

    សម័យ ហ៊ុន សែន អូសលោង អូសកន្ទុយ នេះ ជនជាតិចោរយួនពិតជាថ្លើមធំពាសមេឃខ្លាំងណាស់ ។

  2. ((●益●)) says:

    Domermi , Domerkongjor YuonVietnamese .

  3. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    អ្នកមានគុណរបស់ហ៊ុនសែននោះ!!!

  4. អ្នកស្រែ says:

    Fucking you! the Khmere Authority officers are silent?

  5. ##$$ says:

    ហាហា៎ !​​​នគរខ្មែរឥឡូវ ​​​សប្បាយយួនដល់ហើយ​​​!

  6. ##$$ says:

    កាលពីទសវត្សរ៍៩០ ​​​បារាំងបានផលិតកុនមួយ  ​​​​​​រឿង​​​  ​​​” ប៉ូលីសនិង​​​មនុស្សភពក្រៅ   The Troops & Aliens  ” សម្តែងដោយ Louis de Funès ជាប្រភេទរឿងកំប្លែង ។  រឿងន៖និទានថា  ពេលដែលមនុស្សពីភពក្រៅមកដល់ផែនដី ​​​ពួកគេអាចបំប្លែងខ្លួនទៅជានរណាក៏បាន ​​​គឺដូចបេះបិតតែម្តង។  ប៉ុន្តែគេអាចសម្គាល់ពួកAliensបានដោយសារពួកគេត្រូតផឹកប្រេងម៉ាសុីនជាប្រចាំ និងគក់ទ្រូងទៅឮសូរ ​​​ក្ឌុងៗ។  យូរៗទៅប៉ូលីសទាំងអស់លែងទុកចិត្តគ្នាថា​​​នរណាជាAlien នរណាជាមនុស្ស។   ដូច្នៈពេលជួបគ្នាគេតែងតែគក់ទ្រូងគ្នាដើម្បីបញ្ជាក់ថាមិនឭសូរក្ឌុងៗ  ។ យូរៗទៅលោកLouis de Funès ដែលជាប៉ូលីសមួយរូប លែងទុកចិត្តខ្លួនឯងថាជាមនុស្ស​​​ ​​​ឫ ជាAlien ដូចេ្នះ លោកតែងតែឆ្លុះកញ្ចក់និងគក់ទ្រូងដើម្បីបញ្ជាក់ថាលោកជាមនុស្ស ។

    ឥឡូវ ​​​រឿងនេះធ្លាក់មកដល់ខ្ញុំហើយ ​​​ដោយសារតែយួនមានពេញទឹកដីនិងគ្រប់ទីកន្លែង ហើយថែមទាំងនិយាយខ្មែរច្បាស់និងសរសេរអក្សរបានស្អាតជាងខ្ញុំ ធ្វើឲ្យខ្ញុំសង្ស័យថាខ្លួនខ្ញុំជាយួនដែរឫមិនមែន។​​​​​​ ដូច្នៈហើយ ខ្ញុំចៈតែឆ្លុះកញ្ចក់មើលមុខខ្លួនឯង។ ​​​មើលយូរៗទោដូចជាស្រដៀងឡើងៗ……

    អូយ​​​ឡប់អស់ហើយខ្ញុំ!!!

  7. tokee says:

    Crazy goverment

  8. people says:

    fucking veit people’everybody know that this veit nation so bad in the world .this crook veit killed ,rob,theive,you name it ,now they come to make trouble in khmer soil.we should teach them one nigth in jail.

  9. tokee says:

    Y mr hun sen still do nothing to vn ?