សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មី​៖​រដ្ឋមន្ត្រី​ឬ​នាយករដ្ឋមន្ត្រី ចាំបាច់​ត្រូវតែ​ចូលមក​បំភ្លឺ​តាម​សំណើ​របស់​តំណាងរាស្ត្រ​​

ដោយ៖​ ស៊ុន ណារិន និង ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com

ក្រុមការងារ​ជំនាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ឯកភាពគ្នា​ថា រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី ចាំបាច់​ត្រូវតែ​ចូលមក​បំភ្លឺ​តាម​សំណើ​របស់​អ្នកតំណាងរាស្ត្រ ដែល​ជា​ចំណុច​មួយ​ថ្មី​មួយ ដាក់បញ្ចូល​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ​។​នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ថ្មី​រវាង​គណបក្ស​ទាំងពីរ នៅក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​ការចរចា​ធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ចុះហត្ថលេខា​ដោយ​លោក ឈាង វុន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​ក្រុម​ងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៤​។​

​សេចក្តីព្រាង​បញ្ជាក់​ត្រង់​ប្រការ​៣២​ថ្មី​ថា អ្នក​តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល ដែល ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ រួច​ប្រគល់​ជូន​តាមរយៈ​ប្រធានរដ្ឋសភា ហើយ​ចម្លើយ​អាច​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​មួយរូប ឬ​ច្រើន​រូប​អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទ​ឡើង​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​របស់​រដ្ឋ​មន្ត្រី​មួយ​រូប ឬ​ច្រើន​រូប​។ 
​សេចក្តីព្រាង​ឲ្យដឹង​ទៀតថា បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន​។ ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​របស់​នាយក​រដ្ឋមន្ត្រី អាច​ធ្វើ​ដោយ​ផ្ទាល់មាត់​ឬ​សរសេរ​ជា​លាយលក្ខណ៍អក្សរ ហើយ​«​ចាំបាច់​ត្រូវតែ​ចូលមក​បំភ្លឺ​តាម​សំណើ​របស់​អ្នកតំណាងរាស្ត្រ​»​។ ចម្លើយ​ខាងលើ​នេះ អាច​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​៧​ថ្ងៃ បន្ទាប់ពី​បាន​ទទួល​សំណួរ​។​

​សេចក្តីព្រាង​បញ្ជាក់ថា ចម្លើយ​ផ្ទាល់មាត់ ប្រធាន​រដ្ឋសភា​អាច​សម្រេច​ឲ្យមាន ឬ​មិន​ឲ្យ​មិន​ការជជែក​ដេញដោល​។ បើ​គ្មាន​ការបើក​ឲ្យ​ជជែក​ដេញដោល​ទេ នោះ​ចម្លើយ​របស់​រដ្ឋមន្ត្រី​ឬ​នាយករដ្ឋមន្ត្រី នឹង​បញ្ចប់​សំណួរ​តែម្តង​។​

​ចំណែក​ប្រការ​៣៤(​ថ្មី​)​គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា អាច​អញ្ជើញ​រដ្ឋមន្ត្រី ឬ​វរជន​ណាមួយ​មក​បំភ្លឺ​ពី​បញ្ហា​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​ខ្លួន ហើយ«​រដ្ឋមន្ត្រី ឬ​វរជន​នោះ​ចាំបាច់​ត្រូវតែ​ចូលមក​បំភ្លឺ​»។​

​ប្រការ​៦​ថ្មី​(​ពីរ​)​នៅក្នុង​សេចក្តីព្រាង យល់ព្រម​ឲ្យមាន​ការប​ង្កើ​ត​គណៈកម្មកា​រ​ថ្មី​មួយ​គឺ​គណៈកម្មការ​ទី​១០-​គណៈ​កម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​។ ចំណុច​មួយទៀត​បញ្ជាក់​ថា អនុប្រធាន​ទាំងពីរ ជួយ​ធ្វើការ​ប្រធាន​ទៅ​តាម​ការបែងចែក​ភារកិច្ច​ពី​ប្រធាន​។ កាល​បើ​ប្រធាន​អវត្តមាន ឬ​មក​ធ្វើការ​ពុំ​បាន អនុប្រធាន​ធ្វើ​ការជួស​ប្រធាន​ក្នុងឋានៈ​ជា​ប្រធាន​ស្ដីទី តាមរយៈ​លិខិត​ផ្ទេរសិទ្ធិ ហើយ​«​ការផ្ទេរសិទ្ធិ​នេះ​ត្រូវធ្វើ​ទៅតាម​ឋានានុក្រម​»​។​

​ចំណុច​មួយទៀត លើកឡើងថា រដ្ឋសភា​មាន​អគ្គលេខាធិការដ្ឋាន​មួយ​ទទួលបន្ទុក​ខាង​ការរៀបចំ​ធ្វើ​កំណត់ហេតុ​របស់​រដ្ឋសភា​និង​របស់​គណៈកម្មកា​រនា​នា​។​អគ្គលេខាធិការដ្ឋាន​នេះ​ទទួល​រ៉ាប់រង​នូវ​គ្រប់​កិច្ចការ​រដ្ឋបាល​និង​សេវា​នានា​ជូន​រដ្ឋសភា និង​គណៈកម្មការ​ទាំង​អស់ ព្រមទាំង​ទំនាក់ទំនង​ផ្សេងៗ​ក្រៅ​រដ្ឋសភា​។​

​អគ្គលេខាធិការដ្ឋាន​បង្កើត​ឲ្យមាន​ការផ្សព្វផ្សាយរ​បស់​គណបក្សនយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា បន្ទាប់​ពី​សម័យប្រជុំ​ពេញអង្គ​។​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​នោះ ត្រូវ​ស្រប​តាម​របៀបវារៈ​នៃ​សម័យប្រជុំ​របស់​រដ្ឋសភា ហើ​មាន​ថេរៈវេលា​មិន​លើសពី​២០​នាទី​។​ការផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋបាល​ជា​ភារកិច្ច​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​។​

VOD មិនទាន់​អាច​ទាក់ទង​ លោក យ៉ែម បុញ្ញ​ឫទ្ធិ  ដើម្បី​អត្ថាធិប្បាយ​បន្ថែម​លើ​កិច្ចព្រមព្រៀង​នេះ​បាន​នៅឡើយ​ទេ​។

លោក ឈាង វុន ប្រាប់ VOD ថា លោកមិនអាចបញ្ជាក់ពីចំណុចខុសគ្នាបានទេ ដោយឲ្យទៅពិនិត្យមើលចំណុចចា​ស់​នៅ​ក្នុ​ងរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា សេចក្តីព្រាងនេះ នឹងត្រូវសម្រេចពេលបេក្ខជនជាប់​ឆ្នោតជាតំណាងរាស្រ្តរ​បស់​គ​ណ​ប​​ក្សស​ង្រ្គោះជាតិ ចូលប្រជុំសភា។

ចំណុចចាស់ ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ

​មាត្រា ៨៧.-​ប្រធានរដ្ឋសភា​ដឹកនាំ​អង្គប្រជុំ​របស់​រដ្ឋសភា ទទួល​អា​ញ្ញត្តិ​ច្បាប់ និង​សេចក្ដីសម្រេចចិត្ត​ទាំងឡាយ ដែល​រដ្ឋសភា​បាន​អនុម័ត រ៉ាប់រង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា និង ចាត់ចែង​ការទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា​។​

​ក្នុងករណី ដែល​ប្រធាន​រដ្ឋសភា​មានធុរៈ​មិន​អាច​បំពេញ​មុខងារ​បា​ន ដោយហេតុ​មកពី​មាន​ជម្ងឺ ឬ​បំពេញ​មុខងារ​ជា​ប្រមុខរដ្ឋស្ដីទី ឬ​ជា​ព្រះរាជានុសិទ្ធិ ឬ​បំពេញបេសកកម្ម​នៅ​បរទេស អនុប្រធានរដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​ការងារ​ជំនួស​។​

​ក្នុងករណី​ដែល​ប្រធាន ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពីមុខ​តំណែង ឬ​ទទួលអនិច្ចកម្ម រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន ឬ​អនុប្រធាន​ថ្មី​។​

​មាត្រា ៩៦.-​តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល​។ សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ប្រគល់​ជូន​តាមរយៈ​ប្រធាន រដ្ឋសភា​។​​ចម្លើយ​អាច​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​មួយរូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទ​ឡើង ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​របស់​មន្ត្រី​មួយរូប ឬ​ច្រើន​រូប​។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន​។​

​ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​របស់​នាយក​រដ្ឋមន្ត្រី អាច​ធ្វើ​ដោយ​ផ្ទាល់មាត់ ឬ សរសេរ​ជា​លាយលក្ខណ៍អក្សរ​។​
​ចម្លើយ​ខាងលើ​នេះ ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល ប្រាំពីរ​ថ្ងៃ បន្ទាប់ពី​បាន​ទទួល​សំណួរ​។​ចំពោះ​ចម្លើយ​ផ្ទាល់មាត់ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យមាន ឬ​មិន​ឱ្យមាន​ការជជែក​ដេញដោល​។ បើ​គ្មាន​ការបើក​ឱ្យ​ជជែក​ដេញដោល​ទេ​នោះ​ចម្លើយ​របស់ រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី នឹង​បញ្ចប់​សំណួរ​តែម្ដង​។​

​បើ​មាន​ការបើក​ឱ្យ​ជជែក​ដេញដោល​ម្ចាស់​សំណួរ វាគ្មិន​ឯទៀត និង​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់ ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​មួយ​ពេល​ប្រជុំ​ឡើយ​។​

​រដ្ឋសភា​កំណត់​ទុកពេល​មួយថ្ងៃ ក្នុង​មួយ​សប្ដាហ៍ សម្រាប់​ការឆ្លើយ​សំណួរ​។ ទោះបីយ៉ាងណា​ក៏ដោយ សម័យប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាងលើ​នេះ​មិន​អាច​បើក​លទ្ធភាព​ឱ្យ​មាន ការបោះឆ្នោត​ប្រភេទ​ណាមួយ​បានឡើយ​។​

​មាត្រា ៩៧.-គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វីមួយ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​ខ្លួន​។​

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មី​៖​រដ្ឋមន្ត្រី​ឬ​នាយករដ្ឋមន្ត្រី ចាំបាច់​ត្រូវតែ​ចូលមក​បំភ្លឺ​តាម​សំណើ​របស់​តំណាងរាស្ត្រ​​"

  1. Rayuth says:

    I fully support this agreement. I strongly support the amendment of the internal rule of the National Assembly saying that the government minister(s) or/and Prime Minister shall definitely be appeared at the National Assembly’s Question-Answer session in person to clarify or response to questions raised by MPs. They have to verbally response to questions raised by MPs at the National Assembly and this shall be live-broadcast or televised for Cambodian citizens to listen and watch. If this works, it will be the first time for Cambodia’s Assembly to question or impeach minister(s) or prime minister or high dignity for their responsibility in implementation of the national policy.

    In other democratic countries, the government minister(s) or prime minister or high dignity have to appear at the National Assembly, if invited, to clarify any important issues related to the performance of the national policy or any issues that badly affects the national interests. In the past, Tomi Blair, former prime minister of the Great Britain and his high-ranking officials were impeached and questioned by the parliamentarians on enforcement of the national policy. Thus, it is time for Cambodia to do so. By so doing, it would prove that the legislative body is influential and totally separated from the executive body. The country’s National Assembly has to be reformed to democratize this institution.