ដោយ ដែន អយុធ្យា
2014-08-05
RFA

អ្នកភូមិមានជម្លោះដីពីខេត្តក្រចេះប្រមាណ២០០ គ្រួសារត្រូវសមត្ថកិច្ចរារាំងនៅខាងកើតនាគបាញ់ទឹកសួនច្បារវិមានឯករាជ្យ នៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០១៤។ RFA/Den Ayuthyea
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ រាប់រយនាក់ នៅព្រឹកថ្ងៃទី៥ ខែសីហា បាននាំគ្នាដើរហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្នើឲ្យជួយដោះស្រាយទំនាស់ដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវកម្លាំងបង្ក្រាបបាតុករប្រដាប់ដោយដំបង និងខែល រាប់រយនាក់ រារាំង និងបំបែកមិនឲ្យចូលទៅដល់មុខផ្ទះប្រមុខដឹកនាំទេ។
បុរសឈ្មោះ សុន មិនា ស្ថិតក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត ឲ្យដឹងថា ការដើរហែក្បួននេះ គឺចេញពីវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ។ លោកបន្តថា ការប្រមូលផ្តុំគ្នានេះ គឺមានបំណងស្នើឲ្យប្រមុខដឹកនាំ ជួយអន្តរាគមន៍ទៅសាលាខេត្តក្រចេះ ឲ្យផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលក្រុមយុវជនស្ម័គ្រចិត្តបានវាស់វែង និងចេញសលាកបត្ររួចជិត ៤០០ក្បាលដី (៣៩១) ជូនពួកគាត់។ លោកថា បច្ចុប្បន្ននេះ ដីបង្កបង្កើនផលរបស់ពួកគាត់កំពុងត្រូវក្រុមហ៊ុនឯកជនក្នុងមូលដ្ឋាន រំលោភយក ហើយមន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តក្រចេះ មិនរកដំណោះស្រាយជូនទេ។
ពលរដ្ឋផ្សេងទៀត បានចោទមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងខេត្តក្រចេះ ថាបានឃុបឃិតបើកដៃឲ្យឈ្មួញប្រើគ្រឿងចក្រឈូសឆាយរំលោភយកដីបង្កបង្កើនផល និងព្យាយាមមិនផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ដែលក្រុមនិស្សិតបានវាស់រួចជូនពួកគាត់ប្រើប្រាស់ទេ។
ក្នុងសំឡេងយំខ្សឹបខ្សួលអួលដើមក ក្រុមប្រជាពលរដ្ឋប្រុសស្រីបានលើកដៃសំពះ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌លើទំនាស់ដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ និងស្នើផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់៖ «វាយកវិញហើយឥឡូវនេះ វាឈូសឆាយដំឡូងប្រជាពលរដ្ឋ។ វាវាស់វែងហើយ វាមិនចេញប្លង់ជូនប្រជាពលរដ្ឋទេ។ សន្យា១ខែថា១ខែ តែឥឡូវ២ឆ្នាំហើយ ប្រជាពលរដ្ឋមកទាមទារ ហើយ លោក ស ចំរ៉ុង គាត់មិនព្រមឲ្យសោះប្លង់។ ភូតខ្ញុំត្រឡប់ត្រឡិន ដាក់ឲ្យខ្ញុំទៅសួរសម្ដេច ហ៊ុន សែន ដែលគាត់បានមកចុះសម្ពោធនៅខេត្តក្រចេះ»។
សកម្មភាពដើរហែក្បួនរបស់ពលរដ្ឋមកពីខេត្តក្រចេះ មានទាំងកុមារតូចៗ និងមានទាំងលើកបដា មានរូបថត លោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ព្រមទាំងសលាកបត្រសម្គាល់ក្បាលដី មានបិទរូបថតប្រជាពលរដ្ឋមួយគ្រួសារៗថែមទៀត។
ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋមិនមានលទ្ធភាពចូលទៅដល់មុខផ្ទះ លោក ហ៊ុន សែន ទេ ព្រោះត្រូវកម្លាំងចម្រុះប្រដាប់ដោយខែល និងដំបងឆក់រាប់រយនាក់ រាំងខ្ទប់ និងរុញផ្ទប់បំបែកការប្រមូលផ្តុំ។
បន្ទាប់ពីត្រូវកម្លាំងចម្រុះរារាំង ក៏មានវត្តមានមន្ត្រីរដ្ឋាភិបាលបានចេញមុខមកទទួលយកញត្តិ ឬពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខាងកើតសួនច្បារនាគបាញ់ទឹក ខាងកើតវិមានឯករាជ្យ។
មេធាវីរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ាល់ ចន្ទតារា ដែលចេញទទួលយកញត្តិពីអ្នកភូមិ ដោយសន្យាថា នឹងដាក់ជូនសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្នួល ដាក់ជូនប្រមុខដឹកនាំពិនិត្យ។ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងដោះស្រាយនៅថ្ងៃណាឲ្យពិតប្រាកដទេ។
យ៉ាងណាក៏ដោយ លោក ណៃ វ៉ង់ដា ប្រធានក្រុមមេធាវីសមាគមអាដហុក (adhoc) ដែលចុះឃ្លាំមើលសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋ បានរិះគន់នីតិវិធីដោះស្រាយរបស់មន្ត្រីពាក់ព័ន្ធខេត្តក្រចេះ លើជម្លោះដីធ្លីនេះ។ លោកថា ទំនាស់នេះ លោក ហ៊ុន សែន គួរអន្តរាគមន៍ និងស្វែងរកយុត្តិធម៌ជូនពលរដ្ឋឲ្យបានឆាប់៖ «ការដែលគាត់ឡើងមកស្នើសុំឲ្យមានដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មិនមែនជារឿងខុសឆ្គងទេ។ ខ្ញុំគិតថា ជារឿងត្រឹមត្រូវណាស់ នៅពេលដែលអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន ជាពិសេសក្រុមហ៊ុន ហ៊រីហ្សិន នេះ យើងឃើញថាមានតែនាយករដ្ឋមន្ត្រីនេះឯង អាចមានសិទ្ធិអំណាចអារកាត់ដោះស្រាយជូនប្រជាពលរដ្ឋបាន»។
បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលទទួលយកញត្តិ ក្រុមប្រជាពលរដ្ឋក៏បានបំបែកការប្រមូលផ្តុំ និងវិលមកស្នាក់នៅក្នុងបរិវេណវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ដើម្បីរង់ចាំស្តាប់ដំណោះស្រាយជាបន្តទៀត។
ពលរដ្ឋឲ្យដឹងថា ពួកគាត់បានធ្វើដំណើរមកពីខេត្តក្រចេះ និងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ប្រមាណ ២សប្ដាហ៍មកហើយ។
លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ មិនលើកទូរស័ព្ទ ដើម្បីបំភ្លឺជុំវិញទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគនៅស្រុកស្នួល នេះទេ។
ញត្តិ ឬលិខិតរបស់ប្រជាពលរដ្ឋ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា ដីកំពុងមានទំនាស់នេះ ពួកគាត់បានមកតាំងទីលំនៅ និងបង្កបង្កើនផល តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៨ ទើបមានក្រុមហ៊ុនឈ្មោះ ហ៊រីហ្សិន អាគ្រីខាល់ឆ័រ ឌីវឡុបមេន (Horizon Agriculture Development Co.,Ltd) បានមកឈូសឆាយលើដំណាំកសិកម្មពួកគាត់។ ពលរដ្ឋចោទថា សកម្មភាពក្រុមហ៊ុននេះ គឺមិនអនុវត្តតាមសេចក្តីជូនដំណឹង ឬ ស.ជ.ណ ដែលចេញ និងចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
ក្រោយមក ក្រុមប្រជាពលរដ្ឋក៏បានទទួលនូវបទបញ្ជាលេខ០០១ និងបានទទួលការវាស់វែងដី និងបានទទួលសលាកបត្រត្រឹមត្រូវពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយកមន្ត្រីថែមទៀត។ ហេតុអ្វីបានជាក្រុមហ៊ុននៅបន្តរំលោភដីធ្លី និងអាជ្ញាធរខេត្តក្រចេះ មិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

កម្លាំងអាជ្ញាធររារាំងក្រុមអ្នកតវ៉ារឿងដីនៅក្បែរវិមានឯករាជ្យ មិនឲ្យទៅផ្ទះលោក ហ៊ុន សែន។
ក្រុមអ្នកតវ៉ាព្យាយាមហែក្បួនដោយមានការតាមឃ្លាំមើលពីកម្លាំងអាជ្ញាធរ។

ក្រុមអ្នកតវ៉ាដង្ហែក្បួនបម្រុងទៅផ្ទះលោក ហ៊ុន សែន។

អ្នកតវ៉ាបញ្ហាដីដែលមានទាំងកូនតូចៗមកជាមួយផង រត់តាមក្បួនដង្ហែញត្តិ។
ពលរដ្ឋលើកបដាតវ៉ារឿងដីនៅក្បែរវិមានឯករាជ្យ។

អ្នកមានបញ្ហាដីយំរៀបរាប់ស្នើសុំលោក ហ៊ុន សែន ផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី។

អ្នកមានបញ្ហាដីលើកបដាតវ៉ាក្បែរវិមានឯករាជ្យ។

ពលរដ្ឋមានបញ្ហាដីធ្លីលើកបដាមានរូបភរិយាលោក ហ៊ុន សែន តវ៉ាក្បែរវិមានឯករាជ្យ។

អ្នកតវ៉ាម្នាក់រងរបួសពេលប៉ះទង្គិចជាមួយសមត្ថកិច្ច។

ពលរដ្ឋផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី អំពីប្លង់កម្មសិទ្ធិដី។

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីចេញមកទទួលញត្តិពលរដ្ឋតវ៉ារឿងដី។

ពលរដ្ឋមកពីខេត្តក្រចេះ អង្គុយកាន់បង្កាន់ដៃនិស្សិតវាស់ដីចេញឲ្យ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកាន់កាប់ដី។
អត្ថបទដែលទាក់ទង
- ពលរដ្ឋជាង១០០គ្រួសារនៅព្រះវិហារតវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទាន
- អតីតអ្នកបឹងកក់តវ៉ាដាក់ញត្តិជូនស្ថានទូតសិង្ហបុរី
- ពលរដ្ឋក្រីក្រដែលរងការបណ្ដេញចេញនៅពោធិ៍សាត់កំពុងខ្វះជម្រកនិងស្បៀង
- អង្គការសិទ្ធិមនុស្សបារម្ភពីនីតិវិធីរបស់តុលាការជុំវិញករណីទំនាស់ដីធ្លីនៅបាត់ដំបង
- ពលរដ្ឋនៅស្វាយរៀងរិះគន់អាជ្ញាធរក្រុងថាមិនដោះស្រាយបញ្ហារបស់ពលរដ្ឋ
- ពលរដ្ឋមានជម្លោះដីនៅខេត្តក្រចេះដាក់ញត្តិទៅផ្ទះនាយករដ្ឋមន្ត្រី
- ពលរដ្ឋនៅសៀមរាបបិទកំណាត់ផ្លូវលំ១ខ្សែមិនឲ្យឡានដឹកដីនិងខ្សាច់ឆ្លងកាត់
- ពលរដ្ឋស្នើអាជ្ញាធរស្រុកមេមត់ដោះស្រាយជម្លោះដីជាមួយក្រុមហ៊ុនម៉ែនសារុន
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ដាក់ញត្តិឲ្យធនាគារ ANZ
USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side
Shut the fuck up asshole son of ma bitch, you Hun Sen did not finish high school and go to any college; you are former Khmer Rough; killed and destroyed Cambodia; and now you are puppet and tool of Vietnamese aggression; you are traitor, dictator, killer, crooked and corrupted man; your wife can’t even read Khmer and no education at all
you bark now because you are in power
Wait when you fall, your million crimes will be brought up against you
That day you will not smile and act like today
I am sure you will fall one day, it’s just the matter of time; i so believe like this because even good leader still will not stay in power all his life; look at you, you are so bad no such word to describe about you, you have been staying long already; your time is
You are bad a father because you got your sons involve in your crime and treason; they will be horribly killed just like Saddam Husein’s sons and Gaddafi ‘s sons
មេចោរផ្លន់ដី គឺ ហ៊ុន សែន ណាបងប្អូន …
បងប្អូនត្រូវដឹងថា ការដែលបញ្ជូននិសិ្សតទៅវ៉ាស់វែងដីធ្លីអោយប្រជាពលរដ្ឋនោះគ្រាន់តែជាលេះ
ប្រោកប្រាស់ប្រជាពលរដ្ឋដើម្បីយកសំម្លេងឆ្នោតប៉ុណ្ណោះ ។
មន្រ្តីធំៗចេះតែកាន់ជើងនិងកាងឈ្មួញទុច្ចរិតនេះហើយ បានជាពុំអាចដោះស្រាយវិវាទដីធ្លីជូនរាស្ត្រ ក្រីក្ររងគ្រោះហើយអាចនាំឲ្យបាត់សំឡេងឆ្នោតនិងមានបដិវត្តដីធ្លីចៀសមិនរួចទេ????
blind or pretend to be blind!! See if they didn’t get any violence.
ស្តាប់មើលទៅ ឥឡូវនេះ ដូចជាល្បីវត្ត « សាមគ្គីរង្សី » ណាស់ មែនទេ?
តើវត្តនេះ ជាវត្តស្អី? ជាបញ្ជាការដ្ឋានបាតុកម្ម បញ្ជាការដ្ឋានកម្លាំងចលនាអនាធិបតេយ្យឬស្អី?
ជាទីបញ្ជការរដ្ឋប្រហារ ឬអ្វី??
យ៉ាងម៉េចៗ គួរតែ ត្រួតពិនិត្យ ដូចវត្តទួលរាជា ទៅ! បើត្រូវបិទ គឺបិទ ! បើត្រូវចាប់មេក្លោងវាយខ្នោះ គឺអនុវត្តស្តង់ដារអាមេរិកទៅ!
បើពិនិត្យឲ្យច្បាស់ នេះជាបញ្ជាការដ្ឋានចលនាអនាធិបតេយ្យហើយ។
ទាន់នៅតូច សូមរៀបចំយ៉ាងណា ឲ្យបានល្អ។
អាណាមួយនៅក្រោយខ្នង?
តាមពិតទៅ អ្នកទាំងនេះ កំពុងពុលនឹង ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយ។
ប៉ុន្តែ បើនិយាយឲ្យពិតៗ ទៅ គឺពួកអ្នកទាំងនេះ មិនចង់បានដីប៉ុន្មានទេ , គឺគេចង់បានលុយជាង។ ព្រោះពួកទាំងនេះ ដើររាតត្បាតចាប់ដីកន្លែងណា ក៏បានរាល់ថ្ងៃ។
វាទាស់តែថា លុយដែលគេចង់បាននោះ វាច្រើនហួសពីទីផ្សារដី ដែលអ្នកវិនិយោគរងគ្រោះ ដោយចំណាយលុយមួយសារហើយនោះ មិនអាចចាយលើសពីសមត្ថភាព និងតម្លៃទីផ្សារបាន។
ពួកអ្នកទាំងនោះ សុទ្ធតែដឹងថា ដីដែលខ្លួនបានខិតខំកាងនេះ ពុំមានផ្តល់ប្រយោជន៍ដល់ខ្លួនគេទេ។ ព្រោះអ្វី ? ផលកសិកម្មលើដីនេះ វាមិនឲ្យប្រយោជន៍ដល់ពួកគេទេ, បើសិនជាដីនេះ មានប្រយោជន៍កសិកម្មមែននោះ ប្រហែលជាគេនាំគ្នាប្រើដីនេះ តាំងពីយូរណាស់មកហើយ ។ គឺមិនចាំបាច់លក់ដូរ ឲ្យក្រុមហ៊ុនទេ។ ឃើញថា មានដីជាច្រើនណាស់ ដែលបងប្អូនយើងមិនបានប្រើ ឬពុំប្រើតែម្តង។ ការដែលមិនប្រើនេះ មកពីមូលហេតុអ្វី? ទី១) មកពីមូលហេតុ ដីនេះពុំមែនជាដីរបស់ខ្លួន។ ទី២) ពួកអ្នកទាំងនោះគ្មានសមត្ថភាពនិងប្រើប្រាស់ ( គ្មានដើមទុន) ។ ទី ៣) ឥតគំនិត ( គឺខ្ជិលតែម្តង)។
តែនៅពេលឃើញក្រុមហ៊ុន គេទៅទិញដើម្បីប្រើជាប្រយោជន៍ក្រុមហ៊ុន និង សង្គម , ទើបពួកនេះមានគំនិតច្រណែនឈ្នានិះ កើតគំនិត ប្រើទ្រឹស្តី ឈ្នះបានដី ចាញ់់បានលុយ។
ដូចនេះ ចាំមើលថា ប្រសិនបើក្រុមហ៊ុនសុខចិត្តចោលលុយដែលបានចំណាយ ហើយដកខ្លួនចេញពីដីនេះ , ចាំមើលថា តើដីនេះ នឹងទៅជាអ្វី? តើមានដើមចេក មួយគុម្ព ឬទេ?
ចង់ដឹងច្បាស់ថា ចរិតរបស់ពួកអ្នកទាមទារដីនេះ តើយ៉ាងណា? សូមទៅមើលដីផ្ទះរបស់គាត់ តើមានដំណាំ អ្វីខ្លះ? ជួនកាលតែស្មៅ ក៏មិនជម្រះផង !!
ពួកនេះ វាទាល់តែអនុវត្តស្តង់ដារអាមេរិក ទើបដឹងថា យ៉ាងម៉េច!
យើងគិតថា ក្រុមហ៊ុនមិនគួរបន្តនៅចង់រកស៊ីតំបន់នោះទៀតទេ។ ពីព្រោះអ្វី ? ព្រោះជុំវិញយើង អ្នកស្រុកពុំមែនជារបងការពារយើងទេ។ ពួកនេះ ចាំតែបំផ្លិចបំផ្លាញយើងទេ។ បើនៅទីនេះ មានមេចោរហើយ នុះ ប្រជាជនមិនឲ្យយើងសុខទេ។ ទុកឲ្យប្រជាជនទាំនេះ វេចបង្វិចទៅស៊ីឈ្នួលថៃ វិញល្អជាង!
អ្នកវិនិយោគរងគ្រោះ!!!នេះជាសម្ដីអាbol សូមបងប្អូនចងចាំ!!!បងប្អូនទាំងនេះ
នៅពេលដែលឈ្នះបានដី ពេលចាញ់បានលុយ!!!នេះជាសម្ដីអាbolដែលបន្ទរតាម
អាខ្វាក់ មេរបស់វា សូមបងប្អូនចងចាំ!!!។ បាត់បង់ដីធ្លីឈឺចាប់ណាស់ទៅហើយ!!
ប៉ុន្តែលឺសម្ដីអាឈាមខ្មៅ ចិត្តតិរិច្ឆានវាធ្វើឲ្យបងប្អូនយើងកាន់តែឈឺចាប់ទ្វេដងទៀត។
I have been watching about the land default for along time. it was only happen between people and the high ranging of HUN SEN official. and land concession for foreign company, like VEITNAME, AND CHINES companies. it is a strange reaction from HUN SEN himself that saying.. people win they get the land if they lost they get monies. to me it seem to be not fair to Cambodia at all. the whole nation meet this kind of problem and HUN SEN can not solving this problem that mean he have not enough knowledge to lead this nation. just remembers the majority of the world community they are not blaming to the people. all of them looking to what was wrong in this government ??????????????the secreted policy of the leader are always hiding under a group of corrupted man in their government itself. these kind of leaders always taking control of very important possession that can harm them. for example if you are a patient you need a specialist doctor to find out what kind of sickness you have .if you keep it for too long your whole body will die and no bodies can help you……………
កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)
Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng
ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke
Me ah-yass kvoak no-rouk Di Pok នឹង អា chhker ចុយម្រាយ no-rouk Hun Neng beng-kert con mok cheng-ray cheat