​វិភាគ​៖ ការប្រើ​ល្បិចកល និង​ចរិក​អ្នកនយោបាយ​ខ្មែរ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ពាក្យ​ថា “​នយោបាយ​” ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ឲ្យនិយមន័យ​ថា ជា​ការបោកប្រាស់ ជា​ល្បិចកល ឬ​ជា​រឿងគ្រោះថ្នាក់​។  ផ្នត់គំនិត​បែបនេះ ទើប​នាំឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ហាម​កូនចៅ​កុំ​ចូលរួម​សកម្មភាព​ជា​មួយ​អ្នកនយោបាយ ដោយ​ពួកគាត់​គិតថា អ្នកនយោបាយ​តែង​ប្រើ​គ្រប់​ល្បិចកល​ដើម្បី​បាន​អំណាច​។​

​ផ្នត់គំនិត​ថា នយោបាយ ជា​ការបោកប្រាស់​ហាក់​ថ​យ​ចុះ​វិញ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ឃោសនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ពី​រាប់ម៉ឺន​ទៅ​រាប់សែន​នាក់​។​

​ទោះយ៉ាងណា ក្រោយពេល​មាន​កិច្ចព្រមព្រៀង​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា​មក ប្រតិកម្ម​ពីអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មាន​ការកើនឡើង​តាម​វិទ្យុ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដោយ​បារម្ភ​ខ្លាច​ចាញ់​ល្បិចកល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​។​

មូលហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​បារម្ភ​ពី​ការ​ប្រើ​ល្បិចកល​របស់​អ្នកនយោបាយ​ទៅវិញ​?

​ប្រធាន​ផ្នែកទំនាក់ទំនង​នយោបាយ និង​សន្តិសុខ នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មាន​ផ្នត់គំនិត​ថា នយោបាយ​ជា​ល្បិចកល​នោះ ដោយសារ អ្នកនយោបាយ​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ «​ពលរដ្ឋ​ខ្មែរ​យើង​ប្រើ​នៅក្នុង​សង្គម​នោះ​គាត់​ថា នយោបាយ​គឺជា​ការបោកប្រាស់ នយោបាយ​គឺ​ន​យោ​បោក នេះ​គឺ​ពាក្យពេជន៍​ដែល​ពលរដ្ឋ​ខ្មែរ​យើង​ឆ្លងកាត់ នៅក្នុង​សង្គម​នយោបាយ​យើង ហើយ​គាត់​ចាញ់បោក​អ្នកនយោបាយ បានន័យថា​គាត់​ដើរ​អត់​ទាន់​នយោបាយ​របស់​គេ​»​។​

​ក្នុង​ហេតុការណ៍​ដែលពលរដ្ឋ​បានដឹង និង​ខ្លះធ្លាប់​ឆ្លងកាត់​នោះ​គឺ​ពួកគាត់​ចាញ់​ល្បិចកល​របស់​មេដឹកនាំ​ខ្មែរក្រហម​​ថា បង្កើត​សង្គម​ស្អាតស្អំមួយនោះ ​តែ​បែរជា​កាប់​សម្លាប់​មនុស្ស​អស់​រាប់​លាន​នាក់​ទៅវិញ ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ ដែល​កាលនោះ ខ្មែរក្រហម​ប្រកាស​ឲ្យចេញ​ពី​ទីក្រុង​តែ​៣​​ថ្ងៃ​នៅ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​បោសសម្អាត​ខ្មាំង តែ​ទីបំផុត​ពួកគេ​មិន​បាន​វិល​ចូល​ទីក្រុង​វិញ​ទេ​។ បញ្ញវន្ត ឬ​បញ្ញាជន​ជិត​២​ពាន់នាក់ នៅ​ក្រៅប្រទេស​ដែល​ខ្មែរក្រហម​អំពាវនាវ​ឲ្យ​វិល​ស្រុក​វិញ ដើម្បី​កសាង​ប្រទេស ក៏​ត្រូវ​កាប់​សម្លាប់​ស្ទើរ​អស់​ដែរ​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃនោះ​។​

នៅក្រោយ​សន្និសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក គឺ​បុរស​ខ្លាំង​ហ៊ុន សែន លេចធ្លោរ​ជាង​គេ​ក្នុងការប្រើល្បិចបំបែក​គូប្រជែង។ លោក ហ៊ុន សែន ប្រើល្បិច​បន្តបន្ទាប់​លើក​គូប្រជែង​គឺ បំបែក​ផ្ទៃក្នុង​ខ្មែរក្រហម ធ្វើឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិបប៉ិច​របស់​សម្តេច​ក្រុមព្រះ​ចុះខ្សោយ រហូតដល់​រក​មួយ​កៅអី​គ្មាន​ជាដើម​។​

លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ជា​សាធារណៈ​ពី​ការ​ប្រើល្បិច​បំបែក​ផ្ទៃក្នុង​របស់​ហ្វ៊ុនស៊ិនប៉ិច ហើយ​ក៏​តែង​ធ្លាប់​លើក​សរសើរ​ពី​ល្បិច​សាម​កុក​ក្នុង​រឿង​នយោបាយ របស់​ប្រវត្តិសាស្ត្រ​ចិន​ផង​ដែរ​។​

លោក ហ៊ុន សែន ក៏​ត្រូវ​អ្នក​តាម​ដាម​ព្រឹត្តិការណ៍​សង្គម​មើលឃើញ​ថា មាន​ចេតនា បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ នៅពេលដែល លោក​ជួបចរចា​ជាមួយ​លោក​សម រង្ស៊ី តាម​ទូរ​ស័ព្ទ​កាលពី​ថ្ងៃ​ទី​០៩​ខែ​មេសា​កន្លង​ទៅ ហើយ​លោក​ជំរុញ​ឲ្យ​លោក សម រង្ស៊ី សម្រេច​លើ​ការព្រមព្រៀង​គ្នា​ដោយ​មិន​បាញ់​ឆ្លងកាត់​យោបល់​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​។​

ការដែល​លោក​សម រង្ស៊ី និង​លោក ហ៊ុន សែន ចរចា​បិទទ្វារ បី​លើក​ក្រោយ​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ​២០១៣ មិន​ផ្សព្វផ្សាយ​ឲ្យ​សាធារណៈជនបានដឹង ហើយ​បែរជា​ថត​សំឡេង​ទុក​រៀងៗ​ខ្លួន សម្រាប់​វាយប្រហារ​គ្នា​នៅ​ពេល​ក្រោយ​នោះ  ក៏​រង​ការរិះគន់​ថា ជាល្បិច​របស់​អ្នកនយោបាយ​មិន​ឲ្យ​ពលរដ្ឋ​ជា​ច្បាស់​ឆ្នោត​ដឹង​ ទុកគាបសង្កត់​គូប្រជែង​ដើម្បីអំណាច​។​

បើ​យើង​ពិនិត្យមើល​លើ​អ្នក​នយោបាយ​នៅ​តាម​បណ្តា​ប្រទេស​នានាវិញ តើ​គេ​ប្រើល្បិច​ដូច​អ្នក​នយោបាយ​ខ្មែរ​ដែរ​ឬ​យ៉ាងម៉េច​?

​លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា អ្នក​នយោបាយ​នៅ​តាម​បណ្តាល​ប្រទេស​ជឿនលឿន ក៏​មាន​ការ​ប្រើល្បិច ដែរ តែ​ល្បិច​របស់​ពួកគេ​មាន​បំណង​ឲ្យ​ប្រទេស​រីកចម្រើន មិនមែន​បំផ្លាញ​គូប្រជែង​ដើម្បី​ប្រយោជន៍​ក្រុម​ទេ ហើយ​ពួកគេ​គឺ​មាន​ការទទួលខុសត្រូវ​ខ្ពស់ ជាង​អ្នកនយោបាយ​នៅ​សង្គម​ខ្មែរ «​ហើយ​ទស្សនៈ​នៃ​មេដឹកនាំ​យើង ខ្ញុំ​ឲ្យ​គំនិត​មួយ​គិត​ថា​អ​ញ្ចេះ ថា​គាត់​ដឹកនាំ​គាត់​ធ្វើ​នយោបាយ គាត់​គិតថា​បើ​គាត់​បាន​អំណាច ប្រទេស​នោះ​ជា​របស់​គាត់​ហើយ មិនមែន​របស់​ពលរដ្ឋ​ទាំងមូល​ទេ​។ ចំនែក​នៅ​ស្រុក​គេ គេ​គិត​ថា គេ​ឡើង​កាន់​អំណាច ប៉ុន្តែ​អំណាច​ទាំងអស់​ហ្នឹង​គឺ​មិនមែន​របស់​គេ​ម្នាក់​ទេ គឺ​របស់​ពលរដ្ឋ​ទាំងមូល​។ ហើយ​មេ​ដឹង​នាំ​គេ​ខុសពី​កម្ពុជា​មួយ​ទៀត​ត្រង់​ថា គេ​មាន​ការទទួលខុសត្រូវ Accountability បានន័យថា រាល់​កាតព្វកិច្ច ភារកិច្ច​ដែល​គេ​ធ្វើ​ប្រសិនជា​គេ​ធ្វើ​អត់​បាន គេ​សុខចិត្ត​គោរព​មនសិការ​គេ គេ​លាលែង​ពី​អំណាច​គេ​ចុះ​ឲ្យ​អ្នក​ផ្សេង​មក​ធ្វើ គេ​គិត​ថា​ប្រទេស​ហ្នឹង​មិនមែន​របស់​គេ​តែ​ម្នាក់​ទេ​»​។​

អ្នក​ប្រាជ្ញា​ផ្នែក​ទ្រឹស្តី​នយោបាយ​របស់​ក្រិច​តាំងពី​មុន​គ​.​ស លោក អា​រី ស្តូត ពន្យល់ថា នយោបាយ​គឺ​សិល្បៈ​គឺជា​ការដឹកនាំ​មនុស្ស​ទាំង​គំនិត ឆន្ទៈ  និង​ការគ្រប់គ្រង​ស្ថាប័ន​តាម អនុវត្តន៍ តាម​គោល​គំនិត​របស់​ខ្លួន​។ អ្នកវិទ្យាសាស្ត្រ​ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា នយោបាយ​មិន​អាក្រក់​ទេ គឺមាន​តែ​អ្នកនយោបាយ​ទេ​ដែល​អាក្រក់ គឺ​ដូចជា​ថ្នាំពេទ្យ​បើ​ចេះ​ប្រើ​បាន​ផល​ល្អ តែ​បើ​មិន​ចេះ​ប្រើ​នោះ​នឹង​បង្ក​គ្រោះថ្នាក់​ទៅ​វិញ​។

​ប្រធាន​មណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ពិនិត្យឃើញ​ថា​អ្នកនយោបាយ​ភាគច្រើន​ប្រើ​ល្បិច​ប្រកួតប្រជែង ដើម្បី​តែ​ប្រយោជន៍​គ្រួសារ ដែល​លោក​ហៅថា ជា​ជំងឺ​ធ្ងន់ធ្ងរ​របស់​សង្គម​។​

​ផលវិបាក​ដែល​អ្នកនយោបាយ​ប្រើល្បិច​ផ្តួល​គូប្រជែង ដើម្បី​ផល​ប្រយោជន៍​បក្ស​នោះ នាំ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​មេដឹកនាំ អស់​ជំនឿ​លើ​ស្ថាប័នរដ្ឋ ពេលមានបញ្ហា ពួកគេជ្រើស រើស​ការតវ៉ា​តាម​ដងផ្លូវ បង្កចលាចល​ក្នុង​សង្គម ឬ​បើ​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​រដ្ឋ​ប្រហា​រ​។ ជាក់ស្តែង​អ្នកមាន​ជម្លោះ​ដីធ្លី  ឬពលរដ្ឋ​ដែល​យល់​ថា មាន​ភាពអយុត្តិធម៌​ក្នុងពេល​បោះឆ្នោត​ ពួកគេ​តវ៉ា​បិទផ្លូវ រៀបចំ​ពិធី​ដាក់បណ្តាសារ នាំឲ្យ​កើត​មាន​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ជា​ដើម​។​

​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

7 Responses to "​វិភាគ​៖ ការប្រើ​ល្បិចកល និង​ចរិក​អ្នកនយោបាយ​ខ្មែរ​​"

  1. sam RIENG ACH says:

    CNRP always cheat his supporter. Also RFA cheat the
    Listeners.

  2. Bol says:

    ពិចារណាច្រើនម្លេះ?
    គួរតែគិតថា ក្រៅពីប្រទេសកម្ពុជា វិញ តើមានប្រទេសណា ដែលមានអ្នកនយោបាយល្អជាងខ្មែរនោះ?

    ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី អ៊ុយក្រែន វៀតណាម ឬក៏ចិន?
    តាមពិតទៅ យើងគួរតែរៀនតាម ចិន វៀតណាម ឬក៏រៀនតាមលោកប្រាយុត្ធ ចាន់អ៊ូចារ ទើបល្អ!
    តាមវៀតណាម និង ចិន គឺបក្សតែមួយ វាល្អ គឺគ្មាននរណា ឬបក្សណាមកហែកហួរ ធ្វើឲ្យសង្គមអនាធិបតេយ្យ។
    មកពីដូចនេះ ទើបលោក ចាន់អ៊ូចារ ត្រូវតែរៀបចំប្រទេសឲ្យមានស្ថិរភាពសិន។
    សូមសរសើរលោកចាន់អ៊ូចារ!

  3. ពៅ រស្មី says:

    អា bol អាថេាកទាប ម៉ែអាអែងដែលប្រដៅទេ

    តើម៉ែអែងជាសត្វឆ្កែ បានជាអញស្តាប់មិនដែល

    សមរម្យសោះ។

  4. ((●益●)) says:

    នយោបាយជា ផ្លូវដោះស្រាយបញ្ហាប្រទេសជាតិ ឬ ក្រុមបក្សនៃចិត្តប្រាថ្នាដែលខ្លួញស្រឡាញ់ចង់បាន !
    អ្នកដែលស្រឡាញ់ចង់បានមេដឹកនាំប្រកាន់លទ្ធិដែលខ្លួនអ្នកគាំទ្រ គួរសួរខ្លួនឯងថា តើអស់លោកអ្នក
    ចូលខ្លួនគាំទ្រ បោះឆ្នោតឱ្យគណបក្សរបស់ខ្លួនម្នាក់ៗ ដើម្បីឱ្យតំណាងរាស្រ្តរបស់ខ្លួន ចូលក្នុងរដ្ឋសភា
    យកអំណាចធ្វើការជួយសង្រ្គោះប្រទេសជាតិ ឬ ក៍បោះឆ្នោតឱ្យអ្នកតំណាងរាស្រ្តឈរតាមផ្លូវស្រែកឡូឡា
    រាល់ថ្ងៃ បើបោះឆ្នោតឱ្យអ្នកតំណាងរាស្រ្តឈរស្រែកឡូឡាតាមផ្លូវ ចាំបាច់បោះធ្វើអី ? បងប្អូនអត់មាន
    គេបោះឆ្នោតឱ្យ ក៍ពួកគាត់អាចស្រែកឡូឡាតាមផ្លូវបានដូចខ្ញុំដែរតើ ។

  5. ប្រជាពលរដ្ឋ says:

    អ្នក នយោបាយ ប្រទេស កម្ពុជា ច្រើន តែ អួត ក្អេងក្អាង ល្ងង់ ធ្វើ ចេះ បាន ជា ក្រ ល្ហេមល្ហាម ជំពាក់

    បំណុល បរទេស ទឹកដី រួម តូច ទៅ ៗៗៗៗៗៗៗៗៗ . ៕

  6. ពលទោ says:

    វាជាការពិតរឿងនយេាបាយ????​សមាជិកសភាខ្លះមិនស្កាល់ពាក្យនយេាបាយផង??????
    Ex,,យុទ្ធសាស្រ​​​​​​​​​ុំុំុំុំុំុំុំកលយុទ្ធ​​​​​។។កមានអ្នកខ្លះ​មិនស្គាល់ដែរថែមទាងមិនយល់ទេៀតផង។។។។។។

  7. Judge says:

    ពីឆ្វេងទៅស្តាំ សមាសភាពនយោបាយមាន៖
    លោក សែន លោក សុី និង លោក សល់( អស់ជំរេីស)។